ខណ្ឌជ្រោយចង្វា

ខណ្ឌជ្រោយចង្វារ (ឡាតាំង: Chroy Changvar) បំបែកចេញពី ខណ្ឌឫស្សីកែវ ទីតាំងសាលាខណ្ឌ ស្ថិតនៅជ្រោយចង្វារ ស្ថិតនៅក្បែរសាលាសង្កាត់ព្រែកលៀប

**និរុត្តិសាស្ត្រ

[កែប្រែ]

ឈ្មោះខណ្ឌ និង សង្កាត់ជ្រោយចង្វា ឈ្មោះ​ជ្រោយចង្វា​នេះ ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​ស្គាល់​ឈ្មោះ​នៃ​សង្កាត់​នេះ ប៉ុន្តែ​ប្រហែល​ជា​លោក​អ្នក​ខ្លះ​នៅ​មិន​ទាន់​យល់​ន័យ​ជ្រោយចង្វា​ នេះ ។ ដើម្បី​ឲ្យ​ងាយ​យល់​ឈ្មោះ​សង្កាត់​នេះ ខ្ញុំ​សូម​ជូន​សេចក្ដី​វិនិច្ឆ័យ​ត្រិះរិះ​ដូច​ខាងក្រោម ៖

«ជ្រោយចង្វា» មាន​អ្នក​អាន​ខ្លះ​និយាយ​ហៅ​ថា «ជ្រោយច្រវា» ។ ជ្រោយចង្វា​ជា​ជ្រោយ​មួយ​ដែល​នៅ​បណ្ដោយ​តាម​ផ្លូវ​ទន្លេ​មេគង្គ និង​ទន្លេសាប លយ​ទៅ​រក​ទន្លេ​ចតុមុខ ហើយ​ទៅ​ដល់​តែ​ត្រឹម​មុខ​ព្រះបរម​រាជវាំង ។ លោក​អ្នក​ធ្វើ​ដំណើរ (ចំពោះ​អ្នក​អាន​ដែល​មិន​ទាន់​ស្គាល់​ជ្រោយចង្វា ហើយ​ធ្វើ​ដំណើរ​តាម​នាវាចរ) មក​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​ទន្លេ​ធំ (ទន្លេ​មេគង្គ​លើ) លោក​អ្នក​នឹង​ឃើញ​ភ្លើង​ព្រោង​ព្រាត​នៅ​ពេល​យប់ នាវា​ចរ​បង្អន់​ល្បឿន ហើយ​បើក​សន្សឹមៗ​ដល់​កន្លែង​ដែល​នាវាចរ​បត់​មក​ស្ដាំ​វិញ កន្លែង​នេះ​ហើយ​ហៅ​ «ចុង​ជ្រោយចង្វា» រួច​ជ្រោយ​នៅ​ខាងស្ដាំ​ដៃ​ហៅ​ថា «ជ្រោយចង្វា» ។ ឬ​បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦​A ជ្រោយចង្វា​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ ។

ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​គេ​ហៅ​ថា «ជ្រោយចង្វា» ?

តាម​ឈ្មោះ​នេះ លោក​អ្នក​អាន​មិន​មាន​ក្ដី​សង្ស័យ​ទេ ព្រោះ​ពាក្យ​នេះ​យើង​អាច​កាត់​ថា ជ្រោយ​១ និង​ចង្វា​១ ។ «ជ្រោយ» គឺ​ដី​ដែល​ដុះ​លយ​ទៅ​ក្នុង​ទឹក ឯ «ចង្វា» គឺ​ឈ្មោះ​ត្រី​ស្រកា​មួយ​យ៉ាង​តូចៗ ។

ជ្រោយ​ចង្វា​ច្រើន​តែ​ចាម​ជ្វា​មក​នៅ​ជា​យូរយារ​ណាស់ ​មក​ហើយ ព្រោះ​កន្លែង​នេះ​ងាយ​រក​របរ​នេសាទ ។ កាល​បើ​ចាម​ជ្វា​មក​នៅ​ច្រើន​យ៉ាង​នេះ​ដូច្នេះ កើត​មាន​សេចក្ដី​សង្ស័យ​ថា ប្រហែល​ជា​គេ​ឲ្យ​ឈ្មោះ​ថា «កោះ​ចាម​ជ្វា» ទេ​ដឹង ? ព្រោះ​គេ​ថា ចាម​ជ្វា​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​តាម​ទូក​មក​ដល់​ជ្រោយ​នេះ​ក៏​ សង់​លំនៅ​ប្រកប​ការងារ​សិន​ទៅ ។ ពាក្យ​នេះ​ក៏​ទៅ​ជា «ជ្រោយ​ចាម​ជ្វា» យល់​យូរៗ​មក​ក៏​យារ​ក្លាយ​ទៅ​ជា «ជ្រោយចង្វា» ទៅ​វិញ ។

ន័យ​មួយ​ទៀត តាម​សេចក្ដី​យល់​របស់​លោក François Martini ថា ជ្រោយចង្វា​នេះ​បាន​ជា​គេ​ហៅ​ថា «ជ្រោយចង្វា» ពី​ព្រោះ​ចាម​ជ្វា​ដែល​ជា​អ្នក​នេសាទ​ត្រី កាលណា​បើ​បង់​ត្រី​បាន​មក​ហើយ ពួក​ចាម​តែង​យក​ត្រី​ចង្វា​មក​លក់​នៅ​ត្រង់​ជ្រោយ​នេះ ។ អ្នក​មក​ទិញ​ត្រី​ក៏​សន្មត​ឲ្យ​ឈ្មោះ​ជ្រោយ​នេះ​ថា «ជ្រោយចង្វា» រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕ [] []


ប្រវត្តិ

[កែប្រែ]

ខណ្ឌនេះបង្កើតឡើងតាមអនុក្រិត របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ បំបែកចេញពី ខណ្ឌឬស្សីកែវ ទីតាំងសាលាខណ្ឌ ជ្រោយចង្វារ ស្ថិតនៅសាលាសង្កាត់ព្រែកលៀប។

សង្កាត់ទាំងឡាយក្នុងខណ្ឌជ្រោយចង្វា

រដ្ឋបាល

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. https://choukhmer.wordpress.com/2010/05/25/naming-of-chroy-changva/
  2. ដក​ស្រង់​ពី​សៀវភៅ​សាវតារ​ទាក់ទង​ភូមិ​សាស្ត្រ​ខ្មែរ