ព្រះបាទត្រីភូវនាទិត្យវរ្ម័ន | |
---|---|
រជ្ជកាល | ១១៦៥-១១៧៧ |
រាជ្យមុន | ព្រះបាទយសោវរ្ម័នទី២ |
រាជ្យបន្ត | ព្រះបាទជ័យវរ្ម័នទី៧ |
សាសនា | ព្រហ្មញ្ញសាសនា និងរាជធានីយសោធរបុរៈ |
ព្រះបាទត្រីភូវនាទិត្យវរ្ម័នរជ្ជកាលគ្រងរាជ (គ.ស ១១៦៥-១១៧៧) ទ្រង់ជាស្ដេចជ្រែករាជបន្តពីព្រះបាទ ព្រះបាទយសោវរ្ម័នទី២ ទ្រង់សោយរាជបានតែសោយរាជ្យសម្បត្តិរយៈពេល ១២ឆ្នាំប៉ុណ្ណោះ ត្រូវទ័ពស្ដេចចាម មកពីនគរចម្ប៉ាព្រះនាម ជ័យឥន្ត្រវរ្ម័នទី៤ បរសំពៅបញ្ច្រាសទន្លេវាយចូលក្នុងក្រុងអង្គរ ហើយធ្វើឃាតស្តេចត្រីភូវនាទិត្យវរ្ម័នក្នុងឆ្នាំ ១១៧៧ នៃគ.ស ចាមបានកាន់កាប់ក្រុងអង្គរអស់រយៈពេល ៤ ឆ្នាំទើប ព្រះបាទជ័យវរ្ម័នទី៧ មករំដោះក្រុងអង្គរ[១]។ ព្រះបាទត្រីភូវនាទិត្យវរ្ម័នមានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទធូលីជើង ព្រះកម្រតេងអញស្រីភូវនាទិត្យវរ្ម័នទេវៈ[២]។