រដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ (១៩៨២–៩០) Gouvernement de coalition du Kampuchéa démocratique រដ្ឋាភិបាលជាតិនៃកម្ពុជា (១៩៩០–៩៣) Gouvernement national du Cambodge
| |||||||||
---|---|---|---|---|---|---|---|---|---|
១៩៨២–១៩៩២ | |||||||||
![]() ទីតាំងនៃប្រទេសកម្ពុជា ដែលបានកាន់កាប់ដោយវៀតណាម | |||||||||
ស្ថានភាព | {{#if: | |រដ្ឋាភិបាលបណ្តោះអាសន្ន រដ្ឋាភិបាលនិរទេស រដ្ឋទទួលស្គាល់ជាអន្តរជាតិ | ||||||||
ធានី | ភ្នំពេញ | ||||||||
ភាសាទូទៅ | ភាសាខ្មែរ | ||||||||
រដ្ឋាភិបាល | រដ្ឋាភិបាលបណ្តោះអាសន្ន រដ្ឋាភិបាលនិរទេស | ||||||||
ប្រធានាធិបតី | |||||||||
▪ ១៩៨២–១៩៨៧ | នរោត្តម សីហនុ | ||||||||
អនុប្រធានាធិបតី | |||||||||
នាយករដ្ឋមន្រ្តី | |||||||||
▪ ១៩៨២ | សឺន សាន | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ សង្គ្រាមកម្ពុជា-វៀតណាម | ||||||||
▪ បង្កើតឡើង | ២២ មិថុនា ១៩៨២ | ||||||||
▪ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស | ២៣ តុលា ១៩៩១ | ||||||||
▪ ការចូលធ្វើអន្តរាគមន៍ដោយអ៊ុនតាក់ | ១៥ មីនា ១៩៩២ | ||||||||
ក្រឡាផ្ទៃ | |||||||||
១៨១០៣៥ គ.ម២ (៦៩៨៩៨ ម៉ាយ ក.) | |||||||||
រូបិយវត្ថុ | រៀល | ||||||||
កូដហៅទូរសព្ទ | ៨៨៥ | ||||||||
| |||||||||
ឥឡូវជាផ្នែកនៃ | កម្ពុជា |
រដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ (រចកជ; ភាសាបារាំង: Gouvernement de coalition du Kampuchéa démocratique), បានប្តូរឈ្មោះមក រដ្ឋាភិបាលជាតិនៃកម្ពុជា នៅឆ្នាំ១៩៩០ (រជក, បារាំង: Gouvernement national du Cambodge) គឺជារដ្ឋាភិបាលចំរុះនិរទេសដែលមានក្រុមបក្សនយោបាយបីរួមបញ្ចូលគ្នាមាន: គណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គនរោត្តម សីហនុ, គណបក្សកម្ពុជាប្រជាធិបតេយ្យ (ឫខ្មែរក្រហម) និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រជរបខ) បង្កើតឡើងនៅឆ្នាំ១៩៨២។ រដ្ឋាភិបាលនេះត្រូវបានទទួលស្គាល់ជារដ្ឋាភិបាលនៃប្រទេសកម្ពុជាដោយអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនធំនៅលើពិភពលោក។
ការបង្កើតនៃរដ្ឋាភិបាលនេះត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួក្នុងថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៨២។[២] សម្តេចនរោត្តម សីហនុគឺជាប្រធាននៃសម្ព័ន្ធភាពនេះ, លោកសឺន សានគឺជានាយករដ្ឋមន្រ្តី, ឯខៀវ សំផនត្រូវបានតែងតាំងជាលេខាធិការបរទេស។
រចកប ត្រូវបាន អសប ចាត់ទុកថាជារដ្ឋាភិបាលស្របច្បាប់នៃប្រទេសកម្ពុជាហើយមិនទទួលស្គាល់របបសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់យួនទេ (ប្លុកលោកខាងកើតធ្លាប់បានស្នើសំណើរឱ្យប្តូរអាសនៈកម្ពុជាដែលកាន់ដោយខ្មែរក្រហមហើយជំនួសទៅវិញដោយរបបគាំទ្រដោយវៀតណាម ប៉ុន្តែត្រូវបានរដ្ឋលោកខាងលិចបដិសេដ)។ អសប ក៏បានធ្វើការបោះឆ្នោតមួយតាមសំណើរបស់ប្លុកលោកខាងកើតក្នុងការរកលុបឈ្មោះខ្មែរក្រហមចេញពីក្រុមអ្នកតំណាងប្រទេសកម្ពុជា: រដ្ឋចំនួន ៩១ បានបដិសេដក្នុងការលុបឈ្មោះខ្មែរក្រហម; ២៩ រដ្ឋបានយល់ស្រប និង ២៦ រដ្ឋបានអនុប្បវាទ។ លទ្ធផលចុងក្រោយគឺ ៧៧-៣៧-៣១ (បដិសេដ-យល់ស្រប-អនុប្បវាទ)។[៣] មានរដ្ឋប្លុកខាងកើតមួយដែលតែងតែគាំទ្រ រចកប នុះគឺកូរ៉េខាងជើង, នៅពេលដែលលន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុចេញពីតំណែងនៅឆ្នាំ១៩៧០ មេដឹកនាំកូរ៉េខាងជើងលោកគីម អ៊ីលស៊ុងនិងចិនបានផ្តល់ទីជ្រកកោននយោបាយឱ្យរដ្ឋាភិបាលទ្រង់។ នៅក្នុងកិច្ចប្រជុំរវាងសីហនុ និងគីម អ៊ីលស៊ុងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨៦ ក្នុងទីក្រុងព្យុងយ៉ាង, គីម អ៊ីលស៊ុងបានធានាដល់សីហនុថាកូរ៉េខាងជើងនឹងនូវតែបន្តចាត់ទុកព្រះអង្គជាប្រមុខរដ្ឋស្របច្បាប់របស់ប្រទេសកម្ពុជា។[៤]
បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរលំ មេដឹកនាំចិនម្នាក់ឈ្មោះតេង សៀវពីងបានខឹងយ៉ាងខ្លាំង[៥]ហើយមិនពេញចិត្តនឹងឥទ្ធិពលរៀតណាមចូលក្នុងកម្ពុជាទេ។ តេងបានស្នើទៅសីហនុថាគាត់នឹងសហការណ៍ជាមួយខ្មែរក្រហមដើម្បីផ្ដួលរំលំរដ្ឋាភិបាល សបក ប៉ុន្តែក្រោយមកទៀតក៏បានបដិសេធ[៦] ដោយលោកពីមុនបានប្រឆាំងនឹងគោលនយោបាយប្រល័យពូជសាសន៍របស់ខ្មែរក្រហមកាលពួកគេនូវកំពុងកាន់អំណាច។[៥] នៅខែមីនា ឆ្នាំ១៩៨១ សម្តេចសីហនុបានបង្កើតចលនាតស៊ូមួយឈ្មោះហ្វ៊ុនស៊ិនប៉ិចដែលត្រូវបានបំពេញបន្ថែមដោយកងកម្លាំងប្រឆាំងតូចមួយដែលគេស្គាល់ថា"Armée Nationale Sihanoukiste" (ANS)។[៧] ព្រះអង្គបានតែងតាំងអ៊ិន តាំ (ដែលធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីក្នុងរបបសាធារណរដ្ឋខ្មែរក្នុងរយៈពេលខ្លី) ជាអគ្គមេបញ្ជាការនៃ ANS ។[៨] ANS បានត្រូវការជំនួយយោធាពីប្រទេសចិនហើយពីងក៏បានឆ្លៀតយកឱកាសនេះដើម្បីធ្វើអោយសីហនុចូលទៅសហការជាមួយពួកខ្មែរក្រហម។[៩] សីហនុបានយល់ព្រមទាំងស្ទាក់ស្ទើរហើយនៅខែមីនា ឆ្នាំ១៩៨១ ព្រះអង្គបានចាប់ផ្ដើមធ្វើការចរចាជាមួយពួកខ្មែរក្រហមនិង រជរបខ ដែលដឹកនាំដោយសឺន-សាន ក្នុងការបង្កើតចលនាតស៊ូរួមប្រឆាំងនឹង សបក។[១០] បន្ទាប់ពីមានការចរចាជាច្រើនលើកច្រើនសារនិងបានសម្របសម្រួលដោយលោកសៀវពីងនិងនាយករដ្ឋមន្រ្តីសិង្ហបុរីលោកលី ក្វាន់យូ[១១], ទីបំផុត ហ៊្វុនស៊ីនប៉ិច, រជរបខ និងខ្មែរក្រហមក៏បានយល់ស្របគ្នាបង្កើត រចកប នៅខែមិថុនា ឆ្នាំ១៩៨២។ រចកប នេះត្រូវបានដឹកនាំដោយសម្តេចសីហនុនិងមានមុខងារជារដ្ឋាភិបាលនិរទេស។[១២]
មុនពេលបង្កើតសម្ព័ន្ធភាពនយោបាយ រចកប, នៅចុងទសវត្សឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ កងកម្លាំងប្រឆាំងរបស់លោកសឺន-សាននិងសីហនុដែលគេស្គាល់ថា រជរបខ និងហ្វ៊ុនស៊ិនប៉ិចបានទាញការគាំទ្រផ្នែកយោធានិងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក។ ការព្យាយាមផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គោលលទ្ធិរីហ្គែនដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់សូវៀតនិងវៀតណាមនៅកម្ពុជា។ នៅឆ្នាំ១៩៨៤ និងឆ្នាំ១៩៨៥, វៀតណាមបានលើកទ័ពមកវាយ រជរបខ និងហ៊្វុនស៊ិនប៉ិច ដែលធ្វើឱ្យកម្លាំងយោធារបស់ចលនាទាំងពីរចុះខ្សោយជាទម្ងន់។ ទាំងនេះបានបន្សល់ទុកឱ្យខ្មែរក្រហមក្លាយជាកម្លាំងយោធាធំជាងគេនៅក្នុង រចកប។[១៣] ស្ថាបត្យករដ៏សំខាន់ម្នាក់ដែលបានស្ថាបនិកគោលលទ្ធិរីហ្គែនគឺលោកម៉ៃឃើល ចនស៍បានមកពិគ្រោះមើលកងកម្លាំងលោកសឺន-សាននិងសីហនុនៅកម្ពុជាក្នុងឆ្នាំ១៩៨៧ រួចបានវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញហើយជំរុញលោករីហ្គែនឱ្យផ្តល់ជំនួយបន្ថែមទៀតទៅ រជរបខ និងកងកម្លាំងរបស់សីហនុដើម្បីបញ្ចប់ការកាន់កាប់របស់យួននៅកម្ពុជា។[១៤]
នៅឆ្នាំ១៩៨៧, សីហនុបានលាលែងចេញពីតំណែងជាប្រធានាធិបតីនៃ រចកប, ការលាចេញពីតំណែងរបស់ព្រះអង្គបានផ្តល់ក្តីសង្ឃឹមបន្តិចបន្តួចឱ្យសូវៀត និងវៀតណាមក្នុងការត្រួតត្រាលើទឹកដីកម្ពុជា។
នៅឆ្នាំ១៩៩០, រចកប បានប្តូរឈ្មោះមក រដ្ឋាភិបាលជាតិនៃកម្ពុជា (រជក) បន្ទាប់ពីអង្គការសហប្រជាជាតិបានសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជូនកម្ពុជា។ រចកប ឫ រជក ត្រូវបានរំលាយចោលជាផ្លូវការក្នុងឆ្នាំ១៩៩៣ ហើយរាជាធិបតេយ្យក៏បានស្តើរឡើងវិញនៅប្រទេសកម្ពុជាដោយមានជំនួយពីអ៊ុនតាក់។ ចំណែងឯខ្មែរក្រហមវិញក៏បានទៅបង្កើតចលនាប្រឆាំងមួយទៀតដែលមានឈ្មោះថា រដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជា។