ជ័យវរ្ម័នទី៣

ជ័យវរ្ម័នទី៣

Cambogia, visnu da phnom bok, stile di bakheng, 890-910 ca.
រជ្ជកាល ៨៣៥-៨៧៧​ (ចក្រភពខ្មែរ)
គ្រងរាជ ​ ៨៣៥
ព្រះនាមពេញ ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ

ព្រះស្រីជ័យវរ្ម័នទេវៈ

មរណៈនាម ព្រះបាទវិស្ណុលោក កម្រៈតេង ជ័យកុដ្តរាជ
ក្សត្រមុន ជ័យវរ្ម័នទី២
រាជបន្ត ឥន្ទ្រវរ្ម័នទី១
សន្តិវង្ស កៅណ្ឌិន្យ (អំបូរខ្មែរជ្វា)
ប្រសូត្រ ៨១២
ចូលទីវង្គត់ ៨៧៧ (ជន្មាយុ ៦៥)
ជំនឿសាសនា ហិណ្ឌូសាសនា លទ្ធិ ព្រះវិស្ណុ និយម និង

ព្រះសិវៈនិយម

ជ័យវរ្ម័នទី៣ (អង់គ្លេស: Jeyvaraman III) (សំស្ក្រឹត: Jayavarman III) (ប្រ.ស|គ.ស ៨១២-៨៧៧) រជ្ជកាលគ្រងរាជ (គ.ស ៨៣៥-៨៧៧) មិនមានកំណត់ត្រារៀបអភិសេក និង មិនមានកំណត់ត្រាអំពីបុត្រស្នងរាជ្យឡើយ ។ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេង វ្រះកម្រតេង អញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ព្រះស្រីជ័យវរ្ម័នទេវៈ" ដែលមានរាជធានីឈ្មោះ "ហៈរិហៈរាល័យ" (Kh-pronoun: Hariharealay) & (Foreingners text: Hariharālaya) នៅតំបន់រលួស ខេត្តសៀមរាប[] ក្នងឆ្នាំ ៨៥០ នៃគ.ស ព្រះបាទ ជ័យវរ្ម័នទី៣ " ទ្រង់បានយាងទៅបោះព្រះពន្លាជ័យ នៅព្រៃមួយត្រង់ភ្នំបាខែង ហើយទ្រង់ទាក់បានដំរីមួយនិងបានចងទុកនៅជិតជំរុំរបស់ព្រះអង្គ ប៉ុន្តែដំរីនោះក៏ដោះខ្លួនបាន ហើយរត់ចូលព្រៃបាត់ ព្រះអង្គក៏ធ្វើពិធីបន់ស្រន់មួយដើម្បីរកឃើញដំរីនោះវិញ ហើយព្រះអង្គក៏រកដំរីនោះឃើញវិញ ។ [] ក្នងឆ្នាំ ៨៥៧ នៃគ.ស ព្រះបាទ ជ័យវរ្ម័នទី៣ ដែលមានចំនូលចិត្តខាងប្រមាញ់សត្វព្រៃ និង ទាក់សត្វដំរី នៅតំបន់និរតីត្រង់ភ្នំបាខែង ទ្រង់បានបញ្ជារឱ្យនាយមុឺនសេនា ឆ្ការព្រៃដើម្បីសាងប្រាសាទមួយដើម្បីឧទ្ទិសថ្វាយ ព្រះនរាយ៍ ឬ ព្រះវិស្ណុ ដែលសព្វថ្ងៃហៅថា "ប្រាសាទគោកចក" ដែល្ថិតនៅ សង្កាត់គោកចក" ក្រុងសៀមរាប[] ព្រះបាទ ជ័យវរ្ម័នទី៣ បានសោយទីវង្គត់នៅឆ្នាំ៨៧៧ នៃគ.ស ដោយគេសន្មត់ថាអាចស្លាប់ដោយសារការទាក់ដំរី ត្រូវដំរីចុះព្រេងជាន់ស្លាប់ ដោយព្រះអង្គទទួលមរណៈនាមថា "ព្រះបាទវិស្ណុលោក កម្រៈតេង ជ័យកុដ្តរាជ" ។ [] []

ស្ថាបត្យកម្ម​ដែលទ្រង់បានកសាង

[កែប្រែ]

សេចក្ដីជំរាប

[កែប្រែ]

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់

[កែប្រែ]

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ

[កែប្រែ]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
ជ័យវរ្ម័នទី៣
(គ.ស ៨១២-៨៧៧)
មុនដោយ
ជ័យវរ្ម័នទី២
ចក្រភពខ្មែរ
៨៣៥–៨៧៧
តដោយ
ឥន្ទ្រវរ្ម័នទី១

ឯកសារ​យោង

[កែប្រែ]
  1. Charles Higham (2004) The Civilization of Angko, Publisher: University of California Press p.192 ISBN: 0520242181
  2. Cambodia. Authority for the Protection and Management of Angkor and the Region of Siem Reap, Friends of Khmer Culture, (2000) Udaya, Issue 1, Publisher: Department of Culture and Monuments, Authority for the Protection and Management of the Region of Angkor/Siem Reap, Original from the University of Michigan.
  3. Āṃng Jūlān (1998) Qaṅgar (qatīt - paccuppann - qanākat), Publisher: Rāja Raṭṭhābhipāl Kambujā, Original from the University of Michigan p.290
  4. Bijan Raj Chatterjee (1964) Indian Cultural Influence in Cambodia, Publisher: University of Calcutta, Original from the University of Michigan p.288
  5. Masayuki Nagashima (2002) The Lost Heritage: The Reality of Artifact Smuggling in Southeast Asia Publisher: Post Books, Original from the University of Michigan p.190 ISBN: 9742280223
  6. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  7. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan