បាយសាច់ជ្រូក គឺជាបាយនិងសាច់ជ្រូករបស់ខ្មែរ។ ជាទូទៅវាត្រូវបានគេប្រើជាអាហារពេលព្រឹក។
គ្រឿងផ្សំបាយសាច់ជ្រូកគឺជា៖
ដួសបាយដាក់ចានរាបហើយនៅចំហៀង ជាមួួយនឹងសាច់ជ្រូកនៅម្ខាងទៀត។ បន្ទាប់មកដាក់ខ្ទឹមបំពងរោយពីលើបាយនិងសាច់ជ្រូកដោយមានជ្រក់ត្រសក់និងមើមឆៃថាវនៅជាមួយ។ [១] [២] [៣]
បាយសាច់ជ្រូកត្រូវបានធ្វេីឡេីងពីសាច់ជ្រូកដែលប្រលាក់ជាមួយស្ករត្នោត ខ្ទឹមស ខ្ទិះដូង និងទឹកត្រី។ ការប្រឡាក់សាច់ជ្រូកគឺអាស្រ័យទៅតាមតំបន់។ បាយសាច់ជ្រូកត្រូវបានគេបរិភោគជាមួយទឹកស៊ុបមាន់ហេីយក្នុងទឹកស៊ុបនោះគេដាក់ឆៃថាវនិងរោយស្លឹកខ្ទឹម។ បាយសាច់ជ្រូកជាទូទៅគេតែងតែយកសាច់ជ្រូកទៅអាំងនៅលេីភ្លេីងធ្យូងក្តៅៗ។ នេះជាប្រភេទអាហារពេលព្រឹករបស់ប្រទេសកម្ពុជា។