អត្ថបទដែលទាក់ទងនឹងព្រះពុទ្ធសាសនានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
ជីវក កោមារភត្ត លោកគឺជាកូនប្រុសរបស់ស្រីផ្កាមាសម្នាក់ (ធម្មតាស្រីផ្កាមាស ពេលកើតបានកូនប្រុស តែងយកកូនប្រុសនោះទៅបំបោរបង់ចោល ទុកតែកូនស្រីប៉ុណ្ណោះដើម្បីបន្តមុខរបររបស់ខ្លួន)។ លោកមានបងស្រីម្នាក់ឈ្មោះនាងសិរិមាដែលជាស្រីសោភិនីលេខ១ប្រចាំនៅក្រុងរាជគ្រឹះ។ លោកត្រូវបានព្រះអភ័យរាជកុមារ ស្តេចទៅជួប ហើយក៏អោយនាំយកលោកចូលក្នុងនគរ ប្រគល់អោយមេដោះចិញ្ចឹមរក្សា។ មនុស្សទាំងឡាយក៏ដាក់ឈ្មោះលោកថា ជីវក បានសេចក្តីថា"នៅរស់" និងតាំងឈ្មោះថា កោមារភត្ត ព្រោះព្រះរាជកុមារទ្រង់ចិញ្ចឹម។ លុះលោកចម្រើនវ័យ លោកបានរៀនផ្នែកខាងវិជ្ជាពេទ្យ ក្លាយជាពេទ្យប្រចាំក្នុងរាជវាំង។ លោកមានកំលាំងស្មើនឹងដំរីសារ៥។
សម័យមួយ ពេទ្យជីវក បានធ្វើអោយព្រះវរកាយរបស់ព្រះមានព្រះភាគដែលស្រពាប់ស្រពោនដោយរោគ អោយសះស្បើយជាប្រក្រតីហើយបានថ្វាយសំពត់មួយគូ ដែលត្បាញអំពីដែនសីវី ព្រះពុទ្ធអង្គទ្រង់ធ្វើអនុមោទនា ពេលអនុមោទនាចប់ ពេទ្យជីវកបានតាំងនៅក្នុងសោតាបត្តិផល ទើបគិតថា យើងគួរនឹងថែរក្សាព្រះពុទ្ធមួយថ្ងៃ ២ទៅ៣ដង។ លោកគិតទៀតថា ផ្លូវទៅភ្នំគិជ្ឈកូដ និងព្រះវិហារវេឡុវ័ននៅឆ្ងាយហួសប្រមាណ។ លោកក៏បានកសាងព្រះវិហារមួយក្នុងសួនអម្ពវ័នរបស់លោកហើយវេរប្រគេនព្រះសង្ឃមានព្រះពុទ្ធជាប្រធាន។
អដ្ឋកថា សុមង្គលវិលាសិនី ព.ស.២៥៥៣