ឡេមន្ធ៏ လိပ်မွတ်ထော | |
---|---|
ព្រះមហាក្សត្រនៃហង្សាវត្តី | |
រជ្ជកាល | រ.មិថុនា ១៤៥៣ – មករា ១៤៥៤ |
អង្គមុន | ពញាចាន់ |
អង្គក្រោយ | ឝ៊ីនចៅពូ |
ប្រសូត | រ. ១៤៣២ ពគោ (បាហ្គោ) |
សុគត | រ. មករា ១៤៥៤ ពគោ (បាហ្គោ) |
បិតា | ពញារាមទី១ |
មាតា | សូមីនវិមលទេវី[១] |
សាសនា | ពុទ្ធសាសនាថេរវាទ |
ឡេមន្ធ៏ (ភូមា: လိပ်မွတ်ထော, បញ្ចេញសំឡេង [leiʔ mʊ̀ɴ tʰɔ́] [ឡេមន្ធ៏]; មន: မမောဟ်ထာဝ်; រ. ១៤៣២–១៤៥៤) គឺជាព្រះមហាក្សត្រទី១៤នៃនគរហង្សាវត្តីពគោនៅភូមាសោយរាជ្យបានរយៈពេលប្រាំពីរខែក្នុងឆ្នាំ១៤៥៣-៥៤។ ព្រះអង្គបានឡើងកាន់អំណាចដោយការធ្វើឃាតព្រះភាតាអយ្យកោមួយរបស់ទ្រង់ ព្រះបាទពញាចាន់។ ពញាចាន់ខ្លួនព្រះអង្គឯងបានឡើងកាន់អំណាចក្នុងឆ្នាំ១៤៥១ ដោយធ្វើឃាតព្រះភាតាអយ្យកោមួយរបស់ទ្រង់ ព្រះបាទពញាហ្វារ្យូ ហើយបានបន្តកាប់សំលាប់ព្រះសាច់សែលោហិតជាព្រះឱរសខាងព្រះបាទរាជាធិរាជចោល។[២] ឡេមន្ធ៏ ជាបុត្រានៃព្រះបាទពញារាមទី១ និង ជាព្រះនត្តានៃព្រះបាទរាជាធិរាជបានជ្រែករាជ្យពញាចាន់ ដែលពញាចាន់ក៏ត្រូវជាព្រះនត្តានៃព្រះបាទរាជាធិរាជខាងព្រះរាជបុត្រច្បងរបស់ព្រះអង្គ។ ឡេមន្ធ៏បានបន្តសំលាប់គូសត្រូវជាច្រើនទៀត។ នៅដើមឆ្នាំ១៤៥៤ ពួកមន្ត្រីវាំងបានធ្វើគតព្រះឡេមន្ធ៏ ដែលទ្រង់មិនបានបន្សល់ទុកនូវរជ្ជទាយាទជាព្រះឱរសនៃខ្សែស្រឡាយរបស់រាជាធិរាជមួយអង្គណាសោះ។ ពួកមន្ត្រីទាំងនោះក៏បានជ្រើសរើសបុត្រីរបស់ព្រះអង្គ ព្រះនាងឝ៊ីនចៅពូឱ្យឡើងសោយរាជ្យជាអ្នកគ្រងហង្សាវត្តីបន្ត។[៣]
ពង្សាវតារភូមាផ្សេងៗមិនបានស្របគ្នានូវកាលបរិច្ឆេទសំខាន់ៗអំពីខ្សែជីវិតរបស់ព្រះមហាក្សត្រអង្គនេះឡើយ។ ជាការពិតទៅ មហារាជវង្ស និង ប្រាសាទកែវរាជវង្ស រាយការណ៍អញ្ចេះ អញ្ចុះក្នុងអត្ថបទសំណេររៀងៗខ្លួន។
ពង្សាវតារ | ប្រសូត–ទិវង្គត | ព្រះជន្ម | រជ្ជកាល | ល្វែងនៃរជ្ជកាល |
---|---|---|---|---|
ស្លាផាតរាជវង្ស[កំណត់ ១] | មិនបានរាយការណ៍ | មិនបានរាយការណ៍ | ១៤៤៥–១៤៤៦ | ៧ ខែ |
មហារាជវង្ស | រ. ១៤៣៨–១៤៥២[កំណត់ ២] | ~២៤ | ១៤៥១–១៤៥២[៤] | ៧ ខែ |
ប្រាសាទកែវរាជវង្ស | រ. ១៤៣២–១៤៥៣[កំណត់ ៣] | ~៣១ | ១៤៥២–១៤៥៣[៥] | ៧ ខែ |
មហារាជវង្ស និង ប្រាសាទកែវរាជវង្ស (ក្នុងផ្នែកសង្ខេបនៃព្រះមហាក្សត្រហង្សាវត្តី) | មិនបានរាយការណ៍ | មិនបានរាយការណ៍ | ១៤៥៣–១៤៥៤[៦][៧] | ១ ឆ្នាំ |
ឡេមន្ធ៏ សុគត/ស្លាប់: រ. មករា ១៤៥៤
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ពញាចាន់ |
ព្រះមហាក្សត្រនៃហង្សាវត្តី រ. មិថុនា ១៤៥៣ – មករា ១៤៥៤ |
តដោយ ឝ៊ីនចៅពូ |
ទំព័រគំរូ:Burma-royal-stub
Cite error: <ref>
tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/>
tag was found