កៅ គឹមហួន (ឡាតាំង ៖ Kao Kim Hourn) បច្ចុប្បន្នជាអគ្គលេខាធិការនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ។ លោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា[ ១] សមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Jeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ សមាជិកនៃក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី[ ២] និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ (WSD)។ ឈ្មោះផ្លូវការរបស់គាត់គឺ ឯកឧត្តមបណ្ឌិត កៅ គឹមហួន។[ ៣]
គាត់ត្រូវបានចូលរួមក្នុងកិច្ចការសាធារណៈ និងក្រុមផ្តល់គំនិត ចាប់តាំងពីគាត់បានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩៣ ក្រោយពីទទួលបានការអប់រំនៅសហរដ្ឋអាមេរិក។[ ៤] គាត់បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរចូលជាសមាជិកអាស៊ានរបស់កម្ពុជានៅឆ្នាំ១៩៩៩[ ៥] ហើយបានបន្តជាអ្នកនាំមុខសម្រាប់កិច្ចការអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៣ និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ ២០០៤ ដល់ ឆ្នាំ២០១៣។[ ៦]
គាត់បានស្ថាបនា សាកលវិទ្យាល័យកម្ពុជា (UC) នៅឆ្នាំ២០០៣[ ៧] ដែលបានក្លាយជាសាកលវិទ្យាល័យលំដាប់កំពូលក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលដែលគាត់ធ្វើជាប្រធាន។[ ៨] គាត់បានបង្កើតក្រុមផ្តល់គំនិត ចំនួនពីរ៖ វេទិកាសេដ្ឋកិច្ចអាស៊ី[ ៩] និងកិច្ចសន្ទនាអភិវឌ្ឍន៍ទំនុកចិត្តអាស៊ី។ លើសពីនេះ គាត់បានជួយស្ថាបនាបណ្តាញទូរទស្សន៍អាស៊ីអាគ្នេយ៍ និងស្ថានីយវិទ្យុ ដែលស្គាល់ថាជាស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍។
នៅឆ្នាំ ២០១៤ គាត់បានបង្កើត សាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា ដែលគោលបំណងផ្តល់នូវការបណ្តុះបណ្តាលកម្រិតខ្ពស់ សម្រាប់អ្នកគ្រប់គ្រង អ្នកធ្វើការគោលនយោបាយ និងមេដឹកនាំវ័យក្មេង។[ ១០] [ ១១] នៅឆ្នាំ២០១៥ គាត់បានបង្កើតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ នៅសាកលវិទ្យាល័យកម្ពុជា ដើម្បីលើកកម្ពស់វិជ្ជាជីវៈខាងសារព័ត៌មានប្រកបដោយគុណភាព និងការអប់រំផ្នែកគមនាគមន៍ និងផ្តល់ឱ្យនិស្សិតនូវការបណ្តុះបណ្តាលជាក់ស្តែង នៅស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ (SEATV) និងវិទ្យុ (FM 106)។
ក្រោយពីសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា ពីឆ្នាំ ១៩៦៧ ដល់ ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានដណ្តើមអំណាច ហើយបានប្រព្រឹត្តការប្រល័យពូជសាសន៍ ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ ១៩៧៩។[ ១២] កៅ គឹមហួន បានទទួលការអប់រំក្នុងប្រព័ន្ធតិចតួចបំផុត នៅក្នុងកុមារភាព ដោយសារស្ថានភាពក្នុងប្រទេសកម្ពុជានៅពេលនោះគ្មានស្ថេរភាព និងមានអំពើហឹង្សា។ គ្រួសាររបស់គាត់ ត្រូវបានផ្តល់នូវឋានៈជាជនភៀសខ្លួន ក្នុងឆ្នាំ១៩៨១ហើយបានផ្លាស់ប្តូរទីលំនៅទៅរស់នៅទីក្រុង Herndon រដ្ឋ Virginia។ នៅទីនោះ កៅ គឹមហួន បានចូលរៀននៅ វិទ្យាល័យ។ គាត់មានអាយុ ១៦ ឆ្នាំ និងមានបទពិសោធន៍ការអប់រំតិចតួច ហើយគ្មានការបណ្តុះបណ្តាលភាសាអង់គ្លេស។ ប៉ុន្តែ គាត់ទទួលបានជោគជ័យណាស់ ហើយបានបញ្ចប់ការសិក្សាជាមួយនឹងសញ្ញាបត្រមធ្យមសិក្សា ៣ ឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៨៥។ បន្ទាប់មក គាត់បានចូលរៀននៅសាកលវិទ្យាល័យ Baylor នៅទីក្រុង Waco រដ្ឋ Texas ដែលគាត់ទទួលបានបរិញ្ញាបត្រ ផ្នែកការសិក្សាអាស៊ី។ គាត់ទទួលបានអាហារូបករណ៍ថ្នាក់ជាតិ ទៅសិក្សានៅសាកលវិទ្យាល័យ Ohio នៅទីក្រុង Athens សំរាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ នៅឆ្នាំ ១៩៩១ គាត់បានបញ្ចប់ការសិក្សា ជាមួយនឹងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២ គឺ ផ្នែក វិទ្សាសាស្ត្រសង្គម និងផ្នែកកិច្ចការអន្តរជាតិ។ លើសពីនេះ គាត់មានសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យ Hawaii នៅទីក្រុង Manoa នៅកោះ Honolulu។ គាត់ទទួលបានសញ្ញា បត្របណ្ឌិតកិត្តិយស ផ្នែកកិច្ចការសាធារណៈ ពីសាកលវិទ្យាល័យ Ohio នៅឆ្នាំ២០០៧[ ១៣] ក៏ដូចជា សញ្ញា បត្របណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ពីវិទ្យាស្ថាន Kalinga Institute of Industrial Technology (KIIT University) របស់ឥណ្ឌា នៅឆ្នាំ២០១៤។[ ១៤]
ការត្រឡប់មកប្រទេសកម្ពុជាវិញ[ កែប្រែ ]
កៅ គឹមហួន បានទទួលថវិកា ពីមូលនិធិអាស៊ី ដើម្បីធ្វើការស្រាវជ្រាវលើប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅកម្ពុជា ហើយបានត្រឡប់មករាជធានីភ្នំពេញនៅឆ្នាំ ១៩៩៣ គឺ ៥ ខែ មុនពេល អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) បានរៀបចំការបោះឆ្នោត។
គាត់ត្រូវបានតែងតាំងជាប្រធានវិទ្យាស្ថានខ្មែរទំនាក់ទំនងអន្តរជាតិ ហើយកាន់តំណែងនោះ ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៤។ ក្នុងអំឡុងពេលដែលគាត់ធ្វើជាប្រធាន គាត់បានបង្កើតគម្រោងគណនេយ្យភាព និងតម្លាភាពសាធារណៈកម្ពុជា (CPAT) ដែលមានការផ្តល់ជំនួយថវិកាពីមូលនិធិអាស៊ី។ គម្រោងនេះ ដែលជាគម្រោងប្រឆាំងនឹងអំពើពុករលួយមុនគេមួយ នៅក្នុងប្រទេស មិនទទួលបានថវិកាគ្រប់គ្រាន់ទេ ដូច្នេះហើយពុំអាចបង្កើតលទ្ធផលជាដុំកំភួនឡើយ។ បន្ទាប់មក គម្រោងនេះ ត្រូវបានផ្លាស់ប្តូរទៅក្នុងមជ្ឈមណ្ឌលសំរាប់ការអភិវឌ្ឍសង្គម (CSD)[ ១៥] នៅពេលដែល កៅ គឹមហួន បានចាប់ផ្តើមក្រុមផ្តល់គំនិតមួយផ្សេងទៀត គឺ វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP)។[ ១៦]
កៅ គឹមហួន បានធ្វើជានាយកប្រតិបត្តិដំបូងគេរបស់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព អស់រយៈពេល ១០ ឆ្នាំ រហូតដល់ឆ្នាំ ២០០៤ ទោះបីជាគាត់នៅតែជាសមាជិកក្រុមប្រឹក្សាភិបាល តាំងពីឆ្នាំ ២០០៤ រហូតដល់បច្ចុប្បន្ន។[ ១៧] [ ១៨] CICP ដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រកម្ពុជា ឱ្យក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ក្នុងឆ្នាំ១៩៩៩ វិទ្យាស្ថានអាស៊ានសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ និងក្រុមប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក (CSCAP) នៅក្នុងអាណត្តិរបស់ កៅ គឹមហួន។ គាត់បានបោះពុម្ពសៀវភៅជាច្រើន ស្តីពីអាស៊ាន និងទំនាក់ទំនងកម្ពុជា-អាស៊ាន[ ១៩] [ ២០] [ ២១] ហើយទទួលបានបទពិសោធន៍ជាច្រើននៅក្នុងអាស៊ាន តាមរយៈសកម្មភាពនានា របស់វិទ្យាស្ថានអាស៊ាន សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។ ពេលវេលារបស់គាត់នៅ CICP ក៏បានចូលរួមអន្តរកម្មយ៉ាងច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កៅ គឹមហួន បានធ្វើជាទីប្រឹក្សារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ១៩៩៨ ហើយធ្វើជាទីប្រឹក្សា ឋានៈស្មើអនុរដ្ឋលេខាធិការពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៤។[ ២២] គាត់ក៏បានក្លាយជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋមន្ត្រី ចាប់តាំងពីឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានបង្កើតឡើង នៅឆ្នាំ១៩៩៩ ។
នៅឆ្នាំ២០០៣ កៅ គឹមហួន បានសហស្ថាបនា សាកលវិទ្យាល័យកម្ពុជា (UC)។ UC ផ្តល់ជូននូវកម្មវិធីសិក្សា ផ្អែកលើប្រព័ន្ធក្រេឌីតរបស់សហរដ្ឋអាមេរិក ដោយបង្រៀនជាភាសាអង់គ្លេស។[ ២៣] កៅ គឹមហួន ត្រូវបានបណ្តុះគំនិតឱ្យបង្កើតវិទ្យាស្ថានឧត្តមសិក្សាយកគំរូស្រដៀងគ្នាទៅនឹងសហរដ្ឋអាមេរិក ដែលផ្តោតលើការអភិវឌ្ឍជំនាញគិតត្រិះរិះ និងដោះស្រាយបញ្ហារបស់និស្សិត។ តម្លៃទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុង ចក្ខុវិស័យ និងបេសកកម្មរបស់សាកលវិទ្យាល័យកម្ពុជា។[ ២៤] [ ២៥] នៅក្រោមការដឹកនាំរបស់គាត់ សាកលវិទ្យាល័យកម្ពុជា បានបង្កើតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ ដើម្បីបណ្តុះបណ្តាលនិស្សិតក្នុងអាជីព នៅក្នុង វិស័យវិជ្ជាជីវៈខាងសារព័ត៌មាន និងការបង្កើតទូរទស្សន៍។
សាកលវិទ្យាល័យកម្ពុជា បានបង្កើតក្រុមផ្តល់គំនិត ចំនួន ២ នៅក្រោមការដឹកនាំរបស់ កៅ គឹមហួន: វេទិកាសេដ្ឋកិច្ចអាស៊ី (AEF)[ ២៦] និង កិច្ចសន្ទនាអភិវឌ្ឍន៍ទំនុកចិត្តអាស៊ី[ ២៧] ដែលទាំងពីរនេះ ស្ថិតនៅក្រោមឆ័ត្ររបស់សាកលវិទ្យាល័យកម្ពុជា។[ ២៨]
កៅ គឹមហួន គឺជាសមាជិកគណៈកម្មាធិការស្ថាបនិក និងជាអនុប្រធានវេទិកាសេដ្ឋកិច្ចអាស៊ី ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យកម្ពុជា នៅខែឧសភា ឆ្នាំ២០០៥។[ ២៩] វេទិកាសេដ្ឋកិច្ចអាស៊ី គឺជាក្រុមផ្តល់គំនិត ដែលលើកកម្ពស់កិច្ចសន្ទនាស្តីពីគោលនយោបាយ ជុំវិញបញ្ហាធំៗ ដែលកំពុងប្រឈមចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ AEF ជាទូទៅប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយឈរលើមូលដ្ឋានប្រចាំឆ្នាំ ។
កៅ គឹមហួន ក៏ជាអគ្គលេខាធិការនៃ កិច្ចសន្ទនាអភិវឌ្ឍន៍ទំនុកចិត្តអាស៊ី (AFDD) ដែលត្រូវបានស្ថាបនា ដោយបណ្ឌិត ហារុហ៊ីសា ហានដា នៅខែធ្នូ ឆ្នាំ២០០៦។ គោលបំណងរបស់ AFDD គឺដើម្បីពង្រឹងកិច្ចសន្ទនា រវាងក្រុមមានជំនឿផ្សេងគ្នា និងនាំសហគមន៍ជំនឿផ្សេងៗ មករួមគ្នាដើម្បីសំរេចបានគោលដៅអភិវឌ្ឍន៍ និងមនុស្សធម៌។
នៅឆ្នាំ២០០៤ គាត់ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តួនាទីដែលគាត់កាន់រហូតដល់ឆ្នាំ ២០១៣។[ ៣០] ក្នុងអំឡុងពេលកាន់តំណែងជារដ្ឋលេខាធិការ កៅ គឹមហួន បានធ្វើការជាច្រើនជាមួយអាស៊ាន ដោយបង្កើតទំនាក់ទំនង និងគ្រប់គ្រងការចូលរួមរបស់កម្ពុជា នៅក្នុងយន្តការជាច្រើនរបស់អង្គការនេះ។ គាត់ជាអ្នកដើរតួសំខាន់ ក្នុងការបង្កើត និងចរចាធម្មនុញ្ញអាស៊ាន ក្នុងនាមជាតំណាងកម្ពុជា នៅក្នុងក្រុមការងារជាន់ខ្ពស់អាស៊ាន ស្តីពីការពង្រាងធម្មនុញ្ញអាស៊ាន។[ ៣១] បន្ថែមលើនេះ កៅ គឹមហួន ក៏ត្រូវបានទទួលបន្ទុកកិច្ចការ អាស៊ានបូកបី យន្តការអាស៊ានបូកមួយ វេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ក៏ដូចជាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ផងដែរ។
ចាប់ពីឆ្នាំ ២០០៦ កៅ គឹមហួន បានធ្វើជាអនុប្រធាន ក្រុមទីប្រឹក្សា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នៅឆ្នាំ២០០៧ ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងវិទ្យុអាស៊ីអាគ្នេយ៍ ដែលគេស្គាល់ថាជាស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ (SEATV)ត្រូវបានបង្កើតឡើងដោយ កៅ គឹមហួន។ ទីស្នាក់ការធំរបស់ SEATV គឺស្ថិតនៅបរិវេណអគារសាកលវិទ្យាល័យកម្ពុជា នៅរាជធានីភ្នំពេញ[ ៣២] ហើយត្រូវបានប្រើប្រាស់រួមគ្នាជាមួយមហាវិទ្យាល័យ ព័ត៌មាន និងគមនាគមន៍ របស់សាកលវិទ្យាល័យកម្ពុជា សំរាប់ជាផ្នែកសញ្ញាបត្រជាក់ស្តែង។[ ៣៣]
ក្នុងពេលជាមួយគ្នា គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ មានមូលដ្ឋាននៅទីក្រុងតូក្យូ ចាប់តាំងពីឆ្នាំ២០០៨។[ ៣៤] គាត់ក៏ជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃកាកបាទក្រហមកម្ពុជា សំរាប់រយៈពេលពីរអាណត្តិ ដោយមួយអាណត្តិមានរយៈពេល ៥ ឆ្នាំ (អាណត្តិទីមួយ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៣ អាណត្តិទីពីរ ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន)។ គាត់ធ្លាប់ជាសមាជិកជំនួស ឱ្យតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានរបស់កម្ពុជា ពីខែសីហា ឆ្នាំ២០០៩ ដល់ ខែកញ្ញា ឆ្នាំ២០១៣ ព្រមទាំងជាអគ្គលេខាធិការនៃលេខាធិការដ្ឋានជាតិអាស៊ាន-កម្ពុជា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣។
នៅឆ្នាំ២០១៣ គាត់ត្រូវបានតម្លើងឋានៈជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកកិច្ចការបរទេស និងអាស៊ាន ដែលគាត់កំពុងកាន់តំណែងក្នុងពេលបច្ចុប្បន្ន។[ ៣៥] ពីខែតុលា ឆ្នាំ២០១៦ ដល់ ខែឧសភា ឆ្នាំ២០១៧ គាត់ធ្វើជាអនុប្រធានគណៈកម្មការអន្តរ-ក្រសួងរៀបចំកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ឆ្នាំ២០១៧។ បច្ចុប្បន្នគាត់ជាសមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Jeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ និងក៏ជាសមាជិកក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី។
កៅ គឹមហួន កើតនៅឆ្នាំ ១៩៦៦ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងប្រទេសកម្ពុជា។[ ៣៦] ឪពុករបស់គាត់ ជាគ្រូបង្រៀន ពេញមួយជីវិត លើកលែងតែក្នុងអំឡុងពេលរបបខ្មែក្រហម ដែលការអប់រំគឺខុសច្បាប់ ហើយគ្រូបង្រៀនត្រូវបានវាយប្រហារ និងសម្លាប់។ ដោយសារស្ថានការណ៍អំពើហឹង្សាខ្លាំងនៅក្នុងប្រទេស[ ៣៧] គាត់ និងគ្រួសារបានចំណាយពេលរស់នៅក្នុងជំរុំជនភៀសខ្លួន នៅព្រំដែនកម្ពុជា-ថៃ ក្រោយពីខ្មែរក្រហម ត្រូវបានដកចេញពីអំណាចនៅឆ្នាំ១៩៧៩ ហើយបានផ្លាស់ទីលំនៅទៅរស់នៅសហរដ្ឋអាមេរិកជាជនភៀសខ្លួន។ ក្រោយពីបានឈប់សំរាករយៈពេលយូរ ពីការអប់រំក្នុងប្រព័ន្ធ កៅ គឹមហួន បានបញ្ចប់ការសិក្សាយ៉ាងទូលំទូលាយ នៅសហរដ្ឋអាមេរិក។ កៅ គឹមហួន រស់នៅរាជធានីភ្នំពេញ ជាមួយប្រពន្ធ និងកូនពីរនាក់ របស់គាត់។ ប្រពន្ធគាត់ ឃឹម រ៉ានី ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានទទួលបន្ទុកកិច្ចការទូទៅ នៃសាកលវិទ្យាល័យកម្ពុជា អគ្គនាយកស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ ហើយជាស្ថាបនិក និងជាអគ្គនាយកផលិតកម្មអាស៊ីអាគ្នេយ៍។
Perspectives of A Cambodia Development for Peace in the Context of Southeast Asian Integration (1995) [Khmer and English][ ៣៨]
Cambodia in ASEAN (1995) [English][ ៣៩]
Peace from the Heart (1996) with Samraing Kamsan [Khmer][ ៤០]
Peace and Cooperation: Alternative Paradigms (1997) with Din Merican [English][ ៤១]
ASEAN Free Trade Agreement: Implications and Future Directions (1997) with Sarah Kanter [English][ ៤២]
Women's Political Voice in ASEAN: Sharing a Vision (1997) with Norbert von Hofmann [English][ ៤៣]
Cambodian Approach to Conflict Resolution (1998) with Samraing Kamsan [Khmer][ ៤៤]
Skepticism, Outrage, Hope: Reactions to the Death of Pol Pot (1998) with Tania Theriault [English][ ៤៥]
ASEAN A to Z: A Lexicon of ASEAN-Related Terminology (1998)[ ៤៦]
Cambodia's Future in ASEAN: Dynamo or Dynamite? (1998) with Jeffrey A. Kaplan [English][ ៤៧]
National Elections: Cambodia's Experiences and Expectations (1998) with Norbert von Hofmann [English][ ៤៨]
Cambodia and the International Community: The Quest for Peace, Development, and Democracy (1998)[ ៤៩]
Principles Under Pressure: Cambodia and ASEAN's Non-Interference Policy (1999) with Jeffrey A. Kaplan [English][ ៥០]
Shared Leadership and Trust Building in Cambodia: Learning from the Past, Sharing Experiences, Views and Visions, and Drawing Lesson for the Future (1999) with Samraing Kamsan [Khmer and English][ ៥១]
Grassroots Democracy in Cambodia: Opportunities, Challenges and Prospects (1999) with Samraing Kamsan [Khmer and English][ ៥២]
ASEAN 10 is Born: Commemorating Cambodia's Entry into ASEAN (1999) [English][ ៥៣]
Banking on Knowledge: The Genesis of the Global Development Network, "The challenges of intervention for Cambodian think tanks" (2000) [English]
The Greater Mekong Sub region and ASEAN from Backwaters to Headwaters (2000) with Jeffrey A. Kaplan [English][ ៥៤]
Cambodia in the New Millennium: Managing the Past and Building the Future (2000) with Samraing Kamsan [Khmer]
Emerging Civil Society in Cambodia: Promotion of Human Rights and Advancement of Democracy (2001) with Samraing Kamsan and Luy Chanphal [Khmer][ ៥៥]
ASEAN A to Z: A Lexicon of ASEAN-Related Terminology, 2nd Edition (2001)
Building Civil Society for Good Governance in Cambodia: Achievements, Challenges and Prospects (2001) with Samraing Kamsan [Khmer]
The Role and Function of Cambodian Parliament: Achievements, Challenges and Prospects (2001) with Van Buntheth and Luy Chanphal [Khmer][ ៥៦]
Cambodia's Foreign Policy and ASEAN: from non-alignment to engagement (2002) [English][ ៥៧]
Whispering in the Ears of Power: The Role of ASEAN Track-Two Diplomacy (2002) [English][ ៥៨]
Communal Council Elections and Grassroots Democracy in Cambodia (2002) with Samraing Kamsan and Inn Tong Ann [Khmer]
Civil-Military Relations in Cambodia: Issues, Challenges and Prospects (2002) [Khmer and English][ ៥៩]
Strengthening Civil Society-Government Partnership for Good Governance and Development in the Public Sector in Cambodia: Achievements, Challenges and Future Directions (2002) with Samraing Kamsan [Khmer][ ៦០]
Elections in Cambodia: Lessons Learned and Future Directions (2002) [Khmer and English][ ៦១]
Sustainable Development, Poverty Reduction and Good Governance in Cambodia (2002) with Chap Soptharith [Khmer]
Military Reform in Cambodia: Demobilization and Reintegration (2002) with Inn Tong Ann [Khmer][ ៦២]
Strengthening Civil Society-Parliament Partnership for Good Governance in Cambodia: Achievements, Challenges and Prospects (2003) with Samraing Kamsan [Khmer][ ៦៣]
Legislative Review and Development in Cambodia in the Last Ten Years: Achievements, Challenges and Prospects (2004) with Samraing Kamsan [Khmer and English][ ៦៤]
The Making of the ASEAN Charter, "A Personal Reflection" (2009) by Tommy Koh (2009) [English][ ៦៥]
មេដាយជាតូបការ (ឆ្នាំ២០១៥)
បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពី Kalinga Institute of Industrial Technology ឥណ្ឌា (ឆ្នាំ២០១៤)[ ៦៦]
បណ្ឌិតកិត្តិយសផ្នែកកិច្ចការសាធារណៈ ពីសាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិក (ឆ្នាំ២០០៧)[ ៦៧]
គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ (ឆ្នាំ២០១៣)
គ្រឿងឥស្សរិយយសសុវត្ថរា ថ្នាក់មហាសេនា (ឆ្នាំ២០០៧)
គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា (ឆ្នាំ២០០៧)
គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ (ឆ្នាំ២០០៦)
គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ (ឆ្នាំ២០០៣)
គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌថ្នាក់សេនា (ឆ្នាំ២០០៣)[ ៦៨]
↑ "Kao Kim Hourn" . World Economic Forum . Retrieved 18 October 2017 .
↑ "Global Council" . Asia Society (in អង់គ្លេស). Retrieved 2017-06-20 .
↑ "Kao Kim Hourn" . Worldwide Support for Development . Retrieved 18 October 2017 .
↑ "Interviews – Kao Kim Hourn – PDF Download" . Innovations for Successful Societies . Princeton University. Retrieved 3 March 2016 .
↑ Koh, Tommy (2009). The Making of the ASEAN Charter . Singapore: World Scientific Publishing Company Co. Pte. Ltd.. p. Chapter 12, pg. 155. ល.ស.ប.អ. 978-981-283-390-7 .
↑ "People – Kao Kim Hourn" . World Economic Forum .
↑ Marshall, Katherine. "A Discussion with Dr. Kao Kim Hourn, President, University of Cambodia, Executive Director, Asia Faiths Development Dialogue (AFDD)" . Berkley Center for Religion, Peace, and World Affairs . Berkley Center for Religion, Peace, and World Affairs. Retrieved 3 March 2016 .
↑ "Top Universities in Cambodia" . 4 International Colleges & Universities . 4 International Colleges & Universities. Retrieved 3 March 2016 .
↑ "Committee Members" . Asia Economic Forum . Archived from the original on 6 មីនា 2016. Retrieved 3 March 2016 .
↑ "Owners – Kao Kim Hourn" . Who Owns the Media . Cambodian Center for Independent Media. Archived from the original on 7 មីនា 2016. Retrieved 3 March 2016 .
↑ "Welcome to The University of Cambodia (UC)" . www.uc.edu.kh . Retrieved 2016-07-29 .
↑ "Khmer Rouge History" . Khmer Rouge History . Cambodia Tribunal Monitor. Retrieved 15 March 2016 .
↑ "Curriculum Vitae" . The University of Cambodia . Retrieved 2 August 2016 .
↑ "Dr. Kao Kim Hourn Receives the Kalinga Institute of Industrial Technology University" . The University of Cambodia . Retrieved 2 August 2016 .
↑ "CSD" . www.csdcambodia.org . Archived from the original on 2016-07-24. Retrieved 2016-07-29 .
↑ Siddique, Sharon. Sree Kumar (2003). The 2nd ASEAN Charter . Singapore: Institute of Southeast Asian Studies. pp. 597. ល.ស.ប.អ. 981-230-233-6 .
↑ "Welcome to The University of Cambodia (UC)" . uc.edu.kh . Retrieved 2016-07-28 .
↑ "Board of Directors" . Cambodian Institute for Cooperation and Peace . Archived from the original on 7 សីហា 2016. Retrieved 2 August 2016 .
↑ Kao, Kim Hourn; Peace, Cambodian Institute for Cooperation and (1999-01-01) (ជាen). ASEAN, the lessons of enlargement: a new member's perspective . Cambodian Institute for Cooperation and Peace. https://books.google.com/books?id=Wae6AAAAIAAJ .
↑ Kao, Kim Hourn; Kaplan, Jeffrey A. (1999-01-01) (ជាen). Dynamo Or Dynamite?: Cambodia's Future in ASEAN . Asean Academic Press. ល.ស.ប.អ. 9781901919196 . https://books.google.com/books?id=lVS2AAAAIAAJ .
↑ Manalo, Rosario G.; Woon, Walter C. M. (2009-01-01) (ជាen). The Making of the ASEAN Charter . World Scientific. ល.ស.ប.អ. 9789812833914 . https://books.google.com/books?id=D_AWeV7VNi8C .
↑ "Archive of His Excellency Dr. Kao Kim Hourn" . The University of Cambodia . Retrieved 2 August 2016 .
↑ "Welcome to The University of Cambodia (UC)" . uc.edu.kh . Retrieved 2016-08-03 .
↑ "Welcome to The University of Cambodia (UC)" . www.uc.edu.kh . Retrieved 2016-08-03 .
↑ "Welcome to The University of Cambodia (UC)" . www.uc.edu.kh . Retrieved 2016-08-03 .
↑ "Welcome to Asia Economic Forum (AEF)" . www.aef.org.kh . Archived from the original on 2016-07-02. Retrieved 2016-08-03 .
↑ "Asia Faiths Development Dialogue (AFDD)" . afdd.org.kh . Archived from the original on 2016-09-11. Retrieved 2016-08-03 .
↑ "The University of Cambodia Graduation Program" (PDF) . The University of Cambodia . UC press. 15 December 2015. Retrieved 3 August 2016 .
↑ "Committee Members" . www.aef.org.kh . Archived from the original on 2016-03-06. Retrieved 2016-08-03 .
↑ "Welcome to The University of Cambodia (UC)" . uc.edu.kh . Retrieved 2016-08-04 .
↑ "Biographies of the High Level Task Force on Drafting the ASEAN Charter" (PDF) . ASEAN.org . ASEAN. December 2007. Archived from the original (PDF) on 17 សីហា 2016. Retrieved 4 August 2016 .
↑ "Welcome to The University of Cambodia (UC)" . www.uc.edu.kh . Retrieved 2016-08-04 .
↑ "Welcome to The University of Cambodia (UC)" . www.uc.edu.kh . Retrieved 2016-08-04 .
↑ "Board of Directors" . Worldwide Support for Development . Retrieved 2 August 2016 .
↑ "Directors – H.E. Dr. Kao Kim Hourn" . Worldwide Support for Development .
↑ "Welcome to The University of Cambodia (UC)" . www.uc.edu.kh . Retrieved 2016-08-08 .
↑ "Cambodia's brutal Khmer Rouge regime – BBC News" (in British English). Retrieved 2016-08-08 .
↑ Kao, Kim Hourn (1995). Perspectives of A Cambodia Development for Peace in the Context of Southeast Asian Integration . CDRI Library – Phnom Penh, Cambodia: Cambodian Institute for Cooperation and Peace.
↑ Kao, Kim Hourn (1995). Cambodia in ASEAN . Center for Khmer Studies, Siem Reap, Cambodia: Cambodian Institute of Cooperation and Peace.
↑ "វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព" . www.cicp.org.kh . Archived from the original on 2016-08-05. Retrieved 2016-08-13 .
↑ Kao, Kim Hourn; Din Merican; Cambodian Institute for Cooperation and Peace. Peace and cooperation : alternative paradigms / edited by Kao Kim Hourn, Din Merican . Phnom Penh: Cambodian Institute for Cooperation and Peace. http://catalogue.nla.gov.au/Record/3119108 .
↑ Kao, Kim Hourn; Sarah Kanter; Cambodian Institute for Cooperation and Peace. Dialogue on AFTA : Lessons for Cambodia / edited by Kao Kim Hourn, Sarah Kanter . Phnom Penh: Cambodian Institute for Cooperation and Peace. http://catalogue.nla.gov.au/Record/3549548 .
↑ Kao, Kim Hourn, រៀ. (1999-01-01). Women's political voice in Asean: sharing a common vision . London: ASEAN Academic Press. ល.ស.ប.អ. 1901919153 . http://koha.library.tu.ac.th/cgi-bin/koha/opac-detail.pl?biblionumber=412126&query_desc=pb%253AASEAN%252C . Archived 2017-09-09 at the វេយប៊ែខ ម៉ាស៊ីន .
↑ "Home Member Services" (PDF) . aseanregionalforum.asean.org . Retrieved 2016-08-13 .[តំណភ្ជាប់ខូច ]
↑ (ជាen) Skepticism, Outrage, Hope: Reactions to the Death of Pol Pot . Cambodian Institute for Cooperation and Peace. 1998-01-01. https://books.google.com/books/about/Skepticism_Outrage_Hope.html?id=OV-4GAAACAAJ .
↑ "งานเขียนและงานวิจัยเกี่ยวกับอาเซียนจากฐานข้อมูล Cambodian Institute for Cooperation and Peace (CICP) | ASEAN Watch" . Retrieved 2016-08-13 .
↑ ASEAN; Kao, Kim Hourn; Kaplan, Jeffrey A.; Cambodian Institute for Cooperation and Peace. Cambodia's future in ASEAN : dynamo or dynamite? / edited by Kao Kim Hourn, Jeffrey A. Kaplan . Phnom Penh, Cambodia: Cambodian Institute for Cooperation and Peace. ល.ស.ប.អ. 1901919196 . http://catalogue.nla.gov.au/Record/1309915 .
↑ Hofmann, Norbert von; Kao, Kim Hourn; Cambodian Institute for Cooperation and Peace (1998-01-01). National elections: Cambodia's experiences & expectations . Phnom Penh: Cambodian Institute for Cooperation and Peace. https://catalog.hathitrust.org/Record/007257529 .
↑ "Welcome to The University of Cambodia (UC)" . www.uc.edu.kh . Retrieved 2016-08-13 .
↑ www.bibliopolis.com. "Principles Under Pressure: Cambodia and ASEAN's Non-Interference Policy by Kao Kim Hourn and Jeffrey A. Kaplan on Asia Bookroom" . Asia Bookroom . Retrieved 2016-08-13 .
↑ "An Investigation of Conflict Management in Cambodian Villages" . Retrieved 2016-08-13 .
↑ Kao, Kim Hourn (1999). Grassroots Democracy in Cambodia: Opportunities, Challenges and Prospects . Center for Khmer Studies, Siem Reap, Cambodia: Cambodian Institute for Cooperation and Peace.
↑ Kao, Kim Hourn; Cambodian Institute for Cooperation and Peace (1999-01-01). ASEAN-10 is born: commemorating Cambodia's entry into ASEAN . Commemorating Cambodia's entry into ASEAN. Phnom Penh, Kingdom of Cambodia: Cambodian Institute for Cooperation and Peace. https://catalog.hathitrust.org/Record/007257522 .
↑ Kao, Kim Hourn; Kaplan, Jeffrey A.; Cambodian Institute for Cooperation and Peace (2000-01-01). The greater Mekong Subregion and ASEAN : from backwaters to headwaters / edited by Kao Kim Hourn and Jeffrey A. Kaplan . Phnom Penh: Cambodian Institute for Cooperation and Peace. http://catalogue.nla.gov.au/Record/2669520 .
↑ Kao, Kim Hourn (2001). Emerging Civil Society in Cambodia: Promotion of Human Rights and Advancement of Democracy . Cambodian Institute for Cooperation and Peace.
↑ Kao, Kim Hourn, រៀ. (2001-01-01). Mukhnādī niṅ kārprabrẏttdau nai Sabhā Kambujā: samiddhiphal, kārprajhammukh, niṅ dassanavisăy dau qanāgat = The role and function of Cambodian Parliament : achievements, challenges, and prospects . Bhnaṃ Beñ: Vidyāsthān Khmaer saṃrâp Sahapratipattikār niṅ Santibhāb. http://www.worldcat.org/title/mukhnadi-nin-karprabryttdau-nai-sabha-kambuja-samiddhiphal-karprajhammukh-nin-dassanavisay-dau-qanagat-the-role-and-function-of-cambodian-parliament-achievements-challenges-and-prospects/oclc/52929742 .
↑ Kao, Kim Hourn (2002-01-01). Cambodia's foreign policy and ASEAN: from nonalignment to engagement . Phnom Penh, Kingdom of Cambodia: Cambodian Institute for Cooperation and Peace : Friedrich Ebert Stiftung . http://www.worldcat.org/title/cambodias-foreign-policy-and-asean-from-nonalignment-to-engagement/oclc/50688543&referer=brief_results . Google books
↑ "Whispering in the ears of power : the role of ASEAN track-two diplomacy in SearchWorks" . searchworks.stanford.edu . Retrieved 2016-08-15 .
↑ Kao, Kim Hourn (2002-01-01) (ជាen). Civil-military Relations in Cambodia: Issues, Challenges and Prospects . Cambodian Institute for Cooperation and Peace. https://books.google.com/books?id=LZxkNAAACAAJ .
↑ Kao, Kim Hourn; Saṃrāṃṅ Kaṃsānt (2002-01-01). Kārbanrynbhāb chā tǣ khūran sangam sivil nin rājratthabhipal tœ̄mlī qabhipalkicc lqō̜ nin kārqabhivaddhn lœ̄ visai sādharana nau Kambūjā: samitdon kārprajhammuk nin dassanavisai nau ʻqanāgat = Strengthening civil society government partnership for good governance and development in the public sector in Cambodia : achievements, challenges and future direction . Phnom Penh: Cambodia Institute for Cooperation and Peace with the support of Heinrich Boll Foundation. http://www.worldcat.org/title/karbanrynbhab-cha-t-khuran-sangam-sivil-nin-rajratthabhipal-tmli-qabhipalkicc-lqo-nin-karqabhivaddhn-l-visai-sadharana-nau-kambuja-samitdon-karprajhammuk-nin-dassanavisai-nau-qanagat-strengthening-civil-society-government-partnership-for-good-governance-and-development-in-the-public-sector-in-cambodia-achievements-challenges-and-future-direction/oclc/61453137&referer=brief_results .
↑ "Mary Martin Booksellers – Elections in Cambodia : Lesson... – Kao, Kim Hourn [Ed]" . www.marymartin.com . Archived from the original on 2016-08-22. Retrieved 2016-08-15 .
↑ Kao, Kim Hourn; Cambodian Institute for Cooperation and Peace (2002-01-01). Military reform, demobilization and reintegration: measures for improving military reform and demobilization in Cambodia . Phnom Penh: Cambodian Institute for Cooperation and Peace. http://www.worldcat.org/title/military-reform-demobilization-and-reintegration-measures-for-improving-military-reform-and-demobilization-in-cambodia/oclc/223505737&referer=brief_results .
↑ "Cambodian Civil Society: Challenges and Prospects" . Asia Society . Retrieved 2016-08-15 .
↑ Kao, Kim Hourn (2004). Legislative Review and Development in Cambodia in the Last Ten Years: Achievements, Challenges and Prospects . CDRI Library, Phnom Penh, Cambodia: Cambodian Institute for Cooperation and Peace.
↑ Manalo, Rosario G.; Woon, Walter C. M. (2009) (ជាen). The Making of the ASEAN Charter . World Scientific. ល.ស.ប.អ. 9789812833914 . https://books.google.com/books?id=D_AWeV7VNi8C&printsec=frontcover&source=gbs_ge_summary_r&cad=0#v=onepage&q&f=false .
↑ "Welcome to The University of Cambodia (UC)" . uc.edu.kh . Retrieved 2016-08-16 .
↑ "Ohio University Outlook" . www.ohio.edu . Archived from the original on 2016-09-19. Retrieved 2016-08-16 .
↑ "Welcome to The University of Cambodia (UC)" . www.uc.edu.kh . Retrieved 2016-08-16 .