វិស័យអប់រំនៅកម្ពុជា

វិស័យអប់រំនៅកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា
រដ្ឋមន្ត្រីក្រសួងអប់រំឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ថវិកាអប់រំជាតិ (២០១១)
ថវិកា២៥១ លានដុល្លារ
ព័ត៌មានទូទៅ
ភាសាចម្បងភាសាខ្មែរ
ប្រភេទនៃប្រព័ន្ធជាតិ , ឯកជន
ការបង្កើត:១៩៣១
អក្ខរកម្ម (២០០៨)
សរុប៧៧.៦% []
ប្រុស៨៥.១%
ស្រី៧០.៩%
អត្រាចូលរៀន
សរុប៣,២៤៨,៤៧៩

ការអប់រំនៅកម្ពុជាត្រូវបានគ្រប់គ្រងដោយរដ្ឋតាមរយៈក្រសួងអប់រំនៅថ្នាក់ជាតិនិងដោយក្រសួងអប់រំនៅថ្នាក់ខេត្ត។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថារដ្ឋត្រូវការពារនិងលើកស្ទួយសិទិ្ធរបស់ប្រជាពលរដ្ឋឱ្យមានគុណភាពអប់រំគ្រប់កម្រិតទាំងអស់ដោយធានាថាពលរដ្ឋទាំងអស់មានឱកាសស្មើគ្នាក្នុងការរស់នៅ (មាត្រា ៦៦) ។ រដ្ឋនឹងអនុម័តកម្មវិធីអប់រំ "យោងតាមគោលការណ៍គរុកោសល្យទំនើបរួមទាំងបច្ចេកវិទ្យានិងភាសាបរទេស" ព្រមទាំងរដ្ឋគ្រប់គ្រងសាលារៀនសាធារណៈនិងឯកជននិងថ្នាក់រៀននៅគ្រប់កម្រិត (មាត្រា ៦៧) ។ []ប្រព័ន្ធអប់រំនៅកម្ពុជារួមមានៈសាលាបឋមសិក្សាប អនុវិទ្យាល័យទូទៅ ការអប់រំខ្ពស់និងការអប់រំក្រៅផ្លូវការ ។ ប្រព័ន្ធអប់រំរួមមានការអភិវឌ្ឍកីឡាការអប់រំបច្ចេកវិទ្យាព័ត៌មានការអភិវឌ្ឍការស្រាវជ្រាវនិងការអប់រំបច្ចេកទេស។ [] ការចុះឈ្មោះចូលរៀននៅសាលាបានកើនឡើងក្នុងកំឡុងឆ្នាំ២០០០ នៅកម្ពុជា។ ទិន្នន័យរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិបង្ហាញថាក្នុងឆ្នាំ២០១១ ចំនួនសិស្សចុះឈ្មោះចូលរៀនបឋមបានឈានដល់ ៩៦% នៃចំនួនកុមារអាយុក្រោមមធ្យម ៣៤% និងអនុវិទ្យាល័យ ២១% ។

អត្ថបទនេះត្រូវបានកំពុងបកប្រែពីភាសាអង់គ្លេសមកជាភាសាជាតិ ដោយយល់ឃើញថា ទំព័រនេះមានសារសំខាន់ចំពោះអ្នកសិក្សាទាំងអស់គ្នា ជាពិសេសក្មេងៗជំនាន់ក្រោយ ថាតើការអប់រំនេះគឺជាអ្វី? ហើយការអប់រំនេះមានតាំងពីពេល​ណាមក? ដូច្នេះហើយដើម្បីបានជាប្រយោជន៏ទាំងអស់គ្នានោះ សូមលោកអ្នកជួយត្រូតពិនិត្យអក្ខរាវិរុទ្ធ និងបន្ថែមអត្ថន័យអោយបានគ្រប់គ្រាន់ចំពោះទំព័រនេះផង ដើម្បីអោយអត្ថបទកាន់តែល្អប្រសើរដែលអាចទទួលយកប្រើការបាន។ សូមអរព្រះគុណ និង អរគុណ!

ឯកសារ:Education Logo.png

ffgg

ប្រវត្តិ

[កែប្រែ]

ប្រពៃណីការអប់រំនៅប្រទេសកម្ពុជាត្រូវបានចេញពីវត្តអារាម ហើយព្រះសង្ឃគឺជាគ្រូបង្រៀនសិស្សភាគច្រើនគឺសុទ្ធតែក្មេងប្រុស ហើយការអប់រំគឺត្រូវបានកំណត់ឲ្យទន្ទេញដដែលៗដូចព្រះសង្ឃទន្ទេញបាលី។ អំឡុងពេលបារាំ​ងគ្រប់គ្រង ប្រព័ន្ធ​អប់រំជាផ្អែកលើ​ភាសា​បារាំងត្រូវបានផ្តើមបញ្ជ្រាបចូលជាលំដាប់។ ដំបូងបារាំងបានធ្វេសប្រហែសចំពោះការអប់រំនៅប្រទេសកម្ពុជា។ វិទ្យាល័យចំនូនគត់ដែលសិស្សបានបញ្ចប់ការសិក្សានៅ១៩៣១ ហើយសិស្សត្រឹមតែ ៥០០០០ ទៅ ៦០០០០នាក់ប៉ុណ្ណេះ​ដែល​ក្មេងៗបានចុះឈ្មោះចូលរៀនក្នុងសាលាបឋមសិក្សាក្នុង ១៩៣៦។ ក្នុងឆ្នាំដែលទទួលបានឯករាជ្យភ្លាមៗ ចំនួនសិស្សបានកើនឡើងយ៉ាងគួរអោយកត់សំគាល់។ លោក វីហ្គឺរ៉ីបានផ្ដល់ទស្សនៈថា ការអប់រំគ្រប់ប្រភេទត្រូវបាន​រាប់បញ្ចូល​ក្នុង​ដំណោះស្រាយល្អមួយដោយប្រជាជនកម្ពុជាទាំងអស់ ហើយអាកប្បកិរិយាដោយមិននឹ​កដល់ទាំងនោះបានបង្កើតក្រុមដ៏ធំមួយនៃការ​ខ្វះការងារធ្វើមិនបានបញ្ចប់​ការសិក្សានៅចុងសតវត្សន៏ឆ្នាំ១៩៦០។

ចាប់ពីមុនសតវត្សន៏ទី២០រហូតដល់ឆ្នាំ១៩៧៥ ប្រព័ន្ធនៃការអប់រំបានប្រតិបត្តិទៅតាមគំរួរបស់បារាំង។ ប្រព័ន្ធនៃការអប់រំត្រូវបានបែងចែកទៅជា បឋម អនុ វិទ្យាល័យ ហើយនិងកំរិតខ្ពស់។ ការអប់រំក្នុងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជាត្រូវបាន​ស្ថិត​នៅក្រោមអំណាចច្បាប់ក្រសួងអប់រំដែលជាអ្នកមើលការខុសត្រូវទាំងស្រុងៈ វាបានធ្វើនិទស្សន៏នៃភាសា ស៊ីឈ្នួល និង ចំនាយលើគ្រូបង្រៀន អោយតែផ្គត់ផ្គង់ និងធ្វើ អធិការកិច្ចដល់សាលា។ នាយករបស់សាលា​បឋមសិក្សាម្នាក់​ដែលជា​អ្នកមានអំណាចគឺត្រូវបានកំណត់ឲ្យទៅតាមបណ្តាលខេត្ត។ គណៈកម្មាធិការវប្បធម៏នៅក្រោមក្រសួងអប់រំគឺ​ទទូលខុសត្រូវចំពោះការបង្កើនឡើននៅភាសាកម្ពុជា។

ការអប់រំជាដំបូងបានចែកជាពីរជុំនៃបីឆ្នាំដូចគ្នាគឺត្រូវបានបញ្ចូ​លខាងក្រៅប្រពន័្ធអប់រំ និងក្នុងប្រពន្ធ័អប់រំ។ ការសម្រេចជោគជ័យនៃ​ការប្រលងបញ្ចប់បានទទូលវិញ្ញាបនប័ត្របន្ទាប់ពីការវគ្គនីមួយៗ។ វគ្គសិក្សាអប់រំដំបូងស្ថិតលើការ​គណនានព្ធន្ត​សាស្រ្ត​ ប្រវត្តិសាស្រ្ត សីលធម៌ ពលរដ្ឋ ការព្រាង ភូមិសាស្រ្ត សុខវិទ្យា ភាសា ហើយនិង វិទ្យាសាស្ត្រ។ ថែមទាំងបានបញ្ចូលមុខវិជ្ជា អប់រំផ្លូវចិត្ត ហើយនិងការងារហត្ថកម្ម។ ការសិក្សាភាសាបារាំបានចាប់ផ្តើមក្នុងរយៈពេលពីរឆ្នាំ។​​ខ្មែរគឺជា​​​​​ភា សា​ការអប់រំក្នុងសម័យកាលដំបូង ប៉ុន្តែបារាំងគឺត្រូវបានបរើក្នុងសម័យកាលលើទី​ពីរហើយនិងមានបន្ទាប់មកទៀត។ ដោយមុនឆ្នាំ១៩៧០ ខ្មែរត្រូវបានបន្ថែមយ៉ាងទូលំទួលាយនៅក្នុងបឋមសិក្សា។ នៅក្នុង១៩៨០ សាលាបឋមសិក្សា​បានដំណើរ​ការចាប់ពីថ្នាក់ទី១ទៅដល់ថ្នាក់ទី៤។ ដោយមានការសន្មត់តាមទ្រឹស្តីសាលាបឋមសិក្សាមួយបាន​បម្រើការតាមភូមិនីមួយ។ ការអប់រំអនុវិទ្យាល័យក៏ដូច្នោះដែរគឺត្រូវបានបែងចែកជាពីរជុំ។ បួនឆ្នាំម្តងបានបង្រៀននៅមហាវិទ្យាល័យ យោងតាម​រយៈបីឆ្នាំម្តងបានបង្រៀននៅមហាវិទ្យាល័យ លីឈី។ ជំហានដំបូងនៃការអប់រំដំបូង សិស្សានុសិស្សអាចធ្វើការប្រលងថ្នាក់ជាតិ។ បេក្ខជនទទួលបានជោគជ័យថ្នាក់មធ្យមសិក្សាបឋមភូមិ។ ការអប់រំពីរឆ្នាំដំបូងនៃមធ្យមសិក្សា សិស្សានុសិស្ស​អាច​ធ្វើការប្រលងថ្នាក់ជាតិសំរាប់ទទួលសញ្ញាបត្រទីមួយ និង ឆ្នាំចុងក្រោយរបស់ពូកគេ ពូកគេអាចធ្វើការប្រលងវិញ្ញាសាស្រ​ដៀងគ្នាម្តងទៀតសំរាប់ទទួលសញ្ញាបត្រទីពីរម្តងទៀត។ មុខវិជ្ជាសិក្សាបឋមភូមិកូនខ្មែរ​គឺស្រដៀងគ្នាទៅនឹង​បឋមសិក្សា​នៅបារាំង។ ចាប់ផ្តើមនៅ ១៩៦៧ បីឆ្នាំក្រោយមកសាលាអនុវិទ្យាល័យគឺបានចែកទៅជាបីផ្នែក យោងតាមមុខវិជ្ជាគោល គណិតវិទ្យា និងវិទ្យាសាស្រ្ត៖ កសិកម្ម និង ជីវវិទ្យា។ នៅចុង ១៩៦០ និង ដើម ១៩៧០ប្រទេសបានប្រកាស​ការអប់រំ​បច្ចេក​វិទ្យា។ នៅក្នុងរបបសាធារណរដ្ឋកម្ពុជា មធ្យមសិក្សបឋមភូមិបានប្តូរទៅជាប្រាំមួយឆ្នាំ។

ថ្នាក់ឧត្តមសិក្សាត្រូវបានអន់ថយជាងបឋមសិក្សា និង មធ្យមសិក្សា រហូតដល់ចុងសតវត្សន៏ ១៩៥០។ ភាពងាយស្រួលឡើងវិញនៅក្នុ​ងប្រទេសសំរាប់ឧត្តមសិក្សាគឺមុនសតវត្សន៏ឆ្នាំ១៩៦០គឺ វិទ្យាស្ថានជាតិសិក្សា ច្បាប់ នយោបាយ និង សេដ្ឋកិច្ច ដែលបានហ្វឹកហ្វឺនបម្រើពលរដ្ឋ។ នៅចុងសតវត្សន៏ឆ្នាំ១៩៥០ សាលាមានសិស្សានុសិស្សចំនួន២៥០។ ប្រជាជនកម្ពុជានិងអ្នកដែលទទូលបានអាហារូបក​រណ៏រាជរដ្ឋាភិបាលត្រូវបានកំរិតសិក្សា​សាកលវិទ្យាល័យ​សហរដ្ឋអាមេរិក​ចង់ជ្រើសរើស។ សិស្សនិស្សិតបានចូលរួមសិក្សានៅប្រទេសបារាំង ប៉ុន្តែក្រោយទទូលបាន​ឯករាជ្យការកើនឡើងចំនួនសិ​ស្សបានចុះឈ្មោះនៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក កាណាដា ចិន ចក្រភព សូវៀត និង សាធារណរដ្ឋប្រជា​ធិប​តេយ្យអាល្ម៉ង់។ ដោយ១៩៧០ សាកលវិទ្យាល័យជាមួយចំនួនសរុបសិស្សចុះឈ្មោះជិត ៩០០០ នាក់ជាកម្ពុជា។ សាកលវិទ្យាល័យភ្នំពេញដែលជា​សាកលវិទ្យល័យធំជាងគេបង្អស់មានសិស្សប្រុសជិត ៤៥៧០ នាក់ និងថែមសិស្ស​ស្រីជាង​៧៣០​​ ក្នុងប្រាំបី ផ្នែក មនុស្សសាស្រ្ត វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ច្បាប់និង សេដ្ឋកិច្ច ថ្នាំកែរោគ គិលានុដ្នាន ពាណិជ្ជសាស្រ្ត គរុកោសល និង ឧត្តមគ​រុកោសល។ សាកលវិទ្យាល័យបានប្រតិបត្តិក្នុងខេត្ត កំពង់ចាម តាកែវ បាត់ដំបង និង ក្នុងរាជធានីភ្នំពេញ សាកល​វិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម និង សាកលវិទ្យាល័យវិចិត្រសិល្បៈ។ រដ្ឋប្រហារបានបិទសាកលវិទ្យាល័យចំនួនបីខេត្តក្រុង។

ក្នុងអំឡុងពេលរបបខ្មែរក្រហម ការអប់រំគឺធ្លាក់ចុះនិងធ្លាប់រីកចំរើនបានថយចុះការសសេរនិងការ អប់រំអំឡុងពេលពីរទស្សវត្សន៏ដោយទទួលឯក​រាជ្យគឺត្រូវបានលុបបំបាត់ប្រពន្ធ័អប់រំចោល។ សាលាត្រូវបានបិទបានអប់រំមនុស្ស​និងគ្រូបង្រៀន​គឺបានធ្វើជាកូនចៅគេ គ្រប់គ្រង់ដោយគ្រោធគ្រាតនិងអាក្រក់បំផុត ប្រហារជីវិត។ នៅពេលចាប់ផ្តើមនៃសតវត្សន៏១៩៧០ គ្រូបង្រៀនជាង ២ ម៉ឺននាក់បានរស់នៅក្នុងប្រទេសកម្ពុជា គ្រូបង្រៀនប្រមាណជា៥ ពាន់នាក់គត់ត្រូវបាននៅសល់ ១០ឆ្នាំ​ក្រោយមក។ ឯកសារសូវៀតបានរាយការណ៏ថា ៩០ ភាគរយនៃគ្រូបង្រៀនទាំងអស់ត្រូវបានសំលាប់ក្រោមរបបខ្មែរក្រហម។ សាស្រ្តាចារ្យសាកលវិទ្យាល័យ៥០នាក់ក្នុងចំណោម៧២៥ គ្រូបង្រៀនអនុវិទ្យាល័យ​​២០៧ ក្នុងចំណោម ២៣០០ នាក់ និង គ្រូបឋម ២៧១៧ ក្នុងចំណោម ២១ ៣១១នាក់បាននៅមានជីវិត។ការអប់រំដែលនៅសល់តិចទួចគឺត្រូវបានប្រមូលផ្តុំដោយបដិវត្តន៏ខ្មែរ ក្មេងជាអ្នកអប់រំមនុស្សចាស់ ប៉ុន្តែការទទួលយកចំណេះគឺមិនទៀងទាត់ ហើយជំនាន់ក្មេងកម្ពុជា​ទួទាំង​ប្រទេសសុទ្ធតែជាអក្ខរជន។ បន្ទាប់មកខ្មែរក្រហមត្រូវបានកាន់កាប់អំណាចប្រពន្ធ័អប់រំបានបង្កើ​តឡើងវិញចាប់ពីគ្មាន អ្វីទាំងអស់។ ភាពមិនចេះអក្សរត្រូវបានកើនឡើងជាង៤០ភាគរយ ហើយក្មេងភាគច្រើនស្ថិត ក្រោមអាយុ១៤ឆ្នាំ បានខ្វះ​ខាតមូលដ្ឋានការអប់រំ។

==ការអភិវឌ្ឍនៃប្រព័ន្ធបច្ចុប្បន្ន==ការអប់រំ​​​បានចាប់ផ្តើមកំពុងធ្វើការបង្ហាញសារ​ជាថ្មីតាមរយៈគ្រឹះស្ថានសិក្សារ​បស់របបសាធារណៈរដ្ឋកម្ពុជា។ ក្នុង១៩៨៦តាមរយៈគ្រឹះស្ថានសិក្សា សំខានៗនៃគ្រឹះស្ថានឧត្តមសិក្សាត្រូវបានរាយការណ៏ក្នុងរបបសាធារណៈរដ្ឋកម្ពុជាថា៖ មហាវិទ្យា​ល័យ​វេជ្ជវិជ្ជា និង គិលានុប្បដា្ឋន (បានបើកឡើងវិញ១៩៨០សិក្សារយៈពេល៦ឆ្នាំ) មហាវិទ្យាល័យកសិកម្មចំការដូង(បានបើកក្នុង ១៩៨៥) វិទ្យាស្ថានបច្ចេកទេសកម្ពុជា USSR (ដែលរួមបញ្ចូលកម្មវិធីបច្ចេកទេស និងវិស្វកម្មសំណង់ស៊ីវិល) វិទ្យាស្ថាន​អក្សរសាស្រ្ត(ដែលបង្រៀនដោយសាស្រ្តាចារ្យជនជាតិ វៀនណាម អាល្មង់ រ៉ុស្ស៊ី និង អេស៉្បាញុល់។ វិទ្យាស្ថានពាណិជ្ជកម្ម មជ្ឍមណ្ឌលអប់រំ Pedagogical(មុនឆ្នាំ ១៩៧៩) សាលាគរុវិជ្ជាជាន់ខ្ពស់ និង សាលាវិចិត្រសិល្បៈ។​ការសរសេរអំពី​ប្រព័ន្ធ​អប់រំក្រោមរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា វិហ្គឺរីបញ្ចេញទាំងរាជរដ្ឋា ភិបាល និង ប្រជាជនត្រូវបានធ្វើនិទស្សន៏ដើម្បីអបអរសាទរសំរាបការអប់រំ បញ្ជីប្រធានបទបាន គ្រប់គឺជាចំណងជើងផ្សេងគ្នាពីមុនឆ្នាំសង្គ្រាម។ ប្រហែលជាពេល​ច្រើនជាង​បានសុខចិត្តលះបង់ ដើម្បីភាសាខ្មែរ និង អក្សរសាស្រ្តមុនសង្គ្រាម និងរហូតឆ្នាំ ១៩៨៤-៨៥ ក្នុងនោះដែរ ក៏គ្មានការបង្រៀនភាសាបរទេសដែរ។ គាត់បានកត់សំគាល់ថា គំរោងសាលាមធ្យមសិក្សា​មានបួនម៉ោង​ក្នុងមួយសប្តាហ៏​សំរាប់សិក្សាភាសា​បរទេសក្នុងស្របតាមប្រទេសរ៉ូស្ស៊ី អាល្មង់ ឬ ក៏ប្រទេស វៀតណាមក៏បាន ប៉ុន្តែគឺថាមិនមានគ្រូបង្រៀនគ្រប់គ្រាន់ទេ។

ម៉ាទីនបានរៀបរាបអំពីប្រព័ន្ធអប់រំក្នុងរបប់សាធារ​ណៈរដ្ឋប្រជាមានិតកម្ពុជាដូចជាមិនពិតប្រកដ ដែលមានទំនាក់ទំនងយ៉ាងជិតដិតលើគំរួប្រទេសវៀតណាម ទោះបីជាការបង្ហាញថាបែបណា នោះសំរាប់ការអប់រំបឋមសិក្សា និង មធ្យមសិក្សា​ត្រូវបាន​ប្តូរទៅជាការបកប្រែផ្ទាល់របស់កម្មវិធីសិក្សប្រទេសវៀតណាម។ នៅក្រោមរបប់សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ដោយយោងតាម មាទីន សាលាបឋមសិក្សាមានចំនូនប្រាំមួយថា្នក់ កំរិតអនុវិទ្យាល័យមានបីថ្នាក់ និង វិទ្យាល័យ​មានបី​ថ្នាក់។ មាទីន​​​ បានសរសេរទុកថាក្មេងៗទាំងអស់គូ​ទៅសាលរៀនពីព្រោះការសិក្សាទាំងនៅទីក្រុង និង ជនបទតម្រូវមានការបង់ប្រាក់ខ្លះសំរាប់ការចុះឈ្មោះ។ ប្រជាពលរដ្ឋត្រូវបង់ប្រាក់ចំនួន ២៥ រៀលក្នុងមួយខែដើម្បីផ្ញើកូននៅនិងសាលា និងបង់​ចំនួន​១៥០ រៀលទៀតសំរាប់មួយខែ។ យោងតាមមាទីនតាមអោយដឹងថាៈ ដំណើរការដើម្បីសិក្សាថ្នាក់ទីបីគឺត្រូវបានថែទាំក្មេងៗ អាព្យាបាលរបស់ពូកគេធ្វើការងារសំរាប់របប និង ត្រូវបានបំព្លឺដោយភស្តុតាងនៃភាពស្មោះត្រង់របស់​ពូកគេដើម្បីរបស់។ នាង​បាន​​សរសេរថា ពីកំរិតបឋមសិក្សា កម្មវិធីសិក្សាបានជ្រើសរើសដោយសៀវភៅគឺរដ្ឋាភិបាលបានជាប្រមុខ និង មានការព្រមព្រៀងពីប្រទេសវៀតណាម។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធីសិក្សាអនុវិទ្យាល័យ ភាសា​វៀត​ណាម​គឺសិក្សា​ដោយខាន​មិនបាន។

ការអប់រំព្រះពុទ្ធសាសនា

[កែប្រែ]

មុនបារាំងរៀបចំប្រពន្ធ័ការអប់រំតាមរបៀបប្រទេសភាគខាងលិច វត្តអារាមជាកន្លែងសិក្សា ព្រះសង្ឃគឺជាគ្រូបង្រៀន ត្រូវបានយកមកជាកម្មវិធីសិក្សានៅប្រទេសកម្ពុជា។ ព្រះសង្ឃមានតួនាទីសំខាន់សំរាប់ការអប់រំដល់ការសិក្សារបស់ពូកគេដោយ ការបង្រៀនតាមរបៀបនៃព្រះពុទ្ធសាសនានិ​ង ប្រវត្តិសាស្រ្តនិងសារៈសំខាន់នៃគុណធម៌។ តួនាទីផ្សេងទៀតព្រះសង្ឃគឺជាមាតាបិតាទីពីររបស់ពូកគេ។ នៅតាមវត្តអារាមក្មេងប្រុសក្មេងស្រីគឺ​មិនត្រូវបានអនុញាតិអោយទៅសិក្សានៅគ្រឹះស្ថាន សិក្សាដោយបានបង្រៀនអោយចេះអាននិងសរសេរឡើយ ហើយពូកគេត្រូវបានបង្រៀននៅថ្នាក់ដំបូងនៃព្រះពុទ្ធសាសនា។

នៅក្នុងឆ្នាំ១៩៣៣សាលាមធ្យមសិក្សាសំរាប់សមណៈសិ​ស្សត្រូវបានបង្កើតក្នុងវិស័យ​ព្រះពុទ្ធសាសនា។ មានសាលាតាមវត្តអារាមជាច្រើនត្រូវបានគេហៅថាសាលា បាលី ដែលបានចែកចេញជាបីឆ្នាំ​នៃថ្នាក់ពុទ្ធិកបឋមសិក្សា​ដែលសិស្ស​មួយ​អង្គរ/អាចធ្វើការប្រលងប្រជែងសំរាប់សិក្សានៅក្នុងសាលាពុទ្ធិកវិទ្យាល័យបាន។ បញ្ចប់ការសិក្សានៅពុទ្ធិកវិទ្យាល័យហើយទើបអាច​ធ្វើការប្រលងចូលសិក្សានៅពុទ្វិកសាក​លវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ។ កម្មវិធិសិក្សានៅសាលា​ពុទ្ធិកត្រូវ​បានឋិតនៅ ការសិក្សានៅភាសាបាលី ការសិក្សាតាមពុទ្ធចក្រនិងអាណចក្រគឺយើងសិក្សាមាន មុខវិជ្ជាគណិតវិទ្យា ប្រវត្តិសាស្ត្រខែ្មរ និង ភូមិសាស្ត្រ វិទ្យាសាស្រ្ត អនាម័យ ពលរដ្ឋ វិទ្យា ហើយនិងកសិកម្ម។ ​ពុទ្ធិកវិទ្យាស្ថានសិក្សា​ត្រូវបានស្ថិត​នៅក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ។

នៅក្នុងឆ្នាំ ១៩៦២ សាលាពុទ្ធិកបឋមសិក្សាមានជិត ៦០០សាល ដោយមានសាមណៈសិស្សដាក់ពាក្យប្រលងប្រមាណជាង ១០០០០ អង្គរ និង​ មានព្រះសង្ឃ ៨០០អង្គរជាសាស្រ្តាចារ្យ។ ពុទ្ធិកវិទ្យាល័យសុរាម្រឹត

ការអប់រំឯកជន

[កែប្រែ]

ចំពោះផ្នែកមួយនៃប្រជាជនទីក្រុងនៅកម្ពុជាការអប់រំឯកជនមានសារៈសំខាន់ក្នុងប៉ុន្មានឆ្នាំមុនពេលដែលកុម្មុយនិស្តកាន់កាប់។ សាលារៀនឯកជនមួយចំនួនត្រូវបានដំណើរការដោយជនជាតិភាគតិចដូចជាជនជាតិចិនវៀតណាមអ៊ឺរ៉ុបរ៉ូម៉ាំងកាតូលិកនិងមូស្លីមដូច្នេះកុមារអាចរៀនភាសារបស់ពួកគេវប្បធម៌ឬសាសនា។ សាលារៀនផ្សេងទៀតបានផ្តល់ការអប់រំដល់កុមារជនជាតិដើមដែលមិនអាចទទួលបានការចូលរៀននៅសាលារៀនសាធារណៈ។ វត្តមាននៅសាលារៀនឯកជនខ្លះជាពិសេសនៅរាជធានីភ្នំពេញបានផ្តល់កិត្តិយសមួយចំនួនដល់និស្សិតនិងគ្រួសាររបស់សិស្ស។ []

ប្រព័ន្ធអប់រំឯកជនមានសាលារៀនភាសាចិនសាលារៀនភាសាវៀតណាម (ជារឿយរ៉ូម៉ាំងកាតូលិក) សាលាភាសាបារាំងសាលារៀនភាសាអង់គ្លេសនិងសាលារៀនភាសាខ្មែរ។ ការចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាឯកជនបានកើនឡើងពី 32,000 នៅដើមឆ្នាំ 1960 ដល់ប្រហែល 53,500 ក្នុងឆ្នាំ 1970 ទោះបីជាសិស្សចុះឈ្មោះចូលរៀននៅមធ្យមសិក្សាឯកជនធ្លាក់ចុះពី 19,000 ទៅតិចជាង 8,700 សម្រាប់រយៈពេលដូចគ្នា។ នៅឆ្នាំ 1962 មានសាលារៀនភាសាចិនចំនួន 195 សាលារៀនខ្មែរ 40 សាលាវៀតណាមចំនួន 15 និងសាលារៀនបារាំងចំនួន 14 នៅកម្ពុជា។ ការអប់រំមធ្យមសិក្សាឯកជនត្រូវបានតំណាងដោយវិទ្យាល័យមួយចំនួនដូចជាវិទ្យាល័យ Descartes នៅភ្នំពេញ។

សាលារៀននៅវៀតណាមទាំងអស់នៅភ្នំពេញនិងសាលារៀនមួយចំនួននៅប្រទេសចិនត្រូវបានបិទដោយក្រឹត្យរបស់រដ្ឋាភិបាលក្នុងឆ្នាំ 1970 ។[]

មានសាលារៀនឯកជនឡើងវិញនៅរាជធានីភ្នំពេញ។ អង្គការនានាមកពីប្រទេសទួរគីនិងសហរដ្ឋអាមេរិកធ្វើការសាលាឯកជននិងសប្បុរសធម៌។ អង្គការហ្សាម៉ាន់អន្តរជាតិបានបើកដំណើរការសាលាបឋមសិក្សានិងវិទ្យាល័យចំនួនពីរហើយ A New Day Cambodia បង់សម្រាប់លំនៅដ្ឋាននិងការអប់រំសិស្ស 100 នាក់ដែលមានអាយុខុសគ្នា។

អង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានឧទ្ទិសដល់ការអប់រំដែលផ្តល់សេវានេះតម្រង់ទៅសហគមន៍ដែលពុំមានអភ័យឯកសិទ្ធិនៅតាមតំបន់ជនបទកុមារតាមចិញ្ចើមផ្លូវកុមារដែលឆ្លងមេរោគអេដស៍កុមារពិការនិងយុវជននិងក្រុមដទៃទៀត។ អង្គការមួយចំនួនដែលមានឯកទេសផ្នែកអប់រំបច្ចេកទេសបានផ្តល់ដល់យុវវ័យក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យនិងជាជម្រើសជំនួសសាកលវិទ្យាល័យ។ នៅឆ្នាំ 2012 ដុនបូស្កូកម្ពុជាបានចូលរួមជាមួយនិស្សិតចំនួន 1.463 នាក់នៅតាមបណ្តាកម្មវិធីបច្ចេកទេសនៅតាមខេត្ត។ ប៉ុន្តែមានសាលាបច្ចេកទេសសាធារណៈនិងឯកជនដូចជាវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសសាលាបច្ចេកទេសភ្នំពេញពោធិ៍សាត់និងសាលាបច្ចេកទេសភ្នំពេញជាច្រើន។[]

ភាពក្រីក្រនិងការអប់រំ

[កែប្រែ]

ដោយសារបន្ទាត់ភាពក្រីក្រនៅតំបន់ជនបទនៃប្រទេសកម្ពុជាមានតម្លៃ 0,25 ដុល្លារក្នុងមនុស្សម្នាក់ៗក្នុងមួយថ្ងៃការប្រើប្រាស់ 53,7% នៃប្រជាជននៅសៀមរាបកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ។ [] ដោយសារតែភាពក្រីក្រកុមារនៅក្នុងប្រទេសកម្ពុជាត្រូវបានបង្ខំឱ្យបោះបង់ការសិក្សាដើម្បីធ្វើការនិងបន្ថែមប្រាក់ចំណូលរបស់គ្រួសារសូមមើលពលកម្មកុមារនៅកម្ពុជា។ តម្លៃឱកាសនៃការបញ្ជូនកូនរបស់ពួកគេទៅសាលារៀនគឺខ្ពស់ណាស់នៅក្នុងគ្រួសារខ្លះដែលធ្វើឱ្យកុមារស្ទើរតែមិនអាចទទួលបានការអប់រំ។ ផ្អែកលើទិន្នន័យពីអង្គការពលកម្មអន្តរជាតិជិត 20% នៃកុមារដែលមានអាយុពី 5-9 ឆ្នាំមានការងារធ្វើ។ តួលេខនេះបានកើនឡើងដល់ 47% សម្រាប់កុមារអាយុពី 10-14 ឆ្នាំនិង 34% សម្រាប់អាយុពី 15 ដល់ 17 ឆ្នាំ។ ក្នុងចំនោមក្មេងធ្វើការដែលមានអាយុពី 5 ឆ្នាំទៅ 17 ឆ្នាំមានតែ 45% ប៉ុណ្ណោះដែលមានឱកាសចូលសាលារៀន។ [] សកម្មភាពផលិតភាពមិនមែនសេដ្ឋកិច្ចដូចជាការងារផ្ទះមានទំនោរចាប់ផ្តើមលឿនជាងសកម្មភាពសេដ្ឋកិច្ចបើទោះបីជាមានសកម្មភាពតិចតួចធ្វើឱ្យកុមារនៅក្នុងប្រទេសកម្ពុជាត្រូវបានបំពេញកាតព្វកិច្ចទ្វេដងក៏ដោយពួកគេចូលរួមនៅក្នុងកិច្ចការផ្ទះនិងសកម្មភាពសេដ្ឋកិច្ចដែលធ្វើឱ្យពួកគេមានពេលតិចតួចឬគ្មានពេលវេលាដើម្បីទៅ ទៅ​សាលា។ សកម្មភាពមិនមែនជាសេដ្ឋកិច្ចបន្ថែមម៉ោងជាមធ្យម 8 ម៉ោងក្នុងមួយសប្ដាហ៍ទៅនឹងបន្ទុកការងាររបស់កុមារសកម្មដែលធ្វើឱ្យម៉ោងធ្វើការប្រចាំសប្តាហ៍ជាមធ្យមដល់ទៅជិត 31 ឆ្នាំ។ ការមានកូនទៅធ្វើការមុនពេលទៅសាលារៀនអាចប៉ះពាល់ដល់ពិន្ទុប្រឡងគណិតវិទ្យានិងពិន្ទុ។ ដោយប្រាំបួនភាគរយពិន្ទុបន្ទាប់ពីគណនាចំពោះភាពខុសគ្នានៃគុណភាពសាលារៀន។ [] នេះបង្ហាញថាការងារធ្វើឱ្យប៉ះពាល់ដល់ការចុះឈ្មោះចូលរៀននិងសមត្ថភាពរបស់កុមារដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពីការសិក្សា។

របាយការណ៍ឆ្នាំ 2007 របស់អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP) ។ បានលើកឡើងថាតម្លៃអប់រំសម្រាប់កុមារម្នាក់ៗជាមធ្យម 108 ដុល្លារក្នុងមួយឆ្នាំ - 9% នៃប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមនៃគ្រួសារនីមួយៗ។ ច្បាស់ណាស់នៅក្នុងប្រទេសមួយដែលមានកុមារ 4 ឬ 5 នាក់ជារឿងធម្មតាការចំណាយលើការអប់រំមានសារៈសំខាន់ណាស់។

ការសិក្សា NEP បានរកឃើញថាថ្លៃឈ្នួលទាំងនេះគឺជាហេតុផលចម្បងដែលបានផ្តល់ឱ្យកុមារមិនចូលសាលារៀនហើយឪពុកម្តាយរបស់ពួកគេមួយភាគបួនមិនបានដឹងថាកូន ៗ របស់ពួកគេមានសិទ្ធទទួលការអប់រំទេ។

អត្រាឈប់រៀន

[កែប្រែ]

ស្ថិតិពីឆ្នាំ 2005 ដល់ឆ្នាំ 2009 អត្រាចុះឈ្មោះចូលរៀននៅថ្នាក់បឋមសិក្សាសម្រាប់បុរសនិងនារីមានកម្រិត 90 ភាគរយនិង 87 ភាគរយរៀងគ្នា ខណៈពេលដែលចំនួនសិស្សមានចំនួន 84 និង 86 ភាគរយនៃសិស្សដែលទៅរៀន។ នេះបង្ហាញថាមិនមែនកុមារទាំងអស់នៅក្នុងប្រទេសកម្ពុជាអាចចូលរួមកម្មវិធីសិក្សារបស់សាលាឱ្យបានជាប់លាប់ដោយសារមូលហេតុហិរញ្ញវត្ថុបញ្ហាថែទាំសុខភាពនិងចំណាយលើការដឹកជញ្ជូន។ លើសពីនេះទៀតមានភាពខុសគ្នារវាងទិន្នន័យដែលបានដឹងទៅនឹងទិន្នន័យរដ្ឋបាលផ្លូវការដែលបង្ហាញពីអត្រាបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា។ តាមការស្ទង់មតិកុមារ 92% គួរបញ្ចប់ការសិក្សារហូតដល់ថ្នាក់ទី 5 ។ ផ្ទុយទៅវិញទិន្នន័យរដ្ឋបាលរបស់សាលាផ្លូវការបានបង្ហាញថាមានតែ 43% ប៉ុណ្ណោះដែលបានបញ្ចប់ការអប់រំកម្រិតបឋម។ ភាពខុសគ្នានៅក្នុងទិន្នន័យនេះកើតឡើងដោយសារតែមធ្យោបាយដែលកុមារអាចទទួលការអប់រំនៅក្នុងប្រទេសកម្ពុជាជាផ្លូវការមិនផ្លូវការនិងក្រៅផ្លូវការ។ [១០]

ការផ្គត់ផគង់

[កែប្រែ]

ឧបសគ្គនាពេលបច្ចុប្បន្ន

[កែប្រែ]

ការអនុវត្តគោលនយោបាយ

[កែប្រែ]

វិសមភាពយែនឌ័រ

[កែប្រែ]

ការខ្វះខាតភាពដឹងលឺ

[កែប្រែ]

វិស័យអប់រំថ្នាក់ឧត្តមសិក្សា

[កែប្រែ]

អត្ថបទកូនចំណងជើង

[កែប្រែ]

អំពើពុករលួយក្នុងវិស័យអប់រំ

[កែប្រែ]

ទំនាក់ទំនងនឹងការអភិវឌ្ឍជាតិ

[កែប្រែ]

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. 2008 Cambodian census [១]
  2. Constitution of Cambodia. Phnom Penh, 21 September 1993. Constitution.org, link retrieved on 12.30.2012.
  3. Ministry of Education, Youth and Sport. Education Statistics and Indicators. Link retrieved on 12.30.2012.
  4. Federal Research Division. Russell R. Ross, ed. "Education". Cambodia: A Country Study. Research completed December 1987. 'This article incorporates text from this source, which is in the public domain.
  5. Federal Research Division. Russell R. Ross, ed. "Education". Cambodia: A Country Study. Research completed December 1987. 'This article incorporates text from this source, which is in the public domain.
  6. Federal Research Division. Russell R. Ross, ed. "Education". Cambodia: A Country Study. Research completed December 1987. 'This article incorporates text from this source, which is in the public domain.
  7. "Cambodia: Sustainable community development through educating children". Buffalo Tours. Archived from the original on 2012-07-30.
  8. "Archived copy". Archived from the original on 2013-01-24. Retrieved 2012-02-18.
  9. http://siteresources.worldbank.org/INTEAPREGTOPLABSOCPRO/Resources/UCW-Cambodia.pdf
  10. http://unesdoc.unesco.org/images/0018/001880/188018e.pdf

តំបន់ខាន់តូណភ្ជាប់ខាងក្រៅ

[កែប្រែ]