គុយ ជាប្រភេទផ្ផ្លែវល្លិធម្មជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ និងព្រៃភូមិចាស់របស់អ្នកស្រុក ។
រុក្ខជាតិមួយនេះជាប្រភេទវល្លិ ដុះឡើងតាមដើមឈើ ខ្ពស់ៗមានដើមពីតូចដល់ធំរហូតប៉ុនភ្លៅមនុស្សចាស់ ស្លឹកវា តូចៗ និងមានផ្លែប៉ុនមេជើងឬធំជាងនេះ និងមានរសជាតិជូរផ្អែម ។
ដើមរុក្ខជាតិមួយនេះជាប្រភេទវល្លិ ដុះឡើងតាមដើមឈើ ខ្ពស់ៗមានដើមពីតូចដល់ធំរហូតប៉ុនភ្លៅមនុស្សចាស់ ស្លឹកវា តូចៗ និងមានផ្លែប៉ុនមេជើងឬធំជាងនេះ និងមានរសជាតិជូរផ្អែម ។
ដើមគុយមានរាងជាវល្លិ និងមានស្លឹកពណ៌ខៀវ តោងតាមដើមឈើ ធំៗ ។ ដល់រដូវមានផ្លែគុយ ទើបប្រជាពលរដ្ឋនាំគ្នាឡើងទៅលើភ្នំគូលែនយករណារទៅអារដើមឈើ ធំៗនោះ ដើម្បីបេះផ្លែគុយយកលក់តាមទីផ្សារនានា ក្នុងក្រុងសៀមរាប ។ នៅក្នុងព្រៃលើខ្នងភ្នំគូលែន ស្ថិតនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប មានគុយច្រើនជាងគេ ជាងនៅក្នុងព្រៃឧទ្យានអង្គរ ។ ផ្លែគុយនេះមាននៅក្នុងរដូវប្រាំងចាប់ពីខែមេសា រហូតដល់ចុងខែឧសភា ទើបផុត ។
អ្នកលក់ផ្លែគុយតាមថ្នល់ជាតិទាំងអស់ បានទិញពីម្ចាស់គុយ នៅឃុំនោះដាក់លក់ ដោយក្នុងមួយចង្កោមទិញក្នុងតម្លៃ១៥០០រៀល ពេលលក់បានថ្លៃពី៣០០០ទៅ៥ពាន់រៀល ។ ក្រៅពីអ្នកទិញយកទៅហូបធម្មតា ក៏មានឈ្មួញកណ្តាលទិញយកទៅលក់បន្តដល់រាជធានីភ្នំពេញផងដែរ ។[១]
|