រដ្ឋសភា | |
---|---|
នីតិកាលទី៧ | |
ប្រភេទ | |
ប្រភេទ | សភាជាន់ទាបនៃសភាតំណាងរាស្ត្រកម្ពុជា |
ថ្នាក់ដឹកនាំ | |
ប្រធាន | ឃួន សុដារី, (គបក) ចាប់តាំងពី ២២ សីហា ២០២៣ |
អនុប្រធានទី១ | ជាម យៀប, (គបក) ចាប់តាំងពី ២៥ វិច្ឆិកា ២០២១ |
អនុប្រធានទី២ | វង សូត, (គបក) ចាប់តាំងពី ២២ សីហា ២០២៣ |
នាយករដ្ឋមន្ត្រី | ហ៊ុន ម៉ាណែត, (គបក) ចាប់តាំងពី ២២ សីហា ២០២៣ |
រចនាសម្ព័ន្ធ | |
អសនៈ | ១២៥ |
ក្រុមនយោបាយ | រដ្ឋាភិបាល
ទំនុកចិត្ត និងការផ្គត់ផ្គង់
|
ការបោះឆ្នោត | |
ការបោះឆ្នោតចុងក្រោយ | ២៣ កក្កដា ២០២៣ |
ការបោះឆ្នោតបន្ទាប់ | ២៣/៣០ កក្កដា ២០២៨ |
ទីប្រជុំ | |
គេហទំព័រ | |
national-assembly.org.kh |
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៥ រូប ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំង ក្នុងអាណត្តិ ៥ ឆ្នាំម្តង ដែលចែកជាតំណាងខេត្ត-រាជធានីទាំង ២៥ ពី ១ ទៅ ១៨ អាសនៈ។ គណបក្សនយោបាយសំលេងភាគច្រើនដែលមានអាសនៈយ៉ាងហោច ៦២ អាចមានសិទ្ធិក្នុងការបង្កើតជារដ្ឋាភិបាលថ្មីមួយ។
រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ តំណាងរាស្រ្តបានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែរ។ ប្រធានរដ្ឋសភាបច្ចុប្បន្នគឺ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី។
ព្រះរាជាណាចក្រម្ពុជាត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជបញ្ញត្តិមួយ ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក ៣៩ រូប តំណាងឱ្យ ១០ ខេត្ត-ក្រុង ។ នេះជាសញ្ញាដំបូង នៃការកកើតសភា ។
ខាងក្រោមនេះ គឺជាតារាងស្តីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន ៖
ល.រ | រដ្ឋសភា រយៈកាល | ចំនួនគណបក្ស | ចំនួនអាសនៈ | កាលបរិច្ឆេទបោះឆ្នោត |
១ | សភាធម្មនុញ្ញ ឆ្នាំ១៩៤៦-១៩៤៧ | ពហុបក្ស | ៦៧ | ០១/០៩/៤៦ |
២ | រដ្ឋសភា ឆ្នាំ១៩៤៧-១៩៥១ | ពហុបក្ស | ៧៥ | ២១-១២-១៩៤៧ |
៣ | រដ្ឋសភា ឆ្នាំ១៩៥១-១៩៥៣ | ពហុបក្ស | ៧៨ | ០៩/០៩/៥១ |
៤ | រដ្ឋសភា ១៩៥៥-១៩៥៨ | បក្សតែមួយ | ៩១ | ១១/០៩/៥៥ |
៥ | រដ្ឋសភា ១៩៥៨-១៩៦២ (១ ) | បក្សតែមួយ | ៦១ | ២៣-០៩-១៩៥៨ |
៦ | រដ្ឋសភា ១៩៦២-១៩៦៦ | បក្សតែមួយ | ៧៧ | ១០/០៦/៦២ |
៧ | រដ្ឋសភា ១៩៦៦-១៩៧២ | បក្សតែមួយ | ៨២ | ១១/០៩/៦៦ |
៨ | សភាជាតិនៃសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧២-១៩៧៥ | បក្សតែមួយ | ១២៦ | ០៣/០៩/៧២ |
៩ | សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ (២ ) | បក្សតែមួយ | ២៥០ | ២០-០៣-១៩៧៦ |
១០ | រដ្ឋសភា សាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា ឆ្នាំ១៩៨១-១៩៩៣ | បក្សតែមួយ | ១១៧ | ០១/០៥/៨១ |
១១ | សភាធម្មនុញ្ញ ១៩៩៣ | ពហុបក្ស | ១២០ | ២៣ . ២៨-០៥-១៩៩៣ |
១២ | រដ្ឋសភានីតិកាលទី ១ ១៩៩៣-១៩៩៨ | ពហុបក្ស | ១២០ | ២៣ . ២៨-០៥-១៩៩៣ |
១៣ | រដ្ឋសភានីតិកាលទី ២ ១៩៩៨-២០០៣ | ពហុបក្ស | ១២២ | ២៦-០៧-១៩៩៨ |
១៤ | រដ្ឋសភានីតិកាលទី ៣ ២០០៣-២០០៨ | ពហុបក្ស | ១២៣ | ២៧-០៧-២០០៣ |
១៥ | រដ្ឋសភានីតិកាលទី ៤ ១៩៩៨-២០០៣ | ពហុបក្ស | ១២៣ | ២៦-០៧-២០០៨ |
១៦ | រដ្ឋសភានីតិកាលទី ៥ ២០១៣-២០១៨ | ពហុបក្ស | ១២៣ | ២៨-០៧-២០១៣ |
កំណត់សំគាល់
(១) ជាលើកដំបូងដែលស្ត្រីខ្មែរមានសិទ្ធិសេរីភាព ទៅបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ។
(២) ជាសម័យកម្ពុជាប្រជាធិបតេយ្យ លទ្ធផលស្រាវជ្រាវរកឃើញត្រឹមសមាសភាព គណៈកម្មាធិការ អចិន្ត្រៃយ៍ ប៉ុណ្ណោះ ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា រដ្ឋសភាត្រូវបានបោះឆ្នោតជ្រើសរើសរយៈពេល ៥ ឆ្នាំម្ដង ពីមណ្ឌលបោះឆ្នោតចំនួន ២៥ ខេត្តក្រុង មានដូចខាងក្រោម៖
ខេត្ត/ក្រុង | អាសនៈ |
---|---|
ភ្នំពេញ | ១២ |
បន្ទាយមានជ័យ | ៦ |
បាត់ដំបង | ៨ |
កំពង់ចាម | ១០ |
កំពង់ឆ្នាំង | ៤ |
កំពង់ស្ពឺ | ៦ |
កំពង់ធំ | ៦ |
កំពត | ៦ |
កណ្ដាល | ១១ |
កោះកុង | ១ |
កែប | ១ |
ក្រចេះ | ៣ |
មណ្ឌលគីរី | ១ |
ឧត្ដរមានជ័យ | ១ |
ប៉ៃលិន | ១ |
ព្រះសីហនុ | ៣ |
ព្រះវិហារ | ១ |
ពោធិ៍សាត់ | ៤ |
ព្រៃវែង | ១១ |
រតនគីរី | ១ |
សៀមរាប | ៦ |
ស្ទឹងត្រែង | ១ |
ស្វាយរៀង | ៥ |
តាកែវ | ៩ |
ត្បូងឃ្មុំ | ៨ |
សរុប | ១២៥ |
គណបក្សប្រជាជនកម្ពុជា | ៣,២៣៥,៩៦៩ | ៤៨,៨៣ | ៦៨ | −២២ | |
គណបក្សសង្គ្រោះជាតិ | ២ ៩៤១ ១៣៣ | ៤៤,៤៥ | ៥៥ | +២៦ | |
គណបក្សហ៊្វុនស៊ិនប៉ិច | ២៤១ ៨៦៦ | ៣,៦៦ | ០ | −២ | |
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ | ៦៩ ៦៦៧ | ១,០៥ | ០ | ០ | |
គណបក្សសញ្ជាតិកម្ពុជា | ៣៧ ៩៦៣ | ០,៥៧ | ០ | ថ្មី | |
គណបក្សខ្មែរឈប់ក្រ | ៤៣ ៣១២ | ០,៦៥ | ០ | ០ | |
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច | ៣៤ ៥៦៩ | ០,៥២ | ០ | ថ្មី | |
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ | ១៩ ៨៧១ | ០,៣០ | ០ | ថ្មី | |
អសុពលភាព/សំឡេងឆ្នោតទទេ | – | – | – | ||
សរុប | ៦ ៦១៦ ១១០ | ១២៣ | ០ | ||
អ្នកបោះឆ្នោតចុះបញ្ជី/អ្នកមិនបានបោះឆ្នោត | – | – | |||
ប្រភព: គណៈកម្មាការជាតិរៀបចំការបោះឆ្នោត Archived 2014-02-02 at the វេយប៊ែខ ម៉ាស៊ីន. |
រដ្ឋសភានីតិកាលទី៥ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តាមប្រព័ន្ធសមាមាត្រ មាន២៤មណ្ឌល រាជធានី-ខេត្ត មានគណបក្សនយោបាយចំនួន៨ចូលរួម។ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ ប្រជាជនបានទៅបោះឆ្នោតចំនួន ៦.៧៣៥.២៤៤នាក់ ស្មើនឹង ៦៩,៦១%។ អាសនៈដែលទទួលបាន: គណបក្សប្រជាជនកម្ពុជា ៦៨ អាសនៈ ស្មើនឹង៥៥,២៨% គណបក្សសង្គ្រោះជាតិ ៥៥ អាសនៈ ស្មើនឹង៤៤,៧១%។ តំណាងរាស្រ្តសរុបចំនួន១២៣រូប ក្នុងនោះតំណាងរាស្ត្រស្ត្រី២៥រូប ស្មើនឹង ២០,៣២% តំណាងរាស្រ្តជនជាតិភាគតិចចំនួន ២រូប ក្រុមស្រ្តីសមាជិករដ្ឋសភាត្រូវបានបង្កើត។