រស់ សេរីសុទ្ធា | |
![]() | |
Cambodian Pop Singer 1960s - 1970s Ros Sereysothea | |
ឈ្មោះ | រស់ សេរីសុទ្ធា |
រហ័ស្សនាម | រាជនីសំឡេងរៃមាសកណ្ដឹង Queen of the Voice Cicada Golden Bell |
ថ្ងៃ.ខែ.ឆ្នាំកំណើត | 06 វិច្ឆិកា 1947 |
មរណៈភាព | 1977 (30ឆ្នាំ) |
សញ្ជាតិ | ![]() |
ប្រភេទតន្ត្រី | Khmer Music, Classic, Rock , Jazz, Blues, Twist, Ah Go-Go, Bolero, Cha-cha-cha. |
ឆ្នាំសកម្ម | 1963-1975 |
អជីបសិល្បៈ |
|
ស្លាកតន្ត្រី | ផលិតកម្ម វណ្ណច័ន្ទ |
រស់ សេរីសុទ្ធា (អង់គ្លេស: Ros Sereysothea) (កើតថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៧) នាងគឺជាតារាចម្រៀងកម្ពុជាមួយរូប ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់នាងក្នុងឆ្នាំ ១៩៦៣ និងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងចម្រៀងឯកថ្នាក់ខេត្ត ប្រចាំ ខេត្តបាត់ដំបង ជាមួយនិង ស្នាដៃនិពន្ធរបស់លោកកវី គង្គ ប៊ុនឈឿន ដែលបទនេះមានចំណងជើងថា "កូនអ្នកនេសាទ" ។ ភាពល្បីល្បាញរបស់ រស់ សេរីសុទ្ធា នាងបានចេញនូវ អាល់ប៊ុម ទី១ របស់ខ្លួនក្នុងបទ "ស្ទឹងខៀវ" (Blue River) ជាមួយនិង ស្នាដៃនិពន្ធរបស់លោក ស្វាយ សំអឿន បទនេះផងដែរ បានរុញកេរ្តិ៍ឈ្មោះរបស់នាងជាប់ក្នុងកំពូលបទចម្រៀងវិទ្យុជាតិបាត់ដំបង (Top in Radio National Battambang) ហៅកាត់ថា RNB ។ ការចេញបទចម្រៀងជាបន្តបន្ទាប់ របស់អ្នកនាង បានធ្វើឱនាងក្លាយជាតារាចម្រៀងដ៏ពេញនិយមប្រចាំប្រទេសកម្ពុជាផងដែរ ។[១]
Early Life
រស់ សេរីសុទ្ធា កេីតនៅថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៤៧ នាងមានកំណើតនៅក្នុងគ្រួសារកសិករក្រីក្រមួយ ក្នុង ខេត្តបាត់ដំបង ។ សុធា មានឪពុកឈ្មោះ រស់ ប៊ុន និង ម្ដាយឈ្មោះ ណាត់ សាមៀន និង មានបងប្អូនចំនួន ៥ នាក់ ប្រុស១នាក់ ស្រី៤នាក់ (បច្ចុប្បន្នស្លាប់ទាំងអស់) បងស្រីទី១ ឈ្មោះ រស់ សាបឿន, បងស្រីទី២ ឈ្មោះ រស់សាបឿត, បងប្រុសទី៣ ឈ្មោះ រស់ សុគន្ធ, ទី៤សុធាផ្ទាល់ ឈ្មោះ រស់ សេរីសុទ្ធា និង ទី៥ប្អូនស្រី ឈ្មោះ រស់ សេរីសោភ័ណ, សុធា នាងបានចូលសិក្សា ថ្នាក់អនុវិទ្យាល័យនេតយ៉ង់ ក្នុងខេត្តបាត់ដំបង ។ ទេពកោសល្យ របស់សុធា បានរកឃើញនៅអាយុ ១៣ ឆ្នាំ ពេលដែលនាងបានច្រៀងចម្រៀង ប្រចាំថ្នាក់អនុវិទ្យាល័យ ក្នុងឆ្នាំ ១៩៦០ សិស្សរួមថ្នាក់ និងលោកគ្រូ អ្នកគ្រូ តែងតែសរសើរទឹកដមសម្លេងដ៏ច្បាស់ ស្រទន់ និង ខ្លាំងរបស់ សុធា ដែលប្រៀបបាននិង សម្លេងរណ្ដំរបស់សត្វរៃ ហើយសុធា ត្រូវបានគេដាក់ឈ្មោះហៅក្រៅពេលនោះថា (អារៃ) ដោយឪពុករបស់សុធា មើលឃើញពីទេពកោសល្យផ្នែកចម្រៀងដូចនេះ ក៏បាននាំសុធា ដើរច្រៀងតាមពិធីមង្គលការ និង ភោជនីយដ្ឋានផ្សេងៗ ក្នុងខេត្តបាត់ដំបង ។[២]
Music career
រស់ សេរីសុទ្ធា បានឈានជេីងចូលវិស័យសិល្បះ ដំបូងនាអំឡុងឆ្នាំ ១៩៦៣ ដែលពេលនោះនាងបានឡើងថ្នាក់សិក្សា និងបានចូលរៀននៅវិទ្យាល័យនេតយ៉ង់ និង បានចូលទៅច្រៀង ក្នុងក្រុមចម្រៀងយោធា នូវអាយុ ១៦ ឆ្នាំ និង បានក្លាយជាក្រុមចម្រៀង ប្រចាំខេត្តបាត់ដំបង ហើយ សុធា ជាអ្នកចម្រៀងប្រចាំឱ្យភោជនីដ្ឋានមួយមាន ឈ្មោះថា ភោជនីយដ្ឋានស្ទឹងខៀវផងដែរ ។ ថ្ងៃមួយ លោក អុឹម សុងសុឺម បានចូលមកហូបអាហារនៅទីនេះ ក៏ប្រទះនិងនាង រស់ សេរីសុធា ដែលកំពុងច្រៀងឡើងពិរោះ លោកក៏បានទាក់ទង ឱ្យរូបនាងទៅច្រៀងនៅ ក្រុងភ្នំពេញ ក្នុងឆ្នាំ ១៩៦៥ អ្នកទាំងពីរបានចេញបទចម្រៀងឆ្លងឆ្លើយ ក្នុងអាល់ប៊ុម ទី១ ដែលមានចំណងជើងថា (ខ្មៅអើយខ្មៅ) ជាប្រភេទតន្ត្រីនៃចង្វាក់ បូលេរ៉ូ (Bolero) ដែលជាចង្វាក់ពេញនិយម ក្នុងពេលនោះ ហើយនោះក៏ជាពេលដែលសុធា បានចាប់ផ្ដើមល្បីឈ្មោះចាប់ពីពេលនោះមក និងបានបន្តចេញបទចម្រៀងច្រើនជាងមួយពាន់បទផងដែរ ។[៣]
Popular songs
ក្នុងអំឡុងឆ្នាំ ១៩៦៥ រស់ សេរីសុទ្ធា បានចាប់ផ្ដើមច្រៀងចម្រៀងដៃគូជាលើកដំបូង ជាមួយលោក អុឹម សុងសុឺម ដែលបានចេញនូវបទចម្រៀងមានចំណងជើងថា "ខ្មៅអើយខ្មៅ" និងបទ "ចាំមើលតែផ្លូវ" ក្នុងចង្វាក់ភ្លេងបូលេរ៉ូ (Bolero) បទចម្រៀងនេះបានចាប់ផ្ដើមល្បីល្បាញ ក្រោយមកបទចម្រៀងនេះបានជាប់ក្នុងកំពូលតារាង វិទ្យុជាតិកម្ពុជា (Radio National Kampuchea) ហៅកាត់ថា "RNK" បទនេះផងដែរ បានរុញកេរ្តិ៍ឈ្មោះរបស់នាងថែមមួយកម្រិតទៀត រហូតដល់នាងអាចចេញនូវ អាល់ប៊ុមទោលផ្ទាល់ខ្លួន (Solo Album) នូវបទចម្រៀងដែលមានចំណងជើងថា "ជំនោរប៉ៃលិន" បទចម្រៀងនេះបានធ្វើឱ្យនាងមានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតនាងទទួលបានការសហការណ៍ផ្ទាល់ជាមួយលោក ស៊ីន ស៊ីសាមុត ក្នុងការចេញនូវបទចម្រៀងឆ្លងឆ្លើយជាបន្តបន្ទាប់ ផងដែរ ។[៤]
Achievement
សមិទ្ធិផល របស់អ្នកនាង រស់ សេរីសុទ្ធា ត្រូវបានសាកសួរពីប្រជាពលរដ្ឋ ដែលឆ្លងកាត់នាសម័យកាលនោះ ពានរង្វាន់ និង ការតែងតាំង និងត្រូវបានកែសម្រួលបន្ថែមទៀត ឱ្យមានភាពសុក្រិតនិង ត្រឹមត្រូវ បើការចងក្រងនេះរកឃើញនៅ ប្រភពជាក់លាក់ ឬ ឯកសារយោង ណាមួយច្បាស់លាស់បន្ថែមទៀតនោះ ។
ឆ្នាំ | ការដាក់ចូល | ប្រភេទពាន | លទ្ធផល | ស្ថាប័នផ្សព្វផ្សាយ |
---|---|---|---|---|
1965 | ចាំមើលតែផ្លូវ | Top 1 National Radio Kampuchea | Nominated | Phnom Penh National Radio of Cambodia |
1965 | ជំនោរប៉ៃលិន | Apsara Golden Music Awards | Won | Apsara Golden Film Festival |
1966 | ចម្រៀងភាពយន្តល្អបំផុត | Best Music Films Song | Won | Kep International Film Festival |
1967 | តារាដែលសហការណ៍គ្នា បានល្អបំផុតប្រចាំឆ្នាំ | Best Collaboration of The Year | Won | Chaktomuk National Film Festival |
1968 | រាជនីសំឡេងរៃមាសកណ្ដឹង | Queen of the Voice Cicada Golden Bell | Nominated | Ministry of Propaganda of Cambodia |
1969 | តារាចម្រៀងស្រីល្អបំផុតប្រចាំឆ្នាំ | Best Female Song of the Year | Won | Preah Suramrit National Film Festival |
Discography
ដោយសារតែប្រទេសកម្ពុជាបានឆ្លងកាត់សម័យកាលសង្គ្រាមឆ្នាំ (១៩៧៥-១៩៧៩) និងបានបំផ្លិចផ្លាញប្រទេសកម្ពុជាស្ទើរតែទាំងស្រុង ក្នុងរបបវាលពិឃាដ ប៉ុលពត នាសម័យកាល កម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយពួក ខ្មែរក្រហម ដូចនេះប្រភពឯកសារ ស្ដីពីអាល់ប៊ុមបទចម្រៀង របស់អ្នកនាង រស់ សេរីសុទ្ធា មិនត្រូវបានកំណត់ដោយឆ្នាំចេញផ្សាយជាក់លាក់នោះទេ ។
១- កំណាព្យស្នេហ៍
២- កម្មស្នេហ៍ស្រីអាំ
៣- កុំដាច់មេត្តា
៤- កំណួចវាយោ
៥- ចិត្តឥតល្អៀង
៦- ចង់បានផ្កាអ្វី
៧- ចោរលួចចិត្ត
៨- ច័ន្ទចាកមេឃ
៩- ច្រូតស្រូវ
១០- ឋានៈផ្សេងចិត្តផ្សេង
១១- តូចចិត្តណាស់ ស្តាប់
១២- តូចអើយតូចស្រី
១៣- ថ្មគោលស្រមោលស្នេហ៍
១៤- ផ្ទះអូនក្បែរភ្នំសំពៅ
១៥- ទាវអើយស្រីទាវ
១៦- ទូកបងអុំស្កាត់
១៧- ទេសភាពព្រលឹម
១៨- បោះឈូង
១៩- ភូមរាអភ័ព្វ
២០- ម៉ាពីណោក
២១- ម្លប់ស្នេហ៍ដើមស្រឡៅ
២២- មួយកំផ្លៀងអនុស្សាវរីយ៍
២៣- យប់យន់ទន់ត្រជាក់
២៤- យើងកុំភ្លេចគ្នា
២៥- រាំឆា ! ឆា ! ឆា !
២៦- រាំកិតជិតកាយ
២៧- លាហើយស៊ូម៉ាត្រា
២៨- សន្យាឲ្យបងចាំ
២៩- ស្នេហាពិនវង្ស
៣០- ស្រណោះអូរជ្រៅ
៣១- ស្រីតូចច្រឡឹង
៣២- ស្រីណាហ៊ានវាយ
៣៣- អានុភាពនៃពុកមាត់
៣៤- ឯណាព្រហ្មចារី
៣៥- ឧត្តមភរិយាទាហាន
៣៦- ម្តេចហ៊ានសួរខ្ញុំ
៣៧- ធ្លាក់ពីនាយដល់អាយ
Ros Sereysothea Music licensing
ក្រោយពេលប្រទេសកម្ពុជា បានរួចផុតចេញពីសម័យកាលសង្គ្រាម ប៉ុន្តែការគ្រប់គ្រងនៅច្បាប់កម្មសិទ្ធបញ្ញា នៅមិនទាន់មានប្រសិទ្ធភាពនោះទេ មានការរំលោភលើកម្មសិទ្ធបញ្ញាបទចម្រៀងរបស់ អ្នកនាង រស់ សេរីសុទ្ធា ជាច្រើនករណីផងដែរ ដូចនេះហើយ តម្រូវឱ្យមានការប្រើអាជ្ញាប័ណ្ណតន្ត្រីដែលមានការរក្សាសិទ្ធិនៃម្ចាស់កម្មសិទ្ធបញ្ញា ។ អាជ្ញាប័ណ្ណតន្ត្រីមានគោលបំណងធានាថាម្ចាស់កម្មសិទ្ធិបញ្ញាលើការងារតន្ត្រីត្រូវបានផ្តល់សំណងសម្រាប់ការប្រើប្រាស់ជាក់លាក់នៃការងាររបស់ពួកគេ ហើយអ្នកទិញមានសិទ្ធិកំណត់ក្នុងការប្រើប្រាស់ការងារដោយគ្មានកិច្ចព្រមព្រៀងដាច់ដោយឡែក ។ ភាពកម្សោយ នៃប្រព័ន្ធដឹកនាំរដ្ឋបច្ចុប្បន្ន ជាការពិតណាស់ រដ្ឋត្រូវតម្រូវឱ្យតារាចម្រៀងទាំងអស់ត្រូវបង់ពន្ធជូនរដ្ឋ ហើយបទចម្រៀងដែលពួកគេបានច្រៀង និងរកកម្រៃបាន ត្រូវគាំពារដោយរដ្ឋ លើអាជ្ញាប័ណ្ណតន្ត្រី នៃច្បាប់កម្មសិទ្ធបញ្ញា ករណីដែលអ្នកចម្រៀងបានស្លាប់ទៅហើយក្ដីហើយបទចម្រៀងពួកគេ នៅតែអាចរកកម្រៃបាន ដូចនេះប្រាក់ចំនូលពីការលក់បទចម្រៀងនេះត្រូវបានទៅលើក្រុមគ្រួសាររបស់ពួកគេ ចំពោះករណីដែលអ្នកចម្រៀងមិនមានក្រុមគ្រួសារ ទទួលយកមរតកចម្រៀងនេះ ប្រាក់ចំនូលត្រូវបញ្ចូលជាទ្រព្យសម្បត្តិរដ្ឋ នៅពេលដែលតារាចម្រៀងកម្ពុជាទាំងអស់បានបង់ពន្ធជូនរដ្ឋ រដ្ឋត្រូវបង្កើតកម្មវិធីឈ្នះពានតន្ត្រីដើម្បីលើកទឹកចិត្តទៅក្រុមអ្នកចម្រៀងវិញផងដែរ ដើម្បីជួយសាងកេរ្តិ៍ឈ្មោះរបស់ពួកគេក្នុងវិស័យសិល្បៈតន្ត្រីនៅកម្ពុជា ឧទាហរណ៍៖ គួរបង្កើតឱ្យមានកម្មវីធីឈ្នះពានតន្រ្តីដូចជា Cambodian Music Awards ឬ Cambodia National Music Awards ជាដើម ។