Hun Sen Cup | ||||
ឈ្មោះផ្លូវការណ៍ | ពានសម្ដេច ហ៊ុនសែន | |||
ឈ្មោះហៅកាត់ | (HSC) | |||
អ្នករៀបចំ | សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | |||
ការរកឃើញ | 2007 (16 ឆ្នាំ) | |||
ប្រទេស | កម្ពុជា | |||
សហព័ន្ធ | FFC | |||
ក្រុមប្រកួត | ចំនួន 35 (2022) | |||
កម្រិតពាន | ពានលំដាប់ទី២ | |||
តំណាងពាន | Cambodian Cup | |||
ពានអន្តរជាតិ | AFC Cup | |||
ជើងឯកបច្ចុប្បន្ន | ព្រះខ័នរាជ ស្វាយរៀង F.C. | |||
ទូរទស្សន៍ដៃគូ | BTV Cambodia | |||
ពានសម្ដេច ហ៊ុនសែន (2023-2024) |
ពានសម្ដេច ហ៊ុនសែន (អង់គ្លេស: Hun Sen Cup) ដែលហៅកាត់ថា (HSC) ដែលត្រូវបានគេស្គាល់ថា Cambodian Cup គឺ ជាការប្រកួតបាល់ទាត់ប្រចាំឆ្នាំ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានដំណើរការប្រកួតជាលើកដំបូងក្នុងរដូវកាលឆ្នាំ 2007 ហើយវាជាការប្រកួតថ្នាក់ជាតិដ៏សំខានផងដែរ ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា (FFC) ។ ការប្រកួតនេះត្រូវបានរៀចំឡើងដោយដាក់ឈ្មោះ តាមលោកនាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺលោក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានគំនិតផ្ដួចផ្ដើមក្នុងការបង្កើតពាននេះឡើងដើម្បីជួយជម្រុញដល់វិស័យកីឡាជាតិកម្ពុជា ។[១]
Cup Format
ពានសម្ដេច ហ៊ុនសែន គឺជាការប្រកួតដ៏សំខាន់មួយដើម្បីកំណត់យកជើងឯក នៃពានលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា ដើម្បីអាចតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតពានកម្រិតអន្តរជាតិ AFC Cup ទៅតាមលក្ខណៈវិនិច្ឆ័យ របស់សហព័ន្ធ AFC ថាតើ Cambodian Cup គួរទទួលបាន ១កៅអី កន្លះកៅអី ឬ មិនមានការផ្ដល់កៅអី សម្រាប់ការចូលរួមប្រកួតប្រជែងក្នុងពាន កម្រិតអន្តរជាតិនេះ ។ ជាទូទៅ កម្មវិធីប្រកួតប្រជែង ពានសម្ដេច ហ៊ុនសែន បានបើកទទួលសម្រាប់ក្លឹបទាំងអស់ដែលមកពី ៣ តំបន់ មុនពេលដែលបញ្ជីចូលរួមរបស់ក្លឹបនីមួយៗ និង កាលវិភាគ នៃការប្រកួតត្រូវបានប្រកាស ។ ចំពោះក្លឹបទាំងអស់ដែលមកពីលីគកម្រិតខ្ពស់ នៃ ក្របខ័ណ្ឌលីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ (CPL) និង ក្របខ័ណ្ឌលីគកម្រិតទី២កម្ពុជា នៃ កម្ពុជាលីគ២ (CL2) មានសិទ្ធិទទួលបានកៅអីក្នុងវគ្គចែកពូល ដោយស្វ័យប្រវត្តិ នៃពានសម្ដេច ហ៊ុនសែន ។ ចំពោះក្រុមបាល់ទាត់ដែលមកពីតំបន់ទី៣ នៃលីគលំដាប់ទី៣ និង ក្រុមបាល់ទាត់ដែលមិនមែនជាក្លឹបអជីប ពួកគេត្រូវលេងវគ្គជម្រុះថ្នាក់ខេត្ត និង ឆ្លងកាត់ការលេងបិទវគ្គ (Play off) ជាមុនសិន ទើបពួកគេអាចឡើងមកវគ្គចែកពូលបាន ។[២]
Match Record
Hun Sen Cup Champion Record[៣]
រដូវកាល | ក្លឹបជើងឯក |
---|---|
2007 | ខេមរាកីឡា F.C. |
2008 | ភ្នំពេញ អុីមផៃអុឺ F.C. / ភ្នំពេញក្រោន F.C. |
2009 | ភ្នំពេញក្រោន F.C. |
2010 | ក្រសួងការពារជាតិ F.C. / កម្ពុជាអាមី F.C. |
2011 | ព្រះខ័នរាជ F.C. / ព្រះខ័នរាជ ស្វាយរៀង F.C. |
2012 | ព្រះខ័នរាជ F.C. / ព្រះខ័នរាជ ស្វាយរៀង F.C. |
2013 | ណាហ្គាខប F.C. / ណាហ្គាវើល F.C. |
2014 | នគរបាលជាតិ F.C. |
2015 | ព្រះខ័នរាជ ស្វាយរៀង F.C. |
2016 | កម្ពុជាអាមី F.C. |
2017 | ព្រះខ័នរាជ ស្វាយរៀង F.C. |
2018 | កម្ពុជាអាមី F.C. |
2019 | បឹងកេត F.C. |
2020 | វិសាខា F.C. |
2021 | វិសាខា F.C. |
2022 | វិសាខា F.C. |
2023-2024 | ព្រះខ័នរាជ ស្វាយរៀង F.C. |
Record Team Winning
ក្លឹបបាល់ទាត់ | លើកពាន | ពានរដូវកាល | ចំណាត់ថ្នាក់ លេខ២ | រងជើងឯក
រដូវកាល |
---|---|---|---|---|
ព្រះខ័នរាជ ស្វាយរៀង F.C. | 5 | 2011, 2012, 2015, 2017, 2023-2024 | 4 | 2008, 2016, 2019, 2021 |
កម្ពុជាអាមី F.C. | 3 | 2010, 2016, 2018 | 1 | 2013 |
វិសាខា F.C. | 3 | 2020, 2021, 2022 | - | |
ភ្នំពេញក្រោន F.C. | 2 | 2008, 2009 | 2 | 2010, 2023-2024 |
ណាហ្គាវើល F.C. | 1 | 2013 | 6 | 2007, 2009, 2012, 2015, 2017, 2020 |
នគរបាលជាតិ F.C. | 1 | 2014 | 1 | 2018 |
បឹងកេត F.C. | 1 | 2019 | - | |
ខេមរាកីឡា F.C. | 1 | 2007 | - | |
បៀលប្រាយ យូណាយធីត F.C. | - | 2 | 2011, 2014 |
Top scorer
រដូវកាល | ឈ្មោះកីឡាករ | ក្លឹបបាល់ទាត់ | គ្រាប់បាល់ |
---|---|---|---|
2007 | ហុក សុជីវ័ន | ភ្នំពេញ អុីមផៃអុឺ F.C. | 6 |
2008 | សុខ ចាន់រស្មី | ស្ប៉ាក F.C. | 12 |
2009 | គួច សុកុម្ភៈ | ខេមរាកីឡា F.C. | 21 |
2010 | គួច សុកុម្ភៈ | ខេមរាកីឡា F.C. | 20 |
ស្រី វាសនា | ភ្នំពេញក្រោន F.C. | ||
2011 | ឃួន ឡាបូរ៉ាវី | ព្រះខ័នរាជ F.C. | 22 |
2012 | ឃួន ឡាបូរ៉ាវី | ព្រះខ័នរាជ F.C. | 22 |
2013 | ចាន់ វឌ្ឍនាកា | បឹងកេត អង្គរ F.C. | 11 |
2014 | ឃួន ឡាបូរ៉ាវី | បឹងកេត អង្គរ F.C. | 12 |
2015 | ប្រាក់ មុន្នីឧត្តម | ព្រះខ័នរាជ ស្វាយរៀង F.C. | 24 |
2016 | សួង វីរៈ | អង្គរថាយហ្គឺរ F.C. | 25 |
2017 | ឃួន ឡាបូរ៉ាវី | បឹងកេត អង្គរ F.C. | 16 |
2018 | នួន បូរី | ស្នងការប៉ូលីស F.C. | 9 |
2019 | វ៉ា សុខថន | ភ្នំពេញក្រោន F.C. | 11 |
2020 | វុធ តុលា | ព្រៃវែង F.C. | 6 |
2021 | កែវ សុខផេង | វិសាខា F.C. | 7 |
2022 | សៀង ចន្ធា | បឹងកេត F.C. | 6 |
2023-2024 | Jonata De Oliveira Bastos | វិសាខា F.C. | 6 |
Trophy value of the prize money
គ្រងជើងឯក (Champion) | 150,000,000៛ (១៥០ លានរៀល) |
រងជើងឯក (Runner-up) |
100,000,000៛ (១០០ លានរៀល) |
ចំណាត់ថ្នាក់លេខ៣ (Third place) | 70,000,000៛ (៧០ លានរៀល) |
See also