របាំព្រះរាជទ្រព្យ | ||||
---|---|---|---|---|
![]() | ||||
The Royal Ballet of Cambodia at curtain call. This was a performance of a dance drama titled 'Apsara Mera' in Paris, France 2010. | ||||
ឈ្មោះផ្លូវការណ៍ | របាំព្រះរាជទ្រព្យ | |||
ស្ថិតក្នុងល្ខោនហ្លួង | កម្រិតនៃល្ខោនថ្នាក់ខ្ពស់ | |||
ឈ្មោះសម្គាល់ | របាំក្បាច់បុរាណខ្មែរ | |||
ស្នាព្រះហស្ថ | ម្ចាស់ក្សត្រីយានី | |||
ឆ្នាំប្រកាស UNESCO | ជាប់ជាសម្បត្តិ បេតិភណ្ឌ ពិភពលោក
ថ្ងៃ ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ | |||
ជាប់ជាមរតកវប្បធម៌អរូបីយ តំណាងឱ្យមនុស្សជាតិ | Intangible Cultural Heritage of Humanity. | |||
Link | Royal Ballet of Cambodia-Inscribed in 2008 (3.COM) |
របាំព្រះរាជទ្រព្យ (អង់គ្លេស: Royal Ballet of Cambodia) គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការ សម្តែងក្នុងអំឡុងស.វទី៣ នៃគ.សករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុម ភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ ។[១] ឈ្មោះរបាំព្រះរាជទ្រព្យ ដែលមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា (Dance of Royal Wealth) ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី "ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា" ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម របាំព្រះរាជទ្រព្យ ដែលជារបាំ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា "ស្ដេចរបាំ" ដែលត្រូវបានទទួលស្គាល់ ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតក វប្បធម៌អរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។[២]
របាំព្រះរាជទ្រព្យ គឺជាឈ្មោះរបាំដែលតំណាងឱ្យរបាំក្បាច់បុរាណទាំងអស់របស់កម្ពុជា ដែលមានដើមកំណើតនៅ ស.វទី៣ នៃសម័យកាល អាណាចក្រនគរភ្នំ ដែលកម្ពុជា បានទទួលអរិយធម៌ពី ប្រទេសឥណ្ឌា សំណង់ទីសក្ការៈជាច្រើនបានរីកដុះដាលពេញផ្ទៃប្រទេស ដែលសាងសង់ សម្រាប់ឧទ្ទិសថ្វាយដល់ ពួកទេវៈ ឬ ពួកទេវតា ការហូរចូលនូវអរិយធម៌ឥណ្ឌា មិនត្រឹមតែជាការជ្រួតជ្រាប ផ្នែក ភាសា សាសនា បដិមា សំណង់ និង ស្ថាប័ត្យកម្ម នោះទេ ថែមទាំងបញ្ជ្រាប ផ្នែកសិល្បៈរបាំផងដែរ ភស្តុតាង ដែលគេបានលើកឡើងថា របាំក្បាច់បុរាណខ្មែរ មានដើមកំណើតនៅ ស.វទី៣ នោះ គឺការកឃើញ នៅរូបចម្លាក់ស្រីរបាំ ធ្វើអំពីដីដុត ក្នុងបរិវេណ វត្តគំនូរស្ថិតនៅ ស្ថានីយ៍អង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។[៣]
យោងតាមកំណត់ត្រាសិលាចារឹកអង្គរបុរី K.557, K.600 ចុះកាលបរិច្ឆេទឆ្នាំ ៦១១ នៃគ.សករាជ ត្រូវនិង ស.វទី៧ ក្នុងរាជព្រះបាទ មហេន្ទ្រវរ្ម័ន បានពណ៌នា អំពីការថ្វាយដង្វាយ នូវនាដការរបាំ ៧ នាក់ ដើម្បីរាំបូជា ចំពោះអទិទេព ឬ ទេវៈ និងការរកឃើញ នូវ រូបចម្លាក់ព្រះឥសូររាំ លំអនៅលើស៊ុមផ្ដែរទ្វារ នៃរចនាបថ សម្បូរព្រៃគុហ៌ ក្នុងរាជព្រះបាទ ឥសានវរ្ម័នទី១ គ.សករាជ (៦១៥ - ៦៣៥) ។[៤] ភាពដូចគ្នា ទៅនិងការសន្និដ្ឋានរបស់ ប្រវត្តិវិទូលោក Martin Banham និងលោក James R. Brandon ដែលពណ៌នាថា របាំក្បាច់បុរាណ របស់កម្ពុជាទំនងជាកើតមានតាំងពី ស.វទី៧ ឬ មុនសម័យកាលអង្គរទៅទៀត ដែលលោកបានសរសេររៀបរាប់ ក្នុងសៀវភៅនិពន្ធរបស់លោក មានចំណងជើងថា "The Cambridge Guide to Theatre" ចេញផ្សាយដោយ សកលវិទ្យាល័យ Cambridge ឆ្នាំ 1995 ។[៥]
យោងតាមកំណត់ត្រាសិលាចារឹក ប្រាសាទព្រះខ័ន ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ត្រូវនិង គ.សករាជ ១១៩១ ព្រះអង្គបានក៏សាងរាជដំណាក់ស្រីរបាំប្រចាំ ក្រុងអង្គរធំ ត្រង់ប្រាសាទ សួរព្រ័ត្យ ត្រូវបានគេប៉ានស្មានថាមានអ្នករបាំប្រហែលជា ១៦០០នាក់ ដែលសបញ្ចាក់ឱ្យឃើញថា ចក្រភពអង្គរមានភាពរីកចម្រើនយ៉ាងខ្លាំងទៅលើផ្នែកសិល្បៈរបាំ ។[៦] ក្នុងនោះផងដែរ មានចម្លាក់អប្សារាជាង ១៥០០ចម្លាក់ សុទ្ធតែបានឆ្លាក់នូវក្បាច់ខុសគ្នា ដែលបង្ហាញជាអប្សរាច្រៀង និងរាំយ៉ាងល្អិតល្អន់ នៅតាមជញ្ជាំង ប្រាសាទអង្គរវត្ត ដ៏ល្អប្រណិតក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ដែលត្រូវបានគេជឿជាក់ថា ក្រុមរបាំអប្សារា ក្នុងរាជរបស់ព្រះអង្គអាចមានការសម្ដែង របាំអប្សរា ប្រមាណជា ៣០០០ នាក់ ។[៧]
Dance Goddess Sculpture
យោងតាមរូបចម្លាក់អទិទេពរាំ ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ គ.សករាជ (១០០២ - ១០៥០) បានឆ្លាក់អំពី ព្រះឥសូរ (ភាសាឥណ្ឌា៖ ព្រះសិវៈ) ទ្រង់សម្ដែងកិរិយារាំ ប្រដាប់ដោយអវុធ ត្រូវបានគេឱ្យឈ្មោះថា "នាដកេស្វរៈ" (Natakesvara) ចំណែកឯប្រជាជនឥណ្ឌា បានហៅទ្រង់ថា "ស្ដេចរបាំ" (នាដតៈរាជ), (អង់គ្លេស: Nataraja), (សំស្ក្រឹត: नटराज) ភស្តុតាងទាំងអស់នេះបានសបញ្ជាក់ថា របាំក្បាច់បុរាណខ្មែរ ឬ របាំព្រះរាជ្យទ្រព្យ របស់កម្ពុជា គឺជាប្រភេទរបាំបែបសក្ការៈ ដូចនេះមិនគួរយកទៅសម្ដែងក្នុងពិធីមិនត្រឹមត្រូវឡើយ និងរឹតតែ មិនគួរយកទៅសម្ដែងនៅទីកន្លែងមិនសមរម្យនោះទេ ។[៨]
របាំក្បាច់បុរាណខ្មែរ មានក្បាច់មូលដ្ឋានចំនួន ៤៥០០ ក្បាច់ ក្នុងនោះគ្រឹះនៃកាយវិការ គឺបង្កើតចេញពីធម្មជាតិ ដែលបានដកស្រង់ចេញពីច្បាប់ធម្មជាតិ នោះគឺ "វដ្តនៃជីវិត" គឺជាដំណាក់កាលបន្តបន្ទាប់គ្នាដែលភាវៈរស់ឆ្លងកាត់ក្នុងអំឡុងពេលជីវិតរបស់វា មិនថា មនុស្ស រុក្ខជាតិ និងសត្វទាំងអស់ ត្រូវឆ្លងកាត់វដ្តជីវិត ដែលកើតឡើងម្ដងហើយម្ដងទៀត ។[៩] កាយវិការ នៃការរាំរបស់អ្នករបាំកម្ពុជា មិនត្រឹមតែផ្សារភ្ជាប់និងច្បាប់ធម្មជាតិនោះទេ ចិត្តវិញាណ របស់អ្នករាំក៏បានឧទ្ទិសចំពោះព្រះ (Gods) ឬ ទេវៈ (Deva) ផងដែរ ដែលការរាំរបស់ពួកគេ ជារូបភាពតំណាងនៃការបង្ហាញគោលការណ៍នៃថាមពលអស់កល្បជានិច្ច ការបង្កើត, ការវិវត្តន៍, ការអភិរក្ស, ការគាំទ្រ, ការបំភ័ន, ការដោះលែង និង សិទ្ធិ ដែលជានិមិត្តសញ្ញានៃ របាំលោហធាតុរបស់ ព្រះសិវៈ តំណាងឱ្យអន្តរកម្មនៃលំហូរថាមពលរបាំទេវភាព ។[១០]
ដំណើរទស្សនៈកិច្ចផ្លូវការណ៍របស់ ព្រះមហាក្សត្រនៃកម្ពុជា គឺព្រះបាទសម្ដេច ព្រះសុីសុវត្ថិ ក្នុងឆ្នាំ ១៩០៦ ដែលបាននាំយកអ្នករបាំបុរាណកម្ពុជា ៤២នាក់ ទៅជាមួយផងដែរ ដើម្បីសម្ដែងជូនក្រុមទេសាភិបាលបារាំង ស្របពេលដែរវិចិត្រករបារាំងម្នាក់គឺលោក "អ៊កហ្គីសតេ រូដាំង" (Auguste Rodin) បានជួបក្រុមអ្នករបាំកម្ពុជា នាទីក្រុងប៉ារីស (Paris) ដោយភាពចង់ដឹងនៃកាយវិការបាំ របស់ក្រុមរបាំកម្ពុជា លោកបានបន្តជិះរថភ្លើងទៅតាមដល់ទីក្រុងម៉ាកសី (Marseille) ដើម្បីសុំក្រុមរបាំកម្ពុជាបង្ហាញកាយវិការាំ ដើម្បីឱ្យលោកបានគូរផ្ដិតយកនូវទស្សនីយភាព កាយវិការរបាំនេះ រហូតដល់ក្រុមរបាំកម្ពុជាបានចាកចេញត្រឡប់ទៅកាន់មាតុប្រទេស នាទីក្រុងភ្នំពេញវិញ ។ ក្រោយមកលោក (Rodin) បានគូរគំនូរពណ៌ទឹកអំពីកាយវិការ អ្នករបាំបុរាណកម្ពុជាយ៉ាងតិចណាស់ ដែលមានចំនួន ១៥០ ផ្ទាំង ដោយគំនូររបស់លោក បានបន្សល់ទុកជាស្នាដៃនៃគំនូរបែបបុរាណ ដែលមានអាយុកាល ជាង ១០០ ឆ្នាំ ដែលមួយផ្ទាំងអាចមានតម្លៃជាង ១សែនដុល្លារ អាមេរិក ហើយគំនូររបស់លោក ត្រូវបានអ្នកជំនាញដាក់ដេញថ្លៃ ដើម្បីយកទៅតាំងពិពណ៌ ក្នុងសារៈមន្ទីរនាប្រទេសមួយចំនួនផងដែរ ។[១១] [១២]
ពិធីសំពះគ្រូ គឺជាពិធីសែនព្រេនដើម្បីរំលឹកដឹងគុណដល់ (ដួងព្រលឹង) របស់លោកគ្រូអ្នកគ្រូ ដែលបានមរណៈភាពកន្លងទៅ និងជាកិច្ចឧទ្ទិសចំពោះបារមីដែលឃុំគ្រងនូវចិត្តវិញាណ ក្នុងតួអង្គរបាំនីមួយៗ ដើម្បីឱ្យពួកគេសម្ដែងប្រកបដោយភាពរលូន ជឿជាក់ និង គ្មាន ឧបសគ្គរារាំង គេតែងធ្វើពិធីនេះនា ថ្ងៃព្រហស្បតិ៍ ដែលជាគណៈរាជគ្រូ នៃទេវៈ តំណាងឱ្យ ភពព្រហស្បតិ៍ ដែលភាសាឥណ្ឌា (ហិណ្ឌី) ហៅថា (ព្រហស្បាទី) ជាអទិទេពនៃសម្លេងពិសិដ្ឋ នៅក្នុងទេវកថាគម្ពីរ ត្រូវបានគេចាត់ទុកថា ជាគ្រូរបស់ទេវៈជាម្ចាស់នៃប្រាជ្ញាដ៏ពិសិដ្ឋ ទេពនៃមន្តស្នេហ៍ទំនុកច្រៀងនិងជាទីប្រឹក្សាដ៏ឈ្លាសវៃរបស់ព្រះឥន្ទ្រក្នុងសង្គ្រាមប្រឆាំងនិងពួក អាសុរាផងដែរ ការប្រកាន់ជំនឿនៃការជ្រើសរើសយកថ្ងៃព្រហស្បតិ៍នេះ គេជឿថា ទេវៈនៃគណៈគ្រូ និងជួយជម្រុញចិត្តវិញាណដល់សិស្សរបាំជំនាន់ក្រោយ ឱ្យរៀនរបាំឆាប់ចេះ ឆាប់ចាំ ប្រកបដោយជំនាញច្បាស់លាស់ ។[១៣] [១៤]
រណ្ដាប់បាយសី
(ហាមដាច់ខាតការដាក់កញ្ចក់)
ការរៀបឋានៈតួអង្គ (មុខខ្មុក)
ការសម្តែងរបាំមិត្តភាព
ហេតុអ្វីរបាំក្បាច់បុរាណរបស់កម្ពុជា ដាក់ឈ្មោះថា កំពុងកែប្រែ របាំព្រះរាជទ្រព្យ ដែលមានន័យថា រាជរបាំបាឡេរបស់កម្ពុជា នោះដោយសារតែ ដំណើរទស្សនៈកិច្ចផ្លូវការណ៍របស់ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ ទៅកាន់ សហរដ្ឋអាមេរិក ក្នុងការនាំយក របាំក្បាច់បុរាណខ្មែរ ចូលរួមក្នុងការសម្ដែងវប្បធម៌ប្រជាជាតិនៃរបាំ ទំនាក់ទំនង មិត្តភាពខ្មែរ-អាមេរិក ក្នុងឆ្នាំ 1959 ដោយគេបានប្រើឈ្មោះ របាំបាឡេរបស់កម្ពុជាមកជាតំណាង "The Ballet of Khmer-American Friendship" ដោយបែបនេះហើយទើបមានការហៅឈ្មោះបែបនេះមកដល់សព្វថ្ងៃ ។ [១៥] ១ឆ្នាំក្រោយមក ក្នុងឆ្នាំ 1960 របាំក្បាច់បុរាណខ្មែរ ក៏បន្តទៅសម្ដែងនា ប្រទេសចិន ចូលរួមវប្បធម៌ទំនាក់ទំនង មិត្តភាពខ្មែរ-ចិន ដោយប្រើឈ្មោះដដែលថា "The Ballet of Khmer-Chinese Friendship" ដូចនេះហើយទើបគេងាយស្រួលក្នុងការសម្គាល់របាំរបស់កម្ពុជា ។[១៦] នៅក្នុងអំឡុងឆ្នាំ ទស្សវតន៍ទី៦០ ដដែល ភាពល្បីល្បាញនៃរបាំព្រះរាជទរព្យ កាន់តែរីកសុះសាយទៅកាន់ ពិភពលោក ក៏ដូចជាតំបន់ក្នុងសហគមន៍ទ្វីបអុឺរ៉ុប ឬ សហភាពអឺរ៉ុប តាមរយៈទ្រង់ នរោត្តម បុប្ផាទេវី ដែលត្រូវជាចៅរបស់ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ និង ត្រូវជាព្រះរាជបុត្រី របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ និងត្រូវជាព្រះរៀម របស់ព្រះបាទ នរោត្តម សីហមុនី ក្នុងការចូលខ្លួនសម្ដែងជានាដការបាំ ក្នុងទម្រង់របាំក្បាច់បុរាណខ្មែរផងដែរ ។ របាំព្រះរាជទ្រព្យ កាលដើមឡើយមិនមានមនុស្សប្រុសនោះទេ ព្រោះភាពល្វត់ល្វន់ទន់ភ្លន់នៃរបាំ មនុស្សប្រុសមិនអាចរាំដល់គម្រិតរបស់មុស្សស្រីនោះទេ ដែលបុរសរាំមានលក្ខណៈរឹងៗ រហូតមកដល់ជំនាន់ព្រះមហាក្សត្រីយានី កុសមៈ បានប្រែសម្រួលបន្ថែមនូវតួអង្គបុរសមួយចំនួន ដើម្បីបង្កើនអត្ថរស់ ដូចជាបញ្ចូលតួនាយរោង តួយក្ស តួស្វា និង តួព្រះមុនីឥសី...។[១៧]
នៅក្នុងសិល្បៈគ្រឿងលំអកាយ នៃរបាំព្រះរាជទ្រព្យកម្ពុជា មាននូវការបំេពាក់នៅគ្រឿងអលង្ការ ជាច្រើនទៅតាមចរិតលក្ខណៈរបស់តួអង្គ ដែលសាងឡើងអំពីគ្រឿងមាស គ្រឿងប្រាក់ និងប្រដាប់ដោយត្បូងយ៉ាងល្អប្រណិត គ្រឿងអលង្ការដែលពាក់លំអកាយទៅលើអ្នករបាំមិនត្រឹមតែជាគ្រឿងពាក់ដើម្បីតែភាពស្រស់ស្អាតនោះទេ វាថែមទាំងមានបង្កប់នូវអត្ថន័យជាតំណាងផងដែរ ។ នៅក្នុងកំណត់ត្រាលោក Malcolm MacDonald លោកបានសរសរក្នុងសៀវភៅកំហេតុរបស់លោក ដែលលោកបានភ្ញាក់ផ្ញើយ៉ាងខ្លាំង ពេលដែលលោកបានទស្សនា របាំក្បាច់បុរាណកម្ពុជា ក្នុងឆ្នាំ 1948 ក្នុងរាជព្រះបាទ នរោត្ដម សីហនុ សិល្បៈករកម្ពុជារាំជាមួយនិង គ្រឿងអលង្ការ មាសនិងប្រាក់យ៉ាងល្អប្រណិត ដែលមើលទៅប្រកបដោយភាពទាក់ទាញនិងមានមន្តស្នេហ៍ ហើយវាធ្វើឱ្យខ្ញុំមានពន្លឺគិតដល់ចន្លោះពេល ពីអតីតកាល និងបច្ចុប្បន្ន ដែលថ្នក់ចិត្តនៃប្រវត្តិសាស្ត្រជនជាតិខ្មែរ ដែលផ្សារភ្ជាប់ភាពទំនើបបច្ចុប្បន្ន ដែលមកពីភាពបុរាណកាលនាសម័យអង្គរ ។[១៨]
បានជាអ្នករបាំត្រូវពាក់មកុដ ព្រោះមកុដគឺជានិមិត្តសញ្ញាបង្ហាញពីឋានៈនិងភាពស្ដុកស្ដម្ភរបស់តួអង្គ ដើម្បីឱ្យគេងាយស្រួលក្នុងការសម្គាល់តួអង្គ ថាតើជាតួអង្គតំណាងឱ្យ ស្ដេច ព្រះនាង ឬ ទេវតា ។ តើមកុដគឺជាអ្វី ? ៖ មកុដគឺជា ព្រះមាលា (មួក) ដែលមានរាង្គជារាងកោណធ្វើពីគ្រឿងមាស និង គ្រឿងប្រាក់ ហើយមានដាំគ្រាប់ពេជ្រ និងត្បូងមានតម្លៃ ដែលសន្មត់ថាជាមួកដ៏អស្ចារ្យបង្ហាញពីភាពជាម្ចាស់ដែលមានឋនៈខ្ពង់ខ្ពស់ ប្រកបដោយភាពស្ដុកស្ដម្ភ ដែលតំណាងឲ្យភ្នំព្រះសុម៉ែរុ ដែលជាភ្នំដ៏ពិសិដ្ឋនៃលំនៅឋាន របស់ពួកទេវៈ ឬ ពួកទេវតា ដែលមានតាំងពីបុរាណកាល ចារជាចំណារតរៀងមក ។[១៩]