ប៊ល៏ត្ឆាន់ធ៏ ဘောလောကျန်းထော | |
---|---|
រជ្ជទាយាទហង្សាវត្តី | |
រជ្ជកាល | រ. ខែធ្នូ ១៣៨៣ – ខែធ្នូ ១៣៩០ |
អង្គមុន | ប៊ង៉ានម៉ុន |
អង្គក្រោយ | ពញាធម្មរាជា |
ប្រសូត | រ. ខែធ្នូ ១៣៨៣ បារគូ (បាហ្គោ) |
សុគត | រ. ខែធ្នូ ១៣៩០[កំណត់ ១] បារគូ |
បិតា | រាជាធិរាជ |
មាតា | តឹឡាមេឌ៏ |
សាសនា | ពុទ្ធសាសនាថេរវាទ |
ប៊ល៏ត្ឆាន់ធ៏ (ភូមា: ဘောလောကျန်းထော, [bɔ́lɔ́ tɕáɴtʰɔ́]; រ. ១៣៨៣ – ១៣៩០) ជាព្រះរាជបុត្រច្បង និង ជាបុត្រទីមួយនៃព្រះបាទរាជាធិរាជនៃហង្សាវត្តីបារគូ។ ព្រះអង្គម្ចាស់អង្គនេះត្រូវបានគេស្គាល់ខ្លាំងបំផុតដោយសារតែពាក្យសម្បថដ៏ល្បីរន្ទឺរបស់ព្រះអង្គមុនពេលប្រហារជីវិតតាមរាជបញ្ជាបិតារបស់ទ្រង់ ក្នុងពាក្យសម្បថនោះមានសេចក្ដីថាទ្រង់នឹងសជាតិសាជាថ្មីដើម្បីប្រឆាំងនឹងព្រះបិតា បើសិនជាទ្រង់គ្មានទោសកំហុសតាមតែការចោទប្រកាន់ទាំងប៉ុន្មាននោះ។ ប្រជារាស្ត្រនៃនគរហង្សាវត្តី និង ប្រជារាស្ត្រនៃនគរអវៈដែលជាសត្រូវនឹងគ្នាមានជំនឿយ៉ាងមុតមាំថា ព្រះអង្គម្ចាស់មិនយ៉ឺទ្ជ៏ហ្ស្វានៃអវៈគឺជាការចាប់បដិសន្ធិសាជាថ្មីនៃប៊ល៏ត្ឆាន់ធ៏ ដែលប្រាថ្នាតាមទំនាយក្នុងពាក្យសម្បថ។
រាជាធិរាជបានចេញរាជបញ្ជាប្រហារជីវិតបុត្រាព្រះអង្គឯងនៅព្រះជន្មក្មេងខ្ចី ពីព្រោះតែព្រះអង្គខ្លាចថាព្រះអង្គវ័យក្មេងអង្គនេះ ពេលក្រោយនឹងងើបឡើងធ្វើការបះបោរប្រឆាំងនឹងទ្រង់។ ព្រះរាជាធិរាជបានបង្ខំព្រះមាតារាជបុត្រា ព្រះនាងតឹឡាមេឌ៏ធ្វើអត្តឃាត និងភ័យខ្លាចថាព្រះអង្គម្ចាស់វ័យក្មេងអង្គនេះ ថ្ងៃណាមួយនឹងសងសឹកឱ្យព្រះមាតារបស់ទ្រង់។ រាជាធិរាជ ដែលទ្រង់មិនមែនជាបុត្រសំណព្វព្រះទ័យនៃព្រះបិតារបស់ទ្រង់ ខ្លួនព្រះអង្គក៏បានបះបោរប្រឆាំងនឹងបិតារបស់ទ្រង់ ព្រះបាទពញាឧ នៅពេលទ្រង់មានព្រះជន្មទើបតែ ១៥ ព្រះវស្សាប៉ុណ្ណោះ។ រាជាធិរាជគង់នៅកុសិមៈ (ប៉ាសេន) ពេលដែលទ្រង់បានចេញរាជបញ្ជាប្រហារជីវិតបុត្ររបស់ទ្រង់ ដែលនៅបារគូ (បាហ្គោ)។[១] នៅរ. ឆ្នាំ១៣៩០។ ពួកពេជឃាតរបស់មហាក្សត្រអង្គនេះបាននាំយកប៊ល៏ត្ឆាន់ធ៏ទៅកាន់ចេតិយឝ្វេម៏ឌ៏។ ព្រះអង្គម្ចាស់វ័យក្មេងត្រូវបានចាប់ដាក់ឃុំឃាំងរយៈពេលបីទិវានៅក្នុងចេតិយនេះកំឡុងពេលនោះទ្រង់បានសូត្រស្វាធ្យាយព្រះអភិធម្ម (ភាគនៃគម្ពីរព្រះត្រៃបិដក)។[២]
តាមរយៈពង្សាវតារមន និងភូមា ប៊ល៏ត្ឆាន់ធ៏បានស្បថស្បែថា:
រាជាធិរាជមិនសុខព្រះទ័យជាខ្លាំងនៅពេលទ្រង់បានព្រះសណ្ដាប់លឺនូវពាក្យសម្បថយ៉ាងអស្ចារ្យនេះ។ ក្នុងពិភពជំនឿឆ្វេងនៃនយោបាយភូមា ព្រះអង្គមានការភ្ញាក់ផ្អើលនៅពេលព្រះអគ្គមហេសីនៃព្រះអង្គម្ចាស់មិនហ្កោននៃអវៈបានចាញ់គភ៌សោយម្ហូបចំណីផ្សេងៗពីតំបន់ភូមាក្រោមមុនពេលព្រះនាងមានព្រះគភ៌។ ព្រះនាងបានផ្ដល់កំណើតដល់មិនយ៉ឺទ្ជ៏ហ្ស្វា មួយឆ្នាំបន្ទាប់ពីការចូលទិវង្គតរបស់ប៊ល៏ត្ឆាន់ធ៏។ ពិតមែនហើយ មិនយ៉ឺទ្ជ៏ហ្ស្វាក្រោយមកចំរើនវ័យក្លាយជាអ្នកបង្កហាយនភាពដល់រាជាធិរាជ។
ប៊ល៏ត្ឆាន់ធ៏ ប្រសូត/កើត: រ. ខែធ្នូ ១៣៨៣ សុគត/ស្លាប់: រ. ខែធ្នូ ១៣៩០
| ||
ព្រះរាជគោរម្យងារ | ||
---|---|---|
មុនដោយ ប៊ង៉ានម៉ុន |
រជ្ជទាយាទហង្សាវត្តី ១៣៨៣ – ១៣៩០ |
តដោយ ពញាធម្មរាជា |
Cite error: <ref>
tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/>
tag was found