ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា (អង់គ្លេស: Royal Ploughing Ceremony of Cambodia) គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិកម្ពុជាមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ (Festival begins the growing season) ដែលស្ថាប័នព្រះបរមរាជវាំង និង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម ។[១] [២]
Ceremony History
ព្រះរាជពិធី ច្រត់ព្រះនង្គ័ល ត្រូវបានគេសន្និដ្ឋានថាបានកើតឡើងក្នុងអំឡុង ស.វទី៧ នៅពេលដែលប្រទេសកម្ពុជាពេលនោះបានទទួលឥទ្ធិពលពីអរិយធម៌ ឥណ្ឌាបុរាណ តាមរយៈខ្សែររឿង រាមកេរ្តិ៍ ដែលពិពណ៌នា អំពីព្រះរាជពិធីច្រត់ព្រះនង្គ័ល របស់ព្រះបាទជនក ជាស្ដេចក្រុងមិថិលា បានប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណដល់ ព្រះមេ តំណាងឱ្យការបង្កើតគ្រាប់ស្រូវ ព្រះម៉ែធរណី តំណាងឱ្យម្ចាស់ផែនដី ព្រះភូមិ តំណាងឱ្យម្ចាស់តំបន់ និង ព្រះពលទេព ដែលមានកេតនភណ្ឌ នង្គ័លជាសាស្ត្រាវុធ ដែលពេលខ្លះត្រូវបានគេហៅថា ព្រះនង្គ័ល ។ អំឡុងពេលដែលព្រះបាទជនកទ្រង់កំពុងច្រត់ព្រះនង្គ័ល ភ្ជួរព្រះស្រែ ទ្រង់បានប្រទះឃើញទារកមួយ ហើយទ្រង់បានដាក់ឈ្មោះថា "នាងសីតា" យ៉ាងណាមិញនេះគ្រាន់តែជាការសន្និដ្ឋានដើម្បីផ្សារភ្ជាប់ទៅនិងភាពសុីចង្វាក់នៃទេវកថាប៉ុនណោះ ហើយបើផ្អែកទៅលើភស្តុតាងដែលមានការប្រារព្ធ មុនដំបូងគេគឺ ប្រទេសភូមា ដែលមានកំណត់ត្រា ក្នុងអំឡុង ស.វទី១៨ ហើយមានការសន្និដ្ឋានដែលថា មានប្រភពតាំងពី ស.វទី៥ គឺមុនកម្ពុជា រហូតទៅដល់ ២០០ ឆ្នាំ ដូចនេះទំនៀមច្រត់ព្រះនង្គ័ល មានប្រភពពី ឥណ្ឌាបុរាណ ហើយបន្តមក ភូមា រួចបន្តមកកម្ពុជា ហើយក្រោយមក ប្រទេសថៃ យកទៅប្រារព្ធបន្តពីកម្ពុជាវិញ ហើយពីធីច្រត់ព្រះនង្គ័ល ក៏មានឃើញក្នុងកំណត់ត្រា ប្រទេសចិន របស់ពួកម៉ាន់ជូ (Manchu) នៃ រាជវង្សឆេង Qing dynasty ផងដែរ ប៉ុន្តែការប្រារព្ធរបស់ពួកម៉ាន់ជូទំនងទទួលឥទ្ធពលពីឥណ្ឌាដូចគ្នា ។[៣] [៤]
Location selection
ការជ្រើសរើសទីតាំង ប្រារព្វព្រះរាជពិធី ច្រត់ព្រះនង្គ័ល ពីបុរាណកាល ត្រូវបានរៀបចំឡើងទៅតាមការចាប់ឆ្នោត របស់ក្រសួងព្រះបរមរាជវាំង ដើម្បីបង្ហាញពីភាពសុក្រឹត នៃការជ្រើសរើសទីតាំងដើម្បីរៀបចំពិធីជូន ព្រះមហាក្សត្រ ។ ខេត្តដែលបានចាប់ឆ្នោតចំ ត្រូវត្រៀមខ្លួនសម្រាប់ការរៀបចំពិធី និង ត្រៀមដាក់បង្ហាញនូវសម្មិទ្ធិផលក្នុងខេត្តរបស់ខ្លួន ជូនព្រះមហាក្សត្រ និង គណៈធិបតី ដើម្បីបង្ហាញពីសក្ដានុពលខេត្តរបស់ខ្លួន ដូចជា៖ ផលិតផល កសិកម្ម សិប្បកម្ម និង ឧស្សាហកម្ម បើមាន ។[៥]
Preparation
ដើម្បីឱ្យការផ្សងប្រផ្នូលរបស់គោឧសភរាជសាកសិដ្ឋទៅបាន បីថ្ងៃមុនការប្រារព្ធពិធីផ្លូវការណ៍ នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល តាមទំនៀមពីបុរាណ ក្រសួងព្រះបរមរាជវាំងរាជានុញាត ឱ្យព្រាហ្មណ៍បាគូ ធ្វើពិធីអញ្ជើញទេពទាំង ៥ នៅ ហោបញ្ចាក្សេត្រ ក្នុងព្រះបរមរាជវាំង ដើម្បីយកទៅទីតាំងប្រារព្ធពិធី ដើម្បីធ្វើនៅកិច្ច "ហោមពិធី" ។ ព្រាហ្មណ៍បាគូ ដែលមានឋានៈជារាជគ្រូទើបមានសិទ្ធយកទេវរូបនីមួយៗចេញមក ឋានៈរាជគ្រូទាំងប្រាំរួមមាន
ព្រះឥសូរ
ព្រះនីមួយៗត្រូវបានដាក់ទៅតាម រោងទិសទាំង៥មណ្ឌល ។
ការតម្កល់ទេវរូប
នៅក្នុងលទ្ធិព្រាហ្មណ៍ មានជំនឿថា មានទិសទាំងអស់ចំនួន១០ ហើយទិសនីមួយៗ មានអាទិទេពមួយអង្គ ចាំយាម ។
មន្តសូត្រហោមពិធីចំពោះទេព នៅតាមរោងមណ្ឌលទាំង៥ ក្នុងទីព្រះស្រែរួមមាន៖
ក្រសួងព្រះបរមរាជវាំង ត្រូវជ្រើសរើស គោរបស់អ្នកស្រុកចំនួន ៦ក្បាល ស្មើនិងការទឹមគោចំនួន 3នឹម
គោនឹមទី១ ត្រូវបានហៅថា គោសព្វរាជ
គោនឹមទី២ ត្រូវបានហៅថា គោជប់រាជ
គោនឹមទី៣ ត្រូវបានហៅថា គោឧសភរាជ គោ ពណ៌ស តំណាងឱ្យគុណសម្បត្តិ គោពណ៌ខ្មៅ តំណាងឱ្យគុណវិបិត្ត ។ គេត្រូវយក គោឧសភរាជ ទៅដាក់នៅក្នុងក្រោលដោយផ្ដល់នូវចំណីអាហារទាំង ៧មុខ ដែលត្រៀមសម្រាប់កិច្ចពិធី គេត្រូវបន្សាំគោទាំងពីរឱ្យពួកវាបរិភោគអាហារទាំង៧មុខនោះពេញរយៈពេល ១ខែជាមុនសិន ។
ក្រសួងព្រះបរមរាជវាំង ត្រូវជ្រើសរើស អ្នកអង្គម្ចាស់ ឬ មន្ត្រីណាម្នាក់ដែលត្រូវបានប្រទានបរមងារជា "សម្ដេច" ទើបមានសិទ្ធ តែងខ្លួនជា "ស្ដេចមាឃ" ដែលមានន័យ ស្ដេចដ៏ខ្ពង់ខ្ពស់ ដែលតំណាងឱ្យព្រះមហាក្សត្រ រាល់បុគ្គលដែលព្រះមហាក្សត្រប្រទាន បរមងារជាសម្ដេច មានន័យថា បុគ្គលនោះ ជាចំណែកមួយនៃ ក្រុមគ្រួសាររបស់ព្រះមហាក្សត្រផងដែរ ។ ចំពោះការតែងតាំង "មេហួរ" ត្រូវជ្រើសរើស អ្នកអង្គម្ចាស់ ឬ ព្រះនាងណាម្នាក់ ដែលស្ថិតក្នុងខ្សែររាជវង្ស ឱ្យមកតំណាង ឬ អាចជ្រើសរើស អ្នកម្នាង ដែលជា ភរិយា របស់សម្ដេច ។[៦]
Ceremony traditions
នៅថ្ងៃប្រារព្ធពិធី អ្នកតំណាងព្រះមហាក្សត្រ ដែលតែងកាយជា "ស្ដេចមាឃ" និង "មេហួរ" ចូលទៅបង្គំគាល់អង្គព្រះមហាក្សត្រដើម្បីឱ្យទ្រង់ (ចឺមចិញ្ចើម) ការលាបម្ស៉ៅក្រអូបក្បិតចិញ្ចើមទាំងពីរ ដើម្បីជាមង្គល ។
ស្ដេចមាឃ តម្រូវឱ្យស្លៀកសម្លៀកបំពាក់មង្គល ស្លៀកសំពត់ព្រែមានផ្កា ពាក់អាវកកុដ អាវភូសាបន្ថែមក្រៅ ពាក់មួកប្រពាត មានបាតុកាហ្លួង (ទ្រនាប់ជើង) ។ ចេញដំណើរដោយមានអាមាត្យ សែងដោយ យានកុង អមទៅដោយ រាជគ្រូព្រាហ្មណ៍ពាក់ស ៤នាក់ រាជអាមាត្យ ២នាក់ កាន់នូវ ព្រះលញ្ឆករ (ត្រារាជ) និង កូនកាំបិតរាជ អមដោយកងសេនារាជវាំង ៤នាក់ ពាក់មួកប្រពាស មួកសឹកចម្បាំង ស្ដេចមាឃបាំងដោយឆត្រា អមទៅដោយផ្លិតក្បាច់ បាំងសែង បាំងសូរ ភូតាន សែនត្វ័ន...។
មេហួរ តម្រូវឱ្យស្លៀកសម្លៀកបំពាក់មង្គល ស្លៀកសំពត់សារបាប់តាមថ្ងៃពណ៌មង្គល ពាក់អាវពឹង ពាក់ស្បៃឆៀង ខ្សែរឆៀង ពាក់គ្រឿងអលង្ការពេញយស មានបាតុកាហ្លួង (ទ្រនាប់ជើង) ។ ចេញដំណើរដោយមានអាមាត្យ សែងដោយព្រះស្នែងអង្រឹង អមទៅដោយពួកភីលៀង មានកាន់នូវរបស់របរផ្សេងៗ គ្របដោយសាជី ។
មុននិងចាប់ផ្ដើមច្រត់ព្រះនង្គ័ល ស្ដេចមាឃ និង មេហួរ ចូលទៅក្រាបទូល ព្រះមហាក្សត្រ ដើម្បីឱ្យទ្រង់ធ្វើកិច្ច "ចឺមចិញ្ចើម" បន្ទាប់មក ស្ដេចមាឃ និង មេហួរ ទៅអុចធូបបន់ស្រន់ នៅខាងមុខរោងមណ្ឌលទាំង៥ នៃទេវរូបនីមួយៗ សព្វគ្រប់ប្រការហើយទើបចាប់ផ្ដើមពីធីច្រត់ព្រះនង្គ័ល ព្រាហ្មណ៍រាជគ្រូទាំង៥ សូត្រមន្តចម្រើនឬទ្ធីតេជៈ (១០៨ ប្រការ) ការអញ្ជើញបារមី សូត្រអញ្ជើញបណ្ដើរ ព្រាហ្មណ៍រាជគ្រូយកខ្យងស័ង្កដែលមានទឹកច្រូចលើថ្ម សីវៈលិង្គ បង្ហូរទឹកនោះដាក់នៅក្នុងក្អមប្រាក់ ធ្វើកិច្ចចប់ ក្រមការដឹកគោទាំង ៣នឹម មកច្រត់ព្រះនង្គ័ល ព្រាហ្មណ៍បាគូ យកទឹកមន្តមកប្រស់ព្រំលើក្បាលគោទាំង៣នឹម បន្ទាប់មកទើបចូលដល់កិច្ចច្រត់ព្រះនង្គ័ល ស្ដេចមាឃ និង គោឧសភរាជ សខ្មៅ ច្រត់នៅខាងមុខគេ ជាប្រធាន ក្រុមបាគូ រាជអាមាត្រ អមដង្ហែរ ស្ដេចមាឃ បន្ទាប់មក គោជប់រាជ ពណ៌ប្រផេះនៅកណ្ដាល បន្ទាប់មក គោសព្វរាជ ពណ៌ក្រហម នៅខាងក្រោយ បន្ទាប់មកនៅខាងក្រោយបង្អស់ជា ព្រះមេហួរ ជាអ្នកសាបព្រួសគ្រាប់ស្រូវ ដែលមានភីលៀងផ្សេងៗនៅហែរហម ។ ក្នុងការដង្ហែរក្បួនច្រត់ព្រះនង្គ័លធ្វើឡើងទៅតាមក្បួនទក្ខិណាព័ទ្ធ ពីស្ដាំទៅឆ្វេង ដោយចាប់ផ្ដើមពីទិសខាត្បូង និមិត្តរូបតំណាងឱ្យការឧទ្ទិសផលទានទៅបុព្វបុរស ឬ ឧទ្ទិសព្រលឹងស្រូវទៅកាន់ព្រះមេ ដូចនេះហើយទើបបច្ចុប្បន្នប្រជាកសិករខ្មែរទូទាំងប្រទេសតែងតែសាបព្រួសគ្រាប់ស្រូវពីស្ដាំទៅឆ្វេង ការដង្ហែរបានមួយជុំ ក្រមការត្រូវវាយឃ្មោះមួយលើក រហូតដល់គ្រប់ជំនួនជុំបីលើក ទើបក្រមការ ដោះគោចេញពីនឹម ដោយរក្សាទុកតែគោ ឧសភរាជ សខ្មៅ ឱ្យនៅចាំបរិភោគអាហារ ៧មុខ ដែលក្រមការរៀបចំសម្រាប់ទុកផ្សងប្រផ្នូលជាតិ ។[៧]
The national omen
ក្រោយធ្វើកិច្ចច្រត់ព្រះនង្គ័លរួច ក្រមការរាជវាំង រៀបចំធញ្ញអាហារ ៧មុខដាក់នៅលើជើងពាន ដើម្បីត្រៀមឱ្យគោឧសភរាជបរិភោគ បន្ទាប់មកក្រុមអាមាត្រ ដឹកគោឧសភរាជឱ្យទៅបរិភោគធញ្ញអាហារទាំងអស់នោះដោយមិនមានការចាប់បង្ខំឡើយ ពេលដឹកគោទៅដល់ ក្រមការផ្លុំខ្យងស័ង្កបើកកិច្ចពិធី ។
ធញ្ញអាហារ ៧មុខ រួមមាន៖
លេខរៀង | គុណសម្បត្តិ | ការបកស្រាយប្រផ្នូល |
---|---|---|
១ | ស្រូវ | ទិន្នផលស្រូវបានល្អ ស្បៀងអាហារបរិបូរ |
២ | គ្រាប់ពោត | ទិន្នផលពោតបានល្អ មានផលិតផលមុខទំនិញគ្រប់ប្រភេទគ្រប់គ្រាន់ |
៣ | គ្រាប់សណ្ដែក | ទិន្នផលសណ្ដែកបានល្អ ការកើនឡើងលើវិស័យអចលនទ្រព្យ |
៤ | គ្រាប់ល្ង | ទិន្នផលល្ងបានល្អ មុខទំនិញគ្រប់ប្រភេទស្ថិតក្នុងតម្លៃថេរ |
៥ | ស្មៅ | ទិន្នផលបន្លែរបង្ការផ្សេងៗបានល្អ |
៦ | ទឹក | ទឹកមានបរិមាណគ្រប់គ្រាន់ ល្អប្រសើរ |
៧ | ស្រា | ទិន្នផលផលិតស្រាបានល្អ និង មានគុណភាព |
លេខរៀង | គុណវិបត្តិ | ការបកស្រាយប្រផ្នូល |
---|---|---|
១ | ស្រូវ | ទិន្នផលស្រូវធ្លាក់ចុះ មានកង្វះស្បៀង |
២ | គ្រាប់ពោត | ទិន្នផលពោតធ្លាក់ចុះ ការធ្លាក់ចុះផលិតផលមុខទំនិញគ្រប់ប្រភេទ |
៣ | គ្រាប់សណ្ដែក | ទិន្នផលសណ្ដែកធ្លាក់ចុះ វិបិត្តអចលនទ្រព្យ |
៤ | គ្រាប់ល្ង | ទិន្នផលល្ងធ្លាក់ចុះ ការឡើងថ្លៃលើមុខទំនិញគ្រប់ប្រភេទ |
៥ | ស្មៅ | ទិន្នផលបន្លែរបង្ការផ្សេងៗធ្លាក់ចុះ ប្រជារាស្ត្រកើតជំងឺច្រើន |
៦ | ទឹក | មានបរិមាណទឹកលើសលប់ កើតមានគ្រោះទឹកជំនន់ |
៧ | ស្រា | មនុស្សច្រើនមានទំនាស់និងគ្នាដោយហឹង្សា តាមតំបន់ភូមិ សហគមន៍ កើតមានចោរខ្មួញច្រើន |
See also