ពុម្ពអក្សរជាតិ (ថៃ: ฟอนต์แห่งชาติ[១]; ព.ប.ប.ស.ថ: [font] haeng chat), ឬហៅម្យ៉ាងទៀតថា SIPA fonts (ថៃ: ฟอนต์ซิป้า[២]) គឺជាក្រុមនៃពុម្ពអក្សរ ថៃ-ឡាតាំង ចំនួនដប់បី ដែលត្រូវបានចែកចាយដោយឥតគិតថ្លៃ និងប្រើប្រាស់ជាផ្លូវការ ដោយរដ្ឋាភិបាលនៃប្រទេសថៃ ក្រោយពេលពុម្ពអក្សរទាំងនេះឈ្នះការប្រកួតថ្នាក់ជាតិឆ្នាំ២០០៧។ ពុម្ពអក្សរទាំងនេះ រួមទាំងកំណែផ្សេងៗរបស់ពួកវា បានចេញផ្សាយដោយ ការិយាល័យផ្សព្វផ្សាយឧស្សាហកម្មសុហ្វវែរ៍ជាតិ (អង្គការមហាជន) ឬហៅថា SIPA រួមជាមួយនឹង នាយកដ្ឋានទ្រព្យកម្មសិទ្ធិបញ្ញា តាមរយៈគេហទំព័រ f0nt.com ហើយអាចទាញយកបានដោយមិនគិតប្រាក់លើគេហទំព័រនោះ។[៣]
ការប្រកួតត្រូវបានរៀបចំដោយគណៈរដ្ឋមន្ត្រីនៃអតីតនាយករដ្ឋមន្ត្រី អភិសិទ្ធិ វេជ្ជាជីវៈ ក្រោមទស្សនៈដើម្បីផ្លាស់ប្ដូរពុម្ពអក្សរដែលរដ្ឋាភិបាលថៃបានទិញពីក្រុមហ៊ុនឯកជន រួមទាំងពុម្ពអក្សរពីម៉ៃក្រូសុហ្វដូចជា Angsana New, Browvallia New, Cordia New, និង EucrosiaUPC ដែលមានប្រើយ៉ាងទូលំទូលាយនៅពេលនោះ ដោយជំនួសមកវិញនូវពុម្ពអក្សរដែលបង្កើតដោយជនជាតិថៃ។ ការប្រកួតកាលនោះ គឺជាផ្នែកមួយនៃគម្រោងដែលលើកឡើងដោយ ក្រសួងតិចណូឡូជីព័ត៌មាននិងការទំនាក់ទំនង (បច្ចុប្បន្ន៖ ក្រសួងឌីជីថលសម្រាប់សេដ្ឋកិច្ចនិងសង្គម) ដែលហៅថា "គម្រោងពុម្ពអក្សរមាត្រដ្ឋានរាជការថៃ" (โครงการฟอนต์มาตรฐานราชการไทย)។ ក្រសួងបានលើកឡើងថា «... បច្ចុប្បន្ន ក្នុងរាជការមានការប្រើពុម្ពអក្សរច្រើនផ្សេងគ្នា ដូច្នេះហើយមិនមានស្តង់ដារនៅក្នុងឯកសារផ្លូវការនោះទេ ហើយពុម្ពអក្សរដែលបានមកពីក្រុមហ៊ុនឯកជនដែលពួកគេមានសិទ្ធិផ្ដាច់មុខ អាចមានបញ្ហារឿងរ៉ាវប្ដឹងលើការរំលោភសិទ្ធិប្រើប្រាស់ថែមទៀតផង»។[៤]
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១០ គណៈរដ្ឋមន្ត្រីបានប្រកាសជាផ្លូវការនូវពុម្ពអក្សរចំនួនដប់បីឲ្យជាពុម្ពអក្សរសាធារណៈ ដោយហៅថា "ពុម្ពអក្សរជាតិ"។ រាជការថៃត្រូវប្រើពុម្ពអក្សរទាំងនេះ ជាពិសេសគឺពុម្ពអក្សរ "TH Sarabun PSK" នៅក្នុងឯកសាររបស់រដ្ឋ។ ពួកគេក៏ត្រូវបញ្ឈប់ការប្រើប្រាស់ពុម្ពអក្សរពីក្រុមហ៊ុនឯកជននានា នៅត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១០ ដែលនោះជាថ្ងៃចម្រើនព្រះជន្មសម្ដេច ភូមិពលអតុល្យតេជ យាងចូល ៨៣ ព្រះវស្សា។ អង្គនីតិបញ្ញត្តិនិងអង្គតុលាការក៏ត្រូវបានស្នើសុំសម្រាប់កិច្ចសហការផងដែរ។[៥]
ពុម្ពអក្សរ "Th Sarabun PSK" ត្រូវបានប្រើនៅក្នុងឯកសាររាជកិច្ច ចាបពីខែមករា ឆ្នាំ២០១១ ជំនួសឲ្យពុម្ពអក្សរ "Angsana New"។ ឯកសាររាជកិច្ចដំបូងដែលប្រើពុម្ពអក្សរនេះ គឺរាជកិច្ចលេខ ១២៨ ផ្នែក ១ ក ចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០១១ នៅត្រង់ «បទបញ្ជាក្រសួងកំណត់លក្ខខណ្ឌនិងនីតិវិធីទទួលស្គាល់វិញ្ញាបនបត្រប្រភេទអាកាសយាន ឬ វិញ្ញាបនបត្រប្រភេទបន្ថែម ដែលចេញដោយរដ្ឋភាគីនៃអនុសញ្ញាឬប្រទេសដែលបានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសថៃ ដើម្បីសុំវិញ្ញាបនបត្រចរាចរណ៍ផ្លូវអាកាស ព.ស. ២៥៥៣ (គ.ស. ២០១០)» ("กฎกระทรวงกำหนดหลักเกณฑ์และวิธีการรับรองใบรับรองแบบอากาศยานหรือใบรับรองแบบส่วนเพิ่มเติมที่ออกโดยรัฐภาคีแห่งอนุสัญญาหรือประเทศที่ได้ทำความตกลงกับประเทศไทย เพื่อขอใบสำคัญสมควรเดินอากาศ พ.ศ. 2553")។[៦]
នៅឆ្នាំ២០១៨ Google Fonts និងក្រុមហ៊ុនពុម្ពអក្សរក្នុងស្រុក ខាត់សាន ឌីម៉ាក (Cadson Demak) បានកែសម្រួលពុម្ពអក្សរជាតិទាំងអស់[៧][៨] ហើយចេញផ្សាយក្រោមអាជ្ញាបណ្ណពុម្ពអក្សរបើកទូលាយ (Open Font License)។
ពុម្ពអក្សរ "TH Sarabun PSK" ក៏ត្រូវបានប្រើនៅក្នុងរូបសញ្ញាបច្ចុប្បន្នរបស់វិគីភីឌាថៃផងដែរ។ រូបសញ្ញានេះត្រូវបានរចនាដោយ ប្រាជ្ញា សិង្ហតោ (ปรัชญา สิงห์โต) ជាអ្នករចនាក្រាហ្វិកនិងអ្នកបង្កើតគេហទំព័រ f0nt.com ដែលរូបសញ្ញានេះបានឈ្នះនៅក្នុងការប្រកួតក្នុងឆ្នាំ២០០៨[តំណភ្ជាប់ខូច]។[៩]
ពុម្ពអក្សរទាំងដប់បីនោះរួមមាន៖[៣]
# | Name | Designers | Samples | Notes |
---|---|---|---|---|
1. | TH Sarabun PSK | សុភកិច ឆលើមលាភ
Supphakit Chaloemlap (ศุภกิจ เฉลิมลาภ) |
ឈ្មោះ "Sarabun" (สารบรรณ, ព.ប.ប.ស.ថ: Saraban) ត្រូវនឹងពាក្យខ្មែរថា បណ្ណសារ។ ពុម្ពអក្សរនេះក្រោយមកត្រូវបានកែសម្រួលនិងចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១ ក្រោមឈ្មោះ «TH Sarabun New»។ កំណែថ្មីមាននៅគេហទំព័រ Google Fonts ក្រោមឈ្មោះ "Sarabun"។ | |
2. | TH Chamornman | ឯកលក្សណ៍ ពៀរពនាវេជ
Ekkalak Phianphanawet (เอกลักษณ์ เพียรพนาเวช) |
ឈ្មោះ "Chamornman" (จามรมาน, ចាម៉នម៉ាន, ព.ប.ប.ស.ថ: Chamon Man) មានន័យថា «បេះដូងនៃដើមឈើ» ដែលជាដើមឈើនិមិត្តរូបនៃ សាកលវិទ្យាល័យចុឡាលុងករណ៍។ ប៉ុន្តែអ្នករចនាពុម្ពអក្សរនេះគឺជានិស្សិតចប់ពី សាកលវិទ្យាល័យបាងកក មិនមែន ចុឡាលុង្ករណ៍ ទេ។[១០] | |
3. | TH Krub | ឯកលក្សណ៍ ពៀរពនាវេជ | ឈ្មោះពុម្ពអក្សរនេះប្រើពាក្យឆ្លើយ "បាទ" ក្នុងភាសាថៃ "Krub" (ครับ ព.ប.ប.ស.ថ: Khrap)។ | |
4. | TH Srisakdi | ក្រុមអក្សរាមេធី (ทีมอักษราเมธี – Aksaramethi Team) រួមមាន ពៃរោចន៍ ពៀមប្រច័កពង្ស (Phairot Piamprachakphong – ไพโรจน์ เปี่ยมประจักพงษ์) និង បវរ ចរដុល (Bowon Chonradon – บวร จรดล) | ឈ្មោះ "Srisakdi" (ศรีศักดิ์, ស្រីស័ក្ដិ៍, ព.ប.ប.ស.ថ: Si Sak) មានន័យថាកិត្យានុភាព។ អក្សរថៃបច្ចុប្បន្នគឺជាអក្សរដៃនៃរាជលេខាធិការវាំងសម័យធនបុរី និងនៅដើមអាណាចក្ររតនកោសិន្ទ្រ។ | |
5. | TH Niramit AS | ក្រុមអក្សរាមេធី | ឈ្មោះ "Niramit" (นิรมิต) ត្រូវនឹងពាក្យជាខ្មែរថា និម្មិត (បង្កើតដោយឫទ្ធិឬវេទមន្ត)។ | |
6. | TH Charm of AU | កល្យាណមិត្រ នររ័ត្នពុទ្ធិ
Kanlayanamit Noraratphutthi (กัลยาณมิตร นรรัตน์พุทธิ) |
||
7. | TH Kodchasan | ក័ល្យសុដា ពៀមប្រច័កពង្ស
Kansuda Piamprachakphong (กัลย์สุดา เปี่ยมประจักพงษ์) |
ឈ្មោះ "Kodchasan" (คชสาร, ព.ប.ប.ស.ថ: Khotchasan) ត្រូវនឹងពាក្យ គជសារ ប្រែថាដំរីដ៏ធំសម្បើម។ | |
8. | TH K2D July8 | កាន្ត រ៉តសួស្ដី
Kan Rotsawat (กานต์ รอดสวัสดิ์) |
||
9. | TH Mali Grade 6 | សុដារ័ត្ន លើតស៊ីថង
Sudarat Leotsithong (สุดารัตน์ เลิศสีทอง) |
ជាអក្សរដៃនៃកុមារីអាយុ៦ឆ្នាំ ឈ្មោះ "ម្លិះតូច" (เด็กหญิงมะลิ) ដែលជាតួអង្គប្រឌិតដោយអ្នករចនា។ | |
10. | TH Chakra Petch | ធីរវឌ្ឍន៍ ពចន៍វិបូលសិរិ
Thirawat Photwibunsiri (ธีรวัฒน์ พจน์วิบูลศิริ) |
ឈ្មោះ "Chakra Petch" (จักรเพชร, ព.ប.ប.ស.ថ: Chak Phet) ត្រូវនឹងពាក្យខ្មែរថា ចក្រពេជ្រ។ | |
11. | TH Bai Jamjuree CP | ក្រុម PITA រួមមាន រពី សុវីរានន្ទ (Rapee Suveeranont – รพี สุวีรานนท์) និង វិរោចន៍ ចិរព័ឌ្ឍនកុល (Virot Chiraphadhanakul – วิโรจน์ จิรพัฒนกุล) | ឈ្មោះ "Bai Jamjuree" (ใบจามจุรี, ព.ប.ប.ស.ថ: Bai Chamchuri) ប្រែថា ស្លឹកអំពិលបារាំង។ | |
12. | TH KoHo | ក្រុម ក-ហ (กลุ่ม ก-ฮ) រួមមាន ខាម ចាតុរង្គកុល (Kham Chaturongkhakun – ขาม จาตุรงคกุล), កនុកវណ្ណ ពែនថៃស៊ុង (Kanokwan Phaenthaisong –กนกวรรณ แพนไธสง) និង កនិដ្ឋា សិទ្ធិយែម (Khanittha Sitthiyaem – ขนิษฐา สิทธิแย้ม) | ||
13. | TH Fah Kwang | ក្រុមដប់មួយ (ทีมสิบเอ็ด) រួមមាន កិត្តិ សិរិរ័ត្នបុណ្យជ័យ (Kitti Sirirattanabunchai – กิตติ ศิริรัตนบุญชัย) និង វឌ្ឍន៍ ភ័ទ្រោវាសន៍ (Wat Phattharowat – วัฒน์ ภัทโรวาสน์) | ឈ្មោះ "Fah Kwang" (ฟ้ากว้าง, ព.ប.ប.ស.ថ: Fa Kwang) មានន័យថា មេឃធំទូលាយ។ |
នៅឆ្នាំ២០១៨ ក្រុមហ៊ុន ខាត់សាន ឌីម៉ាក ដែលជាក្រុមហ៊ុនក្នុងស្រុក បានធ្វើការជាមួយ Google Fonts ដើម្បីកែសម្រួលពុម្ពអក្សរជាតិទាំងអស់ ដោយធ្វើឲ្យពួកវាមានភាពច្បាស់ជាងមុនលើអេក្រង់ (font hinting), មានកម្រាស់ច្រើនជាងមុន, និងឲ្យដើរស្រួលជាមួយប្រព័ន្ធយូនីកូដ។ ហើយក៏មានពុម្ពអក្សរថ្មីមួយទៀតដែលបានគំនិតពី TH Srisakdi។[១១]
# | National font name | Google Fonts name | Google Fonts designers |
---|---|---|---|
1. | TH Sarabun PSK | Sarabun | សុភកិច ឆលើមលាភ (Supphakit Chaloemlap – ศุภกิจ เฉลิมลาภ) |
2. | TH Chamornman | Charmonman | ខាត់សាន ឌីម៉ាក |
3. | TH Krub | Krub | ខាត់សាន ឌីម៉ាក |
4. | TH Srisakdi | Srisakdi | ខាត់សាន ឌីម៉ាក |
5. | TH Niramit AS | Niramit | ខាត់សាន ឌីម៉ាក |
6. | TH Charm of AU | Charm | ខាត់សាន ឌីម៉ាក |
7. | TH Kodchasan | Kodchasan | ខាត់សាន ឌីម៉ាក |
8. | TH K2D July8 | K2D | ខាត់សាន ឌីម៉ាក |
9. | TH Mali Grade 6 | Mali | ខាត់សាន ឌីម៉ាក |
10. | TH Chakra Petch | Chakra Petch | ខាត់សាន ឌីម៉ាក |
11. | TH Bai Jamjuree CP | Bai Jamjuree | ខាត់សាន ឌីម៉ាក |
12. | TH KoHo | KoHo | ខាត់សាន ឌីម៉ាក |
13. | TH Fah Kwang | Fahkwang | ខាត់សាន ឌីម៉ាក |