ទឹកកកឈូស គឺជាបង្អែម ឬជាភេជ្ជៈមួយប្រភេទដែលពលរដ្ឋសឹងតែគ្រប់គ្នាស្គាល់ និងចូលចិត្តទទួលទាន ។ ទឹកកកឈូសផ្សំឡើងអំពី ទឹកកកដែលគេឈូសឱ្យហ្មត់ ដាក់ក្នុងកែវ លាយគ្រាប់ជី សណ្តែកស្ងោរ ចាហួយខ្មៅ ទឹកស្ករក្រហម អាចមានខ្ទិះដូង និងគ្រឿងផ្សំផ្សេងទៀត ។ រដូវក្តៅទឹកកកឈូសកាន់តែឆ្ងាញ់ ។ នៅហាងធំៗទឹកកកឈូសអាចមានគ្រឿងផ្សំច្រើនជាង ។[១]
ដើម្បីចង់លក់ដាច់បានច្រើន អ្នកលក់ទឹកកកដោយប្រើឈើឈូស តាមបែបបុរាណ ធ្វើទឹកស្ករដោយខ្លួនឯង ។[២]
ទឹកកកឈូស ធានាថាឃើញហើយចង់ញ៉ាំហ្មង បើឃើញដោយសារទឹកកកឈូស មាន គ្រឿងបន្ថែមច្រើនមុខសំរាប់អោយអតិថិជនជ្រើសរើស ពិសេសនោះគឺ ទឹកស្ករដ៏ផ្អែមមុត មិនមែនតាលាន់ហើយមានសាច់ដូង ។[៣]
ពេលញ៉ាំទឹកកកឈូសកាលនៅក្មេងៗ ពិតជាអនុស្សាវរីយ៍ ដ៏មានន័យមួយ សម្រាប់យុវជនខ្មែរជាច្រើន ។[៤]