"ពញាផាមឿង" | ||||
រូបចំលាក់របស់បដិមាពញាផាមឿង បន្ទាយទាហានឃុនផាមឿង (Por Khun Pha Muang Camp) ខេត្តផេតឆាប៊ូន. | ||||
ព្រះរាជឥស្សរិយយស | ព្រះមហាក្សត្រសៀម | |||
មហេសី | ព្រះនាងសិង្ខរមហាទេវី(ជនជាតិខ្មែរ) ព្រះនាងនរោធរង្សីទេវី (ជនជាតិថៃ) | |||
ជនជាតិ | ជនជាតិសៀម | |||
បិតា | ឃុនស្រីណាណាំធំ | |||
មាតា | ព្រះអគ្គមហេសីរបស់ឃុនស្រីណាណាំធំ ( មិនស្គាល់នាម ) | |||
ក្សត្រមុន | ឃុនស្រីណាណាំធំ | |||
រាជបន្ត | ឃុនបាងក្លាងថាវ | |||
ប្រសូត្រ | ក្រុងសុខោទ័យ អាណាចក្រសុខោទ័យ | |||
ចូលទីវង្គត់ | មិនស្គាល់ (ជន្មាយុ មិនស្គាល់ ) អាណាចក្រសុខោទ័យ | |||
ជំនឿសាសនា | ព្រហ្មញ្ញសាសនា(ហិណ្ឌូសាសនា) ព្រះពុទ្ធសាសនានិកាយវិជ្រយាន |
ឃុនផាមឿង (ថៃ: พ่อขุนผาเมืองអង់គ្លេស: Pha Mueang) ឬ '"ពញាផាមឿង"' ជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងការបង្កើតអាណាចក្រសុខោទ័យ [១] ជារាជឱរសរបស់ឃុនស្រីណាណាំធំ អ្នកដឹកនាំសុខោទ័យ មុនរាជវង្សព្រះរួងបានក្លាយជាអភិបាលក្រុងរ៉ាត (បច្ចុប្បន្នគឺខេត្តផេតឆាប៊ូន)[២] និងមានឋានៈជារាជទាយាទរបស់ក្រុងសុខោទ័យ ទើបបានរាជាភិសេកជាមួយព្រះរាជធិតានៃអាណាចក្រខ្មែរ គឺព្រះនាងសិង្ខរមហាទេវី បានប្រគល់ព្រះខន្ធជ័យស្រី ព្រះពុទ្ធបដិមា ព្រះនាម ព្រះពុទ្ធមហាធម្មរាជានិងនាម ស្រីឥន្ទ្របដិន្រ្ទាទិព្វពី ព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២)និងជាអ្នកដឹកនាំទ័ពធ្វើសឹកឈ្នះខ្មែរស្លាតខ្លូញលំពង់ ហើយប្រគល់ឲ្យមិត្តភក្ដិគឺឃុនបាងក្លាងហាវ ព្រមទាំងអភិវសេកនិងប្រគល់នាមស្រីឥន្ទ្របដិន្រ្ទាទិព្វជូន។[៣]
សុខោទ័យជាទឹកដីខ្មែរតាំងពីយូរយាមក ព្រះបាទសុរ្យវរ្ម័នទីទ្រង់បានសាងប្រាសាទនៅទីនោះ ចំនែកក្នុងរាជព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២)ព្រះអង្គបានអោយមន្ត្រីម្នាក់គ្រប់គ្រងនៅទីនោះ ឈ្មោះ" ខ្លោញលំពង់" ព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២)ទ្រង់ជ្រាបថាចលនារួបរួមរបស់និគមន៍ថៃ អាចនឹងបង្ករអោយមានការប៉ះពាល់ដល់ស្ថេរភាពនយោបាយរបស់ទ្រង់ទើបព្រះអង្គសំរេចព្រះទ័យរៀបអភិសេក ព្រះនាង "សិខរទេវី"ជាព្រះធីតាខ្មែរដល់ "ពញាផាមឿង"ហើយប្រទាននាមថ្មីតាមបែបខ្មែរដល់គេ គឺ" ស្រីឥន្ទ្របតិន្ទ្រាទិត្យ" និងប្រទានព្រះខ័នជ័យស្រី ហើយប្រគល់អំណាចដល់គេដូចជាស្តេច១អង្គដែរ តែព្រះអង្គបានអោយ ពញាផាមឿងសន្យានិងព្រះអង្គថា"នឹងរក្សាភក្តីភាពថ្វាយចំពោះព្រះមហាក្សត្រខ្មែរគ្រប់ៗព្រះអង្គ"។ លុះក្រោយមក បន្ទាប់ពីបាត់ពីព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២)ទៅ អ្នកទាំង២ គឺ ពញាផាមឿង និង ផឃុនបាងក្លាងហាវ បានឃុបឃិតគ្នាដណ្តើមអំណាចពីមន្ត្រីខ្មែរ គឺ ខ្លោញលំពង់ ដែលគ្រប់គ្រងនៅសុខោទ័យនោះ ។ ព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២)ព្រះអង្គបានអោយមន្ត្រីម្នាក់គ្រប់គ្រងនៅតំបន់សុខោទ័យ ឈ្មោះ" ខ្លោញលំពង់" ព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២)ទ្រង់ជ្រាបថាចលនារួបរួមរបស់និគមន៍ថៃ អាចនឹងបង្ករអោយមានការប៉ះពាល់ដល់ស្ថេរភាពនយោបាយរបស់ទ្រង់ទើបព្រះអង្គសំរេចព្រះទ័យរៀបអភិសេក ព្រះនាង "សិខរទេវី"ជាព្រះធីតាខ្មែរ ដល់ "ពញាផាមឿង"ហើយប្រទាននាមថ្មីតាមបែបខ្មែរដល់គេ គឺ" ស្រីឥន្ទ្របតិន្ទ្រាទិត្យ" និងប្រទាន ព្រះខន្ធជ័យស្រី ហើយប្រគល់អំណាចដល់គេដូចជាស្តេច១អង្គដែរ តែព្រះអង្គបានអោយ ពញាផាមឿងសន្យានិងព្រះអង្គថា"នឹងរក្សាភក្តីភាពថ្វាយចំពោះព្រះមហាក្សត្រខ្មែរគ្រប់ៗព្រះអង្គ"។ លុះក្រោយមក បន្ទាប់ពីបាត់ពីព្រះបាទជ័យវរ្ម័នទី៧(ឬ ព្រះបាទឥន្ទ្រវរ្ម័នទី២)ទៅ អ្នកទាំង២ គឺ ពញាផាមឿង និង ផឃុនបាងក្លាងហាវ បានឃុបឃិតគ្នាដណ្តើមអំណាចពីមន្ត្រីខ្មែរ គឺ ខ្លោញលំពង់ ដែលគ្រប់គ្រងនៅសុខោទ័យនោះ ។ ក្រោយពីទទួលជោគជ័យបានមកពី មន្ត្រខ្លោញលំពង់ ពញាផាមឿងដែលមាននាមថា"ស្រីឥន្ទ្របតិន្ទ្រាទិត្យ"បែរជាបោះបង់តំណែងនេះ ហើយបែរជាប្រគលទៅអោយប្អូនថ្លៃជំនួស ដូចនេះគ្រប់ការសន្យា ព្រះខ័នរាជ នាមថា"ស្រីឥន្ទ្របតិន្ទ្រាទិត្យ" នេះត្រូវផ្ទេរជូនទៅ "ផឃុនបសងក្លាងហាវ"វិញ ។ នេះហើយដែលក្នុងប្រវត្តិសាស្ត្របាននិយាយថា នេះគឺជាស្តេចដំបូងបង្អស់របស់ថៃ ផឃុនបាងក្លាងហាវ ស្រីឥន្ទ្របតិន្ទ្រាទិត្យ។ អ្នកទាំង២ បានព្រមព្រៀងគ្នាបង្កើតនូវឈ្មោះថ្មីនៃទីក្រុងនេះ ដោយហៅថា "ទីក្រុងសុខោទ័យ" សុខ - មាន័យថាសុខ និង ឧទ័យ មានន័យថាការចាប់ផ្តើមឡើង ។ ហេតុនេះ សុខោទ័យ មានន័យថាជាទីដែលផ្តើមដោយសេចក្តីសុខោទ័យ របស់ថៃ.[៤]
ព្រះអង្ជាជាវីរៈបុរសក្នុងទេវកថាពីប្រវត្តិសាស្ត្រពេជ្របូរណ៍បុរាណដ៏ពេញនិយមរបស់ប្រជាជនពេជ្របូរណ៍.[៥]និងគេមានជំនឿថាជាវិញ្ញាណអ្នកតាស័ក្តិសិទ្ធ តាមបែបវិញ្ញាណនិយមក្នុងសាសនាប្រជាប្រិយថៃ។ .
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ឃុនផាមឿង |