ផ្លែច័ន គឺជាដើមឈើ ត្រូពិច មួយប្រភេទ។
ផ្លែច័នមានសម្ពស់ពី ១០-១៨ ម៉ែត្រ សំបកដើមចាស់មានពណ៌ខ្មៅ ផ្ការបស់វាមានពណ៌ស។ ច្រើនដុះដោយខ្លួនឯង នៅ កន្លែងដីសើម ព្រៃរបោះ ភ្នំ ឬដាំក្នុងភូមិ និងវត្តអារាម។ រុក្ខជាតិនេះ បន្តពូជដោយគ្រាប់ ផ្លែច័ន មានពីរប្រភេទ ពេលនៅខ្ចី មានផ្លែមូលសំប៉ែត គ្មានគ្រាប់ ច្រើនហៅថា ផ្លែប៉ែន ឬ ម៉ាក់ប៉ែន ដើមចាស់ផ្លែមូលធំ មានគ្រាប់ច្រើន មានពណ៌លឿង រលោង និងមានក្លិនក្រអូប ហៅថាច័ន។[១]
ផ្លែច័ន មានរាងផ្លែមូលស្លឹកស្រដៀងស្លឹកព្រីង ស្រដៀងនិងផ្លែទម្លាប់ ពេលខ្ចីមានពណ៍ប៉ៃតង ពេលទុំមានពណ៍លឿងក្រអូបឈ្ងុយឈ្ងប់ ។
ផ្លែវាអាចញ៉ាំបានប៉ុន្តែមានរស់ជាតិសាប ចត់តិចៗ ស្រាលខ្លិនក្រអូបជាប់មាត់។ អាចដាក់ក្នុងបន្ទប់លើក្បាលដំណេកដើម្បីមានខ្លិនក្រអូបនៅក្នុងបន្ទប់។មាននៅរដូវប្រាំង ហើយនៅអាសុីអាគ្នេយ៏ មាននៅថៃ ចិន ឡាវ កម្ពុជា វៀតណាម។
|