ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ ជាអ្នកដែលបានបកប្រែហិតោបទេសជាភាសាសំស្ក្រឹតរបស់បណ្ឌិតនារាយណៈមកជាភាសាខ្មែរ។
កុមារខាត់កើតរវាងឆ្នាំ១៩១០នៅភូមិភ្នំដិល,ស្រកបាធាយក្នង ខែត្រកំពង់ចាម។បិតានាមប៉ាងនិងមាតានាមអុង។ដល់ធំដឹងក្តី ហើយកុមារនេះ បានបួសរៀនក្នុងសំណាក់ពុទ្ធសាសនាហើយបាន ប្រឡងជាប់ចូលរៀននៅសាលាបាលីជាន់ខ្ពស់ទៀតព្រះភិក្ខប៉ាង ខាត់បានប្រឡងជាប់ចូលរៀនជាសាស្ត្រាចារ្យភាសាបារាំងដោយ បានពិន្ទល្អប្រសើរទៀតផង។[១]
ពេលដែលភិក្ខ ប៉ាងខាត់ សិក្សាក្នង ក្រុងភ្នំពេញ លោកសំណាក់នៅ វត្តឧណ្ណាលោម ក្នងកុដិព្រះពោធិវ័ង្ស ហ៊ូតតាតហើយលោកជាសិស្សគណព្រះពោធិវ័ង្ស។ បន្ទាប់ពីបានសិក្សាចប់នៅសាលាបាលីជាន់ខ្ពស់ ភិក្ខ ប៉ាងខាត់បានធ្វើជាសាស្ត្រាចារ្យភាសាបាលីជាដំបូងនៅវត្តប្រាង្គក្នុង ស្រុកឧដុង្គ។
កិក្ខុប៉ាងខាត់ធ្វើជាសាស្ត្រាចារ្យ ភាសាសំស្រ្កឹត និង ភាសាបាលី នៅសាកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ។ ទន្ទឹមនឹងភារកិច្ចនៅ សាកលវិទ្យាល័យព្រះសីហនុរាជភិក្ខុ ប៉ាងខាត់បានមកបង្រៀន«ការសិក្សាអក្សរថ្មនិងខ្មែរបុរាណ»ហើយ និង «ប្រវត្តិសាសនាឥណ្ឌា និង ខ្មែរ» នៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ភិក្ខុប៉ាងខាត់បានបង្រៀនភាសាបាលីជាច្រើនឆ្នាំនៅ សាលាបាលីជាន់ខ្ពស់នៅភ្នំពេញដែលមានព្រះពោធិវ័ីង្សហួតតាតជា ចាងហ្វាងសាលាបាលីជានំ់ខ្ពស់និងជាអធិបតីក្រុមជំនុំព្រះត្រៃបិដក គឺជាអតីតគ្រួអាចារ្យលោក។បន្ទាប់មកលោកបានបង្រៀនភាសា សំស្រ្រឹតនៅសាកលវិទ្យាល័យព្រះសីហនុរាជក្រុង ភ្នំពេញរហូតដល់ ឆ្នាំ១៩៧៥។ ភិក្ខុប៉ាងខាត់បាន បង្រៀននៅមហាវិទ្យាល័យអក្សរសាស្រ្រនិង មនុស្សសាស្ត្រភ្នំពេញរហូតដល់ឆ្នាំ១៩៧៥។
ភឹក្ខប៉ាំងខាត់ជាអ្នកស្រាវជ្រាវ ដ៏ល្បីល្បាញក្នងសំណាក់ អ្នក ស្រាវជ្រាវជាតិនិងអន្តរជាតិ។ សាលាបារាំងចុងបូព៌ាប្រទេស បានតែងតាំងលោកជាសមាជិកឆ្លើយឆ្លងនៅឆ្នាំ១៩៤៨ និងឆ្នាំ ១៩៥៤។ ភិក្ខប៉ាំងខាត់ជាអ្នកប្រាជ្ញជាតិម្នាក់ដែលយើងមិនអាចបំភ្លេច បាន។លោកបានបន្សល់ទុកស្នាដៃដ៏ច្រើនសម្រាប់ខ្មែរយើងជំនាន់ ក្រោយដូចមានបញ្ជីអត្ថបទនានាភ្ជាប់នៅខាងក្រោមនេះស្រាប់។ លោកបានបង្ហាត់បង្រៀនព្រះសង្ឃនិងនិស្សិតនៅសាកលវិទ្យាល័យ ព្រះសីហនុរាជនិងសាកលវិទ្យាល័យភូមិន្ទជាច្រើនជំនាន់ហើយ សិស្សនិងនិស្សិតចាស់របស់លោកក្រោយមកក្លាយខ្លនជាគ្រ ជា សាស្ត្រាចារ្យនិងជាអ្នកស្រាវជ្រាវផ្នែកភាសា អក្សរសាស្ត្រ វប្បធម៌។
ភិក្ខប៉ាំងខាត់ឥតមានងារក្នុងរាជាគណៈសង្ឃទេព្រោះលោកមិន មែនជាសង្ឃដែលស្វះស្វែងបុណ្យសក្តិយសសោះឡើយ។
នាខែធ្ន ឆ្នាំ១៩៤៨ពេលដែលពុទ្ធសាសនកជនដង្ហែអដន្ទិធាតុ ព្រះមហាសាវកពីរអង្គគឺព្រះសារីបុត្តនិងព្រះមហាមោគ្គលានទៅ កាន់ប្រទេសឥណ្ឌាដើម្បីត្រឡប់យកទៅតម្កល់នៅចេតិយដើម កំណើតវិញ។ពេលនោះព្រះភិក្ខុប៉ាងខាត់សរសេរសំបុត្រមួយទៅ អ្នកស្រីស៊ុយហ្សានកាប៉ីឡែសសុំឲ្យដង្ហែ អដ្ឋិធាតុព្រះមហាសាវកពីរ អង្គនេះកាត់តាមកម្ពជាហើយសូមឲ្យ អ្នកស្រី ស៊ុយហ្សាន កាប៉ឺឡែស ធ្វើអន្តរាគមន៍នៅ សិរីលង្កា ដើម្បីសូមចែករំលែកអដ្ឋិធាតុមួយចំនួន ៣ តម្កល់រក្សាទុកនៅ ប្រទេសកម្ពជា សម្រាប់ជាសក្ការៈបូជារបស់ពុទ្ធសាសនកជន។
ដោយលោកមានចរិតជា សង្ឃជឿនលឿននិយម,ឯករាជ្យនិយម ចង់ឲ្យប្រជាពលរដ្ឋខ្មែរបានសុខសេរីភាពលោកនិងព្រះសង្ឃមួយ ចំនួនមានព្រះគ្រូអាចារ្យហែមចៀវ ព្រះគ្រូអាចារ្យខៀវជុំ នៅ វត្តលង្កា ព្រះគ្រូអាចារ្យសូរហាយ ព្រះគ្រូអាចារ្យអ៊ុកជា ជាដើមរួមជាមួយអ្នក នយោបាយជំនាន់នោះគឺមានលោក ស៊ឹង ង៉ុកថាញ់ លោក ប៉ាច ឈឺន លោក នួន ឌួង លោកជុំមួង លោកប៊ុណ្ណចន្ទម៉ុលជាអាទិ។ នៅឆ្នាំ ១៩៤២បានធ្វើសកម្មភាពប្រឆាំងនឹងអាណានិគមបារាំងសេសដែល គេឲ្យឈ្មោះថា«បដិវត្តន៍ឆ័ត្រ»។ ភិក្ខប៉ាងខាត់ត្រូវអាជ្ញាបារាំងបង្ខំឲ្យសិក្ខ ហើយបញ្ជនទៅដាក់គុកនៅ កោះត្រឡាច ស្រុកយួនជាមួយ ព្រះគ្រូអាចារ្យហែមចៀវ លោកប៊ុណ្ណចន្ទម៉ុលនិងសហសេវិកឯទៀតៗ។ នៅឆ្នាំ១៩៤៤លោក បានរួចពីពន្ធនាគារកោះត្រឡាចមកកាន់មាតុប្រទេសវិញ។
នៅសម័យ សាធារណរដ្ឋខ្មែរ ភិក្ខ ប៉ាងខាត់មានតួនាទីយ៉ាងសកមូមក្នងនយោបាយជាតិនៅសម័យ នោះគឺលោកចូលប្រជុំជាមួយគណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនគ្រា ហើយលោកបានចេញឃោសនា ការពារនយោបាយ រដ្ឋ អំណាចរបបសាធារណរដ្ឋខ្មែរ។ នៅសម័យនោះភិក្ខប៉ាងខាត់ រមែងទស្សនារំលែកទុក្ខគ្រសារយុទ្ធជនដែលបានបូជាជីវិតក្នង សមរភូមិឧទាហរណ៍ដូចជ៉ាសំដែង ធម្មទេសនានាបុណ្យទក្ខិណានុប្បទានរបស់ព្រិន្ទបាលទោអូប៊ិនឆេងអូននៅ វត្តបូ ពិសម័យសាធារណរដ្ឋខ្មែរស្តីពីវេទនាសង្ខារវិញ្ញាណនិងខន្ធ។[២]