គណបក្សសាមគ្គីជាតិកម្ពុជា

គណបក្សសាមគ្គីជាតិកម្ពុជា
Cambodian National Unity Party
Parti de l'unité nationale cambodgienne
មេដឹកនាំខៀវ សំផន និង សុន សេន
បង្កើត៣០ វិច្ឆិកា ១៩៩២
រំលាយ១៩៩៧
បក្សមុនគណបក្សកម្ពុជាប្រជាធិបតេយ្យ
បក្សស្នងគណបក្សសាមគ្គីជាតិខ្មែរ
ចលនាសហភាពជាតិប្រជាធិបតេយ្យ
ស្លាបយោធាកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ
មនោគមវិជ្ជាសង្គមនិយមកសិកម្ម[ត្រូវការអំណះអំណាង]
ជាតិខ្មែរនិយម[ត្រូវការអំណះអំណាង]
ប្រជាធិបតេយ្យសេរី[]
គោលជំហរនយោបាយស្លាបឆ្វេង

គណបក្សសាមគ្គីជាតិកម្ពុជា (ភាសាអង់គ្លេស: Cambodian National Unity Party) គឺជាគណបក្សនយោបាយដែលបង្កើតឡើងដោយពួកខ្មែរក្រហមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដើម្បីចូលរួមក្នុងពិធីបោះឆ្នោតនាឆ្នាំនោះក្រោមអាជ្ញាធរអន្តរកាលសហប្រជាជាតិកម្ពុជា[] គណបក្សនេះត្រូវបានដឹកនាំដោយលោកខៀវ សំផន និងលោកសុន សេន, ហើយជាគណបក្សស្នងឱ្យគណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) ក្រោយឆ្នាំ១៩៩៣;[] ដូចនឹង គកប ដែរ, ស្លាបយោធារបស់បក្សនេះគឺទ័ពជាតិកម្ពុជាប្រជាធិបតេយ្យដដែរ។[] គោលដៅនៃការបង្កើតគណបក្សនេះគឺដើម្បី"ធ្វើការឆ្ពោះទៅរកការអនុវត្តលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស"។"[] គណបក្សនេះក៏មានស្ថានីយវិទ្យុដែរ ដែលគេហៅថា'សម្លេងរណសិរ្សសហភាពជាតិកម្ពុជា'ក៏ប៉ុន្តែក្រោយមកត្រូវបានជំនួសដោយស្ថានីយវិទ្ យុPGNUNSC វិញក្នុងខែកក្កដា ឆ្នាំ១៩៩៤។[]

ទោះបីជាបក្សនេះមានគោលបំណងចល់ចូលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣មែន, ប៉ុន្តែយូរទៅពួកខ្មែរក្រហមក៏មានជម្លោះជាមួយនឹងអាជ្ញាធរអង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសកម្ពុជា, រហូតដល់ថ្នាក់ចង់ធ្វើពហិការការបោះឆ្នោតនេះ។ ក្រោយមក, អ៊ុនតាក់ក៏សម្រេចចិត្តថានឹងមិនធ្វើការបោះឆ្នោតក្នុងតំបន់ដែលគ្រប់គ្រងដោយ គសជក ទេ។[] នៅពេលនោះដែរ, គេបានប៉ានស្មានថាមានប្រជាជនខ្មែរប្រហែល ៦% ដែលរស់នៅក្នុងតំបន់គ្រប់គ្រងដោយខ្មែរក្រហម។[] នៅខែកក្កដា ឆ្នាំ១៩៩៤, គកប ត្រូវគេប្រកាសថាជាគណបក្សខុសច្បាប់ដោយរដ្ឋាភិបាលថ្មីរបស់កម្ពុជាហើយក្រោយមកទៀតបានប្រកាសដោយខ្លួនឯងថារដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជាត្រូវបានចូលរួមបង្កើតឡើងដោយសមាជិក គសជក។[]

ក្នុងខែសីហា ឆ្នាំ១៩៩៦, គណបក្សនេះត្រូវបានបែកចេញជាពីរនៅពេលដែលអៀង សារីនិងបក្សពួករបស់លោកបានបង្កើតចលនាសហភាពជាតិប្រជាធិបតេយ្យ, ហើយនៅខែឧសាភា ឆ្នាំ១៩៩៧, ខៀវ សំផនបានបង្កើតគណបក្សនយោបាយថ្មីគឺគណបក្សសាមគ្គីជាតិខ្មែរបន្ទាប់ពីលោកបានផ្តាច់ខ្លួនចេញពីខ្មែរក្រហម។

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ The Europa World Year Book Volume I. Europa Publications Limited. 1997. p. 775.
  2. David Lea & Colette Milward (Ed.). A Political Chronology of South-East Asia and Oceania. London: Psychology Press. 2001. p. 33.
  3. Arthur S. Banks, Thomas C. Muller, William Overstreet, Sean M. Phelan, Hal Smith (Ed.). Political Handbook of the World 1999. 2000. p. 154.
  4. Amnesty International Report: 1997.
  5. Institute of Southeast Asian Studies. Southeast Asian Affairs 1993. 1993. p. 135.
  6. "CAMBODIA (Radhsphea Ney Preah Recheanachakr Kampuchea - National Assembly)". Archived from the original on 2011-07-16. Retrieved 2019-11-14.
  7. CPSR - document_view
  8. Philip Short. Pol Pot: Anatomy of a Nightmare. Macmillan. New York: Henry Holt and Company, LLC. 2004. p. 434.