![]() | ||||
| ||||
បង្កើត | 9 ធ្នូ 2022 | |||
---|---|---|---|---|
ចាប់ផ្ដើមប្រតិបត្តិការ | 2 ឧសភា 2024 | |||
Operating bases | ||||
Frequent-flyer program | BIG Loyalty Programme[១] | |||
Fleet size | 2 | |||
ទីគោលដៅ | 4 | |||
Parent company | AirAsia | |||
ស្នាក់ការកណ្ដាល | ភ្នំពេញ, កម្ពុជា | |||
បុគ្គលសំខាន់ៗ |
| |||
គេហទំព័រ | airasia.com |
អ៊ែរ អេស៊ា ខេមបូឌា (AirAsia Cambodia) ជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប របស់កម្ពុជា ដែលមានមូលដ្ឋាននៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ វាគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន អ៊ែរ អេស៊ី ម៉ាឡេស៊ី និងសហគ្រាសក្នុងស្រុកគឺ Sivilai Asia ។ ក្រុមហ៊ុនអាកាសចរណ៍នេះបានបើកដំណើរការនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2022 ហើយបានចាប់ផ្តើមប្រតិបត្តិការហោះហើរនៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2024។ [២] កម្ពុជាជាប្រទេសទីប្រាំនៅអាស៊ីអាគ្នេយ៍ដែលក្រុមហ៊ុន Capital A បានបង្កើតឱ្យមានប្រ៊េន AirAsia មួយនេះ។
នៅខែឧសភា ឆ្នាំ 2017 ក្រុមហ៊ុន អ៊ែរ អេស៊ី គ្រោងបើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរពីប្រទេសម៉ាឡេស៊ី ដែលបានមកទស្សនាទីក្រុងនានាក្នុងប្រទេសកម្ពុជា ដូចជា ភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ ។ [៣] នៅខែវិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីផ្អាកអស់មួយរយៈ អ៊ែរ អេស៊ី បានបន្តផែនការរបស់ខ្លួនក្នុងការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជា [៤] ទទួលបានការគាំទ្រពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងខែមករា ឆ្នាំ ២០២០។ [៥]
នៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2022 ក្រុមហ៊ុន អ៊ែរ អេស៊ា និង Sivilai Asia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតក្រុមហ៊ុន អ៊ែរ អេស៊ី ខេមបូឌា (AirAsia Cambodia)។ [៦] Capital A ដែលជា ក្រុមហ៊ុនមេនៃ AirAsia Group [៧] នឹងកាន់កាប់ភាគហ៊ុន ៥១% នៃក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ខណៈដែលក្រុមហ៊ុន Sivilai Asia នឹងកាន់កាប់ចំណែកដែលនៅសល់។ [៨] ក្រោយទទួលបានការអនុម័តពីរដ្ឋាភិបាលហើយនោះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្ដើមឡើង។ [៩] នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ។
ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងហោះហើរទៅកាន់ទិសដៅដែលស្ថិតក្នុងរង្វង់បួនម៉ោង ពីមូលដ្ឋានរបស់ខ្លួននៅកម្ពុជា។ ក្រុមហ៊ុននេះក៏ផ្តោតលើការតភ្ជាប់រវាងបណ្តាប្រទេសនៅអាស៊ាន ក៏ដូចជា ឥណ្ឌា ចិន និង អាស៊ីខាងជើង ផងដែរ។[៨]
ប្រទេស | ទីក្រុង | អាកាសយានដ្ឋាន | ចំណាំ | ហោះហើរដំបូង |
---|---|---|---|---|
កម្ពុជា | ភ្នំពេញ | អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ | មូលដ្ឋាន | |
សៀមរាប | អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ | មូលដ្ឋាន | ||
ក្រុងព្រះសីហនុ | អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ | |||
ម៉ាឡេស៊ី[១០] | កូឡាឡាំពួរ | អាកាសយានដ្ឋានអន្តរជាតិ កូឡាឡាំពួរ | 01 សីហា 2024 | |
សិង្ហបុរី[១១] | សិង្ហបុរី | អាកាសយានដ្ឋានអន្តរជាតិ ឆាងងី | 09 វិច្ឆិកា 2024 | |
វៀតណាម[១២] | ហូជីមិញ | អាកាសយានដ្ឋានអន្តរជាតិ តឹនសឺនញឹត | 22 ធ្នូ 2024 | |
ហាណូយ | អាកាសយានដ្ឋានអន្តរជាតិ ណុយបៃ | 22 ធ្នូ 2024 | ||
ឥណ្ឌូនេស៊ី | កោះពាលី | អាកាសយានដ្ឋានអន្តរជាតិ I Gusti Ngurah Rai | (នឹងប្រកាសពេលក្រោយ) | |
ភីលីពីន | សេប៊ូ | អាកាសយានដ្ឋានអន្តរជាតិ Mactan-Cebu | (នឹងប្រកាសពេលក្រោយ) |
បន្ទាប់ពីបានដាក់ឱ្យដំណើរការហោះទៅកាន់ប្រទេសម៉ាឡេស៊ី[១៣] នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏មានផែនការបន្ថែមជើងហោះហើរអន្តរជាតិបន្ថែមទៀតនៅឆ្នាំដដែលនេះ ឆ្ពោះទៅកាន់ទីក្រុងសេប៊ូ ប្រទេសភីលីពីន និង កោះពាលី ប្រទេសឥណ្ឌូនេស៊ី។
ព័ត៌មានគិតត្រឹម កក្កដា 2024[update], អ៊ែរ អេស៊ា ខេមបូឌា មានយន្តហោះកំពុងដំណើរការដូចខាងក្រោម៖[៨]
យន្តហោះ | កំពុងដំណើរការ | បានបញ្ជាទិញ | អ្នកដំណើរ | កំណត់ចំណាំ |
---|---|---|---|---|
Airbus A320-200 | ២ | ១ | ១៨០ | XU-818 និង XU-819 |
សរុប | ២ | ១ |
{{cite web}}
: More than one of |archivedate=
and |archive-date=
specified (help); More than one of |archiveurl=
and |archive-url=
specified (help)