កោះតាង

កោះតាង ជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅ ឈូងសមុទ្រថៃ នៅខាងក្នុងឧទ្យានជាតិរាម[] ចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ហើយស្ថិតនៅចន្លោះកណ្តាលរវាងកោះពូលូវ៉ៃ និងក្រុងព្រះសីហនុ[] មានទំហំប្រមាណ ៥៥០ហិកតា[]

ប្រវត្តិសាស្រ្ត

[កែប្រែ]

ឧបទ្ទវហេតុកប៉ាល់ ម៉ាយ៉ាហ្គេស ក្នុងខែឧសភា ឆ្នាំ១៩៧៥

[កែប្រែ]

កោះតាង នេះជាកន្លែង ដែល កងទ័ពខ្មែរក្រហម មួយចំនួនបានស្លាប់ និងកងទ័ពអាមេរិកចំនួន ១៨ នាក់ បានស្លាប់ ក្នុងការវាយប្រហារគ្នាមួយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥។

ក្រោយការចូលកាន់អំណាច គឺចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កម្លាំងខ្មែរក្រហមចាប់ផ្តើមពង្រឹងអំណាចរបស់ខ្លួន និងបញ្ជូនកងទ័ពទៅការពារព្រំដែន និងតំបន់កោះនៅសមុទ្រផងដែរ។ ការវាយប្រហារគ្នានេះ កើតឡើងដោយសារការចាប់កប៉ាល់ធំមួយរបស់ក្រុមហ៊ុនឯកជនអាមេរិកឈ្មោះថា ម៉ាយ៉ាហ្គេស (Mayaguez) ដែលមានចំណុះទៅដល់ជាង ១ម៉ឺនតោន។[]

ធម្មជាតិ

[កែប្រែ]

កោះតាង គឺជាកោះដែលមានភាពស្រស់ស្អាត និងគួរឱ្យចង់គយគន់ជាមួយនឹងវាលខ្សាច់សក្បុស និងទឹកសមុទ្រខៀវស្រងាត់ ដែលអ្នកទេសចរអាចមុជទឹក នៅបាតសមុទ្រ។

ក្នុងបាតសមុទ្រកោះតាងនេះ មាន ហ្វូងមច្ឆា ផ្កាថ្ម និងជីវៈចំរុះ ។[]

ទេសចរណ៍

[កែប្រែ]

ក្នុងការធ្វីដំនើរទៅ កោះតាង អ្នកដំនើរត្រូវការសំរាកមួយយប់នៅលើទូក វាគឺផ្តល់ការចាប់អារម្មណ៏និងកីឡាមុជទឹកដ៏សំខាន់ដែលមិនមែនជាការគយគន់ជាញឹកញាប់នោះឡើយ។កោះជាផ្ទះនៃពួកទាហានក្រៅប៉ុស្ត ហើយអ្នកធ្វើដំនើរទាំងអស់ត្រូវតែគោរពបុគ្គលិកនាវារបស់ទាហាននៅពេលស្ថិតនៅក្រៅ កោះ។

កោះតាងនឹងត្រូវបានអភិវឌ្ឍឲ្យក្លាយទៅជារមណីយដ្ឋានប្រណីតដែលរួមមាន ផែនាវា សណ្ឋាគារ សួនកម្សាន្ត ទីលានវាយកូនហ្គោល និងសេវាកម្មប្រណីតៗជាច្រើនផ្សេងទៀត ហើយពេលអនាគតនឹងមានអាកាសយានដ្ឋាន។[]

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ "កោះតាង". Retrieved 2021-09-28.
  2. ២,០ ២,១ ស៊ុន ណារិន (2016-01-25). "ការ​ប៉ះ​ទង្គិច​រវាង​ទាហាន​ខ្មែរក្រហម​និង​អាមេរិក​នៅ​កោះ​តាង​កាលពី​៤៥​ឆ្នាំ​មុន​«មិន​គួរ​កើត​មាន​ឡើង ​អាច​ជា​ការ​យល់​ច្រឡំ»". Retrieved 2021-09-28. {{cite web}}: zero width space character in |title= at position 4 (help)
  3. ៣,០ ៣,១ សុខ ចាន់ (2020-05-14). "កោះតាង​នឹង​ក្លាយ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រណីត ក្រោមគម្រោង​​ជិត​១​ប៊ីលាន​ដុល្លារ". Retrieved 2021-09-28. {{cite web}}: zero width space character in |title= at position 7 (help)