យុទ្ធនាការកម្ពុជា | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមវៀតណាម | |||||||
![]() ទីតាំងយុទ្ធនាការនិងការបង្ហាញអង្គពាក់ព័ន្ធនៅក្នុងប្រតិបត្តិការ | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
![]() ![]() ![]() |
![]() ![]() | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
កងអង្គភាពទ័ព២: ![]() កងអង្គភាពទ័ព៣: ![]() កងអង្គភាពទ័ព៤: ![]() ![]() ![]() ![]() ![]() |
ទ័ពមុខB-៣: ផាម ហុង (ខាងនយោបាយ) ផ្វាង វ៉ាន់ថៃ (យោធា) | ||||||
កម្លាំង | |||||||
![]() ![]() |
~៤០០០០ | ||||||
សហេតុភាព និង ការខាងបង់ | |||||||
![]() ៣,៤៨៦នាក់បានរងរបួសនៅក្នុងហេតុការណ៍ ![]() ១,៥២៥នាក់របួស ១៣នាក់កំពុងបាត់ខ្លួន |
ស.រ.បានអះអាង: ១២៣៥៤នាក់បានស្លាប់ក្នុងហេតុការណ៍ ១១៧៧នាក់បានចាប់ខ្លួន [១] |
យុទ្ធនាការកម្ពុជា (ក៏ត្រូវបានគេស្គាល់ថា ការលុកលុយកម្ពុជា) គឺជាប្រតិបត្តិការយោធាបន្តបន្ទាប់ដែលបានប្រព្រឹត្តិទៅនៅភាគខាងកើតកម្ពុជាកំឡុងពាក់កណ្ដាលឆ្នាំ១៩៧០ ដោយសហរដ្ឋ (ស.រ.) និងសាធារណរដ្ឋវៀតណាម (វៀតណាមខាងត្បូង) កំឡុងសង្គ្រាមវៀតណាម ។ ការរុករានទន្ទ្រានទាំងនេះគឺជាលទ្ធផលនៃនយោបាយរបស់លោកប្រធានាធិបតីរីឆាដ-និច្សុនដែលការសម្រេចចិត្តរបស់លោកគឺថាត្រូវតែលុកលុយ ។ សរុបទៅប្រតិបត្តិការសំខាន់ៗ១៣គឺត្រូវប្រព្រឹត្តិទៅដោយកងទ័ពសាធារណរដ្ឋវៀតណាម (ក.ស.វ.ណ.) រវាង ២៩មេសា និង ២២កក្កដា ដោយកងកម្លាំងស.រ.រវាង ១ឧសភា និង ៣០មិថុនា ។
ទិសដៅនៃយុទ្ធនាការគឺការកម្ចាត់នូវកងទ័ពប្រហែល៤០០០០នាក់នៃកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ.) និងរណសិរ្សជាតិដើម្បីរំដោះវៀតណាមខាងត្បូង (រ.រ.ជ. ក៏ត្រូវគេស្គាល់ដូចគ្នាដែរថាជា វៀតកុង) ដែលពួកគេបានលួចលាក់ខ្លួននៅតាមតំបន់ព្រំដែនខាងកើតកម្ពុជា ។ ជាការអស្ចារ្យ រង្វាន់មួយគឺជាការកម្ចាត់កងកម្លាំងទាំងនេះ ដែលជាលទ្ធភាពនៃការកាន់កាប់និងការបំផ្លិចបំផ្លាញនូវតំបន់មូលដ្ឋានកុម្មុយនិស្តធំៗ និង កន្លែងលាក់ខ្លួននានា ដែលត្រូវបានការពារដោយអព្យាក្រឹតភាពកម្ពុជាចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៦៦ម៉្លេះរបស់ខ្លួន ។ ដរាបណាស.រ.បានព្រួយបារម្ភនៅឡើយ ដូច្នេះវិធានការមួយនឹងបានផ្ដល់ជាខែលមួយនៅពីក្រោយ ដែលមាននៅក្នុងនយោបាយវៀតណាមនីយកម្មនិង ការដកកងកម្លាំងស.រ.ពីវៀតណាមខាងត្បូងអាចបានបន្តដោយមានសុវត្ថិភាព ។
ការប្រែប្រួលក្នុងរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតអោយមានការបើកឱកាសចំពោះការបំផ្លាញតំបន់មូលដ្ឋានទ័ពនៅឆ្នាំ១៩៧០ នៅពេលដែលសម្ដេចនរោត្តម-សីហនុត្រូវបានទម្លាក់ និងជំនួសមកវិញ ដោយឧត្តមសេនីយនិយមអាមេរិកលន់-ណុល ។ ប្រតិបត្តិការយោធាខាងសម្ព័ន្ធមិត្តបានបរាជ័យដើម្បីលុបបំបាត់កងទ័ពកុម្មុយនិស្ត រឺក៏កាន់កាប់ទីបញ្ជាការដែលក្រវិចក្រវៀនរបស់ពួកគេ ដែលត្រូវបានគេស្គាល់ថាជាការិយាល័យកណ្ដាលសម្រាប់វៀតណាមខាងត្បូង (ក.ក.វ.ណ.ត.) ក៏ប៉ុន្តែការរឹបអូសសម្ភារៈដែលចាប់បាននៅកម្ពុជាបានរំលឹកដល់អំណះអំណាងនៃជោគជ័យនិងជ័យជំនះដែលបន្សល់នៅវាទប្បដិវាទមកទល់នឹងសម័យសព្វថ្ងៃនេះ ។
កងទ័ពប្រជាជនវៀតណាមកំពុងតែបានប្រើប្រាស់ផ្នែកដ៏ធំនៅនៃភាគខាងកើតកម្ពុជាដែលអត់មានមនុស្សរស់នៅទាក់ទងគ្នាដោយទុកជាទីលាក់កំបាំងដែលពួកគេអាចដកខ្លួនថយចេញពីការតស៊ូនៅវៀតណាមខាងត្បូងដើម្បីសម្រាក និងរៀបចំឡើងវិញដោយគ្មានការវាយប្រហារ ។ តំបន់មូលដ្ឋានទាំងនេះក៏ត្រូវបានប្រើផងដែរដោយពួកកុម្មុយនិស្តដើម្បីផ្ទុកអាវុធ និង សម្ភារៈដទៃៗផ្សេងទៀតដែលត្រូវបានគេដឹកជញ្ជូនតាមទ្រង់ទ្រាយធំមកកាន់តំបន់នេះតាមផ្លូវលំសីហនុ ។ កងកម្លាំងក.ប.វ.ណ.បានចាប់ផ្ដើមរំកិលខ្លួនឆ្លងកាត់ទឹកដីកម្ពុជានៅដើមឆ្នាំ១៩៦៣ដដែល ។[២] នៅឆ្នាំ១៩៦៦ សម្ដេចនរោត្តម-សីហនុ អ្នកគ្រប់គ្រងកម្ពុជាត្រូវបានគេធ្វើអោយជឿទុកចិត្តចំពោះជ័យជំនះកុម្មុយនិស្តនៅទីបញ្ចប់នៅអាស៊ីអាគ្នេយ៍ ហើយក៏ភ័យខ្លាចចំពោះអនាគតនៃការគ្រប់គ្រងរបស់ព្រះអង្គ ទ្រង់ក៏បានបង្ហើយកិច្ចព្រមព្រៀងមួយជាមួយសាធារណរដ្ឋប្រជាមានិតចិនដែលបានអនុញ្ញាតអោយមានការបង្កើតឡើងនូវមូលដ្ឋានទ័ពកុម្មុយនិស្តជាអចិន្ត្រៃយ៍លើដីកម្ពុជានិងប្រើប្រាស់កំពង់ផែក្រុងព្រះសីហនុកម្ពុជាសម្រាប់ការផ្គត់ផ្គង់ឡើងវិញ ។[៣]
អំឡុងឆ្នាំ១៩៦៨ ចលនាកុម្មុយនិស្តក្នុងស្រុករបស់កម្ពុជា ត្រូវបានបិទស្លាកថាជាខ្មែរក្រហមដោយព្រះសីហនុ បានចាប់ផ្ដើមនូវកុបកម្មមួយដើម្បីផ្ដួលរំលំរដ្ឋាភិបាល ។ កាលណោះពួកគេបានទទួលជំនួយសម្ភារៈដែលបានដាក់កំហិតយ៉ាងខ្លាំង ពីពួកវៀតណាមខាងជើងនៅពេលនោះ (រដ្ឋាភិបាលហាណូយគ្មានការគាំទ្រលើកទឹកចិត្តអោយផ្ដួលរំលំព្រះសីហនុទេ ដោយហេតុថាគេពេញចិត្តជាមួយ អព្យាក្រឹតភាពដែលបានបន្តរបស់ព្រះអង្គ) ពួកគេអាចតាំងកម្លាំងទ័ពរបស់ខ្លួននៅក្នុងតំបន់ដែលបានគ្រប់គ្រងដោយកងទ័ពក.ប.វ.ណ./រ.រ.ជ. ។[៤]
រដ្ឋាភិបាលស.រ.បានដឹងនូវសកម្មភាពទាំងនេះនៅកម្ពុជា ក៏ប៉ុន្តែបានទប់ស្កាត់ពីការនាំអោយមាននូវការប្រយុទ្ធយោធា ដោយបើកចំហតទល់នៅក្នុងប្រទេសជាតិនោះដោយក្នុងក្ដីសង្ឃឹមនៃទំនុកចិត្តចំពោះព្រះសីហនុដែលងាយនឹងប្រែប្រួលព្រះទ័យដើម្បីផ្លាស់ប្ដូរឥរិយាបថអព្យាក្រឹតនិយមរបស់ទ្រង់ ។ ដើម្បីសម្រេចរឿងនេះ លោកប្រធានាធិបតីលីនដុនប.-ចនសុនបានអនុញ្ញាតអោយមានប្រតិបត្តិការឈ្លបយកការណ៍ឆ្លងកាត់ព្រំដែនជាសម្ងាត់ដែលបានប្រព្រឹត្តិដោយក្រុមសិក្សាការនិងអង្កេតការត្រូវបានចាត់តាំងលំដាប់ខ្ពស់ដើម្បីអោយប្រមូលការណ៍សម្ងាត់លើសកម្មភាពក.ប.វ.ណ./រ.រ.ជ.នៅក្នុងតំបន់ព្រំដែននានា(គម្រោងការវេស៊ូវ្យ៉ូ) ។[៥] ទិន្នន័យការណ៍សម្ងាត់នេះក្រោយមកនឹងត្រូវបានបង្ហាញដល់ព្រះសីហនុនៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីផ្លាស់ប្ដូរព្រះទ័យរបស់ទ្រង់ ។
មេបញ្ជាការថ្មីនៃបញ្ជាការជំនួយយោធាស.រ. វៀតណាម (MACV) លោកឧត្តមសេនីយ៍ខ្រេតុនវ.-អាប្រាម្សបានអោយអនុសាសន៍ដល់លោកប្រធានាធិបតីរីឆាដម.-និច្សុនដោយខ្លី ក្រោយពីការប្រគល់តំណែងអោយលោក ថាតំបន់មូលដ្ឋានទ័ពនៅកម្ពុជានេះត្រូវវាយប្រហារដោយការទម្លាក់គ្រាប់បែកតាមអាកាសដែលប្រើប្រាស់ពួកយន្តហោះទម្លាក់គ្រាប់បែកប-៥២ស្ទ្រែតូផ្វត្រិស្ស ។[៦] លោកប្រធានាធិបតីដើមឡើយបានបដិសេធ ក៏ប៉ុន្តែចំណុចដែលនឹងបំបែកបានចូលរួមជាមួយការចាប់ផ្ដើមនៃការវាយលុក មីនីតេត របស់ក.ប.វ.ណ.នៅឆ្នាំ១៩៦៩ ខាងក្នុងវៀតណាមខាងត្បូង ។ លោកនិច្សុន បានខឹងនៅអ្វីដែលគាត់បានថ្កោលទោសថាជាការបំពារបំពាន កិច្ចព្រមព្រៀង ជាមួយហាណូយ បន្ទាប់មកក៏មានការផ្អាកឈប់ទម្លាក់គ្រាប់បែកនៅវៀតណាមខាងជើង នៅទីបញ្ចប់ក៏បានអនុញ្ញាតអោយមានយុទ្ធនាការអាកាសជាសម្ងាត់វិញ ។[៧] បេសកកម្មដំបូងនៃប្រតិបត្តិការ បញ្ជី ត្រូវធ្វើអោយរួសរាន់នៅថ្ងៃ១៨មីនា និងរយៈពេលដែលវាត្រូវបំពេញ ១៤ខែ ក្រោយមកទៀតការហោះហើរច្រើនជាង ៣០០០ជើង បានហោះហើរ និង ១០៨០០០តោននៃយុទ្ធភណ្ឌត្រូវបានទម្លាក់នៅភាគខាងកើតកម្ពុជា ។[៨]
កាលណោះព្រះសីហនុបាននៅក្រៅប្រទេសនៅឯបារាំងសម្រាកព្យាបាល នៅ ខែមករា ១៩៧០ រដ្ឋាភិបាលបានគាំទ្រដល់បាតុកម្មប្រឆាំងវៀតណាមដែលផ្ទុះឡើងទូទាំងប្រទេសកម្ពុជា ។[៩] ការំជើបរំជួលបានបន្តដែលជម្រុញចិត្តអោយលោកនាយករដ្ឋមន្ត្រី/រដ្ឋមន្ត្រីការពារជាតិលន់-ណុលអោយបិទកំពង់ផែព្រះសីហនុចំពោះការផ្គត់ផ្គង់ដល់ពួកកុម្មុយនិស្តនិងចេញឱសានវាទមួយនៅ ថ្ងៃ១២មីនា ទៅកាន់ពួកវៀតណាមខាងជើងដើម្បីអោយដកកម្លាំងរបស់ខ្លួនចេញពីកម្ពុជាក្នុងរយៈពេល៧២ម៉ោង ។ សម្ដេច បានប្រមាថយ៉ាងធ្ងន់ៗថាជា កិច្ចព្រមព្រៀងបណ្ដោះអាសន្ន របស់ទ្រង់ជាមួយពួកកុម្មុយនិស្តដែលត្រូវបានរុកកួនរំខាន ភ្លាមៗ ទ្រង់ក៏បានរៀបចំដំណើរទៅកាន់ម៉ូស្គូ និង ប៉ីជិងក្នុងកិច្ចប្រឹងប្រែងដើម្បីទទួលបាននូវកិច្ចព្រមព្រៀងរបស់ខ្លួនអោយអនុវត្តដាក់សម្ពាធលើហាណូយអោយបញ្ឈប់កម្លាំងរបស់ខ្លួននៅកម្ពុជា ។[១០]
ថ្ងៃ១៨មីនា រដ្ឋសភាកម្ពុជាបានទម្លាក់ព្រះសីហនុ ហើយបានដាក់ឈ្មោះលន់-ណុលជាប្រមុខរដ្ឋបណ្ដោះអាសន្ន ។ នេះបាននាំអោយព្រះសីហនុបង្កើតឡើងភ្លាមៗនូវរដ្ឋាភិបាលនិរទេសមួយនៅប៉ីជិង និងចងសម្ព័ន្ធមិត្តព្រះអង្គឯងជាមួយវៀតណាមខាងជើង ខ្មែរក្រហម រ.រ.ជ. និងពួកបទេសឡាវរបស់ឡាវ ។[១១] នៅក្នុងការធ្វើដូច្នេះ ព្រះសីហនុបានត្រូវគេខ្ចីព្រះនាម និងប្រជាប្រិយភាពរបស់ទ្រង់នៅតាមតំបន់ជនបទកម្ពុជាដើម្បីចលនាមួយនៅលើអ្វីដែលទ្រង់មានអំណាចដ៏តិចតួចស្ដួចស្ដើង ។[១២] ពួកវៀតណាមខាងជើងឆ្លើយតបទៅនឹងរដ្ឋប្រហារដ៏លឿនរហ័ស ។ ក.ប.វ.ណ.បានចាប់ផ្ដើមការផ្គត់ផ្គង់ដោយផ្ទាល់នូវសព្វាវុធចំនួនដ៏ច្រើន និងពួកទីប្រឹក្សាដល់ពួកខ្មែរក្រហម ហើយកម្ពុជាក៏បានផុងចូលទៅក្នុងសង្គ្រាមស៊ីវិល ។
លន់-ណុលបានមើលឃើញថាប្រជាជនជនជាតិយួន ៤០០០០០នាក់ របស់កម្ពុជាចាត់ទុកជាចំណាប់ខ្មាំង ដែលមានលទ្ធភាពដើម្បីទប់ស្កាត់ការវាយប្រហាររបស់ក.ប.វ.ណ. និងបានបញ្ជាអោយមានការកៀងប្រមូលនិងកន្លែងដាក់ឃុំឃាំង ។[១១] ពួកទាហាន និង អសេនិកជនកម្ពុជាក្រោយមកបានព្រលែងអោយមានការរាតត្បាត ការសម្លាប់យួននៅកន្លែងណាក៏ដោយដែលពួកគេបានរកឃើញជនជាតិយួន ។ ថ្ងៃ១៥មេសាជាឧទាហរណ៍ ជនជាតិយួន៨០០នាក់ត្រូវបានគេកៀងប្រមូលនៅឯភូមិជ្រោយចង្វារ ចងចូលគ្នា ប្រហារជីវិត និងសាកសពរបស់ពួកគេត្រូវគេបោះចោលចូលក្នុងទន្លេមេគង្គ ។[១៣] បន្ទាប់មកទៀត ពួកគេត្រូវបណ្ដែតតាមខ្សែទឹកទៅកាន់វៀតណាមខាងត្បូង ។ សកម្មភាពនានារបស់កម្ពុជាត្រូវបានប្រកាសថ្កោលទោសដោយរដ្ឋាភិបាលវៀតណាមខាងជើង និងខាងត្បូងទាំងពីរ ។[១៤]
ទោះបីយ៉ាងណាមុនពេលបំពង់ផ្គត់ផ្គង់តាមក្រុងព្រះសីហនុត្រូវបានបិទហើយក៏ដោយ ក៏ក.ប.វ.ណ.បានពង្រីកប្រព័ន្ធដឹកនាំសាស្ត្ររបស់ខ្លួនចាប់ពីភាគអាគ្នេយ៍ឡាវ (ផ្លូវលំហូជីមិញ) ទៅកាន់ភាគខាងកើតកម្ពុជារួចទៅហើយដែរ ។[១៥] ក.ប.វ.ណ.ក៏បានផ្ដើមការវាយលុកមួយ (យុទ្ធនាការ X) តទល់នឹងកងទ័ពកម្ពុជា ភ្លាមៗដោយបានចាប់រឹបអូសយកបានផ្នែកដ៏ធំធេងនៃភាគខាងកើត និងអាគ្នេយ៍នៃប្រទេសនេះ ដោយការកាត់ផ្ដាច់ និង ការឡោមព័ទ្ធ រឺក៏ ដោយការលុកលុយរាតត្បាតទីក្រុងកម្ពុជាជានានារួមមានកំពង់ចាម ។ កងកម្លាំងកុម្មុយនិស្តដែលក្រោយមកទៀតបានឈានជើងមកដល់ក្នុងរយៈ20 miles (32 km) ពីរដ្ឋធានីភ្នំពេញ ដែលបង្ខំជម្រុញអោយប្រធាននាធិបតីនិច្សុនចូលទៅក្នុងការប្រយុទ្ធ ។
នៅក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅកម្ពុជា លោកប្រធានាធិបតីនិច្សុនជឿថាមានលទ្ធភាពសមរម្យជាច្រើនសម្រាប់ការតបតរបស់ស.រ. ។ រួមជាមួយនិងព្រះសីហនុបានយាងចាកចេញទៅហើយ ស្ថានភាពបានទុំជោរចំពោះវិធានការខ្លាំងក្លាតទល់នឹងតំបន់មូលដ្ឋានទ័ពទាំងនេះ ។ លោកក៏ចចេសថាការប្រយុទ្ធខ្លះត្រូវបានយកទៅគាំទ្រ រដ្ឋាភិបាលតែមួយគត់នៅកម្ពុជាក្នុងម្ភៃប្រាំឆ្នាំចុងក្រោយដែលមានសេចក្ដីក្លាហានឈរខាងលោកខាងលិច ។[១៦] លោកប្រធានាធិបតីក្រោយមកបានទទូចសុំសំណើការប្រយុទ្ធនានាពីអគ្គនាយសេនាធិការួមនិងMACV ដែលបានបញ្ហាញអោយលោកឃើញជាមួយនិងជម្រើសជាបន្តបន្ទាប់: ការដាក់កងនាវាអោយនៅដាច់ពីឆ្នេរកម្ពុជា ការរៀបចំការវាយលុកតាមអាកាសរបស់វៀតណាមខាងត្បូង និងអាមេរិក ការពង្រីកការតាមរកដ៏ក្ដៅគគុកកាត់ព្រំដែនដោយកងកម្លាំងក.ស.វ.ណ. រឺ ការលុកលុយជើងគោកដោយកងកម្លាំងក.ស.វ.ណ., ស.រ. រឺក៏ទាំងពីរ ។ [១៦]
កំឡុងសន្ទរកថាតាមទូរទស្សន៍នៅ ថ្ងៃ២០មេសា លោកនិច្សុនបានប្រកាសការដកកងទ័ពស.រ.១៥០០០០នាក់ពីវៀតណាមខាងត្បូងកំឡុងឆ្នាំនោះដែរ ។ ការដកទ័ពដែលបានគ្រោងហើយនេះបានតម្រូវអោយមានការដាក់កំហិតលើសកម្មភាពប្រយុទ្ធវាយលុកណាមួយរបស់ស.រ.នៅកម្ពុជា ។ នៅរដូវផ្ការីក១៩៧០ MACV នៅតែរក្សាកងទ័ពស.រ.៣៣០៦៤៨នាក់ និងកងទ័ពកងសមុទ្រ៥៥០៣៩នាក់នៅវៀតណាមខាងត្បូង ភាគច្រើននៃពួកកងទ័ពទាំងនោះ គឺត្រូវប្រមូលផ្ដុំជាកងវរសេនាតូចថ្មើរជើងនិងរថក្រោះ៨១កង ។[១៧] ភាគច្រើននៃពួកគេ យ៉ាងណាៗ ក៏កំពុងតែរៀបនឹងចាកចេញពីប្រទេសនេះ រឺក៏ រំពឹងថាចាកចេញនៅពេលខាងមុខយ៉ាងខ្លីនេះ ហើយនិងមិនអនុញ្ញាតអោយមានប្រតិបត្តិការប្រយុទ្ធភ្លាមណាមួយទៀតទេ ។
ថ្ងៃ២២មេសា លោកនិច្សុនបានអនុញ្ញាតអោយមានការធ្វើផែនការនៃការលុកលុយរបស់វៀតណាមខាងត្បូងទៅកាន់ចំពុះសេក (បានដាក់ឈ្មោះតាមទ្រង់ទ្រាយសណ្ឋានដែលបានសង្កេតឃើញលើផែនទី) ដោយជឿថា "ជាការផ្ដល់អោយពួកវៀតណាមខាងត្បូងនូវប្រតិបត្តិការផ្ទាល់ខ្លួនមួយ អាចនឹងជាការលើកស្ទួយដ៏សំខាន់ដល់ទឹកចិត្តរបស់ពួកគេក៏ដូចជា ផ្ដល់អោយមានការធ្វើអោយឃើញនូវការអនុវត្តនៃជោគជ័យវៀតណាមនីយកម្ម ។"[១៨] នៅថ្ងៃបន្ទាប់ លោករដ្ឋលេខាធិការវីល្លៀម-ផ.រ៉ចចឺរបានធ្វើកសិណសាក្សីពីមុខសភាគណៈកម្មាធិការត្រួតពិនិត្យថា "រដ្ឋបាលគ្មានចេតណាមួយ...ដើម្បីធ្វើអោយមានសង្គ្រាមរឹតតែខ្លាំងនោះទេ ។ យើងទទួលស្គាល់ថាបើសិនជាយើងធ្វើអោយកាន់តែខ្លាំងឡើង និងនាំពាក់ព័ន្ធនៅកម្ពុជាជាមួយនិង កងទ័ពជើងគោករបស់យើង នោះកម្មវិធីទាំងមូលរបស់យើង[វៀតណាមនីយកម្ម]គឺត្រូវបរាជ័យទាំងស្រុង ។"[១៩]
កងកម្លាំងវៀតណាមខាងត្បូងកំពុងតែបានធ្វើសមយុទ្ធសម្រាប់ប្រតិបត្តិការតែមួយប៉ុណ្ណោះ ចាប់តាំងតែពីចុងខែមីនាមកម៉្លេះ ។ ថ្ងៃទី២៧ កងវរសេនាតូចនៃទាហានល្បាតក.ស.វ.ណ.មួយកងបានរុលមកដល់ខេត្តកណ្ដាលដើម្បីកម្ទេចមូលដ្ឋានទ័ពកុម្មុយនិស្តចោល ។ បួនថ្ងៃក្រោយមកកងទ័ពវៀតណាមខាងត្បូងដទៃៗទៀត បានដើរឆ្លងកាត់បាន១៦គីឡូម៉ែត្រចូលទៅក្នុងទឹកដីកម្ពុជា ។ លន់-ណុល ដែលដើមឡើយជាអ្នកព្យាយាមដើរតាមគោលនយោបាយអព្យាក្រឹតនិយមផ្ទាល់របស់គាត់ បានស្នើសុំអោយមានជំនួយនិងកិច្ចសង្គ្រោះយោធាពីរដ្ឋាភិបាលស.រ.នៅថ្ងៃ១៤មេសា ។[២០] នៅថ្ងៃនោះ កងកម្លាំងវៀតណាមខាងត្បូងដែលក្រោយមកទៀតក៏បានធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែនរយៈពេលដ៏ខ្លីបីដំបូងគេក្រោមការឧបត្ថម្ភគាំទ្រដោយប្រតិបត្តិការ ត្វានថាង (ជ័យជំនះពេញលេញ) ៤១ ដោយបញ្ជូនអង្គភាពទ័ពសេះពាសដែកចូលទៅក្នុងតំបន់នានានៃខេត្តស្វាយរៀងរបស់កម្ពុជាដែលមានឈ្មោះហៅក្រៅថា ស្លាបទេវតា និង សម្បុកក្អែក ។ ថ្ងៃ២០មេសា កងទ័ពវៀតណាមខាងត្បូង២០០០នាក់បានរុលទៅកាន់ចំពុះសេក ដោយសម្លាប់កងទ័ពក.ប.វ.ណ.បាន១៤៤នាក់ ។[១៨] ថ្ងៃទី២២ លោកនិច្សុនបានអនុញ្ញាតអោយមានការគាំទ្រខាងអាកាសរបស់អាមេរិកដល់ប្រតិបត្តិការវៀតណាមខាងត្បូង ។ ការលុកលុយចូលក្នុងទឹកដីកម្ពុជាទាំងអស់នេះគឺជាបេសកកម្មឈ្លបយកការណ៍ធម្មតានៅក្នុងការរៀបចំសម្រាប់កិច្ចប្រឹងប្រែងដែលមានទំហំធំដែលបានរៀបផែនការឡើងដោយបដិភាគីMACV និងក.ស.វ.ណ.ខ្លួនឯង ហើយស្ថិតនៅក្រោមអំណាចការអនុញ្ញាតរបស់លោកនិច្សុន ។
លោកប្រធានាធិបតីនិច្សុនក្រោយមកបានអនុញ្ញាតអោយលោកឧត្តមសេនីយ៍អាប្រាមស៍ចាប់ផ្ដើមផែនការសម្រាប់ប្រតិបត្តិការស.រ.នៅតំបន់ផ្លែសន្ទូច ។ ផែនការប្រតិបត្តិការដំបូងត្រូវបានបំពេញជាក់ស្ដែងនៅខែមីនា ក៏ប៉ុន្តែត្រូវក្ដាប់យ៉ាងតឹងណែនបំផុតក្រោមការបិទបាំងដែលនៅ ពេលនោះលោកអាប្រាម្ស៍បានប្រគល់កិច្ចការនេះទៅកាន់លោកឧត្តមសេនីយ៍មីឈែល-ដាវីសុន មេបញ្ជាការនៃកងកម្លាំងវាល២ លោកត្រូវបានអោយដឹងអំពីការធ្វើផែនការមុនៗ ហើយក៏បានចាប់ផ្ដើមផែនការថ្មីចាប់ពីត្រឹមសូន្យ ។[២១] ៧២ម៉ោងក្រោយមក ផែនការរបស់លោកដាវីសុនត្រូវបានស្នើទៅកាន់សេតវិមាន ។ ទីប្រឹក្សាសន្តិសុខជាតិ លោក ប.ហិន្រី-ឃិស្ស៊ិងហ្គឺរបានសុំការជួយមួយពីគាត់ដើម្បីត្រួតពិនិត្យរំលឹកវាឡើងវិញ នៅថ្ងៃ២៦មេសា និងបុគ្គលិកសមាជិករបស់ប.ស.ជ.ត្រូវបានបំភ័យដោយភាពមិនប្រាកដប្រជារបស់ខ្លួន ។[១៩]
បញ្ហាសំខាន់ៗគឺជាសម្ពាធនៃពេលវេលា និងការចង់បានរបស់ប្រធានាធិបតីស.រ.ចំពោះការលាក់អាថ៌កំបាំង ។ ខ្យល់រដូវកម្ពុជា ភ្លៀងដ៏ច្រើនរបស់ខ្យល់នេះបាននឹងរំខានរារាំងប្រតិបត្តិការនានា គឺត្រឹមតែពីរខែកន្លងទៅប៉ុណ្ណោះ ។ តាមការបញ្ជានៃលោកប្រធានាធិបតី នាយកដ្ឋានរដ្ឋមិនបានអោយដំណឹងដល់តុការិយាល័យកម្ពុជានៅក្នុងស្ថានទូតស.រ.សៃហ្គន ស្ថានទូតភ្នំពេញ រឺ ក៏លន់-ណុលអំពីការធ្វើផែនការឡើយ ។ សន្តិសុខប្រតិបត្តិការបានរឹតបន្តឹងដូចគ្នា តាមតែលោកឧត្តមសេនីយ៍អាប្រាម្ស៍អាចធ្វើបាន ។ ទីនោះគ្មានការសាងសង់តាមក្បួនដឹកនាំសាស្ត្រស.រ.មុនៗនៅតំបន់ព្រំដែននានាដែលអាចប្រើជាសញ្ញាណមួយដល់ពួកកុម្មុយនិស្តឡើយ ។ ពួកមេបញ្ជាការកងពលតូចត្រូវបានគេផ្ដល់ដំណឹងអោយត្រឹមតែមួយអាទិត្យប៉ុណ្ណោះនៅក្នុងការបង្កើនការវាយលុក គ្រានោះពួកមេបញ្ជាការកងវរសេនាតូចបានទទួលកំណត់ត្រឹមតែពីរ រឺ បីថ្ងៃទេ ។[២២]
មិនមែនសមាជិកនៃរដ្ឋការទាំងអស់សុទ្ធតែបានយល់ស្របថា ការលុកលុយប្រទេសកម្ពុជាគឺគ្មានជាប់វាក់វិនខាងយោធា រឺ នយោបាយនោះឡើយ ។ លេខាធិការការពារជាតិលោកមេលវិន-រ.លាំដ និងលោកលេខាធិការរ៉ូចចឺរ្ស៍គឺអ្នកទាំងពីរ បានប្រឆាំងចំពោះប្រតិបត្តិការដូចគ្នាណាមួយ ដោយសារជំនឿរបស់ពួកលោកយល់ថា វានឹងបណ្ដាលអោយមានការប្រឆាំងក្នុងស្រុកដ៏ច្រើននៅស.រ. ហើយថាវាប្រហែលអាចធ្វើអោយភ្លាត់ដល់ការចរចារសន្តិភាពកំពុងតែប្រព្រឹត្តិទៅនៅឯប៉ារីស (លោកទាំងពីរបានប្រឆាំងការទម្លាក់គ្រាប់បែក បញ្ជី ចំពោះហេតុផលតែមួយ) ។[២៣] លោកទាំងពីរត្រូវស្ដីបន្ទោសយ៉ាងខ្លាំងដោយលោកហិន្រី-ឃិស្ស៊ិងហ្គឺរចំពោះការទាញជើងការិយាធិបតេយ្យ ។[២៤] ជាលទ្ធផលមួយ ដែលលោកលាំដត្រូវបានចៀសផ្លូវអោយ ដោយពួកនាយអគ្គរួមនៅក្នុងការផ្ដល់ប្រឹក្សាដល់សេតវិមានលើការរៀបចំផែនការ និងការរៀបចំសម្រាប់ប្រតិបត្តិការនៅកម្ពុជាមួយនេះ ។[២៥]
នៅល្ងាច ២៥មេសា លោកនិច្សុនបានបរិភោគអាហារល្ងាចជាមួយមិត្តរបស់លោកបេបេ-រេបូហ្សូ និងលោកឃិស្ស៊ិងហ្គឺរ ។ ពេលក្រោយមកទៀត ពួកលោកបានបិទបាំងមួយនៃចំណោមកុនពេញនិយមនានារបស់និច្សុន គឺភែថ្ថុន,ការពិពណ៌នាជីវប្រវត្តិនៃឧត្តមសេនីយ៍មានវាទប្បដិវាទ លោកចច ស.-ភែថ្ថុន ជេអ. ដែលលោកបានមើលប្រាំដងមុនរួចហើយ ។ លោកឃិស្ស៊ិងហ្គឺរក្រោយមកបានអោយយោបល់ថា "នៅពេលនោះគាត់បានផ្អិបខ្លួនទៅនឹងជញ្ជាំង ស្នាមរំជួលចិត្តរបស់គាត់ [និច្សុន]បានផុសឡើងហើយលោកនឹងឃើញខ្លួនឯងជាមេបញ្ជាការកងទ័ពដែលបានឡោមព័ទ្ធទៅដោយទម្លាប់នៃលោកភែថ្ថុន ។"[១៩]
ល្ងាចបន្ទាប់ លោកនិច្សុនបានសម្រេចចិត្តថា "យើងនឹងភ្នាល់គ្រប់យ៉ាង" ហើយក៏បានផ្ដល់ការអនុញ្ញាតរបស់លោកសម្រាប់ការលុកលុយ ។[១៩] យុទ្ធនាការស.រ./ក.ស.វ.ណ.រួមគ្នានឹងចាប់ផ្ដើមឡើងនៅថ្ងៃ១ឧសភាជាមួយនឹងគោលដៅដែលបានថ្លែងហើយនានានៃ: ការកាត់បន្ថយសហេតុភាពនានានៅវៀតណាមខាងត្បូង ការធានាអោយមានការដកកងកម្លាំងស.រ.បន្ត និងការលើកកម្ពស់ដល់ទីតាំងរដ្ឋាភិបាលស.រ./សៃហ្គននៅក្នុងកិច្ចចរចារសន្តិភាពនៅប៉ារីស ។[២៦]
ដើម្បីទុកយុទ្ធនាការនេះជាគន្លឹះដ៏តូចតាមតែអាចទៅរួច លោកឧត្តមសេនីយ៍អាប្រាម្ស៍បានណែនាំថា ការផ្ដើមការលុកលុយត្រូវបានប្រកាសដដែលៗពីសៃហ្គន ។ នៅម៉ោង២១:០០ថ្ងៃ៣០មេសា យ៉ាងណាក៏ដោយ ក៏លោកប្រធានាធិបតីនិច្សុនបានបង្ហាញខ្លួនលើបណ្ដាញទូរទស្សន៍ស.រ.ទាំងអស់បីដើម្បីប្រកាសថា "វាមិនមែនជាអំណាចរបស់យើងទេ ក៏ប៉ុន្តែឆន្ទៈនិងចរិកលក្ខណៈរបស់យើងដែលកំពុងត្រូវបានសាកល្បងយប់នេះ" ហើយថា "ពេលវេលាបានមកដល់ហើយសម្រាប់ការប្រយុទ្ធ ។" លោកបានប្រកាសការសម្រេចចិត្តរបស់លោកដើម្បីរៀបចំកងកម្លាំងអាមេរិកទៅកាន់កម្ពុជាជាមួយកម្មវត្ថុពិសេសក្នុងការកាន់កាប់ "ទីបញ្ជាការប្រតិបត្តិការយោធាកុម្មុយនិស្តទាំងមូលនៅវៀតណាមខាងត្បូង ។"[២៧]
ដោយការសម្រុះសម្រួលគ្នាជាមួយលន់-ណុល កងកម្លាំងក.ស.វ.ណ.បានវាយប្រហារអាគារទីបញ្ជាការផ្ដុំគ្នា ។ ដោយការរំកិលឆ្លងកាត់ព្រំដែនក្នុងប្រទេសកម្ពុជានៅថ្ងៃ៣០មីនា ចំណុចសំខាន់នៃរ.ប.ប.និងរ.រ.ជ.ដែលត្រូវបានព័ទ្ធជុំវិញនៅក្នុងលេនដ្ឋានរបស់ពួកគេនៅពេលនោះ កងកម្លាំងវៀតណាមខាងត្បូងបានហោះចូលដោយឧទ្ធម្ភាគចក្រ ។ [២៨] ដោយហ៊ុំព័ទ្ធជុំវិញខ្លួន ពួកគេបានទន្ទឹងរង់ចាំរហូតដល់ពេលព្រលប់ ហើយបន្ទាប់មកដោយមានសុវត្ថិភាពដែលបានផ្ដល់ដោយកងពលធំរ.រ.ជ.ទី៧ ពួកគេក៏បានបំបែកខ្លួនចេញពីការហ៊ុំព័ទ្ធ និងបានគេចទៅភាគជើងដើម្បីផ្ដុំទ័ពជាមួយក.ក.វ.ណ.ត.នៅខេត្តក្រចេះកម្ពុជានៅអ្វីអាចនឹងគេស្គាល់ថាជាការរត់គេចនៃរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ន ។[២៨] ទ្រឿង-ញឺតាងគឺជារដ្ឋមន្ត្រីយុត្តិធម៌នៅរ.ប.ប. ហើយលោកបានរ៉ាយរ៉ាប់ថាកំឡុងការចល័តទ័ពទៅកាន់មូលដ្ឋានទ័ពភាគខាងជើងមួយថ្ងៃហើយមួយថ្ងៃទៀតការចល័តទ័ពដោយបង្ខំបានបែកខ្ញែកដោយការវាយឆ្មក់ទម្លាក់គ្រាប់បែករបស់ប-៥២ ។ [២៩] ពីមុខសសរឆ្លងកាត់ផ្លូវលេខ៧តាមផ្លូវរបស់ខ្លួនទៅខាងជើង ពួកគេបានទទួលសម្ដីថាថ្ងៃ៣មេសា កងពលធំ ទី៩បានប្រយុទ្ធគ្នានិងបានឈ្នះការប្រយុទ្ធមួយនៅក្បែរទីក្រុងក្រែក ដែលកម្ពុជាតទល់នឹងកងកម្លាំងក.ស.វ.ណ. ។ [៣០]
ជាច្រើនឆ្នាំក្រោយមក លោកទ្រឿងបាននឹងរំលឹកឡើងវិញពីរបៀប"ឡោមព័ទ្ធយ៉ាងម៉េច[វៀតណាមខាងត្បូង]ដើម្បី ធ្វើអោយសាបសូន្យ រឺ ចាប់ពួកអង្គភាពឥស្សរជនតស៊ូភាគខាងត្បូងនៃពួកយុទ្ធជនជួរមុខរបស់ពួកយើងរួមជាមួយអសេនិកជននិងក្រុមមេដឹកនាំយោធា ជាច្រើននាក់ទៀត" ។[២៩] បន្ទាប់ពីជាច្រើនថ្ងៃនៃការចល័តទ័ពដ៏លំបាកមក រ.ប.ប. ក៏បានទៅដល់មូលដ្ឋានទ័ពនៅឯភាគខាងជើង ហើយសុវត្ថិភាពគ្មានអ្វីជាក់ច្បាស់ទេ នៅតំបន់ក្រចេះនេះ ។ សហេតុភាពនានាបានស្រាលទៅ ហើយការចល័តទ័ពថែមទាំងបានឃើញកំណើតនៃទារកមួយ ជឿង-ឃ្វីញផ្វា ឧបរដ្ឋមន្ត្រីសុខាភិបាលនៅក្នុងរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ន (រ.ប.ប.) ។ ជួរទ័ពនេះត្រូវការពេលជាច្រើនថ្ងៃដើម្បីសម្រាកយកកម្លាំងវិញ និងលោកទ្រឿងខ្លួនឯងនឹងស្នើសុំជាច្រើនអាទិត្យដើម្បីសម្រាកយកកម្លាំងពីការចល័តទ័ពដ៏វែងឆ្ងាយ ។
កងកម្លាំងវៀតណាមខាងត្បូងបានឆ្លងចូលព្រំដែនរួចរាល់នៅ ថ្ងៃ៣០មេសា ដោយការផ្ដើមប្រតិបត្តិការ ត្វានថាង៤២ ។ កងវរសេនាតូចក.ស.វ.ណ.១២កងនៃកងទ័ពប្រហែល៨៧០០នាក់ (កងអនុសេនាធំទ័ពសេះពាសដែកពីរកងមកពីកងអង្គភាពទ័ព៣ និងពីរទៀតមកពីកងពលធំទី២៥និងកងពលធំថ្មើរជើងទី៥ កងវរសេនាធំថ្មើរជើងមួយកងមកពីកងពលថ្មើរជើងទី២៥ និងកងវរសេនាតូចល្បាតពីក្រុមទាហានល្បាតទី២ ) បានឆ្លងចូលទៅកាន់តំបន់ចំពុះសេកនៃខេត្តស្វាយរៀង ។ ការវាយលុកគឺស្ថិតនៅក្រោមបញ្ជាការនៃឧត្តមសេនីយ៍ទោដូ-ខាវទ្រី មេបញ្ជាការនៃកងអង្គភាពទ័ពទីបី ដែលមានកេរ្តិ៍ឈ្មោះថាជាមនុស្សម្នាក់ក្នុងចំណោមពួកឧត្តមសេនីយក.ស.វ.ណ.ខាងទម្លុះទម្លាយ និងមានភាពអង់អាច ។[៣១] កំឡុងពេលពីរថ្ងៃដំបូងរបស់ខ្លួននៅកម្ពុជា អង្គភាពក.ស.វ.ណ.មានការប្រទះគ្នាយ៉ាងខ្លាំងច្រើនលើកច្រើនសារជាមួយកងកម្លាំងក.ប.វ.ណ. ។ ពួកវៀតណាមខាងជើងបានដាស់តឿនជាមុនពីការឈ្លានពានរបស់ក.ស.វ.ណ.ជាមុន យ៉ាងណាៗ ក៏គ្រាន់តែធ្វើការប្រយុទ្ធពន្យារពេលតែប៉ុណ្ណោះដើម្បីអនុញ្ញាតអោយកងកម្លាំងរបស់ខ្លួនដ៏ច្រើន គេចខ្លួនទៅកាន់ភាគខាងលិច ។
ប្រតិបត្តិការក.ស.វ.ណ.ភ្លាមៗបានស្ងប់ក្លាយជាបេសកកម្មរុករក និង កម្ទេចទៅវិញ ដែលមានកងទ័ពវៀតណាមខាងត្បូងដែលកំពុងរករះសព្វពាសពេញទីជនបទជាកងល្បាតតូចៗដែលកំពុងរកមើលទីលាក់គ្រឿងផ្គត់ផ្គង់របស់ក.ប.វ.ណ. ។ ដំណាក់កាលទី២នៃប្រតិបត្តិការនេះបានចាប់ផ្ដើមជាមួយការមកដល់នៃចំណុចសំខាន់នៃកងពលធំថ្មើរជើងទី៩ ។ កងកម្លាំងការងាររថក្រោះថ្មើរជើងបួនបានវាយប្រហារចូលទៅកាន់ចំពុះសេកពីខាងត្បូង ។ បន្ទាប់ពីបីថ្ងៃនៃប្រតិបត្តិការ កងទ័ពក.ប.វ.ណ.១០១០នាក់ បានត្រូវសម្លាប់និងក្លាយជាអ្នកទោស២០៤នាក់ មានការខាតបង់ ស្លាប់៦៦នាក់និងរបួស៣៣០នាក់ខាងក.ស.វ.ណ. ។[៣២]
ថ្ងៃ១ឧសភា មានប្រតិបត្តិការធំមួយបន្ថែមទៀត ដែលត្រូវបានស្គាល់ដោយក.ស.វ.ណ.ថាជាប្រតិបត្តិការ ត្វានថាង៤៣ និងប.ជ.យ.វ.ថាជាប្រតិបត្តិការ អ្នកកម្ទេចថ្ម ចាប់ផ្ដើមតាមរយៈប-៥២ ៣៦គ្រឿងបានទម្លាក់គ្រាប់បែក៧៧៤តោនតាមបណ្ដោយជាយនៃផ្លែសន្ទូច ។ ដែលនេះត្រូវបានអមដោយការបាញ់កាំភ្លើងធំដ៏ច្រើនរយៈពេលមួយម៉ោង និងការវាយប្រហារមួយម៉ោងទៀតដោយយន្តហោះទម្លាក់គ្រាប់យុទ្ធជនកលយុទ្ធ ។ នៅម៉ោង១០:០០ កងពលធំឃែវអាកាសទី១ កងវរសេនាធំទ័ពសេះពាសដែកទី១១ កងវរសេនាធំទ័ពសេះពាសដែកក.ស.វ.ណ.ទី១ និងកងពលតូចអាកាសក.ស.វ.ណ.ទី៣ ក្រោយមកទៀតក៏បានចូលខេត្តកំពង់ចាមរបស់កម្ពុជា ។ ដែលត្រូវគេស្គាល់ថាជាកងកម្លាំងការងារឝ៊ូមែខខឺរ (បន្ទាប់ពីលោកឧត្តមសេនីយ៍រ៉ូបឺត-ម.ឝ៊ូមែខខឺរ មេបញ្ជាការកងពលធំជំនួយនៃកងពលធំទ័ពសេះទី១) កងកម្លាំងនេះបានវាយប្រហារតំបន់ការពាររបស់កម្មុយនិស្តអស់ពេលជាយូរមកហើយជាមួយកងទ័ពស.រ.១០០០០នាក់ និង វៀតណាមខាងត្បូង៥០០០នាក់ ។ ប្រតិបត្តិការនេះបានប្រើទ័ពថ្មើរជើងដែលប្រើម៉ាស៊ីន និងអង្គភាពពាសដែកដើម្បីធ្វើដំណើរជ្រៅចូលទៅកាន់ខេត្តនេះ ដែលក្រោយមកទៀតពួកខ្លួនអាចនឹងភ្ជាប់ខ្លួនជាមួយទាហានអាកាសក.ស.វ.ណ និងអង្គភាពអាកាសចល័តស.រ.ដែលត្រូវបានហោះឡើងចូលតាមឧទ្ធម្ភាគចក្រ ។
ការតទល់នឹងការលុកលុយគឺត្រូវបានគេរំពឹងថាធ្ងន់ធ្ងរ ក៏ប៉ុន្តែកងកម្លាំងក.ប.វ.ណ./រ.រ.ជ.បានចាប់ផ្ដើមរំកិលខ្លួនឆ្ពោះទៅខាងលិច ពីរថ្ងៃមុនការរុលទៅមុខបានចាប់ផ្ដើម ។ នៅថ្ងៃ៣ឧសភា ប.ជ.យ.វ.បានរាយការណ៍ថាមានតែពួកអាមេរិកប្រាំបីនាក់ទេបានស្លាប់ និង៣២នាក់ត្រូវរងរបួល សហេតុភាពនានាមានកម្រិតទាបសម្រាប់ប្រតិបត្តិការធំក៏ដូចគ្នាដែរ ។[៣៣] មានការទាក់ទងនៅរាយប៉ាយនិងយូរៗម្ដងតែប៉ុណ្ណោះ រួមជាមួយការពន្យារពេលកងកម្លាំងដូច ដែលបានទទួលបទពិសោធត្រង់ចំណុចសំខាន់ៗរបស់ទ័ពសេះពាសដែកទី១១ស.រ.បីគីឡូម៉ែត្រនៅខាងក្នុងកម្ពុជា ។ កងទ័ពក.ប.វ.ណ.បានបើកការបាញ់ប្រហារជាមួយអាវុធ និងគ្រាប់រ៉ូកែតតូចៗតែត្រូវបានបំបែកដោយការបាញ់របស់រថក្រោះ និងការវាយប្រហារអាកាសតាមក្បួនកលយុទ្ធ ។ នៅពេលផ្សែងបានបាត់អស់ហើយ ទាហានក.ប.វ.ណ.ស្លាប់៥០នាក់ដែលបានរាប់លើវាលប្រយុទ្ធ ពេលនោះមានត្រឹមតែកងទ័ពស.រ.តែពីរនាក់គត់ត្រូវបានសម្លាប់កំឡុងការប្រយុទ្ធ ។[៣៤]
កងវរសេនាតូចទី១/ទ័ពសេះទី៧ កងពលតូចទី៣ កងពលធំទ័ពសេះទី១បានស្ថិតនៅឯផ្លែសន្ទូច ដើមខែ ឧសភានោះ រហូតដល់ ៣០មិថុនា នៅពេលនោះពួកគេបានឆ្លងទន្លេមួយរួចត្រឡប់ទៅកាន់វៀតណាមវិញ ។ មានការប្រយុទ្ធតទល់គ្នាធ្ងន់ធ្ងរណាស់ពេញមួយសម័យកាលនោះ ។ ការខាតបង់របស់អាមេរិកធ្ងន់ធ្ងរណាស់ រួមជាមួយអង្គភាពទាំងអស់ដែលកំពុងពឹងផ្អែកលើលំហូរចូលដ៏ធ្ងន់ធ្ងរនៃការផ្លាស់ប្ដូរជាច្រើនលើកដើម្បីព្យាយាមរក្សាកម្លាំង យ៉ាងហោចណាស់អោយបានពាក់កណ្ដាលនៅក្នុងវាលប្រយុទ្ធ ។ នៅក្នុងកងអនុសេនាធំមួយ ចំណោមពួកជនទាំងអស់ដែលបានចូលកម្ពុជា មានតែប្រាំបួននាក់ប៉ុណ្ណោះដែលបានចាកចេញនៅថ្ងៃ៣០មិថុនា អ្នកដែលសេសសល់កំពុងត្រូវបានគេសម្លាប់ រឺ ត្រូវរបួស និងត្រូវជម្លៀសចេញ ។ អង្គភាពនេះបានទទួលរង្វាន់ រង្វាន់អង្គភាពក្លាហាន ស្មើនឹងផ្កាយប្រាក់ក្នុងម្នាក់ៗចំពោះស្នាដៃប្រយុទ្ធរបស់ខ្លួននៅឯផ្លែសន្ទូច ។[៣៥]
ពួកវៀតណាមខាងជើងមានការសង្កេតច្រើនចំពោះការវាយប្រហារដែលកំពុងកើតមានឡើង ។ ការបង្គាប់បញ្ជានៅ ថ្ងៃ១៧មីនា មកពីទីបញ្ជាការនៃ រណសិរ្សB-៣ ដែលបានកាន់កាប់កំឡុងការលុកលុយ បានបញ្ជាអោយកងកម្លាំងក.ប.វ.ណ./រ.រ.ជ.អោយញែកចេញពីគ្នានិងចៀសវាងការបាញ់ត្រឡប់មកវិញ...គោលបំណងរបស់យើងគឺត្រូវរក្សាទុកកម្លាំងអោយបានច្រើនតាមតែអាចធ្វើបាន ។ [៣៦] ភាគីដែលគួរអោយភ្ញាក់ផ្អើលតែមួយគត់ ចំណោមពួកចូលរួមក្នុងការលុកលុយដូចជាលន់-ណុល ដែលត្រូវបានអោយដំណឹងថា មិនថាតែវ៉ាស៊ិងតោន រឺក៏សៃហ្គនទេ គាត់កំពុងតែព្រួយបារម្ភនូវការលុកលុយដែលកំពុងតែកើតឡើងក្នុងប្រទេសរបស់គាត់ ។ គាត់ក៏ទើបតែបានដឹងការពិតបន្ទាប់ពីការសន្ទនាតាមទូរសព្ទជាមួយប្រមុខនៃបេសកកម្មស.រ. ដែលគាត់បានដឹងអំពីរឿងនឹងដោយខ្លួនគាត់តាមការផ្សាយវិទ្យុ ។[៣៧]
ការប្រយុទ្ធដែលបានសន្មតតែមួយគត់ ត្រូវបានការពារដោយកងទ័ពអាមេរិកបានកើតមានឡើង នៅថ្ងៃ១ឧសភានៅឯទីប្រជុំជនស្នួល គឺជាចុងផ្លូវលំសីហនុដែលបានស្មានទុកនៅឯចំណុចប្រសព្វនៃផ្លូវលេខ៧ ១៣ និង១៣១ ។ ចំណុចសំខាន់ៗនៃទ័ពសេះពាសដែកទី១១របស់ស.រ. និងឧទ្ធម្ភាគចក្រគាំទ្របានមកស្ថិតនៅក្រោមការបាញ់ប្រហាររបស់ក.ប.វ.ណ.ដែលកាលណោះកំពុងតែចូលទៅជិតទីប្រជុំជន និងវាលយន្តហោះរបស់ខ្លួន ។ នៅពេលការវាយប្រហាររបស់អាមេរិកទាំងមូលត្រូវបានពើបប្រទះដោយការតស៊ូយ៉ាងខ្លាំង ពួកអាមេរិកបានបកក្រោយ បានស្រែកហៅអោយមានការគាំទ្រខាងអាកាស ហើយនិងបានបំបែកទីប្រជុំជនរយៈពេលពីរថ្ងៃ ដែលកាត់បន្ថយវាអោយទៅជាកម្ទេចកម្ទី ។ កំឡុងការប្រយុទ្ធ លោកឧត្តមសេនីយ៍ត្រីដន្ន់-អែលបឺតស្តារ្រី មេបញ្ជាការនៃទ័ពសេះពាសដែកទី១១បានត្រូវរបួសដោយបំណែកគ្រាប់បែកដៃហើយក៏បានភៀសខ្លួនចាកចេញទៅ ។[៣៨]
នៅថ្ងៃបន្តបន្ទាប់ ចំណុចសំខាន់ៗនៃកងពលធំទ័ពសេះអាកាសទី១ស.រ.បានចូលអ្វីដែលត្រូវបានគេស្គាល់ថាជា ទីក្រុង នៅឯភាគនិរតីស្នួល ។ អាគារផ្ដុំគ្នារបស់ក.ប.វ.ណ.ពីរម៉ាយការ៉េមានខ្ទមស្បូវជាង៤០០ខ្ទម រោងដាក់ឥវ៉ាន់ និងលេនដ្ឋានជាច្រើន ដែលក្នុងនោះនីមួយៗត្រូវបានផ្ទុកជាមួយស្បៀង សព្វាវុធ និងយុទ្ធភណ្ឌ ។ មានឡានកាំមីញ៉ុងជួសជុលសុខូបត្ថម្ភវត្ថុ មន្ទីរពេទ្យ រោងឈើមួយ សាលទទួលទានអាហារ១៨ កសិដ្ឋានជ្រូកមួយ ហើយថែមទាំងអាងហែលទឹកមួយទៀត ។[៣៩] សែសិបគីឡូម៉ែត្រទៅភាគឦសាន ចំណុចសំខាន់របស់ទ័ពសេះអាកាសផ្សេងៗទៀត រកមូលដ្ឋានទ័ពធំៗមួយអោយឃើញនៅថ្ងៃ៦ឧសភា ។ ដោយមានរហស្សនាម កោះថ្មខាងកើត បន្ទាប់ពីកោះថ្មអាសឹនណលរបស់កងទ័ពស.រ.នៅអ៊ិលឡឹណយ តំបន់នេះមានគ្រាប់ប្រឆាំងយន្តហោះជាង៦,៥លានគ្រាន់ គ្រាប់កាំភ្លើង៥០០០០០គ្រាប់ រ៉ូកែតរាប់ពាន់គ្រាប់ រថដឹកចេនណឹរ៉លម៉ូថឹសជាច្រើន និងគ្រឿងបរិក្ខារទំនាក់ទំនាងគ្នាមួយចំនួនធំ ។[៣៩]
កាលណោះនៅលើការល្បាត២០គីឡូម៉ែត្រភាគឦសាននៃកោះថ្មខាងកើតនៅថ្ងៃ២៣ឧសភា ទាហានយាមផ្លូវដែលមានរហស្សនាមថាឝ៊ែខឃីមកពីកងវរសេនាតូចទី៥ ទ័ពសេះទី៧ បានជំពប់ជើងលើចានដែកដែលបានកប់ខាងក្រោមផ្ទៃដី ។ ទាហានសេះម្នាក់នេះដែលក្រោយមកទៀតត្រូវបានសម្លាប់ចោលដោយពួកអ្នកការពារក.ប.វ.ណ. ប៉ុន្តែកន្លែងលាក់នេះ គាត់បានលាតត្រដាងថាគឺជាលេនដ្ឋានផ្ទុកឥវ៉ាន់ដែលបានកប់មាន៥៩កន្លែង នៅទីនៃអ្វីដែលបន្ទាប់មកត្រូវបានគេស្គាល់ថាជា កូនភ្នំឝ៊ែខឃី ។ លេនដ្ឋានជាច្រើនមានកេះអាវុធនិងយុទ្ធភណ្ឌរាប់ពាន់ ដែលអ្វីៗទាំងអស់នោះនៅក្នុងលេនដ្ឋានត្រូវបានប្រគល់អោយកងទ័ពកម្ពុជា ។ ភាគច្រើននៃសម្ភារៈសត្រូវដែលកាន់កាប់បានត្រូវប្រគល់អោយក្រុមគាំទ្រពិសេសប.ជ.យ.វ.អោយដល់កម្ពុជាជាទីដែលរបស់អស់ទាំងនោះត្រូវបានថែរក្សា និងក្រោយមកត្រូវបានចែកចាយទៅដល់កងកម្លាំងរបស់លន់-ណុល ។ ក្រុមនេះត្រូវបានបញ្ជាការដោយលោកនាយវរសេនីយទោវិល្ល-ហ.ហន ។
អ្វីមួយដែលមិនត្រូវបានគេរកឃើញគឺក.ក.វ.ត. ។ ថ្ងៃ១ឧសភា ខ្សែអាត់ការប្រកាសរបស់និច្សុនអំពីការលុកលុយនេះត្រូវបានចាក់អោយលោកឧត្តមសេនីយ៍អាប្រាមស៍ ដែលលោកត្រូវរួញខ្លួន នៅពេលដែលលោកបានលឺប្រធានាធិបតីថ្លែងថាការកាន់កាប់ទីបញ្ជាការនានាគឺជាទិសដៅសំខាន់នៃប្រតិបត្តិការនេះ ។[៣៦] ការស៊ើបការណ៍សម្ងាត់របស់ប.ជ.យ.វ.បានអោយដឹងថាទីបញ្ជាការចល័ត និងបែកខ្ញែកមានពាសពេញនឹងពិបាកឈរជើង ។ នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សេតវិមានមុនហេតុការណ៍ ប.ជ.យ.វ.បានឆ្លើយតបថាចំណុចសំខាន់របស់ក.ក.វ.ណ.ត.ដ៏ចម្បងគឺវាបានរាយប៉ាយប្រហែលជាង១១០គីឡូម៉ែត្រការ៉េនៃព្រៃស្បាត ហើយថា លទ្ធភាពនៃការកាន់កាប់ចំណុចសំខាន់ៗទាំងប៉ុន្មាន ឃើញថានៅឆ្ងាយដាច់ស្រយាល ។[៣៦]
បន្ទាប់ពីសប្ដាហ៍ដំបូងនៃប្រតិបត្តិការ អង្គភាពកងវរសេនាតូចនិងកងពលតូចដែលបានបន្ថែមត្រូវប្ដេជ្ញាចិត្តទៅ នឹងប្រតិបត្តិការនេះ ដូច្នោះរវាងថ្ងៃ៦ និង២៤ឧសភា សរុបកងទ័ពសម្ព័ន្ធមិត្តមាន៩០០០០នាក់ (រួមមានកងវរសេនាតូចសមយុទ្ធស.រ.៣៣កង) កំពុងតែដំណើរការប្រតិបត្តិការនៅខាងក្នុងកម្ពុជា ។[៤០] ដោយសារតែចលាចលនយោបាយក្នុងស្រុកកំពុងតែកើនឡើងនៅស.រ. លោកប្រធានាធិបតីនិច្សុនបានដាក់ការបង្គាប់ណែនាំ នៅថ្ងៃ៧ឧសភាកំណត់ចម្ងាយនិងរយៈពេលនៃប្រតិបត្តិការស.រ.ដល់ជម្រៅConversion error: Value "៣០" must be a number (គីឡូម៉ែត្រ) ហើយនិងកំណត់ពេលដល់ ៣០មិថុនា សម្រាប់ការដកកងកម្លាំងអាមេរិកទាំងអស់ទៅវៀតណាមខាងត្បូងវិញ ។
កងកម្លាំងវៀតណាមខាងត្បូងមិនត្រូវបានបង្ខិតបង្ខំដោយការដាក់កំហិតពេលវេលានិងភូមិសាស្ត្រឡើយ ដែលបានប្ដូរមកជំនួសលើកងអង្គភាពស.រ. ។ ចាប់ពីទីរួមខេត្តស្វាយរៀងមក ចំណុចសំខាន់របស់ក.ស.វ.ណ.បានបង្ខំអោយឆ្ពោះទៅខាងលិចទៅកាន់កំពង់ត្របែក ដែលថ្ងៃ១៤ឧសភា កងវរសេនាធំទ័ពសេះពាសដែកទី៨និងទី១៥របស់ខ្លួនបានកម្ចាត់កងវរសេនាធំថ្មើរជើងក.ប.វ.ណ.ទី៨៨ ចោល ។ ថ្ងៃ២៣ឧសភា ពួកវៀតណាមខាងត្បូងបានរុលពីក្រោយការទម្លាយចូលរបស់ស.រ.ដ៏ជ្រៅបំផុត ហើយក៏បានវាយប្រហារទីប្រជុំជនក្រែក ។
នៅតំបន់កងទី២ ប្រតិបត្តិការ ប៊ិញតាយ១ (ប្រតិបត្តិការបង្ក្រាបខាងលិច) ត្រូវបានផ្ដើមដោយកងពលតូចទី១និងទី២នៃកងពលធំថ្មើរជើងទី៤ស.រ. និងកងវរសេនាធំថ្មើរជើងក.ស.វ.ណ.ទី៤០ប្រឆាំងនឹងតំបន់មូលដ្ឋាន៧០២ (ទីបញ្ជាការតាំងពីប្រពៃណីនៃពួកកុម្មុយនិស្ត រណសិរ្សB-២ ) នៅភាគឦសានកម្ពុជាចាប់ពីថ្ងៃ៥-២៥ឧសភា ។ ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ កងកម្លាំងអាមេរិកដំបូង កំពុងវាយសម្រុកតាមឧទ្ធម្ភាគចក្រក៏ត្រូវបានរុញច្រានត្រឡប់ក្រោយវិញ ដោយការបាញ់ប្រឆាំងយន្តហោះយ៉ាងសន្ធឹកសន្ធាប់ ។ នៅថ្ងៃបន្ទាប់ កងវរសេនាតូចទី៣ ទ័ពថ្មើរជើងទី៥០៦ (កម្ចីពីកងពលធំទ័ពអាកាសទី១០១ស.រ.) បានចុះចតដោយគ្មានការតបតប្រឆាំង ។ អង្គភាពបងប្អូនរបស់ខ្លួន គឺកងវរសេនាតូចទី១ ទ័ពថ្មើរជើងទី១៤ក៏មិនត្រូវបានប្រឆាំងតបតដែរ ។ កងវរសេនាតូចទី៣នៃទ័ពថ្មើរជើងទី៨ យ៉ាងណាក៏ដោយ ក៏បានបញ្ចូលមនុស្សត្រឹមតែ៦០នាក់ប៉ុណ្ណោះមុនពេលការបាញ់ប្រហាររបស់ក.ប.វ.ណ.យ៉ាងខ្លាំងក្លា (ដែលបានបាញ់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង និងបានកម្ទេចពីរគ្រឿងផ្សេងទៀត) ហើយបានឈប់នៅតំបន់ចុះចត ដែលបន្សល់ទុកអោយពួកគេនៅតែលតោលនិងត្រូវឡោមព័ទ្ធពេញមួយយប់ ។[៤១] នៅព្រឹកបន្ទាប់ កងកម្លាំងក.ប.វ.ណ.ក៏បានចាកចេញពីតំបន់នោះ ។
នៅថ្ងៃទី៧ កងពលតូចទី២របស់កងពលធំនេះបានបញ្ចូលកងវរសេនាតូចបីកងរបស់ខ្លួន ដោយគ្មានការជំទាស់ប្រឆាំង ។ បន្ទាប់ពីដប់ថ្ងៃក្រោយមក (ហើយមានការប្រយុទ្ធបាញ់គ្នាសំខាន់តែមួយគត់ប៉ុណ្ណោះ) កងទ័ពអាមេរិកបានត្រឡប់ទៅវៀតណាមខាងត្បូងវិញ ដែលបន្សល់ទុកតំបន់នោះអោយក.ស.វ.ណ. ។[៤២] ប្រវត្តិវិទូលោកឝិលប៊ី-ស្ទែនថឹនបានកត់សម្គាល់ថា គ្មានការឈ្លានពានគួរអោយកត់សម្គាល់នៅក្នុងការវាយប្រយុទ្ធតទល់ ហើយនិងថាកងពលធំហាក់បីដូចជាកំពុងរងទុក្ខពីដំណើរស្ងៀមត្រឹងនៃការប្រយុទ្ធស្ទើរតែទាំងស្រុងទៅហើយ ។[៤៣] កំឡុងពេលប្រតិបត្តិការប៊ិញតាយ២ កងពលធំទី២២ក.ស.វ.ណ.បានរំកិលខ្លួនទៅទល់មុខនឹងតំបន់មូលដ្ឋានទ័ព៧០២ចាប់ពី១៤-២៦ឧសភា ។ ដំណាក់កាលទីពីរនៃប្រតិបត្តិការគឺត្រូវបានបន្ត ដោយកងកម្លាំងក.ស.វ.ណ.ប្រឆាំងនឹងតំបន់មូលដ្ឋានទ័ព៧០១នៅចន្លោះ ថ្ងៃ២០ឧសភា និង ២៧មិថុនា នៅពេលដែលចំណុចសំខាន់របស់កងពលធំទី២២ក.ស.វ.ណ.ត្រូវធ្វើប្រតិបត្តិការប្រឆាំងទល់នឹងតំបន់មូលដ្ឋានទ័ព៧៤០ ។
ថ្ងៃ១០ឧសភា កងអនុសេនាធំ កងវរសេនាតូចទី៣ កងវរសេនាធំទី៥០៦ កងពលធំទ័ពអាកាសទី១០១ ត្រូវបានលបឆ្មក់ដោយកងកម្លាំងវៀតណាមខាងជើងដ៏ច្រើននៅឯជ្រលងសេសាន ។ ទាហានស.រ.ប្រាំបីនាក់ត្រូវបានសម្លាប់និង២៨នាក់របួស ។ ចំណោមពួកអ្នកស្លាប់គឺ អេសភីស៊ី-ឡិសស៊្លីសាបូជូញ៉ឺរ(Spc. Leslie Sabo Jr.) (ត្រូវបានតែងតាំងក្រោយស្លាប់ជាពលបាលត្រី) ដែលលោកត្រូវបានផ្ដល់សេចក្ដីយល់ព្រមអោយមេដាយ៍កិត្តិយស ក៏ប៉ុន្តែការងារសំណេរបានខករហូតដល់ឆ្នាំ១៩៩៩ ។ នៅខែមេសា២០១០ ត.ស.រ.ជែសសុន-អាល់ធ្មៀរ(D-៤, Pa.) បានប្រកាសថាកងទ័ពទាំងនេះបានផ្ដល់សេចក្ដីយល់ព្រមចំពោះមេដាយកិត្តិយសរបស់សាបូ ។[៤៤]
នៅក្នុងភូមិភាគយុទ្ធសាស្ត្រកងអង្គភាពទ័ព៣ ប្រតិបត្តិការ ត្វានថាង៤៤ (ប្រតិបត្តិការខ្មាន់លំពែងអង់អាច) ត្រូវធ្វើឡើងដោយកងពលតូចទី១និងទី២នៃកងពលធំថ្មើរជើងទី២៥ស.រ.នៅរវាងថ្ងៃ៦ឧសភានិង៣០មិថុនា ។ គោលដៅនៃប្រតិបត្តិការគឺតំបន់មូលដ្ឋាន៣៥៣ ៣៥៤ និង ៧០៧ដែលតាំងនៅភាគខាងជើងនិងឦសាននៃតាយនីញ (រោងដំរី) វៀតណាមខាងត្បូង ។ ម្ដងទៀត ការប្រមាញ់រកអង្គភាពក.ក.វ.ត.ត្រូវបានធ្វើឡើង ដែលពេលនេះនៅក្បែរទីប្រជុំជនមេមត់របស់កម្ពុជា និងម្ដងទៀត ដែលការរុករកក្លាយជាអសារបង់ ។ កំឡុងពេលប្រតិបត្តិការរបស់ខ្លួន ទ័ពថ្មើរជើងទី២៥បានសម្លាប់កងទ័ពក.ប.វ.ណ.និងរ.រ.ជ.១០១៧នាក់ ដែលកាលណោះបានបាត់បង់ទាហានរបស់ខ្លួន១១៩នាក់ ។[៤៥]
ដំណាលគ្នាជាមួយការផ្ដើមនៃ ត្វានថាង៤៤ កងវរសេនាតូចពីរកងនៃកងពលតូចទី៣ កងពលធំថ្មើរជើងទី៩ស.រ. បានឆ្លងកាត់ចូលព្រំដែន៤៨សហាតិមាត្រ (គីឡូម៉ែត្រ) ភាគនិរតីនៃផ្លែសន្ទូចចូលទៅកាន់តំបន់មួយដែលគេស្គាល់ថា មុខឆ្កែ ចាប់ពី ថ្ងៃ៧ ឆ្លងចូល ១២ឧសភា ។ ទំនាក់ទំនងដ៏សំខាន់តែមួយគត់ជាមួយនិងកងកម្លាំងក.ប.វ.ណ.បានកើតឡើងនៅក្បែរភូមិតូចមួយនៅឯចន្ទ្រា ដែលវៀតណាមខាងជើង៥១នាក់បានត្រូវសម្លាប់ និង ២១នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ។ កំឡុងប្រតិបត្តិការនេះ កងពលតូចបានបាត់បង់មនុស្សប្រាំបីនាក់ និង ២២នាក់ត្រូវរបួស ។[៤៦] ដោយបានត្រៀមយឺតពេកសម្រាប់ជនជាតិយួនរាប់ពាន់នាក់ត្រូវបានសម្លាប់ ដោយការធ្វើទុកបុកម្នេញរបស់កម្ពុជា ក៏ប៉ុន្តែមានរាប់ម៉ឺននាក់នៃជនជាតិយួននៅតែនៅក្នុងប្រទេសនេះ ដែលឥឡូវត្រូវបានជម្លៀសអោយមានសុវត្ថិភាពហើយ ។ ប្រធានាធិបតីវៀតណាមខាងត្បូងង្វៀន-វ៉ាន់ធៀវបានរៀបចំការណាត់ជាមួយលន់-ណុលដើម្បីធ្វើបិតុភូមិនិវត្តន៍អោយច្រើនតាមដែលពេញចិត្តចាកចេញ ។ ទំនាក់ទំនងថ្មីមិនបានធ្វើឡើយ យ៉ាងណាក៏ដោយ ក៏បានរារាំងរដ្ឋាភិបាលកម្ពុជាពីការបណ្ដេញពួកវៀតណាមពីផ្ទះរបស់ពួកគេ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេមុនពេលពួកគេចាកចេញដែរ ។[៤៧]
លោកធៀវក្រោយមកទៀតបានអនុញ្ញាតអោយមានប្រតិបត្តិការ គឺវឡង នៅក្នុងនោះដែលកងកម្លាំងជើងគោករបស់ក.ស.វ.ណ. បញ្ចូលនូវអង្គភាពយន្តនិងពាសដែក ហើយបានធ្វើដំណើរទៅភាគខាងលិចនិងឦសាន រហូតដល់ខាងកើតនៃទន្លេមេគង្គចាប់ពីថ្ងៃ៩ឧសភា-១កក្កដា ។ កងកម្លាំងរួមផ្សំមានកងនាវា១១០គ្រឿងនិងកប៉ាល់ស.រ.៣០គ្រឿងបានធ្វើដំណើរឡើងតាមមេគង្គទៅព្រៃវែង ដោយអនុញ្ញាតអោយកងកម្លាំងជើងគោកកងអង្គភាពទ័ព៤ បានចល័តឆ្ពោះទៅខាងលិចទៅដល់ភ្នំពេញ ហើយទៅជួយជនជាតិយួនដែលកំពុងស្វែងរកការហោះហើរទៅវៀតណាមខាងត្បូង ។[៤៨] ដែលអ្នកទាំងនោះមិនមានបំណងត្រូវធ្វើបិតុភូមិនិវត្តន៍ទេ គឺក្រោយមកទៀតត្រូវបានគេបណ្ដេញដោយបង្ខំ ។[៤៧] គួរអោយភ្ញាក់ផ្អើល កងកម្លាំងវៀតណាមខាងជើងមិនបានប្រឆាំងនឹងការជម្លៀសទេ ថ្វីបើពួកគេក៏អាចធ្វើបានដូចគ្នាយ៉ាងងាយស្រួលដូច្នេះក៏ដោយ ។[៤៧]
ប្រតិបត្តិការដទៃៗទៀតបានធ្វើឡើងមកពីកងអង្គភាពទ័ព៤ រួមមានប្រតិបត្តិការ គឺវឡង២ (១៦-២៤ឧសភា) ដែលបានបន្តការប្រយុទ្ធតាមបណ្ដោយចំហៀងខាងលិចនៃទន្លេមេគង្គ ។ លន់-ណុលបានស្នើសុំថាអោយក.ស.វ.ណ.ជួយនៅក្នុងការដណ្ដើមយកកំពង់ស្ពឺមកវិញ ទីប្រជុំជនមួយនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ឯភាគនិរតីនៃភ្នំពេញនិង 90 miles (140 km) នៅខាងក្នុងកម្ពុជា ។ កងកម្លាំងពាសដែកក.ស.វ.ណ.៤០០០គ្រឿងបានភ្ជាប់ខ្លួនជាមួយកងទ័ពជើងគោកកម្ពុជានិង ក្រោយមកក៏បានដណ្ដើមទីប្រជុំជននោះបានមកវិញ ។ ប្រតិបត្តិការគឺវឡង៣ (២៤ឧសភា-៣០មិថុនា)គឺជាការរីកចម្រើននៃប្រតិបត្តិការមុនៗបន្ទាប់ពីកងកម្លាំងស.រ.បានចាកចេញពីកម្ពុជា ។
បន្ទាប់ពីការសង្គ្រោះជនជាតិវៀតណាមពីខ្មែរមកវិញ ក.ស.វ.ណ.ត្រូវមានកិច្ចការធ្វើជាមួយការជួយសង្គ្រោះពួកខ្មែរអោយចេញផុតពីពួកវៀតណាមខាងជើងទៀត ។ គោលដៅដើម្បីយកទីក្រុងកំពង់ចាមមកវិញ ដែលមានចម្ងាយ៧០សហាតិមាត្រ (គីឡូម៉ែត្រ) ភាគពាយព្យពីរដ្ឋធានី និងជាកន្លែងទីបញ្ជាការនៃតំបន់យោធាទី១របស់កម្ពុជាផង ។ នៅថ្ងៃ២៣ឧសភា លោកឧត្តមសេនីយទ្រីបានដឹកនាំកងទ័ពក.ស.វ.ណ.មួយជួរ១០០០០នាក់តាមបណ្ដោយផ្លូវលេខ៧ទៅចំការកៅស៊ូជប់ (រោបនកម្ម) មានផ្ទៃ180-acre (0.73 km2) ដែលក្រុមអ្នកប្រយុទ្ធក.ប.វ.ណ.បានសង្ឃឹមយ៉ាងខ្លាំងក្លា ។ គួរអោយភ្ញាក់ផ្អើល គ្មានការប្រយុទ្ធចេញជាលទ្ធផលទេ ហើយការឡោមព័ទ្ធកំពង់ចាមត្រូវបានលើកតម្លៃដោយកងទ័ពក.ប.វ.ណ.៩៨នាក់បានសម្លាប់ ។[៤៩]
ប្រតិបត្តិការអាកាសសម្រាប់ការលុកលុយបានថយទៅដោយការចាប់ផ្ដើមយឺតៗ ។ ការហោះហើរឈ្លបយកការណ៍លើតំបន់ប្រតិបត្តិការគឺត្រូវបានថមថយ ដោយហេតុថាប.ជ.យ.វ.មានជំនឿថាពួកគេអាចប្រើជាសញ្ញាណនៃគោលដៅមួយ ។ តួនាទីនៃកងទ័ពអាកាសនៅក្នុងការធ្វើផែនការសម្រាប់ការលុកលុយរបស់ខ្លួនគឺតិចតួច ដែលល្អបំផុត ម្យ៉ាងដើម្បីរក្សាអាថ៌កំបាំងនៃ បញ្ជី (ប្រតិបត្តិការ) ដែលបន្ទាប់មកត្រូវបានគេចាត់ទុកថាជាការចាប់ផ្ដើមដើម្បីអោយមាន កម្លាំងរុញច្រានអោយឆ្លងកាត់ព្រំដែននេះ ។[៥០]
ថ្ងៃ១៧មេសា លោកឧត្តមសេនីយ៍អាប្រាមស៍បានស្នើសុំអោយលោកប្រធានាធិបតីយល់ព្រមអោយមានប្រតិបត្តិការ ភែតធីអូ បំលែងការវាយប្រហារអាកាសតាមយុទ្ធសាស្ត្រទៅជាការជួយគាំទ្រដល់ក្រុមសិក្សាការ និងអង្កេតការត្រួតពិនិត្យចំណុចសំខាន់ៗឆ្លងកាត់របងក្នុងប្រទេសកម្ពុជា ។ សេចក្ដីអនុញ្ញាតនេះត្រូវបានផ្ដល់អោយ ហើយបានអនុញ្ញាតអោយយន្តហោះស.រ.ជ្រៀតចូលបាន 13 miles (21 km)ទៅកាន់ភាគឦសានកម្ពុជា ។ ព្រំដែននេះត្រូវបានពន្លាតដល់29 miles (47 km) តាមបណ្ដោយជាយដែនទាំងមូលនៅថ្ងៃ២៥មេសា ។ ភែតធីអូត្រូវបានបញ្ចប់បង្ហើយនៅថ្ងៃ ១៨ឧសភា បន្ទាប់ពីត្រូវបានហោះហើរ១៥៦ជើង ។[៥១] បេសកកម្មបញ្ជីចុងក្រោយត្រូវបានហោះហើរនៅ ថ្ងៃ២៦ឧសភា ។
កំឡុងការលុកលុយរបស់ខ្លួន អង្គភាពជើងគោកស.រ.និងក.ស.វ.ណ.ត្រូវបានគាំទ្រដោយជើងហោះហើរអាកាស៩៨៧៨ជើង (កងទ័ពអាកាសស.រ.៦០១២ជើង/វៀតណាម២៩៦៦ជើង) ជាមធ្យមភាគ២១០ជើងក្នុងមួយថ្ងៃ ។[៥២] កំឡុងប្រតិបត្តិការនៅឯផ្លែសន្ទូច ជាឧទាហរណ៍ ក.អ.ស.រ.បានហោះហើរ ៣០៤៧ជើង និងកងទ័ពអាកាសវៀតណាមខាងត្បូង ៣៣២ជើង ។[៥៣] ការវាយប្រហារតាមយុទ្ធសាស្ត្រទាំងនេះត្រូវបានបង្គ្រប់បន្ថែម ដោយបេសកកម្មប-៥២ ៦៥៣ជើងនៅតំបន់ព្រំដែន (៧១ជើងគាំទ្រដល់ ប្រតិបត្តិការ ប៊ិញតាយ ៥៥៩ជើងសម្រាប់ប្រតិបត្តិការត្វានថាងនិង២៣ជើងសម្រាប់គឺវឡង) ។[៥៤] ថ្ងៃ៣០ឧសភា បានឃើញមាននូវការសម្ភោធប្រតិបត្តិការចែកចាយសេរី (បានអោយឈ្មោះនៅថ្ងៃ៦មិថុនា) យុទ្ធនាការគំហាត់តាមអាកាសរបស់ស.រ.ដែលបន្ត បានប្រព្រឹត្តិទៅនៅកម្ពុជា ។ បេសកកម្មទាំងនេះត្រូវបានកំណត់ជម្រៅ ៤៨សហាតិមាត្រ(គីឡូម៉ែត្រ) រវាងព្រំដែនវៀតណាមខាងត្បូង និងទន្លេមេគង្គ ។
ក្នុងរយៈពេលពីរខែ យ៉ាងណាៗក៏ដោយ ក៏ការកំណត់នៃតំបន់ប្រតិបត្តិការត្រូវបានគេពន្លាតឆ្លងចូលដល់ទន្លេមេគង្គ និងយន្តហោះកលយុទ្ធរបស់ស.រ.កំពុងជួយគាំទ្រកងកម្លាំងកម្ពុជាដោយផ្ទាល់ភ្លាមៗនៅក្នុងសមរភូមិ ។[៥៥] បេសកកម្មនេះត្រូវបានបដិសេធជាផ្លូវការដោយស.រ. ហើយការសម្របសម្រួលក្លែងបន្លំត្រូវបានផ្ដល់ជារបាយការណ៍ផ្លូវការដើម្បីលាក់នូវវត្តមានរបស់ខ្លួន ។[៥៦] កំណត់ត្រានាយកដ្ឋានការពារជាតិបានបង្ហាញថាក្រៅ ពីជាង៨០០០ជើងនៃការប្រយុទ្ធដែលបានហោះនៅកម្ពុជារវាងខែកក្កដា១៩៧០ និងកុម្ភៈ១៩៧១ ប្រហែលជា៤០ភាគរយគឺបានហោះទៅខាងក្រៅព្រំដែនចែកចាយសេរីដែលគេបានអនុញ្ញាត ។[៥៦]
ការតស៊ូពិតៗរបស់កងកម្លាំងស.រ.និងក.ស.វ.ណ.នៅកម្ពុជាគឺជាកិច្ចប្រឹងប្រែងនៅក្នុងការថែរក្សាអង្គភាពរបស់ខ្លួនអោយមានគ្រឿងផ្គត់ផ្គង់ បម្រុង ។ ម្ដងទៀតហើយ ដែលតម្រូវការសន្តិសុខមុនពេលប្រតិបត្តិការ និងការប្រញាប់ប្រញាល់រួមជាមួយក្នុងនោះអង្គភាពនានាត្រូវផ្ទេរទៅកាន់តំបន់ព្រំដែនដែលបានធ្វើអោយអាក់ខានដល់ការធ្វើផែនការ និង ការរៀបចំអោយបានល្អិតល្អន់ ។[៥៧] ស្ថានភាពនេះកាន់តែដុនដាបដោយបណ្ដាញផ្លូវខ្សត់ខ្សោយនៅតំបន់ព្រំដែននិងលទ្ធភាពនៃការលបវាយឆ្មក់ក្បួនជញ្ជូនតាមផ្លូវនៅពេលយប់ ដែលទាមទារថាការដឹកជញ្ជូនត្រូវធ្វើនៅកំឡុងពេលថ្ងៃតែប៉ុណ្ណោះ ។[៥៨] ការគាំទ្រឡើងវិញតាមអាកាស ដូចន្នេះហើយ ក៏បានក្លាយជាវិធីចម្បងនៃការបំពេញបន្ថែមខាងដឹកនាំសាស្ត្រដល់អង្គភាពជួរមុខ ។ ពួកវិស្វករ និងអាកាសយានិកយោធាត្រូវតែរក្សាចលនាអោយនឹងនរទូទាំងតំបន់ លុកលុយ ។[៥៩]
ដោយសារតែល្បឿននៃប្រតិបត្តិការលឿន ការសំញ៉ែងទ័ព ហើយនិងការបញ្ជូនទ័ព ការសម្រួលអង្គភាពកាំភ្លើងធំ និងការបាញ់ របស់ពួកគេបានក្លាយជាមានភាពអល់អែកដែលគួរអោយបារម្ភ កំឡុងពេលប្រតិបត្តិការ ។ [៦០] នេះហើយដែលត្រូវបានធ្វើអោយកាន់តែមានបញ្ហា ដោយការភាន់ច្រឡំដែលបង្កឡើង ដោយកង្វះប្រព័ន្ធទំនាក់ទំនងគ្រប់គ្រាន់រវាងអង្គភាព ដែលកំពុងរុលទៅមុខឆាប់រហ័ស ។ ធម្មជាតិដែលបានចូលរួមក្នុងប្រតិបត្តិការបានបន្ថែមស្ថានភាព នៃការពិបាកផ្សេងមួយទៀតដល់បណ្ដាញទំនាក់ទំនង ដែលបានពង្រីកអោយធំឡើងរួចអស់ទៅហើយ ។[៦១] ដោយធ្វេសប្រហែស ព្រោះតែសមត្ថភាពនៃពួកអ្នកដឹកនាំសាស្ត្រស.រ.ដើម្បីធ្វើនវានុវត្តន៍ និងលៃលក ការផ្គត់ផ្គង់ស្បៀង ទឹក អាវុធយុទ្ធភណ្ឌ និងទីកន្លែងសម្រាកអោយបានមកដល់គោលដៅរបស់ខ្លួន ដោយគ្មានកង្វះខាតណាមួយដែលរំខានដល់ប្រតិបត្តិការប្រយុទ្ធ ហើយប្រព័ន្ធទំនាក់ទំនង ទោះបីជាពិបាកក៏ដោយ ក៏បានដំណើរការល្អគ្រប់គ្រាន់កំឡុងពេលដ៏ខ្លី នៃប្រតិបត្តិការនានារបស់ស.រ.ដែរ ។
ពួកវៀតណាមខាងជើងឆ្លើយតបនឹងការលុកលុយវិញគឺត្រូវចៀសវាងការជួបជាមួយកងកម្លាំងសម្ព័ន្ធមិត្រ ហើយបើសិនអាចទៅរួចត្រូវថយក្រោយឆ្ពោះមកខាងលិច និងប្រមូលក្រុមឡើងវិញ ។ កងកម្លាំងក.ប.វ.ណ.គឺដឹងច្បាស់លាស់អំពីការវាយប្រហារតាមផែនការនិងអង្គភាពយោធា របស់ក.ក.វ.ណ.ត./រណសិរ្សB-៣ដ៏ច្រើន ដែលបាននៅឆ្ងាយរួចជាស្រេចនៅខាងជើង និងខាងលិចដែលកំពុងតែធ្វើត្របត្តិការនានាប្រឆាំងនឹងពួកខ្មែរ ដែលនៅពេលនោះការវាយលុកក៏បានចាប់ផ្ដើមឡើង ។ [៦២] កំឡុងឆ្នាំ១៩៦៩អង្គភាពខាងដឹកនាំសាស្ត្ររបស់ក.ប.វ.ណ.បានចាប់ផ្ដើមរួចហើយនូវការពង្រីកអោយធំបំផុតនៃផ្លូវលំហូជីមិញ ដែលបានធ្វើកំឡុងការប៉ះទង្គិចទាំងមូល ។ ជាការឆ្លើយតបវិញនឹងការបាត់បង់ផ្លូវផ្គត់ផ្គង់របស់ខ្លួននៅកម្ពុជា កងកម្លាំងវៀតណាមបានដណ្ដើមបានទីប្រជុំជនឡាវនៅឯអាចម៌ក្រពើ (អ័ត្តពើរ) និងសារ៉ាវ៉ាន់ កំឡុងឆ្នាំនោះដែរ ដោយការរុលដល់អ្វីដែលគឺជាផ្លូវរបៀង60-mile (97 km)ទល់នឹងទទឹង90 miles (140 km)និងបើករយៈបណ្ដោយទាំងមូលនៃប្រព័ន្ធទន្លេកុងទៅកាន់កម្ពុជា ។[៦៣] បញ្ជាការខាងដឹកនាំសាស្ត្រថ្មី ក្រុមដំណឹកជញ្ជូនទី៤៧០ ត្រូវបង្កើតឡើងដើម្បីកាន់កាប់អង្គភាពដឹកនាំភស្តុភារ និងទ័ពនៅកម្ពុជា និងផ្លូវរំដោះថ្មីដែលរត់កាត់សៀមប៉្រាងនិងទៅដល់មេគង្គនៅស្ទឹងត្រែង ។[៦៤]
តាមដែលបានឃើញជាមុនដោយលោកលេខាធិការលាំរអឺដ លទ្ធផលដែលមិនបានរំពឹងទុកពីការលុកលុយភ្លាមជាការវិវត្តិនៅក្នុងបរិវេណសាកលវិទ្យាល័យនានារបស់អាមេរិក ដែលការប្រឆាំងជំទាស់នានាបានផ្ទុះឡើងប្រឆាំងនឹង អ្វីដែលគេថ្កោលទោសថាជាការវាតទីជម្លោះទៅកាន់ប្រទេសផ្សេងមួយទៀតនៅពេលអនាគត ។ ថ្ងៃ៤ឧសភា ការរំជើបរំជួលបានរីកធំឡើងទៅដល់អំពើហិង្សា ដែលនៅពេលនោះ ពួកឆ្មាំជាតិអូហាយយ៉ូបានបាញ់ និងសម្លាប់និស្សិតដែលគ្មានអាវុធបួននាក់ (ពីរអ្នកចំណោមពួកគេមិនមែនពួកអ្នកតវ៉ាទេ) កំឡុង ការបាញ់នៅខិន្ថ៍ស្តេត ។ ពីរថ្ងៃក្រោយមក នៅសាកលវិទ្យាល័យនៅបាប់ផ្វាឡូ នគរបាលបានធ្វើអោយពួកបាតុកររងរបួសបន្ថែមទៀត ។ ថ្ងៃ៨ឧសភា ពួកអ្នកតវ៉ា១០០០០០នាក់បានប្រមូលផ្ដុំគ្នានៅឯវ៉ាឝ៊ិងតុន និង១៥០០០០នាក់ទៀតនៅឯសាន់ផ្វ្រាន់ស៊ីសស្កូ តាមការប្រកាសតែដប់ថ្ងៃតែប៉ុណ្ណោះ ។[៦៥] ទូទាំងផ្ទៃប្រទេស អគារក.ប.ន.ប.៣០បានឆេះជាអណ្ណាតភ្លើង រឺក៏ ត្រូវបានដាក់គ្រាប់បែកដែលនៅគ្រានោះដែរ សាលារៀនទាំង២៦បានដឹងលឺការប៉ះទង្គិចហិង្សារវាងពួកសិស្ស និងនគរបាល ។ អង្គភាពឆ្មាំជាតិត្រូវបានបញ្ជូនទៅឯទីធ្លាទាំង២១នៅក្នុងរដ្ឋ១៦ ។[៦៦] The កូដកម្មសិស្សបានរីករាលដាលពាសពេញផ្ទៃប្រទេស ដែលពាក់ព័ន្ធនឹងមនុស្សជាងបួនលាននាក់ ហើយនិងសាកលវិទ្យាល័យ មហាវិទ្យាល័យ និង វិទ្យាល័យ៤៥០ជាការតវ៉ានិងកូដកម្មតាមសន្តិវិធីដ៏ច្រើនបំផុត ។
ពេលដំណាលគ្នាដែរ ការស្ទង់មតិសាធារណៈ កំឡុងពេលអាទិត្យទីពីរនៃខែឧសភាបានបង្ហាញថា៥០ភាគរយនៃសាធារណជនអាមេរិកបានយល់ស្របទង្វើសកម្មភាពរបស់លោកប្រធានាធិបតីនិច្សុន ។[៦៧] ៥៨ភាគរយបានបន្ទោសពួកសិស្សនិស្សិតចំពោះអ្វីដែលបានកើតឡើងនៅរដ្ឋខិន្ថ ។ ទាំងពីរខាង ការរំជួលចិត្តបានកើនឡើងខ្ពស់ ។ តួយ៉ាងមួយ នៅទីក្រុងញូយ៉កថ្ងៃ៨ឧសភា ពួកកម្មករសំណង់ដែលនិយមខាងរដ្ឋការបានធ្វើកុប្បកម្មនិងវាយប្រហារពួកនិស្សិតកំពុងធ្វើបាតុកម្ម ។ អំពើហិង្សាដូចគ្នា យ៉ាងណាៗ ក៏គឺជាការភាន់ច្រឡំ ។ បាតុកម្មភាគច្រើន ទាំងគាំទ្រនិងប្រឆាំងសង្គ្រាមគឺធ្វើឡើងដោយសន្តិភាព ។ ថ្ងៃ២០ឧសភា ពួកកម្មករសំណង់ ឈ្មួញ និងពួកអ្នកធ្វើការការិយាល័យ១០០០០០នាក់បានដង្ហែក្បួន ដោយសន្តិភាពឆ្លងកាត់ទីក្រុងញូយ៉កជាការគាំទ្រដល់នយោបាយរបស់លោកប្រធានាធិបតី ។
ប្រតិកម្មនៅក្នុងសមាជស.រ.ចំពោះការលុកលុយក៏ឆាប់រហ័សដែរ ។ ពួកព្រឹទ្ធសភាសមាជិកលោកភ្វ្រែង្ខ-ផ្វ.ឆឺច (គណបក្សប្រជាធិបតេយ្យ នៅអាយដាហូ) និងលោកចន-ស.ឃូបផឺរ (គណបក្សសាធារណរដ្ឋនៅឃឹនថាខ់ឃី) បានសុំអោយមានវិសោធនកម្មដល់កម្មវិធីលក់យោធា អោយបរទេសថានឹងត្រូវកាត់ផ្ដាច់ការផ្ដល់មូលនិធិ មិនថាតែប្រតិបត្តិការជើងគោកស.រ.និងពួកទីប្រឹក្សានៅកម្ពុជាទេ ក៏ប៉ុន្តែក៏នឹងត្រូវបញ្ចប់ការគាំទ្រអាកាសរបស់ស.រ.ដល់កងកម្លាំងកម្ពុជាទៀត ។[៦៨] ថ្ងៃ៣០មិថុនា ព្រឹទ្ធសភាសហរដ្ឋបានហុចកម្មវិធីជាមួយវិសោធនកម្មដែលបានបញ្ចូលហើយ ។ សេចក្ដីព្រាងច្បាប់ត្រូវបានបរាជ័យនៅឯវិមានតំណាងរាស្ត្រដែលបន្ទាប់មកកងកម្លាំងស.រ.ត្រូវដកចេញពីកម្ពុជាតាមដែលបានកំណត់ ។ កម្មវិធីដែលបានធ្វើវិសោធនកម្មថ្មីៗបានធ្វើហើយ យ៉ាងណាៗ ក៏រំលាយចោលនូវកតិកាភេទអាស៊ីអាគ្នេយ៍ (ដែលគេស្គាល់ច្បាស់ថាជាកតិកាភេទឈូងសមុទ្រតុងកឹង) ស្ថិតនៅក្រោមនោះដែលលោកប្រធានាធិបតីចនសុន និងនិច្សុនបានធ្វើប្រតិបត្តិការយោធានានា អស់រយៈពេលប្រាំពីរឆ្នាំដោយគ្មានការប្រកាសសង្គ្រាម ។
វិសោធនកម្មឃូបផឺរ-ឆឺចត្រូវបានយកមកប្រើវិញកំឡុងរដូវរងារ និងត្រូវបានបញ្ចូលទៅក្នុងកម្មវិធីជំនួយបរទេសបង្គ្រប់១៩៧០ ។ ពេលនេះ វិធានការនេះបានបង្កើតតាមរយៈវិមានសមាជទាំងពីរ និងបានក្លាយជាច្បាប់នៅថ្ងៃ២២ធ្នូ ។ ជាលទ្ធផលមួយ កងទ័ពជើងគោកនិងពួកទីប្រឹក្សាស.រ.ត្រូវបានរារាំងពីការចូលរួមក្នុងសកម្មភាពយោធានៅឡាវ រឺក៏ កម្ពុជា ដែលកាលណោះសង្គ្រាមអាកាសកំពុងតែប្រព្រឹត្តទៅនៅក្នុងប្រទេសទាំងពីរដោយកងទ័ពអាកាសស.រ.មិនបានធ្វើមិនដឹងមិនលឺ ។[៦៩]
លោកប្រធានាធិបតីនិច្សុនបានប្រកាសការលុកលុយនេះគឺជាប្រតិបត្តិការយោធានៃសង្គ្រាមទាំងមូលនេះពោរពេញដោយជោគជ័យបំផុត ។[៧០] លោកឧត្តមសេនីយ៍អាប្រាមស៍ក៏មានចិត្តដូចគ្នាដែរ ដែលជឿថាពេលនោះបាននាំមកនូវសន្តិភាវកម្ម នៅឯទីជនបទនៃវៀតណាមខាងត្បូង ហើយថាកងកម្លាំងស.រ.និងក.ស.វ.ណ.ត្រូវបានធ្វើអោយផុតភ័យពីការវាយប្រហារណាមួយពីក្រៅកម្ពុជា កំឡុងឆ្នាំ១៩៧១ និង ១៩៧២ ។ ចន្លោះពេលសមរម្យមួយត្រូវទទួលបានការដកទ័ពថយរបស់អាមេរិកនៅទីបញ្ចប់ ។ ឧត្តមសេនីយ៍ក.ស.វ.ណ.ត្រាន-ឌិញថខ់កាន់តែសង្ស័យ:ទោះបីជាលទ្ធផលដែលគួរអោយចង់ឃើញរបស់ខ្លួន...វាត្រូវបានគេទទួលស្គាល់ក៏ដោយ ក៏ថាការលុកលុយកម្ពុជាបានសឱ្យឃើញថានៅពេលខាងមុខ ចោទតិចតួចផ្ទុយទៅវិញក៏មានការឆាឆៅបង្អាក់ចលនាទ័ពរបស់វៀតណាមខាងជើង ឆ្ពោះទៅការត្រួតត្រាឡាវ កម្ពុជា និងវៀតណាមខាងត្បូងទាំងអស់ដែរ ។[៧១]
ចន-ឝ និង ពួកប្រវត្តិវិទូដទៃទៀត យោធិន និង អសេនិកជន បានពឹងផ្អែកលើសេចក្ដីសន្និដ្ឋាននៃការងាររបស់ខ្លួនលើការលុកលុយ ដោយការសន្មតថាប្រព័ន្ធខាងដឹកនាំសាស្ត្រវៀតណាមខាងជើង នៅកម្ពុជាត្រូវបានបំផ្លាញយ៉ាងខ្លាំងមែនទែន ដែលវាត្រូវប្រែទៅជាអប្រសិទ្ធិភាព ។[៧២] ការវាយលុករបស់វៀតណាមខាងជើងទ្រង់ទ្រាយធំបន្ទាប់មកទៀត គឺការវាយលុកង្វៀនហ្វេ១៩៧២ (ហៅថា ការវាយលុករដូវផ្ការីក-រដូវក្ដៅនៅភាគខាងលិច (Easter)) នឹងផ្ដើមឡើងចេញពីភាគខាងត្បូងនៃវៀតណាមខាងជើងនិងភាគខាងលិចឡាវ មិនមែនពីកម្ពុជាទេ ភស្តុតាងវិជ្ជាមានបង្ហាញថាប្រតិបត្តិការកម្ពុជានានាក៏បានបន្ត ។ ការពិតទៅថា កងកម្លាំងក.ប.វ.ណ.ផ្ទុយទៅវិញបានកាន់កាប់នៅកម្ពុជា ហើយក៏គ្មានផែនការការវាយលុកដូចគ្នា (រហូតដល់ឥឡូវនេះក៏ត្រូវគេដឹង) ដែលវាហាក់បីដូចជាមិនពាក់ព័ន្ធគ្នាទេ ។ ការពិតទៅតាមដឹកនាំសាស្ត្រ ការវាយលុកនៅភាគខាងជើង (ជាពិសេសរឿងមួយដែលសន្មតបាននៅពីក្រោយខ្នងដោយកងកាំភ្លើងធំពាសដែក និងធន់ធ្ងន់) នឹងត្រូវផ្ដើមឡើងកាន់តែជិតទៅដល់ប្រភពនៃហត្ថពលិកនិងគ្រឿងផ្គត់ផ្គង់ ក៏ហាក់បីដូចជាមានលទ្ធផលតិចតួចណាស់ ។
ការដឹកជញ្ជូនគ្រឿងភស្តុភារបានរកឃើញ យកចេញ រឺ កម្ទេចចោលនៅភាគខាងកើតកម្ពុជាកំឡុងពេលប្រតិបត្តិការគឺពិតជាសម្បើមអស្ចារ្យមែនទែន: អាវុធម្នាក់ៗ២០០០០ និងអាវុធដែលប្រើដោយយានិក២៥០០ ស្រូវ៧០០០ដល់៨០០០តោន អាវុធយុទ្ធភណ្ឌ១៨០០តោន (រួមមានគ្រាប់កាំភ្លើងត្បាល់ រ៉ូកែត និងគ្រាប់កាំភ្លើងឥតធាក់១៤៣០០០គ្រាប់) គ្រឿងបរិក្ខារទំនាក់ទំនង២៩តោន យានជំនិះ៤៣១គ្រឿង និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ៥៥តោន ។[៧៣] ការស៊ើបការណ៍សម្ងាត់របស់ប.ជ.យ.វ.បានប៉ាន់ស្មានថាកងកម្លាំងក.ប.វ.ណ./រ.រ.ជ.នៅភាគខាងត្បូងវៀតណាមត្រូវការគ្រឿងផ្គត់ផ្គង់ទាំងអស់១២២២តោនរាល់ខែដើម្បីរក្សាល្បឿនប្រតិបត្តិការជាធម្មតា ។[៧៤] ដោយសារតែការបាត់បង់ប្រព័ន្ធផ្គត់ផ្គង់នៅកម្ពុជារបស់ខ្លួន ហើយក៏បានបន្តគំហាត់អាកាសនៅឡាវទៀត ប.ជ.យ.វ.បានប៉ាន់ស្មានថារាល់២,៥តោននៃសម្ភារៈបានបញ្ជូនចុះទៅខាងត្បូងតាមផ្លូវលំហូជីមិញ មានតែមួយទេដែលបានដល់គោលដៅ ។ ក៏ប៉ុន្តែ អត្រាបាត់បង់ពិតគឺប្រហែលនៅក្បែរត្រឹមតែដប់ភាគរយតែប៉ុណ្ណោះ ។[៧៥]
កងកម្លាំងវៀតណាមខាងត្បូងបានប្រព្រឹត្តទៅល្អកំឡុងការលុកលុយ ក៏ប៉ុន្តែតំណែងអ្នកដឹកនាំរបស់ពួកគេមិនស្មើភ្នាទេ ។ លោកឧត្តមសេនីយ៍ទ្រីបានបង្ហាញថាមេបញ្ជាការ ដែលប្រសប់លៃលកនិងលើកទឹកចិត្ត បានរកបានឈ្មោះក្រៅភែតថុននៃចំពុះសេក ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ។ លោកឧត្តមសេនីយ៍អាប្រាមស៍ក៏បានសរសើរនូវជំនាញនៃលោកឧត្តមសេនីយ៍ង្វៀន-វៀតថាញ់ មេបញ្ជាការនៃកងអង្គភាពទ័ព៤ និងអ្នកផែនការនៃប្រតិបត្តិការចំពុះសេក ។[៧៦] ជាអភ័ព្វសម្រាប់ពួកប្រឆាំងកុម្មុយនិស្ត នាយទាហានទាំងពីរត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចឧទ្ធម្ភាគចក្រ-លោកថាញ់នៅថ្ងៃ២ឧសភានៅកម្ពុជា និងលោកទ្រីនៅខែកុម្ភៈ១៩៧១ ។ ពួកមេបញ្ជាការក.ស.វ.ណ.ផ្សេងៗទៀត យ៉ាងណាៗ ក៏មិនបានធ្វើបានល្អដែរ ។ បន្ថែមនៅក្នុងការបរិច្ឆេទចុងក្រោយនៅក្នុងការប៉ះទង្គិចនេះ ការតែងតាំងនាយឧត្តមសេនីយ៍ក.ស.វ.ណ.ត្រូវបានរំលឹកដោយភក្ដីភាពខាងនយោបាយជាងសមត្ថភាពអាជីព ។ ជាការសាកល្បងនៃវៀតណាមនីយកម្ម ការលុកលុយត្រូវបានលើកសរសើរដោយពួកឧត្តមសេនីយ៍ និង អ្នកនយោបាយរបស់អាមេរិកដូចគ្នា ក៏ប៉ុន្តែពួកវៀតណាមពិតជាមិនបានធ្វើតែឯងនោះទេ ។ ការចូលរួមនៃកងកម្លាំងជើងគោកនិងអាកាសរបស់ស.រ.បានច្រានចោលជាមុននូវការអះអាងណាមួយដូច្នេះ ។ នៅពេលនោះបានបញ្ជាអោយធ្វើប្រតិបត្តិការវាយលុកតែឯង កំឡុងពេលការលុកលុយចូលទៅឡាវ (ប្រតិបត្តិការឡាមសឺន៧១៩) នៅឆ្នាំ១៩៧១ ភាពខ្សោយដែលបានបន្តរបស់ក.ស.វ.ណ.នឹងកាន់តែបានឃើញច្បាស់ទាំងអស់ ។
ប្រជាជនកម្ពុជា វាសនារបស់ពួកគេត្រូវបានប៉ះពាល់យ៉ាងខ្លាំងបំផុត ដោយសារតែលទ្ធផលនៃការលុកលុយ ហើយមិនត្រូវបានយកចិត្តទុកដាក់ជាសំខាន់ពីគ្រប់ខាងទាំងអស់តែពួកប្រវត្តិវិទូតិចតួចណាស់ដែលបានកត់ត្រាទុកនៅខាងក្រោម ។ ការលុកលុយ ដែលប្រហែលក្នុងនោះរដ្ឋាភិបាលកម្ពុជាមិនបានសូម្បីតែប្រកាសដំណឹង រហូតដល់វាដំណើរការ ហើយបង្កអោយសង្គ្រាមផ្ទៃក្នុងកាន់តែក្ដៅឡើងៗ ។ ការដកកងកម្លាំងស.រ.ចេញ បន្ទាប់ពីយុទ្ធនាការ៣០ថ្ងៃត្រឹម បានបន្សល់នូវភាពទំនេរដ៏ធំមិនថាតែកងទ័ពកម្ពុជា រឺ ក៏វៀតណាមខាងត្បូងទេក៏មិនអាចបំពេញនៅចន្លោះប្រហោងនេះបានដែរ ។[៧៧]
ក្រោយមកទៀតកងកម្លាំងលន់-ណុលនឹងត្រូវបានប្រយុទ្ធតតាំងមិនថាតែជាមួយក.ប.វ.ណ.និងរ.រ.ជ.ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ត្រូវតតាំងជាមួយកុបកម្មក្នុងស្រុក ដែលកំពុងតែកើនឡើងឥតឈប់ឈរ ដែលកាលណោះត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយហាណូយ និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។ កម្ពុជា (ដូចគ្នានឹងឡាវជិតខាងដែរ) បាននឹងលិចលង់ជាមួយការដកទ័ពថយរបស់ពួកអាមេរិក និង អត្ថិភាពនៃអនាគតសារធារណរដ្ឋវៀតណាម ។[៧៨] រាប់លាននាក់នៃជនកម្ពុជាបាននឹងចំណាយតម្លៃចុងក្រោយនេះ ដែលជាលទ្ធផលនៃជ័យជម្នះរបស់ពួកខ្មែរក្រហម[៧៩] ហើយក្នុងមួយទសវត្ស រឺ ក៏តមកទៀត ហាណូយនឹងបានដឹងថាខ្លួនស្ថិតនៅក្នុងសង្គ្រាមជាមួយសម្ព័ន្ធមិត្តចាស់របស់ខ្លួនជាមិនខាន ។
Military Assistance Command, Vietnam, Command History 1967, Annex F. Saigon, 1968.