ក្រមុំជាកូនភ្លោះទាំងប្រាំ (ជប៉ុន: 五等分の花嫁, អង់គ្លេស: The Quintessential Quintuplets) គឺជាសៀវភៅគំនូរជីវចលជប៉ុន សរសេរនិងភាពដោយ នេហ្គី ហារុបា រឿងនេះបានបោះពុម្ពផ្សាយជាប្រចាំវគ្គក្នុងទស្សនាវដ្តីស្យូណិនមែហ្គាហ្ស៊ីនប្រចាំសប្តាហ៍ បណ្តាញរបស់ក្រុមហ៊ុនបោះពុម្ពផ្សាយកូដាន់ស្យាក់ ចាប់តាំងពីខែសីហាឆ្នាំ ២០១៧ រហូតដល់ខែកុម្ភៈឆ្នាំ ២០២០ សាច់រឿងក្នុងតុក្កតានេះមានន័យថាជីវិតប្រចាំថ្ងៃរបស់សិស្សវិទ្យាល័យ ហ្វ៊ុថារ៉ូ អ៊ុអេស៊ុហ្គិ អ្នកដែលត្រូវបានគេថាជួលអោយជាអ្នកគ្រូបង្រៀនផ្ទាល់ខ្លួនសម្រាប់ត្រកូលក្រមុំកូនភ្លោះជាប់គ្នា ៥ នាក់ ដូចជា អ៊ីឈីកា, នីណុ, មីគុ, យ៉ុត្ស៊ឹបា និង អ៊ីត្ស៊ឹគិ ណាហ្គាណុ ដែលមានចំណាត់ថ្នាក់មិនល្អ នៅវគ្គចាប់ផ្តើមរឿង មានការបញ្ជាក់ថាហ៊្វុថារ៉ូនឹងរៀបការជាមួយក្រមុំត្រកូលណាហ្គាណុកូនភ្លោះ ៥ នាក់ ប៉ុន្តែនៅតែមិនស្គាល់អត្តសញ្ញាណរបស់ក្រមុំរហូតដល់ក្នុងវគ្គបញ្ចប់របស់រឿង។