ពញាធម្មរាជា ဗညားဓမ္မရာဇာ | |
---|---|
ព្រះមហាក្សត្រហង្សាវត្តី | |
រជ្ជកាល | ១៤២១–១៤២៤ |
អង្គមុន | រាជាធិរាជ |
អង្គក្រោយ | ពញារាមទី១ |
ប្រសូត | រ. ១៣៩២/៩៣ ពគោ (បាហ្គោ) |
សុគត | ១៤២៤ (៣១ វស្សា)[១] ពគោ |
រាជបច្ឆាញាតិ | ពញាឆាន់ |
វង្ស | ហ្វារ្យូ |
បិតា | រាជាធិរាជ |
សាសនា | ពុទ្ធសាសនាថេរវាទ |
ពញាធម្មរាជា (ភូមា: ဗညားဓမ္မရာဇာ, បញ្ចេញសំឡេង [bəɲá dəma̰jàzà] [ប្ញាដ្មាយ៉ាហ្សា]; រ. ១៣៩២–១៤២៤) ជាព្រះមហាក្សត្រទី១០នៃនគរហង្សាវត្តីពគោក្នុងប្រទេសភូមាចាប់ពីឆ្នាំ១៤២១ ដល់ ឆ្នាំ១៤២៤។ ព្រះអង្គបានឡើងសោយរាជ្យបន្ទាប់ពីព្រះបិតាព្រះអង្គរាជាធិរាជបានសោយទិវង្គតដោយសារឧប្បត្តិហេតុបរបាញ់សត្វ ប៉ុន្តែទ្រង់មិនមានអំណាចពិតក្នុងការគ្រប់គ្រងព្រះនគរឡើយ។ ព្រះអង្គបានប្រឈមមុខនឹងការបះបោរផ្ទៃក្នុងដោយព្រះភាតារបស់ទ្រង់ ពញារាមទី១ និង ពញាឆាន់ ហើយនិងការលុកលុយសាជាថ្មីពីនគរអវៈ។ គ្រានោះព្រះអង្គនៅមានព្រះជន្មពីការលុកលុយជាច្រើនលើករបស់អវៈ ដែលជាការលុកលុយលើកចុងក្រោយនៃសម័យសង្គ្រាមសែសិបឆ្នាំរវាងនគរអវៈ និង ហង្សាវត្តី ក៏ប៉ុន្តែព្រះអង្គមិនអាចគង់ព្រះជន្មបានឡើយដោយសារអំពើក្បត់របស់ព្រះភាតាទ្រង់។ នៅឆ្នាំ១៤២៤ ព្រះអង្គត្រូវបានបំពុលដោយព្រះភាតារបស់ទ្រង់ ពញារាម ដែលជាអ្នកឡើងសោយរាជ្យបន្ត។
ពង្សាវតារភូមាផ្សេងៗមិនមានការស្របគ្នានឹងកាលបរិច្ឆេទសំខាន់ៗនៃព្រះរាជជីវភាពរបស់ក្សត្រអង្គនេះឡើយ។ ព្រះអង្គបានឡើងសោយរាជ្យនៅឆ្នាំ១៤២១ តាមរយៈរាជាធិរាជអរិយវង្ស។[កំណត់ ១] (រាជាធិរាជអរិយវង្ស រាប់ថាជាពង្សាវតារនៃប្រវត្តិនគរហង្សាវត្តីដែលអាចយកជាការបានបំផុត ប៉ុន្តែវាបានបញ្ចប់នៅក្នុងដំណាក់កាលសោយទិវង្គតនៃព្រះបាទរាជាធិរាជ។)
ពង្សាវតារ | ប្រសូត-សោយទិវង្គត | ព្រះជន្ម | រជ្ជកាល | រយៈរជ្ជកាល |
---|---|---|---|---|
ស្លាផាតរាជវង្ស[កំណត់ ២] | រ. ១៣៦៣–១៤០៥ | ៣១ | ១៤០២–១៤០៥ | ៣ |
ស្លាផាតកែសំរួល[កំណត់ ៣] | រ. ១៣៩២–១៤២៤ | ៣១ | ១៤២១–១៤២៤ | ៣ |
មហារាជវង្ស និង ប្រាសាទកែវរាជវង្ស | មិនបានរាយការណ៍ | មិនបានរាយការណ៍ | ១៤២៣–១៤២៦ | ៣ |
ឡើងសោយរាជ្យ ពញាធម្មរាជាភ្លាមៗបានប្រឈមមុខនឹងការបះបោរមួយចំនួនដោយព្រះអនុជទ្រង់ ពញារាម និង ពញាចាន់។ ពញាធម្មរាជាបានរំងាប់ព្រះទ័ពពញារាមដោយតែងតាំងព្រះអង្គជារជ្ជទាយាទ និងជាចៅហ្វាយស្រុកខេត្តកុសិមៈ និងតំបន់ដីសណ្ដឥរាវត្តីទាំងមូល។ ពញាចាន់បានអញ្ជើញព្រះបាទសីហសុនៃអវៈឱ្យលុកលុយនគរខ្លួន ប៉ុន្តែបែរជាលែងមានទំនុកចិត្តនឹងសម្ព័ន្ធភាពរបស់ទ្រង់ នៅពេលកងទ័ពអវៈបានលួចប្លន់ទីក្រុងជាច្រើន។ ពញាធម្មរាជាម្ដងទៀតបានជាវសន្តិភាព ដោយប្រគល់ឱ្យពញាចាន់នូវតំណែងចៅហ្វាយស្រុកខេត្តមុំហ៍។[២] កាលណោះ ព្រះអង្គនៅសល់តែពគោប៉ុណ្ណោះក្នុងចំណោមខេត្តធំទាំងបីនៃតំបន់ហង្សាវត្តី។
ថ្វីត្បិតតែ ទ្រង់បានខិត្តខំជាវយកសន្តិភាព និង ឯកភាពដោយប្រគល់ទឹកដីទៅអោយពួកព្រះភាតារបស់ទ្រង់ ក៏ព្រះភាតារបស់ទ្រង់នៅតែមិនគាប់ព្រះទ័យដដែល។ ពញាចាន់បានគ្រប់គ្រងមុំហ៍ជាក្សត្រឯករាជ្យមួយអង្គ។ ពញារាមបានពង្រីកទឹកដីដោយកាន់កាប់ដាហ្កុន (យ៉ាងហ្គូន) ប៉ែកនៃខេត្តពគោ។ នៅពេលដែលកងទ័ពអវៈចូលមកកាន់កាប់ដាឡាទល់នឹងដាហ្កុន ពញារាមក៏បានថ្វាយព្រះភគិនីឝ៊ិនចៅពុទៅឱ្យព្រះសីហសុ ដើម្បីទិញសន្តិភាព។ នៅឆ្នាំ១៤២៤ ពញារាមបានបំពុលពញាធម្មរាជា និងបានក្លាយខ្លួនជាព្រះមហាក្សត្រហង្សាវត្តីទីដប់មួយ។[៣]
ពញាធម្មរាជា ប្រសូត/កើត: រ. ១៣៩២ សុគត/ស្លាប់: ១៤២៤1424
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ រាជាធិរាជ |
ក្សត្រនៃហង្សាវត្តី ១៤២១–១៤២៤ |
តដោយ ពញារាមទី១ |
ព្រះរាជគោរម្យងារ | ||
មុនដោយ ប៊ល៏ត្ឆាន់ធ៏ |
រជ្ជទាយាទហង្សាវត្តី ១៤?? – ១៤២១ |
តដោយ ពញារាមទី១ |