ត្សាត់ | |
---|---|
ចាម្ប៍ហៃណាំ | |
ដើមកំណើតនៅ | ប្រទេសចិន |
តំបន់ | កោះហៃណាំ |
ជាតិពន្ធុ (ជនជាតិ) | អ៊ុត្សាត់ |
អ្នកនិយាយដើមកំណើត | ៤,០០០ នាក់ |
អូស្ត្រូណេស៊ី
| |
កូដភាសា | |
ISO 639-3 | huq |
ហ្គ្រតតូឡក | tsat1238 |
ELP | Tsat |
ភាសាត្សាត់ ឬ ចាម្ប៍ហៃណាំ ជាភាសាដែលត្រូវបាននិយាយដោយជនជាតិអ៊ុត្សាត់ប្រមាណ ៤,៥០០ នាក់នៅភូមិយ៉ាំងឡាន់និងហ៊ុយឈិន នៅជិតទីក្រុងសានយ៉ានៃកោះហៃណាំ។
ភាសាត្សាត់មានដើមកំណើតជាភាសានៃក្រុមជនជាតិចាម្ប៍ដែលភៀសខ្លួនទៅកោះហៃណាំ ក្រោយពីការដួលរលំរបស់រាជធានីឥន្ទ្របុរៈនាចុងសតវត្សរ៍ទី ១០ និងបន្ថែមតិចតួចក្រោយការដួលរលំរាជធានីវិជ័យនាឆ្នាំ ១៤៧១។ ជាភាពចម្លែកសម្រាប់ភាសានៅក្នុងអំបូរអូស្ត្រូណេស៊ី ភាសាត្សាត់បានក្លាយទៅជាភាសាស្នៀង ដែលទំនងជាលទ្ធផលនៃឥទ្ធិពលពីភាសានៅជិតខាងនៅកោះហៃណាំ ដូចជាភាសាអំបូរចិន ហ្លៃ និង ហ្មុង-មៀន។[១]
ស្នៀងរបស់ភាសាត្សាត់ជាលទ្ធផលនៃការប្រែប្រួលរបស់ព្យញ្ជនៈនៅដើមនិងចុងពាក្យរបស់ភាសាប្រូតូ-ចាម្ប៍។[២]
លេខស្នៀង (ចាម្ប៍ហៃណាំ) |
ប្រភេទស្នៀង (ចាម្ប៍ហៃណាំ) |
ព្យញ្ជនៈនៅចុងពាក្យ (ប្រូតូ-ចាម្ប៍) |
---|---|---|
55 | ខ្ពស់ | *-h, *-s |
42 | ចុះ | *-p, *-t, *-k, *-c, *-ʔ; *-ay ព្យញ្ជនៈនៅដើមពាក្យ៖ សូរបន្ទុះឃោសៈ |
24 | ឡើង | *-p, *-t, *-k, *-c, *-ʔ; *-ay ព្យញ្ជនៈនៅដើមពាក្យ៖ មិនមែនសូរបន្ទុះឃោសៈ |
11 | ទាប | ព្យញ្ជនៈខ្យល់ច្រមុះនិងស្រៈ ព្យញ្ជនៈនៅដើមពាក្យ៖ សូរបន្ទុះឃោសៈ |
33 | កណ្ដាល | ព្យញ្ជនៈខ្យល់ច្រមុះនិងស្រៈ ព្យញ្ជនៈនៅដើមពាក្យ៖ មិនមែនសូរបន្ទុះឃោសៈ |
{{cite web}}
: More than one of |archivedate=
and |archive-date=
specified (help); More than one of |archiveurl=
and |archive-url=
specified (help)