ង្វៀន ហ្វុកង្វៀន (阮福源; កើតថ្ងៃទី១៦ សីហា ១៥៦៣ – ១៩ វិច្ឆិកា ១៦៣៥) រាជនាម ង្វៀន ហ៊ីតុង ជាស្ដេចរាជវង្សង្វៀនទីពីរដែលគ្រប់គ្រងវៀតណាមភាគខាងត្បូងពីឆ្នាំ ១៦១៣ ដល់ ១៦៣៥។ ក្នុងអំឡុងពេលកាន់អំណាច រាជវង្សង្វៀនបានបង្កើតការតាំងទីលំនៅមួយនៅក្រុងព្រៃនគរ។ ក្រោយមក ការបដិសេធរបស់គាត់ក្នុងការលើកសួយសារអាករដល់រាជវង្សទ្រិញ បានបង្កឱ្យមានសង្រ្គាមទ្រិញ-ង្វៀន ។ គាត់ជាបិតារបស់នាង ង៉ុក វ៉ាន់ ឬ អង្គចូវ ដែលជាមហេសីរបស់ព្រះបាទជ័យជេដ្ឋាទី២ ។
ង្វៀន ហ្វុកង្វៀន | |
---|---|
រាជវង្សង្វៀន | |
![]() ង្វៀន ហ្វុកង្វៀន នៅក្នុងគំនូររបស់ជប៉ុនសតវត្សទី១៧ | |
រាជវង្សង្វៀន | |
រជ្ជកាល | ១៦១៣-១៦៣៦ |
រាជ្យមុន | ង្វៀន ហឿង |
រាជ្យបន្ត | ង្វៀន ហ្វុកឡាន |
ស្វាមី/មហេសី | ម៉ាក ធីសាយ |
បុត្រ | ង្វៀន ហ្វុកគី ង្វៀន ហ្វុកឡាន ង្វៀន ហ្វុកង៉ុកវ៉ាន (អង្គចូវ) |
បិតា | ង្វៀន ហឿង |
មាតា | ង្វៀន ធី |
ប្រសូត | ១៦ សីហា ១៥៦៣ |
សុគត | វិច្ឆិកា 19, 1635 | (អាយុ 72 ឆ្នាំ)
សាសនា | ព្រះពុទ្ធសាសនា |
បន្ទាប់ពីឡើងគ្រងរាជ្យជាព្រះមហាក្សត្ររួចមក ព្រះបាទស្រីសុរិយោពណ៌ ទ្រង់បានឈ្វេងយល់ថា ឥទ្ធិពលរបស់សៀមមកលើប្រទេសរបស់ព្រះអង្គមានទម្ងន់ខ្លាំងក្លាណាស់។ ម្ល៉ោះហើយ ដើម្បីរំដោះខ្លួនចេញពីក្រញ៉ាំឥទ្ធិពលសៀម ព្រះអង្គបានចងស្ពានមេត្រីជាមួយនឹងស្ដេចយួនវិញម្ដង ដោយមានបំណងទប់ទល់ការគំរាមកំហែងពីឥទ្ធិពលសៀមមកលើកម្ពុជា។ ដោយទ្រង់សម្លឹងឃើញថាអាណ្ណាមកំពុងតែមានឥទ្ធិពលយ៉ាងខ្លាំងក្បែររបងប្រទេសកម្ពុជា ក្រោយអាណ្ណាមបានដណ្ដើមយកខេត្តមួយចំនួនពីចម្ប៉ាសឹងតែអស់រលីង។ ព្រឹត្តិការណ៍ទាំងអស់នេះជាដើមហេតុដែល ព្រះបាទស្រីសុរិយោពណ៌ បានទៅចងសម្ព័ន្ធមេត្រីភាពជាមួយពួកយួនដោយស្ដីដណ្ដឹងបុត្រីស្ដេចយួនដើម្បីរៀបអភិសេកជាមួយគ្នារាជបុត្រច្បងនាមជ័យជេដ្ឋាទី២ ។ បើយោងតាមឯកសារយួន[១]គឺ ជ័យជេដ្ឋាទី២ឯងទៅបានទៅស្ដីដណ្ដឹងបុត្រីស្ដេចយួនដោយសង្ឃឹមថាមានការគាំទ្រពីស្ដេចក្រុងហ្វេដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់សៀម។[២] ការរៀបអភិសេករវាងព្រះបាទជ័យជេដ្ឋានិងក្សត្រីយួនបានប្រារព្ធឡើងនៅគ.ស ១៦២០ នៅពេលដែលព្រះអង្គបានឡើងសោយរាជ្យបាន ២ ឆ្នាំទៅហើយ។ ជាលទ្ធផលនៃការរៀបអភិសេករវាងស្ដេចខ្មែរនិងកូនស្រីស្ដេចយួន ជាកត្តាដែលនាំឲ្យស្ដេចយួន ង្វៀន ហ្វុកង្វៀន បានបញ្ជូនគណៈបេសកកម្មទូតយួនបញ្ជូនមករាជធានីឧត្ដុង្គ ក្នុងគោលបំណងសូមព្រះរាជាខ្មែរអនុញ្ញាតឲ្យយួនបង្កើតគ្រឹះស្ថានជំនួញនៅប៉ែកខាងត្បូងប្រទេសខ្មែរ ត្រង់តំបន់ព្រៃនគរ និង កំពង់ក្របី និងមានបុព្វសិទ្ធិក្នុងការកាន់កាប់ក្រសួងគយនៅក្នុងតំបន់នោះផង។ ចាប់តាំងពីពេលនោះហើយ ដែលជាចំណុចសំខាន់ ដែលជនជាតិយួនជាច្រើនបានសម្រុកមករស់នៅស្រុកខ្មែរកាន់តែច្រើនឡើងៗ ដោយក្រោមហេតុផលថា ដើម្បីជួយអាជ្ញាធរខ្មែររក្សាសន្តិសុខឲ្យមានប្រសិទ្ធភាព ស្តេចយួន ង្វៀន ហ្វុកង្វៀន បានបញ្ជូនមេទ័ពម្នាក់ឲ្យទៅឈរនៅតំបន់នោះទៀតផង។ បើយោងទៅតាមពង្សាវតាខ្មែរខ្លះនិយាយថាស្ដេចយួនបានទទួលឲ្យមកសុំខ្ចីដីខ្មែរត្រង់ព្រៃនគរ-កំពង់ក្របីដើម្បីហ្វឹកហាត់ទាហានធ្វើចម្បាំងជាមួយចិនហើយនិងបង្វិលសងមកវិញក្រោយរយៈពេល ៥ឆ្នាំ។[៣] ការតាំងទីលំនៅរបស់ជនជាតិយួននៅផ្នែកខាងត្បូងនៃប្រទេសគឺជាការចាប់ផ្តើមនៃការពង្រីកខ្លួនដ៏ធំមួយដោយជនជាតិយួនហួសពីព្រំដែនភាគខាងត្បូងដែលបង្កើតឡើងដោយឡេថាញ់តុងក្នុងឆ្នាំ១៤៧១ ។