ព្រះរាជវាំងក្រុងធនបុរី

ព្រះបរមរាជវាំងនៃសាលរាជបល្ល័ង្ក

ព្រះរាជវាំងក្រុងធនបុរី ដែលគេស្គាល់ជាភាសាថៃថា ព្រះរាជវាំងដើម ( ថៃ: พระราชวังเดิม , អតីតរាជវាំង ) គឺជាអតីតរាជវាំងរបស់ស្តេចតាកស៊ីន ដែលគ្រប់គ្រងនគរសៀម( ថៃ ) នៃនរគធនបុរី បន្ទាប់ពីការដួលរលំនៃអយុធ្យានៅឆ្នាំ១៧៦៧ និងរហូតដល់ការបង្កើតនរគរតនកោសិន្ទ្រ៍ ក្នុងឆ្នាំ១៧៨២ ។ ក្រោយមកវាបានបម្រើការជាលំនៅឋានរបស់សមាជិកជាន់ខ្ពស់មួយចំនួននៃរាជវង្សចក្រី រហូតដល់ឆ្នាំ១៩០០ នៅពេលដែលព្រះរាជវាំងបានក្លាយជាទីតាំងរបស់រាជបណ្ឌិតសភាកងទ័ពជើងទឹកថៃ ។ ឥឡូវនេះ ព្រះរាជវាំងស្ថិតនៅក្នុងមូលដ្ឋាននៃទីបញ្ជាការកងទ័ពជើងទឹកថៃ ក្នុងទីក្រុងបាងកក ហើយត្រូវបានបើកសម្រាប់ការទស្សនាជាក្រុម ដែលរង់ចាំការណាត់ជួបជាមុន។

ឯកសារយោង

[កែប្រែ]