អត្ថបទនេះមិនបានបញ្ជាក់អំពីប្រភព ឬឯកសារយោងទេ។ សូមចូលរួមជួយក្នុងអត្ថបទនេះ ដោយរក-បញ្ជាក់អំពីប្រភព-ឯកសារយោងដែលគួរទុកចិត្តបាន។ ខ្លឹមសារគ្មានប្រភពអាចនឹងត្រូវ ជជែក ហើយនិងដកចេញ ។ (ខែកុម្ភៈ២០១០) |
អត្ថបទនេះ ប្រហែលត្រូវសរសេរឡើងវិញទាំងស្រុង ដើម្បីឲ្យស្របតាមមាត្រដ្ឋានគុណភាព របស់វីគីភីឌា។ អ្នកអាចជួយបានដោយចុចទីនេះ។ អ្នកអាចស្វែងរកការណែនាំ និង ធ្វើការពិគ្រោះយោបល់នៅក្នុងទំព័រ ទំព័រពិភាក្សា។ (ខែមិថុនា២០០៩) |
រាជវង្សហុងបាង (ចិន: 鴻龐; ភិងអ៊ិង: Hóng Páng; យួន: Hồng Bàng) ក៏ត្រូវបានគេស្គាល់ថាជារាជវង្សឡាក់ដែរ គឺជារាជវង្សទីមួយដែលបានប៉ាន់ស្មានថាគ្រប់គ្រងប្រទេសវៀតណាម (ក្រោយមកទៀតបានស្គាល់ថាជាវ៉ាន់ឡាង) អស់រយៈពេលជាង២០០០ឆ្នាំ រហូតដល់សតវត្សទីបី ម.គ. ។ ស្ថាបនិករាជវង្សគឺត្រូវនិយាយថាជាហុង វឿង (Hùng Vương) ។ មានរឿងនិទានជាច្រើនដែលពាក់ព័ន្ធនឹងរាជវង្សនេះ ប៉ុន្តែព៌តមានខាងប្រវត្តិសាស្ត្រអាចបញ្ជាក់បានមានតិចតួច ដែលប្រហែលជារាជវង្សនេះហើយ ។
វៀតណាម ជាជាតិមួយតាំងនៅតាមបណ្ដោយឆ្នេរខាងកើតនៃដីដ៏ធំអាស៊ីអាគ្នេយ៍ មានប្រវត្តិសាស្ត្រយូរលង់ និងច្របូកច្របល់ ។ ៥០០០ឆ្នាំកន្លងទៅហើយ វៀតណាមខាងជើងគឺជាកន្លែងមួយដែលសំបូរដោយជួរភ្នំ ព្រៃ និងទន្លេបឹងបួរ ។ ប្រជាជនកាលពីសម័យបុរាណភាគច្រើនបានរស់នៅ ក្បែរៗទន្លេហុង និងទន្លេម៉ា ។
តាមរយៈ ដាយវៀតស៊ុគីធាន់ធូ (Đại Việt Sử Ký Toàn Thư) តាំងពី១០០០ឆ្នាំជាងមក អ្នកស្រុកបុរេប្រវត្តិ (ក្រោយយុគថ្ម) ប្រជាជនកុលសម្ព័ន្ធបានកើនឡើងហើយបានរាយប៉ាយទូទាំងវៀតណាម ។ នៅក្បែរទន្លេហុង ទន្លេកា និងទន្លេម៉ា មានកុលសម្ព័ន្ធវៀតណាម១៥កុលសម្ព័ន្ធ ។ កុលសម្ព័ន្ធវៀតណាមទាំង១៥នេះគឺជាកុលសម្ព័ន្ធដើមដំបូងនៅពេលសម័យនោះ ។ ទឹកដីរបស់ពួកគេរាប់ពីទន្លេហុងរហូតដល់ជើងភ្នំបា ទល់នឹងជើងភ្នំតាមបាវ ។ មេដឹកនាំកុលសម្ព័ន្ធដំបូងគេម្នាក់បានបង្រួបបង្រួមកុលសម្ព័ន្ធដ៏ទៃៗ ដើម្បីក្លាយជាមេដឹកនាំនៃកុលសម្ព័ន្ធទាំង១៥ ។ លោកបានប្រកាសខ្លួនឯងថាស្ដេច ហើយមានគោរម្យងារថា ហុង វឿង (Hùng Vương) ដោយបង្កើតបានរាជវង្សវៀតណាមដំបូងគេដែលគេស្គាល់ថាគឺ ហុង បាង ។ ទ្រង់ត្រូវបានចាត់ទុកថាជាមហាបុរសវប្បធម៌វៀតណាម ដែលទ្រង់ត្រូវបានគេលើកសរសើរ ជាមួយការបង្រៀនប្រជារាស្ត្ររបស់ព្រះអង្គពីរបៀបដាំដុះស្រូវ ។ ហុង វឿង គឺជាស្ដេចទីមួយនៅវៀតណាម (ប្រមាណ២៨៩៧ម.គ.) ហើយនិងបិតាស្ថាបនិកនៃប្រទសនេះ ។ ស្ដេចហុងបានដាក់នាមឲព្រះរាជាណាចក្ររបស់ព្រះអង្គថា វ៉ាន់ឡាង (នាមមានន័យថាវៀតណាមនៅសម័យបច្ចុប្បន្ន) ហើយបានបង្កើតរាជធានីនៅ ផុងចៅ (Phong Châu) (វៀតទ្រី, ខេត្តភូថូ) នៅចំនុចប្រសព្វនៃទន្លេបី ដែលជាតំបន់ដីសណ្ដទន្លេមេគង្គចាប់ផ្ដើមឡើងពីជើងភ្នំ ។
ការគ្រប់គ្រងត្រូវបានបន្តទៅឲរជ្ជទាយាទហុង វឿងដែលបានបង្កើតរាជវង្សហុង ។ រាជវង្សហុងបានបញ្ឈប់បន្ទាប់ពីព្រះញាតិ១៨វង្សស្នងបន្ត នៅពេលការមកដល់នៃមេដឹកនាំកងទ័ព ដោយសញ្ជ័យរបស់អាន ដ្យឿង វឿង (An Dương Vương) លើវ៉ាន់ឡាង ។ រាជវង្សហុងបាងត្រូវបានគ្រប់គ្រងដោយកូនចៅញាតិវង្ស១៨វង្ស (ទោះបីជានាមនៃស្ដេចទីមួយរបស់ញាតិវង្សនីមួយៗ ត្រូវយកមកប្រើឡើងវិញក៏ដោយ) ។ សង្គ្រាមដ៏ច្រើនត្រូវបានផ្ទុះឡើងនៅសម័យចុងរាជវង្សនេះ ។ សម័យហុងវឿងកំពុងតែចំរើនជឿនលឿនជាមួយនឹងការរីកចំរើនស្រូវឡើងទឹកនៅតំបន់ដីសណ្ដទន្លេក្រហម នៅពាក់កណ្ដាលយុគសំរិទ្ធ ។
ហុង វឿងទីមួយបានបង្កើតឡើងនូវរដ្ឋនៃប្រជាជាតិវៀតចេញ ពីកុលសម្ព័ន្ធទាំង១៥នៃឡាក់វៀតក្នុងការឆ្លើយតបនឹងតំរូវការ នៃសហប្រតិកម្មក្នុងប្រព័ន្ធធារាសាស្ត្រដែលកំពុងតែសាងសង់ ហើយនិងតស៊ូប្រឆាំងនឹងសត្រូវ ។ នេះគឺពិតជាទំរង់ដំបូងមួយមែននៃរដ្ឋដែលមានស្ដេចហុងនៅកំពូល ខាងក្រោមទ្រង់គឺក្រុមជំនុំដែលប្រកបដោយជំនួយការជាច្រើនឡាក់ហ៊ៅ (Lạc Hầu) ។ ប្រទេសចងសម្ព័ន្ធដោយ១៥បូ (តំបន់) តំបន់នីមួយៗត្រូវបានគ្រប់គ្រងដោយ ឡាក់ទឿង (Lạc Tướng)ម្នាក់ ជាធម្មតាឡាក់ទឿងគឺជាសមាជិកនៃគ្រួសាររាជវង្សស្ដេចហុង ។ ។ បូមានកូនភូមិនិងភូមិកសិកម្មហូរហែរ ដោយទំនាក់ទំនងបក្សមាតានិយមនិងដឹកនាំដោយ ពួកបូឈិញ (Bộ Chính) (ជាធម្មតាជាព្រឹទ្ធាចារ្យកុលសម្ព័ន្ធស្ត្រី) ។
ព្រំដែនប្រទេសភាគខាងកើតគឺសមុទ្រ (ឈូងសមុទ្រតុងកឹងឥឡូវនេះ) ខាងលិចទល់នឹងបាថាច់ (ស៊ីឈ័ន) ខាងជើងទល់នឹងបឹងដុងទីង និងខាងត្បូងទល់នឹងនគរហ៊ូទុន (ចាម្ប៉ា) ។
សេដ្ឋកិច្ចត្រូវពឹងផ្អែកសំខាន់លើដំណាំស្រូវឡើងទឹកហើយបន្ថែមលើនោះគឺសិប្បកម្ម ការបរបាញ់និងការបេះផល្លានុផល ការចិញ្ចឹមសត្វនិងនេសាទ ។ ជាពិសេសជំនាញសិតសំរិទ្ធិនៅក្នុងកំរិតខ្ពស់ ។ កេរដំណែលដ៏ល្បីគឺស្គរសំរិទ្ធិដុងសឺនលើស្គរនោះបរិយាយ អំពីរចនាបថផ្ទះ សំលៀកបំពាក់ ប្រពៃណី ទំនៀមទម្លាប់ និងសកម្មភាពវប្បធ៌មនៃសម័យរជ្ជកាលហុង ។ ពួកស្ដេចហុងបានគ្រប់គ្រងវ៉ាន់ឡាង នៅក្នុងបែបសក្ដិភូមិ ដែលមានជំនួយដោយពួកលោកម្ចាស់ឡាក់ ដែលបានគ្រប់គ្រងលំនៅដ្ឋានតាមឃុំនៅក្បែរៗតំបន់បញ្ចូលទឹក ហើយរៀបចំសំណង់និងតំហែទាំភ្លឺស្រែ និងចាត់ចែងការផ្គត់ផ្គង់ទឹក ។ ក្រៅពីការដាំដុះស្រូវ ប្រជាជនវ៉ាន់ឡានបានដាំធញ្ញជាតិដ៏ទៃទៀតនិងសណ្ដែកហើយចិញ្ចឹមសត្វពាហនៈ សំខាន់គឺក្របី មាន់ និងជ្រូក ។ ការបង្កើតគ្រឿងស្មូន និងការធ្វើឫស្សីគឺត្រូវបានអភិវឌ្ឍខ្ពស់ដោយពួកសិប្បករ ក៏ដូចជាកាត្បាញកញ្ជើរល្អី ការធ្វើស្បែក ហើយនិងការត្បាញធ្មៃ ក្រចៅនិងសូត្រ ។ ទាំងដំណឹកជញ្ជូននិងគមនាគមន៍ត្រូវបានផ្ដល់ ដោយទូកចែវលុងជាច្រើនដែលមានប្រមូលផ្ដុំនៅតាមបណ្ដាញទន្លេ និងព្រែក ។
នៅប្រហែលឆ្នាំ២០០០ម.គ. ការរីកចំរើននៃដំណាំស្រូវឡើងទឹកនិងការសិតសំរិទ្ធិ នៅតាមទំនាបនៃទន្លេម៉ានិងទន្លេហុងបាននាំឲមានវឌ្ឍនភាពនៃវប្បធ៌មដុងសឺន ដែលគួរឲកត់សំគាល់ចំពោះស្គរសំរិទ្ធិរចិតជាច្រើន នៃវប្បធ៌មនេះ ។ អាវុធ ឧបករណ៍និងស្គរសំរិទ្ធិ នៃស្ថានីយដុងសឺននានបង្ហាញនូវឥទ្ធិពលអាស៊ីអាគ្នេយ៍ ដែលឆ្លុះឲឃើញនូវប្រភពដើមនៃបច្ចេកវិជ្ជាសិតសំរិទ្ធិ ។ ស្ថានីយរ៉ែទង់ដែងបុរាណតូចៗជាច្រើនត្រូវបានរកឃើញនៅវៀតណាមខាងជើង ។ ភាគខ្លះនៃភាពស្រដៀងៗគ្នារវាងស្ថានីយដុងសឺននាន និងស្ថានីយអាស៊ីអាគ្នេយ៍ដ៏ទៃទៀតរួមមានវត្តមាននៃម្ឈូសរាងដូចទូក និងក្រឡកប់ខ្មោច លំនៅដ្ឋានមានជើងសរសរ និងភស្តុតាងនៃប្រពៃណីទំពារស្លាម្លូ និងការធ្វើឲធ្មេញខ្មៅ ។
ហុង វឿង ចុងក្រោយបង្អស់ត្រូវបានផ្ដួលរំលំនៅឆ្នាំ២៥៨ម.គ.ដោយថាច់ ផាន់ (អាន ដ្យឿង វឿង) ព្រះរាជានៃឪវៀត ។ អាន ដ្យឿង វឿង បានសញ្ជ័យបានវ៉ាន់ឡាង (ឡាក់វៀត) ហើយបានបង្រួបបង្រួមកុលសម្ព័ន្ធឡាក់វៀតនិងឪវៀត ដើម្បីបង្កើតនគរឪវៀត កសាងរាជធានី និងបន្ទាយប្រាការនៅកូលៅ សាបសិបប្រាំគីឡូម៉ែត្រខាងជើងហានណូយសម័យបច្ចុប្បន្ន ។
មានរជ្ជកាលស្ដេចហុង១៨បន្តបន្ទាប់គ្នា ផ្ទេរពីជំនាន់មួយទៅជំនាន់មួយ ងារទាំង១៨នៃស្ដេចទីមួយដែលគេបានស្គាល់៖
ព្រះញាតិវង្ស | គោរម្យងារ | ព្រះនាមពិត | ឆ្នាំព្រះសូត្រ | រជ្ជកាល |
---|---|---|---|---|
ឈី កាន់ | គិញ ដ្យឿង វឿង | ឡុក តាច់ | ២៩១៩ម.គ. | ២៨៧៩-២៧៩៤ម.គ. |
ឈី ខាំ | ហុង ហៀន វឿ | សុង ឡាម | ២៨២៥ម.គ. | ស្ដេចច្រើនអង្គគ្រប់គ្រងពី២៧៩៣-២៥២៥ម.គ. ស្ដេចទាំងអស់យកងារថា ហុង ហៀន វឿង |
ឈី កាន | ហុង ខ្វឿក វឿង | ហុង ឡាន | ស្ដេចជាច្រើនអង្គសោយរាជ្យពី២៥២៤-២២៥៣ម.គ. ស្ដេចទាំងអស់យកគោរម្យងារថា ហុង ខ្វឿក វឿង | |
ឈី ឆាន | ហុង ហៅ វឿង | ហុង ប៊ីវ ឡាង | ស្ដេចច្រើនអង្គសោយរាជ្យពី២២៥៤-១៩១២ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង ហៅ វឿង | |
ឈី តុន | ហុង ហ៊ុយ វឿង | បាវ ឡាង | ២០៣០ម.គ. | ស្ដេចច្រើនអង្គសោយរាជ្យពី១៩៧១-១៧៧១ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង ហ៊ុយ វឿង |
ឈី លី | ហុង ហុន វឿង | ឡុង ទៀន ឡាង | ១៧៤០ម.គ. | ស្ដេច២អង្គសោយរាជ្យពី១៧៧១-១៦៩០ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង ហុន វឿង |
ឈី ខុន | ហុង ឈាវ វឿង | ខ្វឿក ឡាង | ១៧០២ម.គ. | ស្ដេច៥អង្គសោយរាជ្យពី១៦៩០-១៤៩០ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង ឈាវ វឿង |
ឈី ដ្វាយ | ហុង វី វឿង | ថ្វា វ៉ាន់ ឡាង | ១៤៦៦ម.គ. | ស្ដេច៥អង្គសោយរាជ្យពី១៤៣៥-១៣៣៥ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង វី វឿង |
ឈី ហ្គាប | ហុង ឌិញ វឿង | ឆាន ញ៉ាន ឡាង | ១៣៨១ម.គ.1381 BC | ស្ដេច៣អង្គសោយរាជ្យពី១៣៣៦-១២៥៦ម.គ. ស្ដេចទាំងអស់យកគោរម្យងារថា ហុង ឌិញ វឿង |
ឈី អាត | ហុង អ៊ុយ វឿង | ហ្វាង ឡុង ឡាង | ១២៩៤ម.គ. | ស្ដេច៣អង្គសោយរាជ្យពី១២៥៧-១១៦៧ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង អ៊ុយ វឿង |
ឈី ប៊ិញ | ហុង ទ្រិញ វឿង | ហុង ដាច់ ឡាង | ១២១៨ម.គ. | ស្ដេច៤អង្គគ្រងរាជ្យពី១១៦៨-១០៦១ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង ទ្រិញ វឿង |
ឈី ឌិញ | ហុង វូ វឿង | ដាច់ ហៀន ឡាង | ១១១៤ម.គ. | ស្ដេច៣អង្គសោយរាជ្យពី១០៦២-៩៦៦ម.គ. ស្ដេចគ្រប់អង្គយកគោរម្យងារថា ហុង វូ វឿង |
ឈី មៅ | ហុង វៀត វឿង | ត្វាន ឡាង | ៩៩០ម.គ. | ស្ដេច៥អង្គសោយរាជ្យពី៩៦៧-៨៦២ម.គ. គ្រប់អង្គយកគោរម្យងារថា ហុង វៀត វឿង |
ឈី គី | ហុង អាញ់ វឿង | វៀន ឡាង | ៩០៥ម.គ. | ស្ដេច៤អង្គសោយរាជ្យពី៨៦៣-៧៧៩ម.គ. គ្រប់អង្គយកគោរម្យងារថា ហុង អាញ់ វឿង |
ឈី កាញ់ | ហុង ទ្រៀវ វឿង | ឈាវ ឡាង | ៧៤៥ម.គ. | ស្ដេច៣អង្គសោយរាជ្យពី៧៨០-៦៨៦ម.គ. គ្រប់អង្គយកគោរម្យងារថា ហុង ទ្រៀវ វឿង |
ឈី តាន | ហុង តៅ វឿង | ដាច់ ខ្វាន ឡាង | ៧៤០ម.គ. | ស្ដេច៣អង្គសោយរាជ្យពី៦៨៧-៥៩៥ម.គ គ្រប់អង្គយកគោរម្យងារថា ហុង តៅ វឿង |
ឈី ញ៉ាម | ហុង ងី វឿង | បាវ ខ្វាង ឡាង | ៦០៥ម.គ. | ស្ដេច៤អង្គសោយរាជ្យពី៥៩៦-៣៣៦ម.គ. គ្រប់អង្គយកគោរម្យងារថា ហុង ងី វឿង |
ឈី ឃ្វុយ | ហុង ដ្វេ វឿង | ហ្វេ ឡាង | ៣៥០ម.គ. | ស្ដេច៣អង្គសោយរាជ្យពី៣៣៧-២៥៨ម.គ គ្រប់អង្គយកគោរម្យងារថា ហុង ដ្វេ វឿង |
មុនដោយ ដែលត្រូវបានប៉ាន់ប្រមាណ |
រាជវង្សវៀតណាម ២៨៩៧ម.គ.-២៥៨ម.គ. |
តដោយ រាជវង្សថាច់ |