ឈុត វុទ្ធី | ||
---|---|---|
ជីវប្រវត្តិសង្ខេប | ||
នាមពេញ | ឈុត វុទ្ធី | |
រហស្សនាម | អ្នកការពារបរិស្ថាន ការពារព្រៃឈើ និងធនធានធម្មជាតិ | |
សញ្ជាតិ | កម្ពុជា | |
អាជីព |
| |
ការអប់រំ | អនុបណ្ឌិតផ្នែកសិក្សាធិការយោធា (Masters in Military Studies) | |
ការងារ | ប្រធានអង្គការការពារធនធានធម្មជាតិ នៃ អង្គការក្រុមការងារធនធានធម្មជាតិ (Natural Resource Protection Group) | |
ថ្ងៃខែឆ្នាំកំណើត | ||
ថ្ងៃទទួលមរណភាព | 26 មេសា 2012 | 12 ឆ្នាំ|
ទទួលមរណភាពដោយសារ | ការបាញ់សម្លាប់នៅ ខេត្តកោះកុង | |
ស្រុកកំណើត | ភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល | |
ឪពុក | ||
ម្តាយ | ||
ភរិយា | ||
បុត្រ
៣នាក់ ស្រី ២នាក់ ប្រុស ១នាក់ |
|
ឈុត វុទ្ធី (ទទួលមរណភាព - ២៦ មេសា ២០១២) គឺជាអតីតប្រធានអង្គការ Founder and Director of the Natural Resource Protection Group (NRPG). He was a Cambodian environmental activist best known as the country’s most vocal critic of the military's alleged role in illegal logging conducted by companies granted land concessions in protected forests and related government corruption.
លោក ឈុត វុទ្ធី កើតនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ លោកបានសិក្សា និងទទួលបានអនុបណ្ឌិតផ្នែកសិក្សាធិការយោធាពីប្រទេសរុស្សីនៅឆ្នាំ១៩៩២។
នៅថ្ងៃទី២៦ មេសា ឆ្នាំ២០១២ លោក វុទ្ធី ត្រូវបានគេបាញ់សម្លាប់ខណៈពេលលោកកំពុងដឹកនាំអ្នកសារព័ត៌មាន២រូប របស់កាសែត Cambodia Daily ចុះយកព័ត៌មាននៅជិតដែនព្រៃការពារក្នុងខេត្តកោះកុង ជាទីកន្លែងដែលលោកធ្លាប់ព្យាយាមជាច្រើនដង ដើម្បីកកាយសំនុំរឿងកាប់ព្រៃឈើខុសច្បាប់ ដែលមានទាក់ទងនឹងមន្ត្រីយោធា។[១]
លោក វុទ្ធី បានលាចាកលោកយើងនេះក្នុងវ័យ ៤៨ឆ្នាំ ដោយបានបន្សល់ទុកក្រុមគ្រួសាររបស់គាត់ រួមមាន ភរិយា កូនស្រី២នាក់ និងកូនប្រុសម្នាក់
សម្ដីលោក ឈុត វុទ្ធី ទៅកាន់កូនថា ការងារឪពុកលោក បើមិនជាប់គុក ក៏ ស្លាប់ដែរ។(និយាយទៅកាន់ លោក ឆឺយ ឧត្តមរស្មី ដែលត្រូវជាកូន) ថាឪពុកមិនលើកទឹកចិត្តឲ្យលោកចូលព្រៃជាមួយទេ ខ្លាចក្រែងមានគ្រោះថ្នាក់។
ភាពយន្តឯកសារមានចំណងជើងជាភាសាអង់គ្លេសថា “I am Chut Wutty” ឬ "ខ្ញុំជា ឈុត វុទ្ធី" ត្រូវបានជនជាតិអង់គ្លេសឈ្មោះ ហ្វ្រេន ឡាំប្រីក (Fran Lambrick) ផលិតឡើងដើម្បីបង្ហាញពីសកម្មភាពការពារព្រៃឈើ និងធនធានធម្មជាតិរបស់លោក ឈុត វុទ្ធី អ្នកការពារបរិស្ថាន ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីខែមេសា ឆ្នាំ២០១២ ក្នុងពេលលោកចុះពិនិត្យមើលការកាប់ឈើខុសច្បាប់ក្នុងតំបន់មួយចំនួននៅខេត្តកោះកុង។
ផលិតករ ហ្វ្រេន ឡាំប្រីក គ្រោងដាក់បញ្ចាំងភាពយន្តឯកសារនេះនៅ មជ្ឈមណ្ឌល មេត្តា ហោស៍ (Meta House) កាលពីថ្ងៃទី២០ ខែមេសា ប៉ុន្តែគម្រោងនេះបរាជ័យ ដោយសារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអនុញ្ញាត។ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា ថ្លែងនៅថ្ងៃទី១៨ មេសា ថា មូលហេតុដែលក្រសួងមិនអនុញ្ញាតឲ្យមជ្ឈមណ្ឌលមេត្តាហោស៍ ដាក់បញ្ចាំងភាពយន្ត លោក ឈុត វុទ្ធី ដោយសារមេត្តាហោស៍ មិនបានសុំអនុញ្ញាតច្បាប់ពីក្រសួង។ លោកថា ទង្វើនេះ គឺផ្ទុយទៅនឹងច្បាប់របស់កម្ពុជា និងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចុះរវាងក្រសួងវប្បធម៌ និងមជ្ឈមណ្ឌលមេត្តាហោស៍ ក្នុងពេលកន្លងទៅ។
លោក ថៃ នរៈសត្យា បញ្ជាក់ថា ការមិនអនុញ្ញាតនេះ គឺមិនមានពាក់ព័ន្ធទៅនឹងរឿងអ្វីផ្សេង ក្រៅតែពីផ្លូវច្បាប់ឡើយ។ មានន័យថា វាមិនមែនដោយសារ លោក ឈុត វុទ្ធី គឺជាសកម្មជនការពារបរិស្ថាន ដែលធ្លាប់រិះគន់សកម្មភាពរបស់រដ្ឋាភិបាល ឬដោយសារជាប់ពាក់ព័ន្ធរឿងនយោបាយអ្វីនោះទេ៖ «ធម្មតាការបញ្ចាំងខ្សែភាពយន្តនីមួយៗ យើងមិនដែលមានការចង្អៀតចង្អល់ទេ។ យើងគ្រាន់តែចង់សុំឲ្យមានការត្រួតពិនិត្យនូវអ្វីដែលជាមូលដ្ឋានច្បាប់ ដែលបានចែងរួចហើយ។ យើងទៅធ្វើនៅស្រុកគេ អត់សុំអ្នកណា សូម្បីតែក្រសួងពាក់ព័ន្ធណាមួយ ក៏យើងមិនសុំដែរ ស្រាប់តែយើងយកទៅបញ្ចាំង។ សួរថា តើប្រទេសណាមួយដែលអនុញ្ញាតឲ្យបញ្ចាំង»។
{{cite web}}
: zero width space character in |title=
at position 9 (help) Cite error: Invalid <ref>
tag; name "autogenerated1" defined multiple times with different content