ប្រភេទ | សាធារណៈ |
---|---|
ត្រា | National Television of Kampuchea (TVK) as of 1966 based in Phnom Penh |
ប្រទេស | Cambodia |
First air date | 1966 based in Phnom Penh as Television of Kingdom of Cambodia (TVRK) 1993 based in Phnom Penh as National Television of Kampuchea TVK) |
អាចរកបាននៅឯណា | ទូទាំងប្រទេស |
Headquarters | Phnom Penh, Cambodia |
Broadcast area | Cambodia |
Owner | Government |
កាលបរិច្ជេទចាប់ផ្ដើម | 1966 based in Phnom Penh as Television of Kingdom of Cambodia (TVRK) 1993 based in Phnom Penh as National Television of Kampuchea TVK) |
ឈ្មោះមុន | Television of Kingdom of Cambodia (TVRK) (1966-1970) Television of the Khmer Republic (TVREK) 1970-1975 |
ទូរទស្សន៍ជាតិកម្ពុជា (ឈ្មោះអន្តរជាតិ:XU-TVK) ហៅកាត់ថាទទក គឺជាស្ថានីយ៍ទូរទស្សន៍ធំជាងគេនៅកម្ពុជា ដែលគ្រប់គ្រងដោយរដ្ឋ។
ទូរទស្សន៍ជាតិកម្ពុជាចាប់កំណើតឡើងជាលើកដំបូងនៅឆ្នាំ ១៩៦៦ ក្រោមសម័យសង្គមរាស្ត្រនិយម ដោយធ្វើការផ្សាយរយៈពេល៤ម៉ោងក្នុង១ថ្ងៃ។ ស្ថានីយ័បន្តការផ្សាយរបស់ខ្លួនរហូតដល់ថ្ងៃទី ១៧ មេសា ១៩៧៥ មុនពេលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយខ្មែរក្រហម។ ទទក ត្រូវបានបង្កើតជាថ្មីឡើងវិញទាំងស្រុងទាំងធនធានមនុស្ស និងសំភារៈ នៅថ្ងៃទី ៣ ធ្នូ ១៩៨៣។ ក្រោមជំនួយរបស់ ប្រជាជននិងរដ្ឋាភិបាលជប៉ុន ស្ថានីយ៍ថ្មីដ៏ទំនើបនិងបំពាក់ដោយឧបករណ៍សំភារៈទំនើបទាន់សម័យត្រូវបានស្ថាបនានៅឆ្នាំ១៩៩៦ និងសម្ភោធដាក់ឲប្រើប្រាស់នៅឆ្នាំ ១៩៩៨ ធ្វើឲស្ថានីយ៍មាន លទ្ឋភាពពង្រីកការផ្សាយពី៤ម៉ោងរហូតដល់១៤ម៉ោងក្នុង១ថ្ងៃ។ នៅឆ្នាំ១៩៩៩ ទទក បានបោះជំហានថ្មីមួយក្នុងការពង្រឹងប្រព័ន្ឋផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈផ្កាយរណបដែលផ្សព្វផ្សាយ បានទៅកាន់ប្រទេស ១២៦ នៅក្នុងតំបន់អាស៊ី អូសេអានី អឺរ៉ុប និង អាមេរិក ព្រមទាំងគ្របដណ្តប់ក្នុងផ្ទៃប្រទេស។
More... Archived 2008-03-23 at the វេយប៊ែខ ម៉ាស៊ីន.
ក្នុងគោលបំណងឱ្យស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា មានអត្តសញ្ញាណរបស់ខ្លួនពិតប្រាកដ និង ងាយ ស្រួលដល់ទូរទស្សនិកជនបានស្គាល់ឧបករណ៍នៃការផ្សាយរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានទូរទស្សន៍ ជាតិកម្ពុជា បានបង្កើតជារូបសញ្ញាមួយ ដែលមានចំណុចសំខាន់ៗ ដូចខាងក្រោម ៖
ម៉ោង | រូបភាព | សូរ | រយះពេល |
---|---|---|---|
11:20:00 | វីដេអូ TOURISM CAMBODIA | ភ្លេង | 8 នាទី |
11:28:00 | អ្នកផ្សាយ | កម្មវិធីផ្ងៃនេះ | 2 នាទី |
|