ផ្នែកមួយនៃ ព្រះពុទ្ធសាសនា |
ព្រះធម៌ |
វិបស្សនាធុរៈ |
ព្រះអភិធម្ម |
(ភាសាអង់គ្លេស៖ Clear Comprehension, សំស្រ្កឹត៖ សំប្រជ្ញ, សំប្រជ្ញា, សម្ប្រជ្ញ)
សម្បជញ្ញៈ (Sampajañña) ជាពាក្យបាលី មានន័យថា សេចក្តីយល់ច្បាស់ សេចក្តីដឹងច្បាស់ ជាប់ជានិច្ចក្នុងការយល់ដឹង អំពីសេចក្តីមិនទៀង (អនិច្ចំ) មានស្មារតីរលឹក ឬដឹងខ្លួនពេញលេញ ព្រមទាំងសេចក្តីប្រយ័ត្ន សេចក្តីសង្កេតពិនិត្យ សេចក្តីវិនិច្ឆ័យ សេចក្តីយល់ សេចក្តីប្រុងប្រៀបខ្លួន ។
សម្បជញ្ញៈ ជាពាក្យបាលី ប្រើនៅក្នុងសូត្រផ្នែកថេរវាទ ។ ពាក្យសំស្រ្កឹត សំប្រជ្ញ ឃើញមានប្រើនៅក្នុងគម្ពីរសំស្រ្កឹត ដែលប្រើប្រាស់ (ក្នុងការបកប្រែ) ដោយពួកគ្រូបង្ហាត់សមាធិផ្សេងៗ ដូចជា ព្រះគ្រូនិកាយហ្សេន (និកាយធ្យាន) នាម ធិច (= ព្រះតេជគុណ) ញ៉ឹតហាញ (Thích Nhất Hạnh) ព្រះសង្ឃជាតិវៀតណាម ហើយនិងក្នុងប្រពៃណីប្រទេសទីបេ ។
សេចក្តីយល់ច្បាស់ ជាពាក្យដែលព្រះពុទ្ធសម្តែងជារឿយៗ ជាប់ពីក្រោយការចម្រើនសតិ ក្នុងសតិប្បដ្ឋានសូត្រ៖
សេចក្តីយល់ច្បាស់ កើតឡើង អំពីអានាបាណស្សតិ ហើយបន្ទាប់មក ក៏កើតឡើងជាប់ពីក្រោយការចម្រើនសតិនៃសតិប្បដ្ឋានទាំង ៤ ។
ខណៈដែលនិកាយទាំងឡាយ (និកាយ = ប្រជុំធម៌ជាក្រុម) មិនបានពន្យល់ពាក្យសម្បជញៈ ថា តើព្រះពុទ្ធចង់មានព្រះបន្ទូលថាដូចម្តេច អដ្ឋកថាបាលីបានវែកញែក ក្នុងន័យនៃអត្ថបទទាំង ៤ ដើម្បីឲ្យយល់ថា៖
ក្នុងការឆ្លងឆ្លើយ រវាងភិក្ខុពោធិ និងលោក ប៊ី. អាឡាន់ វ៉ល្ល៉េស (B. Alan Wallace), ភិក្ខុពោធិបានពញ្ញាក់អំពីទស្សនៈរបស់ព្រះញាណបោនិកថេរ (Nyanaponika Thera) ចំពោះសម្មាសតិនិងសម្បជញ្ញៈ ដូចតទៅ៖
...ខ្ញុំគួរបន្ថែមថា ព្រះថេរៈ ញាណបោនិក ផ្ទាល់ខ្លួន មិនឃើញថា ការប្រុងប្រយ័ត្នតែម្យ៉ាង ថា ជាការយកបាននូវខ្លឹមសារនៃសម្បជញ្ញៈពេញបរិបូណ៌ទេ ប៉ុន្តែគ្រាន់តែជាដំណាក់កាលដំបូង ក្នុងការចម្រើនសម្មាសតិសមាធិ ។ ព្រះអង្គគាំទ្រថា ក្នុងការចម្រើនសម្មាសតិត្រឹមត្រូវ សតិត្រូវតែរួមបញ្ចូលគ្នា ជាមួយសម្បជញ្ញៈ សេចក្តីយល់ដឹងច្បាស់ ហើយមានតែពេលណា ដែលរបស់ទាំងពីរនេះ ធ្វើការជាមួយគ្នាទេ ដែលសម្មាសតិអាចបំពេញបំណងបាន ។
ព្រះគ្រូ និកាយហ្សេន (ធ្យាន) ធិច ញ៉ឹតហាញ ជាតិវៀតណាម បានសរសេរចំពោះវគ្គនៃសតិប្បដ្ឋានសូត្រខាងលើ អំពីសម្បជញ្ញៈ ដូចតទៅ៖
លំហាត់នេះ គឺជាការពិនិត្យមើល និងការដឹង នូវសកម្មភាពរបស់កាយ គឺជាការបដិបត្តិដ៏សំខាន់របស់ភិក្ខុ ។ ពេលដែលអាត្មាបួសនេនជាដំបូង ៤៨ ឆ្នាំកន្លងមក សៀវភៅទី ១ ដែលលោកគ្រូឲ្យអាត្មាយកទៅរៀនឲ្យចាំ គឺសៀវភៅគាថា ដើម្បីហាត់នៅពេលលាងដៃ ដុសធ្មេញ លាងមុខ គ្រងស្បង់ចីវរ បោសសំរាមទីធ្លា សម្រាកកាយ ងូតទឹក ។ល។
... កាលណានេនបានដាក់ខ្លួនឯង ដើម្បីហាត់រៀនហើយ នេននោះនឹងឃើញថា សកម្មភាពរបស់ខ្លួនរាល់ថ្ងៃ ក្លាយទៅជាការស្រុះស្រួលចិត្ត អំណរគុណ និងគំនិតល្អិតល្អន់ ។ សតិរលឹកទៅជាឃើញច្បាស់លាស់ ក្នុងសកម្មភាព តាមផ្លូវកាយនិងវាចា ។
កាលណាសកម្មភាពណាមួយ បានដាក់ចុះក្រោមពន្លឺនៃសតិហើយ កាយនិងចិត្តទៅជាស្ងប់ ប្រកបដោយសន្តិភាព និងពេញទៅដោយសេចក្តីរីករាយ ។ នេះគឺជាលំហាត់មួយ ដែលត្រូវយកមកប្រើថ្ងៃនិងយប់ រហូតអស់មួយជីវិត ...។
ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > អដ្ឋកនិបាត > បណ្ណាសកាសង្គហិតវគ្គ > សតិវគ្គ > សតិសម្បជញ្ញសូត្រ (សៀវភៅភាគ ៤៨ ទំព័រទី ៣៤៨)