នៅថ្នាក់ទីមួយនៃវៀតណាមត្រូវបានបែងចែកជា៥៨ខេត្ត(Vietnamese: tỉnh ) និងទីក្រុងចំនួន៥( Vietnamese: thành phố trực thuộc trung ương ) ក្រុងជាទីក្រុងលំដាប់ខ្ពស់បំផុតក្នុងប្រទេសវៀតណាម។ [១] ក្រុងគឺជាទីក្រុងដែលគ្រប់គ្រងដោយកណ្តាល ហើយមានឋានៈពិសេសស្មើនឹងខេត្ត ។
ក្រុងត្រូវបានបែងចែកចេញជាស្រុកក្រុង (quận) ទីក្រុងក្រោមការគ្រប់គ្រងកណ្តាល(thành phố thuộc thành phố trực thuộc trung ương) ទីប្រជុំជន (thị xã) និង ស្រុកជនបទ (huyện) គឺជាអង្គភាពលំដាប់ថ្នាក់ទីពីរ។ នៅថ្នាក់ទី៣ ក្រុងត្រូវបានបែងចែកទៅជាវួដ ទីប្រជុំជនត្រូវបានបែងចែកទៅជាវួដ និង ឃុំ ចំណែកស្រុកជនបទចែកចេញជាក្រុង និង ឃុំ ។
ក្រុង
(ឈ្មោះជាភាសាអង់គ្លេស) |
ឈ្មោះវៀតណាម | ប្រភេទ | តំបន់រដ្ឋបាល | ចំនួនប្រជាជន (2019) |
ដង់ស៊ីតេ គីឡូម៉ែត្រ 2 |
តំបន់ គីឡូម៉ែត្រ 2 |
ការបែងចែក |
---|---|---|---|---|---|---|---|
ហាណូយ | Hà Nội | ថ្នាក់ពិសេស | ដីសណ្ដទន្លេក្រហម | ៨.០៥៣.៦៦៣ | 2,300 | ៣.៣៤៤.៧ | បញ្ជី |
ទីក្រុងហូជីមិញ(ព្រៃនគរ) | Thành phố Hồ Chí Minh | ថ្នាក់ពិសេស | ភាគអាគ្នេយ៍ | ៨.៩៩៣.០៨២ | 4,100 | ២.០៩៥ | បញ្ជី |
កាន់ថឺ(ព្រែកឫស្សី) | Cần Thơ | ថ្នាក់ដំបូង | ដីសណ្តមេគង្គ | ១.២៣៥.១៧១ | 890 | ១.៣៨៩.៦ | បញ្ជី |
ដាណាំង | Đà Nẵng | ថ្នាក់ដំបូង | ឆ្នេរកណ្តាលខាងត្បូង | ១.១៣៤.៣១០ | 1,200 | ១.២៥៦ | បញ្ជី |
ហៃហ្វុង | Hải Phòng | ថ្នាក់ដំបូង | ដីសណ្ដទន្លេក្រហម | ២.០២៨.៥១៤ | 1,500 | 1,507.57 | បញ្ជី |