វិទ្យាល័យព្រះស៊ីសុវត្ថិ Lycée Sisowath | |
---|---|
![]() | |
អាសយដ្ឋាន | |
មហាវិថីព្រះនរោត្ដម 12210 រាជធានីភ្នំពេញ, ![]() | |
Information | |
School type | គ្រឹះស្ថានសាធារណៈ |
Established | 1933 (as a lycée) |
Founded | 1873 |
Founder | Mr. Francois Fontaine |
Principal | មូល ស៊ុយហេង |
Teaching staff | more than 300 teaching staffs |
Campus | ១០ ខ្នង |
Campus size | 4 hectares (9.9 acres) |
Website | [១] |
វិទ្យាល័យព្រះស៊ីសុវត្ថិ ជាវិទ្យាលយ័មួយនៅក្នុងចំកណ្តាលបេះដូងរាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។ អនុវិទ្យាល័យនេះត្រូវបានគេបង្កើតនៅឆ្នាំ ១៨៧៣ ហើយនៅឆ្នាំ ១៩៣៣ ប្រែទៅជាវិទ្យាល័យរហូតមកដល់សព្វថ្ងៃនេះ។
ក្រោមការផ្តួចផ្តើមរបស់លោកហ្រ្វង់ស្វ័រហ្វុងតែន សាលាទំនើបដំបូងគេត្រួវបានបង្កើតនៅឆ្នាំ១៨៧៣។ សាលានេះជាសាលាបារាំងសេសEcole du Protectorat (សាលារាជការអាណាព្យាបាល)នៅរាជធានីភ្នំពេញ។ សាលានេះត្រូវបានគេប្តូរឈ្មោះទៅជាCollège du Protectoratអនុវិទ្យាល័យរាជការអាណាព្យាបាល)នៅឆ្នាំ១៨៩៣ បន្ទាប់មកCollège Sisowath អនុវិទ្យាល័យស៊ីសុវត្ថិនៅឆ្នាំ១៩០៥។ អនុវិទ្យាលយ័នេះសម្រាប់បំពាក់បំប៉នចំណេះដឹងសិស្សដើម្បីបម្រើការនៅក្នុងស្ថាប័នរាជការអាណានិគមនិយមបារាំងសេសផ្នែកយុត្តិធម៌និងផ្នែករដ្ឋបាល។
នៅឆ្នាំ១៩៣៣ អនុវិទ្យាល័យស៊ីសុវត្ថិបានប្រែក្លាយទៅជាវិទ្យាល័យព្រះស៊ីសុវត្ថិ។ សិស្សានុសិស្សជាតិកម្ពុជាបានបញ្ចប់ការសិក្សាលើកដំបូងនៅវិទ្យាល័យនេះនៅក្នុងឆ្នាំ១៩៣៩។ មានតែសិស្សចំនួន១៤៤ប៉ុណ្ណោះដែលបានបញ្ចប់សញ្ញបត្រទុតិយភូមិនៅឆ្នាំ១៩៥៤។ ក្រសួងអប់រំកាលណោះបានព្យាយាមបញ្ចូលការប្រើប្រាស់ភាសាខ្មែរនៅគ្រប់ថ្នាក់ដែលកាលនោះ វិទ្យាល័យព្រះស៊ីសុវត្ថិបានចាប់ផ្តើមនៅកំឡុងឆ្នាំ១៩៦៧។
នៅជំនាន់សាធារណរដ្ឋខែ្មរវិទ្យាល័យនេះត្រូវបានគេប្តូរឈ្មោះ២ដង ៖ លើកទី១ វិទ្យាល័យ៩តុលា នៅឆ្នាំ១៩៧០ បន្ទាប់មកនៅក្រោយថ្ងៃប្រកាសសាធារណរដ្ឋខ្មែរ ក៏ប្តូរឈ្មោះទៅជា វិទ្យាល័យ ភ្នំដូនពេញ នៅក្នុងឆ្នាំ១៩៧៤។ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ វិទ្យាល័យនេះបានប្រែក្លាយជាសាលាអង្គលីលេខ។ បុគ្គលិកសិក្សា គ្រូបង្រៀន សិស្សត្រូវបានបណ្តេញចេញហើ់យជំលៀសទៅតាមសហករណ៍ជនបទផ្សេងៗហើយមួយចំនួនត្រូវបានសម្លាប់។
ក្រោយថ្ងៃ៧មករា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបើកសាលានេះឡើងវិញ។ វិទ្យាល័យនេះបានបើកជាផ្លូវការនៅថ្ងែទី២១មករាឆ្នាំ១៩៨០ហើយបន្តរក្សាឈ្មោះរហូតដល់ឆ្នាំ ១៩៩៣ទើបក្រសួងអប់រំស្នើឲ្យប្តូរទៅឈ្មោះដើមវិញដើម្បីរក្សាកេរតំណែលប្រវត្តិសាស្រ្ត។
វិទ្យាល័យព្រះស៊ីសុវត្ថិមានទំហំ៤ហិចតា ខាងលិចទល់វិថីប៉ាស្ទ័រ(ផ្លូវ៥១) ខាងជើងទល់វិថីមគ្គមង្គលសុវណ្ណ(ផ្លូវ១៧៨) ខាងត្បូងទល់វិថី កែវ ជា(ផ្លូវ១៨៤) និងខាងកើតទល់មហាវិថីព្រះនរោត្តម។ វិទ្យាល័យនេះមានអាគារសិក្សា១០ខ្នង អាគាររោងជាង១ អាហារដ្ឋាន២ តារាងបាល់ធំ១ តារាងបាល់បោះ១ តារាងបាល់ទះ២ តារាងបោះប៊ូល១ និងអាគារទីចាត់ការ១ ដែលមានសោភណភាពបែបឥទ្ធិពលបារាំងសេស។
![]() |
អត្ថបទទាក់ទងនឹងសាលារៀននេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |