ក្រឡាញ់ គឺជា ឈ្មោះឈើមួយប្រភេទ មានផ្លែបរិភោគបាន ។ ផ្លែក្រឡាញ់ ជាប្រភេទអនុផលធម្មជាតិ ដែលមានដើមធំ ហើយដុះនៅតាមតំបន់ភ្នំ នៅក្នុងព្រៃក្រាស់ៗ។ អនុផលព្រៃឈើនេះ ផ្ដល់ផលមួយរដូវកាល មានរយៈពេល៣ខែ គឺចាប់ពីខែតុលា ដល់ធ្នូ។ ភាគច្រើនមានលក់ក្នុងទីផ្សារនៅរដូវភ្លៀង។
ក្រឡាញ់ គឺជាចុល្លព្រឹក្សមួយប្រភេទ ដែលមានកម្ពស់ពី ១៥ ទៅ២៥ម៉ែត្រ ហើយដុះក្នុងព្រៃក្រាស់ ឬស្រោង នៃឥណ្ឌូចិន ស្រីលង្កា កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និង វៀតណាម។ ដើមក្រឡាញ់មានដើមកំណើតនៅ ហ្គាណា នីហ្សេរីយ៉ា និងប្រទេសជាច្រើននៅអាហ្វ្រិកខាងលិចដែរ។ [១] [២] វាត្រូវបានគំរាមកំហែងដោយ ការបាត់បង់ទីជម្រក ។ [៣] ក្រឡាញ់ក៏ជាប្រភពចំណូលបន្ថែម ដល់ពលរដ្ឋដែលរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែរ។
ផ្លែក្រឡាញ់ មិនត្រឹមតែអាចបរិភោគបានទេ តែវាក៏ជាប្រភេទផ្លែធម្មជាតិ ដែលជួយដល់សុខភាពមនុស្សផងដែរ។[៤] ក្រឡាញ់ព្យាបាលរាក និងឫសដូងវិល។[៥]
ក្រៅពីអត្ថប្រយោជន៍នេះ សំបកក្រឡាញ់ ក៏អាចយកមកជំនួសស្លា សម្រាប់ស៊ីម្លូដែរ។ គេយកសំបកធ្វើថ្នាំជ្រលក់សំពត់ អាវ និងសំណាញ់។ ដើមក្រឡាញ់គឺជាប្រភេទឈើជាប់ល្អ សម្រាប់ធ្វើសសរផ្ទះ នឹងរនូត តែឈើនេះ ទុកមិនបានយូរហួសពី៥០ ទៅ១០០ឆ្នាំឡើយ។ គេនិយមយកឈើនេះមកធ្វើរ៉ក ធ្វើត្បាល់ កិនស្រូវ និងរទេះគោ ដូចជាធ្វើដុំរទេះ ខ្នល់រទេះ និងក្រងអន្ទាសរទេះ។[៦]
|