របាំមណីមេខលា | ||||
Robam Moni Mekhala. ![]() | ||||
Robam Moni Mekhala And Ream Eyso 2009 | ||||
ឈ្មោះផ្លូវការណ៍ | របាំមណីមេខលា | |||
ស្ថិតក្នុង របាំព្រះរាជទ្រព្យ | របាំបែបសក្ការៈ | |||
ស្នាព្រះហស្ថ | ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ | |||
ឆ្នាំប្រកាសរបស់ UNESCO | ជាប់ជាសម្បត្តិ បេតិភណ្ឌពិភពលោក ថ្ងៃ ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ | |||
ជាប់ជាមរតកអរូបីយ តំណាងមនុស្សជាតិ | Intangible Cultural Heritage of Humanity | |||
Link | Royal Ballet of Cambodia-Inscribed in 2008 (3.COM) |
របាំមណីមេខលា (English: Robam Moni Mekhala) ជារបាំដែលមានភាពល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារឿងនិទានបែបប្រកួតប្រជែងរវៀងសិស្សនៃឥសីគ្រូដ៏មានអានុភាពនាំមកនូវជីវិតរន្ទះនិងផ្គរលាន់តំណាលពីតួអង្គនាង មេខលា និង រាមឥសូរ (Moni Mekhala and Ream Eyso) ដេញដណ្ដើមគ្នាយកកែវពន្លឺ ជាមួយ ភ្លេងពិណពា្យ ដរណ្ដំ [១] របាំមណីមេខលា ជារបាំបែបសក្ការៈ ដែលដកស្រង់ចេញពី រឿងដើមកំណើតរន្ទះ (ប្រជុំរឿងព្រេងខ្មែរ ភាគ៤) ឆ្នាំ ១៩៦៣ និង បានចងក្រងជារបាំមណីមេខលា ក្នុងឆ្នាំ ១៩៦៥ ដែលលើកយកតែទួអង្គ ២ ប៉ុនណោះ គឺនាង អារក្ខៈទេវី និង សិស្សច្បងរបស់នាង អាសុរា រាមឥសូរ (Arakhak Devi) & (Ream Eyso) នៅពេលដែលនាងបានកែវពន្លឺពីឥសីគ្រូ នាងលើកគ្រវីឡើងលើវេហា ធ្វើឲ្យមេឃាប្រែពណ៌ ក្នងពាក្យថា មេឃកាឡា ដោយពាក្យនេះងាយស្រួលហៅនិងចំណាំ គេក៏ដាក់ឈ្មោះរបាំនេះថា របាំមណីមេឃលា ដោយពាក្យមេឃ នៃ ព្យញ្ឃនៈជាអក្សរ ឃ ជាក្រមខ្យល់សម្លេង (អ៊) ដូចនេះនិងទាញពាក្យ ល ជាខ្យល់ អ៊ ដែរ ដូចនេះហើយគេប្ដូរការសរសេរថា របាំមណីមេខលាវិញ ព្រោះ ព្យញ្ជនៈអក្សរ ខ ជាអ្នកទាញ ក្រមខ្យល់សម្លេង (អ) ទើបគេអានពាក្យ មេខលា ជាខ្យល់សម្លេង (អ) វិញ ។ របាំមណីមេខលា ជារបាំតំណាងឲ្យការសម្ដែងបួងសួង សុំទឹកភ្លៀងផងដែរ ហើយ តួអង្គមួយទៀត ក្នុងរបាំនេះគឺ តួអង្គ ព្រះវរឈុន ជាសិស្សប្អូននាង អារក្ខៈទេវី ដែលមានអវុធជាព្រះខ័ន រៀងរាល់មួយឆ្នាំម្ដង នាង អារក្ខៈទេវី តែងនាំ វរឈុន និងទេពនិករ រាំលេងកំសាន្ត នៅឋានទេវតា ដែលឈុតរបាំនោះហៅថា របាំទេវៈបួងសួង ឬ របាំបួងសួង ។ [២]
ដែលមាន ៧ ឈុតឆាក (7 scene) និង មានបទភ្លេងពិណពាទ្យចំនួន ៥ ដូជា ៖