ចៅសែន កុសលឈុំ
|
|
ព័ត៌មានមួយចំនួន
|
ឈ្មោះ
|
ចៅសែន កុសលឈុំ
|
ប្រសូត
|
ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩០៥
|
ស្រុកកំណើត
|
ខេត្តមាត់ជ្រូក កម្ពុជាក្រោម
|
ឋានៈ
|
អតីតនាយករដ្ឋមន្រ្តី
|
បិតា
|
គុន គីម
|
ឋានៈបិតា
|
អតីតអភិបាលខេត្តកណ្តាល
|
ភរិយា
|
វ៉ាន់ ធីហាយ
|
បុត្រាបុត្រី
|
5នាក់
|
អនិច្ចកម្ម
|
ថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករា ឆ្នាំ ២០០៩(ជន្មាយុ ១០៤ ឆ្នាំ)
|
កន្លែងស្លាប់
|
ក្រុងភ្នំពេញ
|
លោក ចៅ សែន កុសលឈុំ ប្រសូតនៅឆ្នាំ ១៩០៥ អតីតនាយករដ្ឋមន្រ្តី និងជាអ្នកនយោបាយ ដ៏មានឥទ្ធិពលនៃរបបសង្គមរាស្ត្រនិយម និង ជាអ្នក ជិតស្និទជាមួយ សម្ដេចព្រះបាទនរោត្តម[សីហនុ] ផងដែរនោះ ។ លោកបានស្លាប់ថ្ងៃ ព្រហស្បត៍ ទី ២២ខែ មករា ឆ្នាំ២០០៩ លោក ចៅសែន កុសលឈុំ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានរដ្ឋសភានៃប្រទេស កម្ពុជាត្រូវបានគេស្គាល់ ឬ ហៅថា ឈុំបានទទួលអនិច្ចកម្មក្នុងជន្មាយុ ១០៤ ឆ្នាំ។
លោក ចៅសែន កុសលឈុំ ប្រសូតិ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩០៥ នៅខេត្តមាត់ជ្រូក កម្ពុជាក្រោម ។ លោកជាបុត្ររបស់ គុន គីម (Khun Kim) ជាអតីតអភិបាលខេត្តកណ្តាលនៃប្រទេសកម្ពុជាហើយលោក គុន គីម ត្រូវជាប្អូនប្រុសរបស់លោក ប័ណ្ណ យ៉ុង (Pann
Yung) (១៨៨០-១៩៤៥) ជា អតីតកូនប្រុសរបស់អភិបាលខេត្តមួយរូបនៅដែនដីកម្ពុជាក្រោម ។
ធ្លាប់ជាសិស្ស នៃវិទ្យាល័យស៊ីសុវត្ថិ នៅប្រទេសកម្ពុជា ។
- ឆ្នាំ ១៩២៦ លោក បានបញ្ចប់វិទ្យាល័យ Collège Chasseloup-Laubatនៅ ទីក្រុងព្រៃនគរ ដែនកូសាំងស៊ីន កម្ពុជាក្រោម ។
- ឆ្នាំ ១៩២៦ លោកបានទទួលបក្កវិញ្ញាប័ត្រ ផ្នែកទស្សនវិជ្ជា ។
- ឆ្នាំ ១៩២៩ បានទៅរៀនមហាវិទ្យាល័យ ផ្នែកវេជ្ជសាស្ត្រ នៅទីក្រុងហាណូយ ភាគខាងជើង ប្រទេសយួន ។
ថ្ងៃទី ០២ ខែមេសា ឆ្នាំ ១៩៤០ បានរៀបការជាមួយអ្នកស្រី វ៉ាន់ ធីហាយ (Van Thi Hai) ខ្មែរ ក្រោមអ្នកខេត្តក្រមួនស និង មានកូន
៥ នាក់ ។
ការងាររដ្ឋនៅប្រទេសកម្ពុជា
[កែប្រែ]
- ចន្លោះឆ្នាំ ១៩៥៩ និងឆ្នាំ១៩៦៨ លោកបានក្លាយជាប្រធានរដ្ឋសភាជាតិនៅពេលតែមួយដែលលោកក៏បានក្លាយជានាយករដ្ឋមន្រ្តីផងដែរ ។
- រវាងចុងទសវត្សរ៍ ទី ៨០ និង ដើមទសវត្សរ៍ ទី ៩០លោកត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាជាតិនៃប្រទេសកម្ពុជា ។
- ឆ្នាំ ១៩៩២ លោកត្រូវបានតែងតាំងជាទី ប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចន្លោះឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៧ ។
ពិធីដង្ហែសពលោក ចៅសែន កុសលឈុំ នៅក្បែរវត្តបទុមវតីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ២៦ មករា ២០០៩(រូបថតៈPNN)
ថ្ងៃព្រហស្បតិ៍ ទី ២២ ខែមករា ឆ្នាំ ២០០៩ លោកបានទទួលអនិច្ចធម្មនៅផ្ទះនាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងព្រះជន្ម ១០៤ ។
ការប្រារព្ធពិធីបុណ្យសព
[កែប្រែ]
ពិធីបុណ្យសពរបស់លោកបានប្រារព្ធទៅតាមប្រពៃណីជាតិ និងពុទ្ធ
សាសននិយមកិច្ច ចាប់ពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ
២០០៩ នៅផ្ទះរបស់សព ។
ថ្ងៃច័ន្ទទី ២៦ ខែមករា ឆ្នាំ ២០០៩ ពិធីបូជាសពលោកនៅសួនក្បែរ
វត្តបទុមវតី នារាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
- សារព័ត៌មានព្រៃនគរ
- ជីវប្រវត្តិ សម្តេច ចៅ សែន កុលស ឈុំ ក្នុងពិធីបុណ្យបូជាសពរបស់លោក ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០០៩