កោះម៉ាកស្ថិតនៅភាគខាងត្បូងនៃកោះឆាងហើយមានចម្ងាយ ៦០គីឡូម៉ែត្រពីដីគោក និងមានប្រហែល២០គ៉ឡូម៉ែត្រពីភាគខាងជើងនៃកោះម៉ាក់គឺកោះកុត។ ជនអន្តោប្រវេសន៍ជនជាតិចិនគឺជាមនុស្សដំបូងបង្អស់ ដែលបានមករស់នៅលើកោះនេះ ដែលាមានអាយុកាលតាំងពី១០០ឆ្នាំមុន។ កោះម៉ាកជាកោះធំជាងគេលំដាប់ទី៣នៅលើផ្ទៃសមុទ្រនៃខេត្តត្រាត និងលាតសន្ធឹងលើផ្ទៃដីប្រមាណ ១៦គីឡូម៉ែត្រការ៉ែ។ កោះនោះមានបណ្តោយប្រវែង១០គីឡូម៉ែត្រ និងមានទទឹងប្រវែង ៥គីឡូម៉ែត្រ និងមានឆ្នេរប្រវែង២៧គីឡូម៉ែត្រ។ ដីទំនាបមានចំនួន៨០ភាគរយ ដែលមានចម្ការដូង និងកៅស៊ូ។ ផ្ទៃដីភាគច្រើនរបស់កោះនេះអំណោយផលដល់ព្រៃឈើ និងដំណាំដូង[១]។