ប្រាង្គ គឺជាស្ដូប ឬ ប្រាសាទដែលមានកំពូលខ្ពស់ ស្ថិតនៅលើទីលានច្រើនថ្នាក់ឬមួយថ្នាក់ពីរថ្នាក់ ច្រើនតែមានរាងច្រឡោតាំងពីក្រោមរហូតដល់កកំពូល ។[១] ប្រាង្គប្រាសាទដែលបានកសាងឡើងនៅសម័យបុរាណរួមមាន ប្រាសាទអង្គវត្ត ប្រាសាទបឹងមាលា ប្រាសាទលលៃ ប្រាសាទព្រះពិធុ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទបន្ទាយសំរែ វត្តអធ្វារ ប្រាសាទព្រះខ័ន(កំពង់ស្វាយផ្នែកកណ្តាល) ប្រាសាទបាគង ជាដើម។[២] ប្រាសាទប្រាង្គ ត្រូវបានស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយសាសនាព្រហ្មញ្ញ និង ព្រះពុទ្ធសាសនាផងដែរ។
ប្រាសាទប្រាង្គរបស់ខ្មែរដើមឡើយ គឺសម្រាប់គោរពបូជា ព្រះនៅក្នុងលទ្ធិព្រាហ្មណ៍សាសនា ដូចជា ព្រះសិវៈ និង ព្រះវិស្ណុ។ ប្រាង្គខ្មែរមានលក្ខណៈទំនាក់ទំនងទៅនឹងប្រាសាទនៅប្រទេសឥណ្ឌូណេស៊ី។ ដើមសតវត្សទី១០ និង ចុងសតវត្សទី១២ ប្រាង្គប្រាសាទថ្មមានការរីកចម្រើនយ៉ាងខ្លាំងនាសម័យមហានគរ នៅប្រាសាទប្រាង្គនាប្រទេសថៃបានទទួលយកឥទ្ធិពលពីស្ថាបត្យករខ្មែរ និងគំរូរចនាបទនៃ ប្រាសាទអង្គរវត្ត និង អង្គរធំ ដូចជា វត្តព្រះកែវ វត្តជ័យវឌ្ឍនារាម ជាដើម។ ប្រាង្គប្រាង្គមានទម្រង់ជារចនាសម្ព័ន្ធជាពហុជាន់ច្រើន ដែលកាលណាមានទំហំកាន់តែថយក្រោយតិចទៅៗនៅពេលប្រាង្គឡើងមានកម្ពស់កាន់ខ្ពស់ទៅៗ។ នៅលើចំនុចសំខាន់នីមួយៗ ប្រាង្គមួយជាធម្មតាមានការរៀបចំតុបតែងយ៉ាងបរិបូរណ៍នៅពីលើប្រាង្គ។