បរមរាជាទី៤ | ||||
រជ្ជកាល | ១៦០២-១៦១៨ | |||
គ្រងរាជ | ១៦០២ | |||
រាជសម័យ | សម័យកាលស្រីសន្ធរ | |||
ព្រះនាមពេញ | ព្រះរាជឱង្ការ ព្រះបរមរាជាធិរាជ ព្រះស្រីសុរិយោពណ៌ | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ព្រះកែវហ្វាទី១ | |||
រាជបន្ត | ជ័យជេស្ឋាទី២ | |||
សន្តិវង្ស | រាជវង្សលង្វែក | |||
ប្រសូត្រ | ១៥៥៦ | |||
បុត្រ | ជ័យជេស្ឋាទី២ ឧទ័យរាជា | |||
ចូលទីវង្គត់ | ១៦២០ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ (Buddha Theravada) |
បរមរាជាទី៤ ឬ ស្រីសុរិយោពណ៌ (អង់គ្លេស: Borom Reachea IV) or (Srei Soriyoapor) (ប្រ.ស|គ.ស ១៥៥៦-១៦២០) រជ្ជកាលគ្រងរាជ (គ.ស ១៦០២-១៦១៨) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ ជាលើកទី២ នៅរាជធានីល្វាឯម ព.សករាជ ២១៤៧ ត្រូវនិង គ.សករាជ ១៦០៣ ត្រូវនិង មហាសករាជ ១៥២៦ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាជាធិរាជ ព្រះស្រីសុរិយោពណ៌" ទ្រង់គឺជាបុត្រាទី២ នៃ ព្រះបរមរាជាទី២ និង ត្រូវជាព្រះអនុជ (ប្អូនបង្កើត) ព្រះសត្ថាទី១ ដែលត្រូវបានស្ដេចសៀមចាប់បញ្ជូនទៅដែនអាយុធ្យា អំឡុងពេលដែលកងទ័ពសៀមវាយបែកបន្ទាយក្រុងលង្វែក ក្នុងឆ្នាំ ១៥៩៣ នៃគ.សករាជ ។[១]
Repression of insurgents
ក្រោយពេល ព្រះស្រីសុរិយោពណ៌ធ្វើរដ្ឋប្រហារដណ្ដើមរាជបល្ល័ងពី ព្រះកែវហ្វាទី១ ក្នុងឆ្នាំ ១៦០២ នៃគ.សករាជ រួចហើយ ទ្រង់បានផ្លាសរាជធានីពី កោះស្លាកែត ទៅតាំងរាជធានីថ្មីនៅក្រុង ល្វាឯម (Lvea Aem) ក្នុងឆ្នាំ ១៦០៣ នៃគ.សករាជ ។ អំឡុងពេលដែល ព្រះស្រីសុរិយោពណ៌ ប្រកាសរាជជាព្រះមហាក្សត្រនៅកម្ពុជា ព្រះអង្គទ្រង់បានចេញព្រះរាជសារលិខិត ស្នើសុំបុត្រទាំងពីរអង្គរបស់ខ្លួនដែលជាប់ជាចំណាត់ខ្មាំងនៅអាយុធ្យា សុំឱ្យយាងត្រឡប់មកដែនកម្ពុជាវិញ ដើម្បីទុកស្នងរាជបល្ល័ង ដោយទ្រង់បានបញ្ជូននូវសួយសារអាករមួយចំនួន ថ្វាយទៅព្រះចៅក្រុងសៀម ហើយនិងបានសន្យាថាដាក់ការគោរព ប្រតិបត្តិពុទ្ធសាសនា តាមបែបបទ នៃលទ្ធិថេរវាទផងដែរ ។ ព្រះចៅនរេ ក្រុងស្រីអាយុធ្យា មានការអល់អែកចិត្តជាខ្លាំង តែទ្រង់ក៏យល់ព្រមតាមសំណើររបស់ស្រីសុរិយោពណ៌ ប៉ុន្តែទ្រង់សូមរក្សាទុកនៅរាជបុត្រច្បងគឺ ជ័យជេស្ឋា ឱ្យបន្តស្នាក់នៅក្រុងអាយុធ្យាដដែល ហើយទ្រង់បានបញ្ជូននូវរាជបុត្រទី២ គឺ ឧទ័យរាជា ដែលជាបុត្រាពៅ ឱ្យយាងត្រឡប់មកនគរកម្ពុជាវិញ ។ ក្រោយពេលព្រះស្រីសុរិយោពណ៌ បានកំចាត់ ព្រះកែវហ្វាទី១ រួចមក ប៉ុន្តែប្រទេសជាតិ នៅមិនទាន់មានការឯកភាពជាតិនៅឡើយ ដោយសារតែចៅហ្វាយស្រុកជាច្រើនបានបង្កើតបក្សពួកងើបបះបោរ និង អតីតមហាក្សត្រមុន ហើយពួកគេសុទ្ធតែមានមហិច្ឆិតារៀងៗខ្លួនក្នុងការពុះជ្រៀកប្រទេសកម្ពុជា ដើម្បីគ្រប់គ្រងតាមតំបន់រៀងៗខ្លួន ដោយបែបនេះហើយ ទើបព្រះស្រីសុរិយោពណ៌ បានចាត់ឱ្យមេទ័ពខ្លាំងពូកែពីររូប នាម តេជោមាស និង តេជោយ៉ត ចេញទ័ពទៅបង្ក្រាបពួកបះបោរទាំងអស់នេះ ដោយផ្ដើមចេញវាយប្រហារ ទៅចៅហ្វាយស្រុកបារាយណ៍ នៃខេត្តអសន្ទុក (បច្ចុប្បន្ន: កំពង់ធំ) បន្ទាប់មកទៅបង្ក្រាបពួកបះបោរនៅ ខេត្តគោកសេះ (បច្ចុប្បន្ន: បន្ទាយមានជ័យ) និង បន្តទៅបង្ក្រាបពួកបះបោរជាបន្តបន្ទាប់ដូចជា៖ ស្រុកកំពង់សៀម និង ស្រុកស្ទឹងត្រង់ នៃ ខេត្តកំពង់ចាម, ស្រុកជើងព្រៃ (បច្ចុប្បន្ន: ខេត្តត្បូងឃ្មុំ) ។[២]
Suppression of relative insurgents
ការបង្ក្រាបពួកបះបោរចុងក្រោយ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលគ្រប់គ្រងដោយ ពញ្ញាឧទ័យធិរាជ ដែលមិនមែនជាឈ្មោះពិត របស់ទ្រង់ឡើយ ទ្រង់មានឈ្មោះពិតថា ពញ្ញានូ ជាបុត្រាទី៣ នៃ ព្រះបរមរាជាទី២ ទ្រង់ត្រូវជាបងបង្កើត និង ស្រីសុរិយោពណ៌ តែមានព្រះមាតាផ្សេងគ្នា អំឡុងពេលដែលពួកសៀម វាយបែកក្រុងលង្វែក ទ្រង់បានលាក់ខ្លួន និង ប្ដូរឈ្មោះមិនឱ្យកងទ័ពសៀមតាមរកឃើញនោះទេ ។ ដោយស្រីសុរិយោពណ៌បានដឹងថា ឧទ័យធិរាជ ជាបងរបស់ខ្លួន អង្គពញ្ញានូ ដូចនេះទ្រង់បានបញ្ជារឱ្យមេទ័ពនាម តេជោមាស ធ្វើយ៉ាងណាចាប់ឧទ័យធិរាជ ឱ្យបានទាំងរស់ដោយត្រាសបង្គាប់ឱ្យសម្គាល់ហៅទ្រង់ថា ព្រះរាមថ្មគោល ។ នៅទីបំផុតឧទ័យធិរាជត្រូវបានចាប់ខ្លួនយកមកគាល់ព្រះមហាក្សត្រ អង្គពញ្ញានូ មិនបានដឹងទេថា ស្រីសុរិយោពណ៌ ជាព្រះមហាក្សត្របច្ចុប្បន្នព្រោះគិតថាទ្រង់សោយទីវង្គត់ក្នុងចម្បាំងលង្វែកបាត់ទៅហើយ ដោយក្ដីអំណរនិងការនឹករលឹក ស្រីសុរិយោពណ៌ មិនបានដាក់ទោស អង្គពញ្ញានូ នោះទេ ដោយទ្រង់បានតែងតាំង អង្គពញ្ញានូ ជាចៅហ្វាយស្រុក ខេត្តសំរោងទង (បច្ចុប្បន្ន: ខេត្តកំពង់ស្ពឺ) ផងដែរ ក្នុងឆ្នាំ ១៦០៤ នៃគ.សករាជ ។[៣]
Alliances with Annam
ព្រះស្រីសុរិយោពណ៌ ដែលមានព្រះនាមក្នុងរាជថា បរមរាជាទី៤ ព្រះអង្គបានបង្រួមបង្រួបប្រទេសកម្ពុជាឱ្យមានឯកភាពជាតិឡើងវិញ អំឡុងពេលដែលព្រះអង្គធ្វើចម្បាំងបង្ក្រាបពួកបះបោរអស់រយៈពេល៥ឆ្នាំ ដែលចាប់ផ្ដើមពីឆ្នាំ ១៦០១ ដល់ឆ្នាំ ១៦០៥ នៃគ.សករាជ ទើបព្រះអង្គ បង្ក្រាបពួកបះបោរ ទូទាំងព្រះនគរ បានទាំងស្រុង ។ ព្រះស្រីសុរិយោពណ៌ ព្រះអង្គបានស្ដារប្រទេសជាតិកម្ពុជាឡើងវិញ តាមរយៈការរៀបចំនៅប្រព័ន្ធរដ្ឋបាលក្នុងស្រុក និង ការលើកស្ទួយដល់វិស័យសាសនាផងដែរ ដោយទ្រង់អនុញាតឱ្យមានការផ្សព្វទូលាយនូវសាសនាផ្សេងៗផងដែរ រីឯព្រះពុទ្ធសាសនា ព្រះអង្គប្រកាសដាក់ជាសាសនារបស់រដ្ឋ ដោយគោរពតាមបែបបទ នៃលទ្ធិថេរវាទ ក្រោមឥទ្ធពលរបស់ព្រះចៅក្រុងសៀម ។ ក្នុងគ.សករាជ ១៦១៨ ដើម្បីងាកចេញពីឥទ្ធិពលរបស់សៀម ព្រះអង្គមានបំណងចង់ចងសម្ព័ន្ធមិត្តនិង នគរអណ្ណាម ដើម្បីប្រើទំនាក់ទំនងជាមួយអណ្ណាម ដោះខ្លួនចេញពីការគាបសង្កត់របស់សៀម ដូចនេះព្រះអង្គបានបញ្ជូនបេសកទូត ចូលគាល់អធិរាជអណ្ណាម ព្រះចៅ ក្រុងហ្វេ (Huế) ព្រះនាម "សៃវួង" (Sai Vuong) ដើម្បីចូលស្ដីដណ្ដឹងបុត្រីទី២ របស់ទ្រង់ព្រះនាម "សៃង៉ុកវៀន" (Sai Ngọc Vạn) មករៀបអភិសេក និង បុត្ររបស់ទ្រង់ ជ័យជេស្ឋាទី២ អធិរាជអណ្ណាម បានយល់ព្រមតាមសំណើរ និង បានរៀបចំបញ្ជូនបុត្រីរបស់ខ្លួន តាមសំពៅ ១៥គ្រឿង ជាមួយនិង បាវបម្រើស្រី ៥០០នាក់ និង បាវបម្រើប្រុស ៥០០នាក់ ហែមហមមកជាមួយផងដែរ ពិធីរាជាភិសេកបានធ្វើឡើងនៅរាជធានីល្វាឯម ដោយ បុត្រីរបស់អណ្ណាម ត្រូវតម្រូវឱ្យផ្លាសឈ្មោះ មកជា "អង្គចូវ" ដើម្បីងាយស្រួលក្នុងការសម្គាល់ហៅតាមឈ្មោះ ជាភាសាខ្មែរ ។ ការចងសម្ព័នមិត្តនេះ បានធ្វើឱ្យព្រះចៅក្រុងសៀមមិនសុខចិត្តនោះទេ និងបានលើកទ័ពមួយចំនួនធំចូលមកឈ្លានពានកម្ពុជាផងដែរ ក្រោយពេល ព្រះស្រីសុរិយាពណ៌ យាងចូលព្រះទីវង្គត់ ក្នុងឆ្នាំ ១៦២០ នៃគ.សករាជ ។[៤] [៥]
នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
មានមតិជាច្រើន តែងយល់ច្រឡំប្រវត្តិសាស្ត្ររបស់វៀតណាម ក្នុងរាជស្រីសុរិយោពណ៌ និង ជ័យជេស្ឋាទី២ ដោយតែងលើកឡើងថា ព្រះចៅក្រុងហ្វេ បានកាន់កាប់ប្រទេសវៀតណាមទាំងមូល ដោយប្រការយល់ខុស សូមបញ្ចាក់ផងដែរថា ប្រទេសអណ្ណាមពេលនោះបានចែកជាការគ្រប់គ្រងពីរ ទី១ ក្រុងហាណូយ គ្រប់គ្រងដោយ រាជវង្សត្រិញ (Trịnh) ទី២ រាជវង្សង្វៀន (Nguyễn) ដោយមានរាជធានី នៅភាគកណ្ដាលវៀតណាម ឈ្មោះក្រុងហ្វេ (Hue) ហើយរាជវង្សង្វៀននេះហើយ ដែលលេបយកទឹកដី ប្រទេសចាម្ប៉ា បានទាំងស្រុងនៅចុង ស.វទី១៦ រាជវង្សទាំងពីររបស់អណ្ណាម បានធ្វើសង្គ្រាម និងគ្នាថែមទៀតផង នៅរវាងឆ្នាំ 1627–1672 និង លើកទី២ 1774–1777 ហើយរាជវង្សត្រិញ ជាអ្នកមានជ័យជំនះ ។
ដោយអ្នកមួយចំនួន មិនបានសិក្សារៀនសូត្រជ្រៅជ្រះនោះទេ ជាពិសេសការស្រាវជ្រាវប្រភពឯកសារ ការផ្ទៀងផ្ទាត់កំណត់ត្រាប្រវត្តិវិទូអន្តរជាតិ និង ការផ្ទៀងផ្ទាត់កំណត់ត្រាប្រទេសជិតខាង ដែលពាក់ព័ន្ធទៅនិង សង្គមនយោបាយ ជាមួយនិងប្រទេសកម្ពុជា ការបន្តចែកចាយប្រវត្តិសាស្ត្រកម្ពុជាប៉ាតណាប៉ាតណី ជាពិសេសក្មេងៗ សកលវិទ្យាល័យមួយចំនួន យកប្រវត្តិសាស្ត្រលឺគេថា តៗគ្នា ទៅចែកចាយថាជាប្រវត្តិសាស្ត្រពិតកម្ពុជាទៅទៀត ដែលធ្វើឱ្យការសិក្សាប្រវត្តិសាស្ត្រកម្ពុជា មានភាពច្របូកច្របល់ជាខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្ននេះ ។
បរមរាជាទី៤ (គ.ស ១៥៥៦-១៦២០)
| ||
មុនដោយ ព្រះកែវហ្វាទី១ |
រាជាណាចក្រកម្ពុជា ១៦០២-១៦១៨ |
តដោយ ជ័យជេស្ឋាទី២ |