វ៉ូធី អាញ់ស៊ួន

វ៉ូធី អាញ់ស៊ួន
ប្រធានាធិបតីស្ដីទីវៀតណាម
ក្នុងការិយាល័យ
២១ មីនា ២០២៤ – ២២ ឧសភា ២០២៤
នាយករដ្ឋមន្ត្រីផាំម មិញជិញ
មុនវ៉ូ វ៉ាន់ធឿង
បន្ទាប់តូ លិម
ក្នុងការិយាល័យ
១៨ មករា ២០២៣ – ២ មីនា ២០២៣
នាយករដ្ឋមន្ត្រីផាំម មិញជិញ
មុនង្វៀន ស៊ួនហ្វុក
បន្ទាប់វ៉ូ វ៉ាន់ធឿង
អនុប្រធានាធិបតីវៀតណាម
ក្នុងការិយាល័យ
៦ មេសា ២០២១
ប្រធានាធិបតីង្វៀន ស៊ួនហ្វុក
លោកស្រីផ្ទាល់ (ស្ដីទី)
វ៉ូ វ៉ាន់ធឿង
តូ លិម
មុនដាំងធី ង៉ុកធិញ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1970-01-08) 8 January 1970 (អាយុ 54)
ឃុំថឺយសឺន, ស្រុកទិញបៀន, ខេត្តអាងយ៉ាង, វៀតណាមខាងត្បូង
គណបក្ស​នយោបាយបក្សកុម្មុយនីស្តវៀតណាម (១៩៩៥–បច្ចុប្បន្ន)

វ៉ូធី អាញ់ស៊ួន (វៀតណាម៖ Võ Thị Ánh Xuãn, កើតថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧០) គឺជាអ្នកនយោបាយវៀតណាម និងជាអតីតគ្រូបង្រៀនម្នាក់ ដែលបច្ចុប្បន្នកំពុងបម្រើការជាអនុប្រធានាធិបតីវៀតណាមតាំងពីឆ្នាំ២០២១។ ​លោកស្រី​ធ្លាប់បាន​កាន់តំណែងជាប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​វៀតណាមមួយរយៈពេលខ្លី​នៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤​។[ស ១][១][២][៣]

លោកស្រីត្រូវជាប់ឆ្នោតជ្រើសរើសជាអនុប្រធានាធិបតីវៀតណាមនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ៩៣.១៣% នៅក្នុងរដ្ឋសភា[៤] មុនពេលជាប់ឆ្នោត លោកស្រីធ្លាប់បានបម្រើការជាលេខាបក្សប្រចាំខេត្តអានយ៉ាង (ខេត្តមាត់ជ្រូក) និងជាប្រធានសមាជិករងនៃខេត្តនោះក្នុងរដ្ឋសភា។ មិនតែប៉ុណ្ណោះ លោកស្រី​គឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ហើយត្រូវជា​ប្រធានាធិបតី​ស្តីទីស្ត្រីទីពីរបង្អស់បន្ទាប់​ពីអតីត​ប្រធានាធិបតី​ស្តីទី លោកស្រីដាំងធី ង៉ុកធិញ។ លើសពីនេះ លោកស្រីគឺជាអនុប្រធានាធិបតីវ័យក្មេងបំផុតនៃប្រទេសវៀតណាមចាប់តាំងពីឆ្នាំ១៩៤៥ មក។[៥]

ដើមជីវិត[កែប្រែ]

វ៉ូធី អាញ់ស៊ួន កើត​នៅ​ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ១៩៧០ នៅ ថឿសឺន , ធីញបៀន , ខេត្តមាត់ជ្រូក ។ នាងជាគ្រូបង្រៀននៅវិទ្យាល័យមួយនៅឡុងស្វៀន ខេត្តមាត់ជ្រូក ពីឆ្នាំំំំំ១៩៩២ ដល់១៩៩៦ ។ នាងត្រូវបានទទួលយកនៅក្នុងបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៩៤ ហើយបានក្លាយជាសមាជិកបក្សជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ 1995។ [៦]

កំណត់សម្គាល់[កែប្រែ]

  1. លោកស្រីបានកាន់តំណែងជាប្រធានាធិបតីស្តីទីចំនួនពីរលើក៖ ដោយលើកដំបូងគឺបន្ទាប់ពីការលាលែងពីតំណែងរបស់លោកង្វៀន ស៊ួនហ្វុកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃតែងតាំងលោកវ៉ូ វ៉ាន់ធឿងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ និងលើកទីពីរបានចាប់ផ្តើមពីថ្ងៃលាឈប់ពីតំណែងរបស់លោកវ៉ូ វ៉ាន់ធឿងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងលោកតូ លិមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

ឯកសារយោង[កែប្រែ]

  1. "Vietnam President Nguyen Xuan Phuc Resigns in Rare Shakeup". Time (in អង់គ្លេស). Retrieved 2023-01-17.
  2. "Trung ương Đảng họp, cho Chủ tịch nước Võ Văn Thưởng thôi chức". Voice of America. 2024-03-20. Retrieved 2024-05-23.
  3. Nguyen, Phuong (2024-05-18). "Vietnam Communist party names police minister as state president". Reuters.
  4. "Bà Võ Thị Ánh Xuân làm Phó chủ tịch nước" (ជាvi). VnExpress. 2021-04-06. https://vnexpress.net/ba-vo-thi-anh-xuan-lam-pho-chu-tich-nuoc-4258777.html. 
  5. "(ជាភាសាវៀតណាម) Tiểu sử của nữ Phó Chủ tịch nước trẻ nhất từ trước tới nay". VietNamNet News. 2021-04-06. Retrieved 2023-01-17.
  6. "Tóm tắt tiểu sử Phó Chủ tịch nước Võ Thị Ánh Xuân" (ជាvi). Vietnam Television. 2021-04-06. https://vtv.vn/chinh-tri/tom-tat-tieu-su-pho-chu-tich-nuoc-vo-thi-anh-xuan-20210406160956334.htm.