ទៀ វិញ (កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៥២ នៅខេត្តកោះកុង ) [១] គឺជាមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អគ្គមេបញ្ជាការរនៃ កងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខដែនសមុទ្រ។ [២] កាលពីខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោកពីបទពុករលួយ សម្រាប់ការឃុបឃិតជាមួយមន្ត្រីកម្ពុជាផ្សេងទៀត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនពីប្រាក់ចំណូលនៃគម្រោងនៅមូលដ្ឋានទ័ពជើងទឹករាម ។
ទៀ វិញ | |
---|---|
មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា | |
ក្នុងការិយាល័យ ? | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ទំព័រគំរូ:B-da ខេត្តកោះកុង, កម្ពុជា, បារាំងឥណ្ឌូចិន |
គណបក្សនយោបាយ | គណបក្សប្រជាជនកម្ពុជា |
ពន្ធភាព | កាន់ ចន្ទ្រា |
កូន |
|
សេវាយោធា | |
ភក្ដីភាព | Cambodia |
សាខា/សេវាកម្ម | កងយោធពលខេមរភូមិន្ទ |
លោកមានដើមកំណើត ចិន-ថៃ ។ ឪពុករបស់លោកជាជនជាតិថៃចិនមានឈ្មោះថា ទៀ តឹក ( ថៃ: เต็ก ,សរសេរជាថៃថា: តេក ) និងម្ដាយ នូ ប៉េងចិន្តា ( ថៃ: หนู เพ่งจินดา ,សរសេរជាថៃថា: ហ្នូ ពេងចិន្ដា) ជាជនជាតិថៃ។ [៤] [៥] លោកបានរៀបការជាមួយនាង កាន់ ចន្ទ្រា ហើយមានកូនពីរនាក់ គឺ ទៀ លក្ខិណា និង ទៀ សុខា។ [៦] [៧] លោក ទៀ បាញ់ ដែលជាប្អូនប្រុសរបស់លោក ក៏ជាអ្នកនយោបាយដែរ។ [៦]