ជយវម៌្មទី១ | |||||
---|---|---|---|---|---|
វ្រះបាទ | |||||
រជ្ជកាល | ៦៥៧-៦៨១ | ||||
រាជ្យមុន | វ្រះបាទភវវម៌្មទី២ | ||||
រាជ្យបន្ត | ព្រះនាងជយទេវី | ||||
បុត្រ | ព្រះនាងជយទេវី | ||||
| |||||
វង្ស | កៅណ្ឌិន្យវម៌្ម | ||||
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម | ||||
បិតា | ចន្ទ្រវម៌្ម | ||||
មាតា | បុត្រីនៃព្រះយុវរាជ | ||||
ប្រសូត | ឦឝានបុរ | ||||
សុគត | ៦៨១ ឦឝានបុរ |
វ្រះបាទជយវម៌្មទី១ ឬជ័យវរ្ម័នទី១(គ.ស ?-៦៨១) រជ្ជកាល (គ.ស ៦៥៧-៦៨១) ត្រូវបានគេចាត់ទុកដោយអ្នកខ្លះថា ជាក្សត្រទីមួយនៃអធិរាជាណាចក្រខ្មែរ ដែលបានវិវត្តចេញពីនគរកម្ពោជ (ក៏ត្រូវបានគេហៅថាចេនឡាជាភាសាចិន)។ ទ្រង់បានគ្រប់គ្រងប្រហែលពីឆ្នាំ៦៥៧ ដល់ ៦៨១។ លើសលប់ពីរជ្ជកាលព្រះអង្គ និងក្សត្រមុនព្រះអង្គភវវម៌្មទី២ អំណាចព្រះមហាក្សត្រខ្មែរត្រូវបានពង្រឹងនៅតំបន់នានាដែលគ្រប់គ្រងត្រួតត្រាដោយវប្បធម៌ភ្វូណានកាលពីមុន។ យ៉ាងណាមិញ វ្រះបាទជយវម៌្មមិនបានបន្សល់ទុករជ្ជទាយាទជាប្រុសឡើយ ដែលនាំអោយមានការបែងចែកកម្វុជ និងត្រឡប់ទៅដល់សម័យកាលអនាធិបតេយ្យដូចកាលពីមុនវិញ។ វ្រះបាទជយវម៌្មទី១ ទ្រង់យកព្រះទ័យទុកដាក់ណាស់ក្នុងការថែរក្សាទឹកដីដ៏ធំទូលាយ ដែលបុព្វបុរសរបស់ព្រះអង្គបានបន្សល់ទុកអោយ។ ក្នុងវិស័យការពារជាតិ ព្រះអង្គទ្រង់បង្កើតអោយមានកងទ័ពសេះ ហើយបានច្នៃបង្កើតវិធីទាក់ ឬផ្សាំងដំរីផង។ ក្នុងរជ្ជកាលរបស់ព្រះអង្គ គេឃើញមានសិលាចារឹក ឬការកសាងប្រាសាទជាច្រើននៅវ្យាធបុរ និងវត្តភូចម្ប៉ាសក្ដិ នៃប្រទេសលាវ សព្វថ្ងៃ។ តាមការប៉ាន់ស្មាន វ្រះបាទជយវម៌្មទី១ ប្រហែលជាសោយទិវង្គតនៅឆ្នាំ៦៨១ នៃគ្រិស្ដសករាជ។ ទ្រង់មានបច្ឆាមរណនាមថា វ្រះកម្រតេងអញ តទៅ ឝិវបុរ។
ចេនឡាត្រូវបានបែកបាក់ជាពីរ មូលហេតុនៃការបែងចែកនេះដោយសារកំសោយអំណាចកណ្ដាល ព្រោះវ្រះបាទ ជយវម៌្មទី១ គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះ ហើយដែល ធ្វើឲ្យប្រទេសបែកជាពីរ និងនៅដើមនៃសតវត្សទី៨ អាណាចក្របានបែកខ្ញែកទៅជាក្សត្របុរីជាច្រើន។។ ចេនឡាទឹកលិចគឺជាតំបន់សម្បូរដោយបឹងបួ និងសមុទ្រហ៊ុមព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹក ទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ។ ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹក ដែលមានទឹកដីនៅភាគខាងក្រោមដូចភ្វូណានវិញ គឺនគរវ្យាធបុរ និងនគរសម្ភុបុរ ដែលចិនហៅថា “ចេនឡាគោក”។ ចេនឡាទឹកមានទឹកដីនៅត្រង់ម្តុំកម្ពុជាក្រោមសព្វថ្ងៃ ចំណែកឯចេនឡាគោក មានទឹកដីនៅត្រង់ម្តុំប្រទេសកម្ពុជាសព្វថ្ងៃ ហើយលាតសន្ធឹងដល់ជួរភ្នំដងរែក។ ក៏ប៉ុន្តែ ការបែងចែកនគរចេនឡាជាពីរនៅពេលនោះ ប្រហែលជាធ្វើឡើង គ្រាន់តែដើម្បីចែកគ្នាគ្រប់គ្រងតែប៉ុណ្ណោះ។ ចេនឡាទាំងពីរ មិនមែនជាសត្រូវនឹងគ្នា ដូចជាកាលពីនគរវ្យាធបុរ និងឝម្ភុបុរ កាលពីនៅក្នុងសម័យកាលនគរភ្វូណាននោះទេ។ ព្រះអង្គម្ចាស់បុឝ្ករាក្ឝជាអ្នកគ្រប់គ្រងនៅឝម្ភុបុរបានប្រកាសខ្លួនថាជាស្ដេចនៃកម្វុជទាំងមូល។
ព្រះយុវរាជ (គ.ស ប្រហែលសវត្សទី៧) ជាបុត្រាទីបីនៃព្រះបានឦឝានវម៌្មទី១ ត្រូវបានគេស្គាល់តាមរយៈគោរម្យងារថាយុវរាជ (ម្កុដរាជកុមារ) គឺជាគន្លឹះក្នុងការកែសម្រួលដ៏សំខាន់បំផុតរបស់លោកហ្សាក់ក្នុងការចងក្រងប្រវត្តិសាស្ត្របុរេអង្គរ ហើយក៏ជាចំណុចផ្ដោតមួយនៃការសិក្សារបស់យើង។ ការបន្ថែមបន្ថយនេះពឹងផ្អែកលើសិលាចារឹកសំស្ក្រឹត (K. ១១៤២) ដែលគេបានស្គាល់តាំងតែពីឆ្នាំ១៩៨៤ មកម៉្លេះ។ សិលាចារឹកនេះត្រូវបានទិញមកដោយអ្នកប្រមូលពន្ធម្នាក់នៅបាងកក និងប្រភពដើមរបស់វាមិនបានបង្កជាចំណោទឡើយ។ យ៉ាងហោចណាស់ វាផុសចេញពីស្ថានីយ៍មួយនៅថៃ ហើយលោកហ្សាក់ផ្ដល់យោបល់ថា វាប្រហែលជាមកពីតំបន់ឧទង។ នាមនៃពួកមនុស្សដែលឧទ្ទិសដល់មនុស្សដែលសិលាចារឹកបានឧទ្ទិសដល់មិនមានវត្តមានក្នុងផ្នែកណាមួយដែលមានក្នុងអត្ថបទឡើយ ប៉ុន្តែពង្សាវលីត្រូវបានគេផ្ដល់អោយ។ អ្នកទាំងនោះគឺជាកូននៃព្រាហ្មណ៍ជាតិឥណ្ឌាម្នាក់ បើតាមលោកហ្សាក់យល់ថា ជាព្រាហ្មណ៍មកពីចិទម្ពរម ដែលស្ថិតនៅឥណ្ឌាខាងត្បូង និងព្រះភគិនីរបស់ព្រះបានជយវម៌្មទី១។ ជយវម៌្មទី១ បានពិភាក្សាថាគឺជាអ្នកស្នងរាជ្យបន្តពីព្រះបានភវវម៌្មទី២ ជាធម្មតាត្រូវបានគេចាត់ទុកដោយយល់ច្រឡំថាជាបុត្ររបស់ព្រះបានភវវម៌្មទី២។ លោកហ្សាក់បច្ចុប្បន្នស្នើថាផ្អែកលើ K. ១១៤២ ជយវម៌្មទី១ជាបុត្រនៃបុត្រីរបស់កូនទីបីនៃព្រះបានឦឝានវម៌្មទី១ គឺព្រះយុវរាជ និងអ្នកគ្រប់គ្រងតូចមួយដែលមាននាមថាចន្ទ្រវម៌្ម។ វានាំអោយជយវម៌្មទី១ក្លាយជាបុត្រានៃក្មួយស្រីរបស់ព្រះបានភវវម៌្មទី២ និងត្រូវជាចៅទួតនៃព្រះបានឦឝានវម៌្មទី១។ លោកហ្សាក់បានឈានមកដល់សេចក្ដីសន្និដ្ឋាននេះដោយសារការប្រៀបធៀបពង្សាវលី ក្នុង K. ១១៤២ ទៅនឹងឈ្មោះដែលបានផ្ដល់អោយក្នុងសិលាចារឹកពីរដែលគេស្គាល់ស្រាប់មកពីភាគខាងត្បូងកម្ពុជា (K. ៤៨៣ និង K.២១) ដោយគេបានកំណត់ថាព្រះបានភវវម៌្ម[ទី២] ដោយមានការជំទាស់ថាក្សត្រនេះប្រហែលត្រូវបានជំនួសដោយក្សត្រដែលមិនត្រូវបានវែកញែកពីមុន ដែលមិនមែនភវវម៌្មទី២ និងដោយហេតុនោះហើយគឺវ្រះបាទភវវម៌្ម[ទី៣] ប្រាកដជាម្ចាស់នៃសិលាចារឹក K.១១៤២ នេះដែរ។ ចំពោះយើង មកដល់ត្រង់នេះ ព្រះបានភវវម៌្ម[ទី៣] គឺជាខ្មែរ និងក៏ជាក្មួយប្រុសនៃវ្រះបាទជយវម៌្មទី១ផងដែរ ដែលកំពុងសោយរាជ្យនៅថៃ ប្រហែលនៅឧទង ពេលណាមួយក្នុងពាក់កណ្ដាលទីពីរនៃសតវត្សទីប្រាំពីរ។ សិលាចារឹកចានស្ពាន់ដ៏ល្បីល្បាញមកពីឧទង (K. ៩៦៤) ដែលវែកញែកអំពីស្ដេចមួយអង្គព្រះនាមហឝ៌វម៌្ម ជាព្រះនត្តានៃព្រះបានឦឝានវម៌្មទី១ ដោយមានការរំលឹកដល់ព្រះកិត្តិនាមដ៏អស្ចារ្យរបស់ព្រះអង្គ វាពិតជាសំខាន់ណាស់ដើម្បីកត់សំគាល់ត្រង់នេះ លោកហ្សាក់យល់ថាហឝ៌វម៌្មគឺជាជាតិខ្មែរ។ សរុបមក យើងមានស្ដេចខ្មែរពីរអង្គដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងរាជវង្សសំខាន់បំផុតដែលកំពុងគ្រប់គ្រងនៅកម្ពុជា និងរាជវង្សមួយទៀតកំពុងគ្រប់គ្រងនៅថៃកណ្ដាល (ទ្វារវតី) នៅពាក់កណ្ដាល និង ពាក់កណ្ដាលទីពីរនៃសតវត្សទីប្រាំពីរ។
អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ វ្រះបាទភវវម៌្មទី២ |
ក្សត្រចេនឡា ៦៥៧-៦៨១ |
តដោយ វ្រះបាទជយទេវី |