ធម្មចេតី

ធម្មចេតិ
ဓမ္မစေတီ
ព្រះមហាក្សត្រនៃហង្សាវត្តី
រជ្ជកាល១៤៧១–១៤៩២
អង្គមុនឝ៊ីនចៅពូ
អង្គក្រោយពញារាមទី២
ប្រសូតវិច្ឆិកា/ធ្នូ ១៤០៩
ថ្ងៃចន្ទ មី.ស. ៧៧១[]
សុគត១៤៩២
បារគូ
ជាយាមីផាកាហ្ត៍
រាជបច្ឆាញាតិពញារាមទី២
សាសនាពុទ្ធសាសនាថេរវាទ

ធម្មចេតិ (ភូមា: ဓမ္မစေတီ, បញ្ចេញសំឡេង [dəma̰zèdì] [ដ្មាហ្សេឌិ]; រ. ១៤០៩–១៤៩២) គឺជាព្រះមហាក្សត្រទី១៦នៃនគរហង្សាវត្តីក្នុងប្រទេសភូមាចាប់ពីឆ្នាំ១៤៧១ ដល់ ១៤៩២។ ដោយយល់ថាទ្រង់ជាក្សត្រមួយអង្គក្នុងចំណោមក្សត្រដែលប្រកបដោយបញ្ញាញាណបំផុតក្នុងប្រវត្តិសាស្ត្រភូមា តាមរយៈដំណើររឿងរៀបរាប់ផ្សេងៗបានហៅទ្រង់ថាជា "ក្សត្រល្បីល្បាញបំផុត" ក្នុងចំណោមក្សត្រហង្សាវត្តីទាំងឡាយ។[] ជាអតីតព្រះសង្ឃពុទ្ធសាសនាថេរវាទមួយអង្គ បានបួសរៀននៅនគរអវៈដែលជានគរគូសត្រូវ ក្នុងវ័យជាយុវភិក្ខុ ទ្រង់បានក្លាយជាទីប្រឹក្សា និង ព្រះរាជសុណិសាដ៏គួរឱ្យទុកចិត្តមួយអង្គនៃព្រះមហាក្សត្រីឝ៊ីនចៅពូ។ នៅក្នុងវ័យ ៤៨ ឆ្នាំ ទ្រង់បានលាចាកសិក្ខាបទ ក្រោយមកទ្រង់ក៏ត្រូវបានជ្រើសរើសដោយព្រះនាងឝ៊ីនចៅពូជារជ្ជទាយាទ ហើយរៀបអភិសេកនឹងព្រះបុត្រីមួយអង្គរបស់ព្រះមហាក្សត្រីអង្គនេះ។ ព្រះអង្គភ្លាមៗក៏បានក្លាយជាមេដឹកនាំនៃនគរនេះយ៉ាងពិតប្រាកដ ខណៈពេលដែលព្រះនាងឝ៊ីនចៅពូបានផ្ទេរកិច្ចការរាជការទាំងឡាយឱ្យទៅព្រះអង្គទាំងអស់។

កំឡុងរជ្ជកាលដ៏យូររបស់ព្រះបាទធម្មចេតិ នគរនិយាយភាសាមនមួយនេះបានឡើងដល់ចំណុចកំពូលនៃយុគមាស។ ក្រោមការដឹកនាំប្រកបដោយបញ្ញាវាងវៃ នគរនេះមិនដូចនគរអវៈដែលជាគូសត្រូវឡើយ ជានគរប្រកបដោយសន្តិភាព និង បានសេចក្ដីចំរើនលូតលាស់យ៉ាងខ្លាំងក្លាដោយសារតែពាណិជ្ជកម្មជាមួយពួកបរទេស។ រជ្ជកាលរបស់ទ្រង់ គឺជាវេលាមួយនៃសន្តិភាព ហើយទ្រង់អង្គឯងគឺជាអង្គក្សត្រសុចរិតមួយអង្គ មានកិត្តិសព្ទល្បីរន្ទឺដោយសារតែបញ្ញាញាណរបស់ទ្រង់។[] សមូហកម្មនៃការដឹកនាំរបស់ទ្រង់គឺ ធម្មចេតិព្យាធម៌ ដែលបានសេសសល់គង់វង្សនៅ។[] នគរនេះក៏បានក្លាយជាមជ្ឈមណ្ឌលនៃពុទ្ធសាសនាថេរវាទដ៏ល្បីល្បាញ ដោយមានចំណងយ៉ាងរឹងមាំនឹងសិង្ហលៈ ហើយបានបន្តបញ្ជូនគណៈសាសនាទូតទៅកាន់ពុទ្ធគយា។ កំណែទំរង់សាសនារបស់ទ្រង់ក្រោយមកបានផ្សព្វផ្សាយទូទាំងប្រទេស។[] ព្រះអង្គក៏បានថែរក្សាចំណងមិត្តភាពជាមួយយូនណានដែរ។

តាមរយៈ លោកឌីជីអ៊ី-ហល "ព្រះអង្គគឺជាប្រភេទស្ដេចពុទ្ធសាសនិកដ៏ប្រពៃបំផុត ដែលមានព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅទៅលើបន្សុទ្ធកម្មសាសនា។ ស្ថិតនៅក្រោមព្រះរាជតំរិះរបស់ទ្រង់ អរិយធម៌បានថ្កុំថ្កើងរុងរឿង និងស្ថានភាពប្រទេសមនលេចធ្លោផ្ទុយគ្នាស្រឡះជាមួយភាពចលាចល និង អរញ្ញយុគ ដែលគេបានឃើញមាននៅនគរអវៈភាគច្រើន។"[]

ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ១៤៩២។ ព្រះអង្គបានទទួលព្រះកិត្តិនាមជាសន្តបុគ្គល ហើយព្រះចេតិយមួយបានកសាងឡើងដើម្បីតំកល់ព្រះអដ្ឋិធាតុរបស់ទ្រង់។ ព្រះអង្គត្រូវបានសោយរាជ្យបន្តដោយព្រះរាជបុត្រច្បងរបស់ទ្រង់ ព្រះនាម ពញារាមទី២

សង្ខេប

[កែប្រែ]

ពង្សាវតារភូមាផ្សេងៗ បានរាយការណ៍នូវកាលបរិច្ឆេទដែលមានការខុសគ្នាតិចតួចអំពីព្រឹត្តិការណ៍សំខាន់ៗនៃខ្សែជីវិតរបស់ទ្រង់។

ពង្សាវតារ ប្រសូត–ទិវង្គត ព្រះជន្ម រជ្ជកាល ល្វែងនៃរជ្ជកាល
ស្លាផាតរាជវង្ស[កំណត់ ១] រ. វិច្ឆិកា ១៤០៩[កំណត់ ២] ៨១ ១៤៧០–១៤៩១[] ២១[កំណត់ ៣]
មហារាជវង្ស និង ប្រាសាទកែវរាជវង្ស មិនបានរាយការណ៍ មិនបានរាយការណ៍ ១៤៧១–១៤៩២[][] ២១

សូមមើលដែរ

[កែប្រែ]

កំណត់

[កែប្រែ]
  1. Slapat provides wildly divergent and inconsistent dates for the early Hanthawaddy history, including the reign of this king. The birth-death and regnal dates use the regnal years given in the Slapat chronicle with 888 ME (1526/27), the death year of King Binnya Ran II, which is in agreement with standard Burmese chronicles, as the anchor reference point.
  2. (Slapat 1922: 96): He was born in 771 ME in the season of Byeissa (ဗြိစ္ဆာ), which corresponds to Scorpio. It means he was probably born around November/December of 1409.
  3. The reign period calculated from the reign start date of Binnya Ran II (1491) and the reign end date of Shin Sawbu (1470) as given in (Slapat 1922: 69 and 104) respectively. (Slapat 1922: 96) says he reigned for 27 years, and died at age 74 (75th year) in 1483/84, which contradicts its own reporting elsewhere.

ឯកសារយោង

[កែប្រែ]
  1. Slapat 1922: 96
  2. ២,០ ២,១ ២,២ Hall 1960: 36–37
  3. Harvey 1925: 117–120
  4. Myint-U 2006: 64–65
  5. Slapat 1922: 69, 104
  6. Maha Vol. 2 2006: 140
  7. Hmannan Vol. 2 2003: 185

គន្ថនិទ្ទេសន៍

[កែប្រែ]
  • Athwa, Sayadaw (1785) (ជាBurmese). Mon Yazawin (Slapat Rajawan) (1922 រ.រ.). Yangon: Burma Publishing Workers Association Press. 
  • Hall, D.G.E. (1960). Burma (3rd រ.រ.). Hutchinson University Library. ល.ស.ប.អ. 978-1-4067-3503-1. 
  • Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd. 
  • Kala, U (1724) (ជាBurmese). Maha Yazawin. 1–3 (2006, 4th printing រ.រ.). Yangon: Ya-Pyei Publishing. 
  • Myint-U, Thant (2006). The River of Lost Footsteps—Histories of Burma. Farrar, Straus and Giroux. ល.ស.ប.អ. 978-0-374-16342-6. 
  • Royal Historical Commission of Burma (1832) (ជាBurmese). Hmannan Yazawin. 1–3 (2003 រ.រ.). Yangon: Ministry of Information, Myanmar. 
ធម្មចេតី
ប្រសូត/កើត: ១៤០៩ សុគត/ស្លាប់: ១៤៩២
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ឝ៊ីនចៅពូ
ព្រះមហាក្សត្រហង្សាវត្តី
១៤៧១–១៤៩២
តដោយ
ពញារាមទី២
ព្រះរាជគោរម្យងារ
មុនដោយ
ពញាហ្វារ្យូ
រជ្ជទាយាទហង្សាវត្តី
១៤៥៧–១៤៧១
តដោយ
ពញារាមទី២

ទំព័រគំរូ:Burmese monarchs