ព្រះបាទនារាយណ៍រាជាទី២អង្តតន់

បញ្ជូនបន្តទៅ៖

ព្រះបាទនារាយណ៍រាជាទី២អង្តតន់ (១៧៥៨-១៧៧៥)

[កែប្រែ]

ក្នុងដំណាក់កាលដំបូងនេះ ឥទ្ធិពលរបស់យួនមានសភាពខ្លាំងក្លាជាងឥទ្ធិពលរបស់សៀម ព្រោះថាព្រះឧទ័យរាជាអង្គតន់ កាលដែរបានកំចាត់គូរសត្រូវរបស់ព្រះអង្គអស់ហើយ ត្រូវបានស្តេចយួនទទួលស្គាល់ឱ្យឡើងគ្រងរាជ្យ នៅរាជធានី ឧដុង្គ និងបានលើកដីឱ្យយួនពីរខេត្តជាហេតុបណ្តាលឱ្យកម្ពុជាក្រោមទាំងមូលត្រូវធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់រាជការយួន។ នៅគ.ស១៧១៦ ក្រោយពីបានប្រគល់កិច្ចការរដ្ឋឱ្យមន្ត្រីធំៗកាន់ហើយ ព្រះអង្គចេញសាងផ្នួសបានបីខែ លុះចាកសិក្ខាបទមកទ្រង់ត្រឡប់មកសោយរាជ្យវិញ[]។ ព្រះឧបរាជឧទ័យរាជាបានឡើងសោយរាជ្យនៅ ឧដុង្គដោយមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចស្តេចព្រះរាជាឱង្ការព្រះនរាយណ៍រាជាធិរាជ រាមាធិបតី ព្រះស្រីសុរិយោពណ៌។ លុះបានសោយរាជ្យនៅគ.ស១៧៥៨ ស្តេចអង្គនេះបានលើកឱ្យស្តេចយួននាម ថេ តុង នូវដីពីរខេត្តគឺ ខេត្តព្រះត្រពាំង និង ខេត្តឃ្លាំង ជាសគុណចំពោះជំនួយផ្សេងៗដែលយួនបានផ្តល់ឱ្យក្នុងជម្លោះរាជវង្សានុវង្សខ្មែរ។ ក្រោយពីបន្ទាយលង្វែកត្រូវបែកបាក់ដោយការវាយលុករបស់សៀម ទឹកដីខ្មែរមួយភាគធំនៅឯនាយភ្នំដងរែក ត្រូវបានបាត់បង់ជាស្ថាពរ[]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ បោះពុម្ពឆ្នាំ២០០៣ ទំព័រទី២៣១។
  2. ប្រត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៩៧៣ បោះពុម្ពឆ្នាំ២០០៣ ទំព័រទី២២៦។