សាកលវិទ្យាល័យកម្ពុជា (UC) គឺជាសាកលវិទ្យាល័យឯកជនឈានមុខគេ[១] ស្ថិតនៅលើផ្លូវណតប្រ៊ីដ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។[២]
សាកលវិទ្យាល័យកម្ពុជា ត្រូវបានស្ថាបនាឡើងនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០០៣[៣] ដោយបណ្ឌិត កៅ គឹមហួន[៤] រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសាកលវិទ្យាល័យកម្ពុជា[៥] និងបណ្ឌិត ហារុហ៊ីសា ហានដា[៦] ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ស្ថាបនិក និងជាប្រធានមូលនិធិអន្តរជាតិ សំរាប់សិល្បៈ និងវប្បធម៌[៧] និងជាអធិការបតីសាកលវិទ្យាល័យកម្ពុជា។[៨] សាកលវិទ្យាល័យកម្ពុជា ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា [៩] និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា[១០] និងជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា។.[១១]
បាវចនារបស់សាកលវិទ្យាល័យកម្ពុជា គឺ “ដើម្បីចំណេះដឹង គតិបណ្ឌិត និងការស្ថាបនាអ្នកដឹកនាំទៅអនាគត”។[១២] បេសកកម្ម និងចក្ខុវិស័យរបស់សាកលវិទ្យាល័យ ផ្តោតជាសំខាន់លើការរៀបចំឱ្យប្រជាជនកម្ពុជាគ្រប់អាយុ ទទួលយកតួនាទីដឹកនាំ នៅក្នុងសង្គមតាមរយៈការអភិវឌ្ឍ ការពង្រឹង និងការធ្វើឱ្យប្រសើរឡើង នូវជំនាញវិភាគដោះស្រាយបញ្ហា និងសមត្ថភាពគិតត្រិះរិះ។[១៣][១៤]
សាកលវិទ្យាល័យកម្ពុជា ប្រើប្រាស់ប្រព័ន្ធក្រេដីតរបស់សហរដ្ឋអាមេរិកជាគំរូ[១៥] ហើយកម្មវិធីសិក្សា ត្រូវបានបង្រៀនជាភាសាអង់គ្លេស។ នៅឆ្នាំ២០១៣ សាកលវិទ្យាល័យនេះ បានដាក់ចេញការបណ្តុះបណ្តាលជាភាសាខ្មែរ ដែលផ្តល់ជូននូវកម្មវិធីសិក្សាដូចគ្នានឹងភាសាអង់គ្លេស ប៉ុន្តែបង្រៀនជាភាសាខ្មែរ (កម្ពុជា)។ ក្រោយមកទៀត សាកលវិទ្យាល័យកម្ពុជា បានប្តូរឈ្មោះកម្មវិធីភាសាអង់គ្លេស ដែលមានស្រាប់ជា កម្មវិធី បណ្តុះបណ្តាលជាភាសាអន្តរជាតិ។[១៦]
សាកលវិទ្យាល័យនេះ ត្រូវបានរៀបចំដើម្បីផ្តល់នូវកម្មវិធីឆ្នាំមូលដ្ឋាន បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបណ្ឌិត តាមរយៈមហាវិទ្យាល័យ និងសាលាទាំង ៨ របស់ខ្លួន រួមមានមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា មហាវិទ្យាល័យអប់រំ មហាវិទ្យាល័យច្បាប់ មហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍[១៧] មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម សាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ[១៨] និងសាលាពាណិជ្ជសាស្ត្រ តូនី ហ្វ៊រណានដេស (អតីតមហាវិទ្យាល័យគ្រប់គ្រង)។[១៩] លើសពីនេះ សាលាសម្រាប់ការបណ្តុះបណ្តាលកម្មវិធីសិក្សាក្រោយបរិញ្ញាបត្រ មើលការខុសត្រូវលើកម្មវធីសិក្សាក្រោយបរិញ្ញាបត្ររបស់សាកលវិទ្យាល័យ។[២០]
ជាមួយគ្នានឹងមហាវិទ្យាល័យ និងសាលា សាកលវិទ្យាល័យកម្ពុជា បានបង្កើតវិទ្យាស្ថាន និងមជ្ឈមណ្ឌលជាក់លាក់ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងបណ្តុះបណ្តាល ជុំវិញមុខវិជ្ជាសិក្សា។[២១] សាកលវិទ្យាល័យនេះ មានវិទ្យាស្ថានស្រាវជ្រាវ និងសិក្សាជាន់ខ្ពស់ (IRAS)[២២]ក្រុមប្រឹក្សាស្រាវជ្រាវ និងប្រឌិត ញាណ (CRC)[២៣] មជ្ឈមណ្ឌលសិក្សាអាស៊ាន (ASC)[២៤] មជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញ និងវិជ្ជាជីវៈ (SCDC)[២៥] មជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស (CES)[២៦] និងមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំអាស៊ី (ALC)។[២៧] បន្ថែមពីនេះ សាកលវិទ្យាល័យក៏បានបង្កើតក្រុមវិភាគី ដូចជា វេទិកាសេដ្ឋកិច្ចអាស៊ី (AEF) នៅខែឧសភា ឆ្នាំ២០០៥[២៨] និងក្រោយមកបានបង្កើត កិច្ចសន្ទនាអភិវឌ្ឍទំនុកចិត្តអាស៊ី (AFDD)។[២៩]
សាកលវិទ្យាល័យកម្ពុជា បានកើនប្រជាប្រិយភាព ដោយសារជោគជ័យរបស់ក្លឹបនិស្សិត និងអង្គការជាច្រើនរបស់ខ្លួន និយាយឱ្យចំគឺ សភានិស្សិតសាកលវិទ្យាល័យកម្ពុជា (UCSS)[៣០] ក្លឹបយុវជនកាកបាទក្រហមកម្ពុជារបស់សាកលវិទ្យាល័យកម្ពុជា (UCCRCY)[៣១] ក្លឹបពិភាក្សាសាកលវិទ្យាល័យកម្ពុជា (UCDC)[៣២][៣៣] ក្លឹបកីឡាសាកលវិទ្យាល័យកម្ពុជា[៣៤] សមាគមអតីតនិស្សិតសាកលវិទ្យាល័យកម្ពុជា (UCAA)[៣៥] និងក្លឹបសាកវប្បកម្មសាកលវិទ្យាល័យកម្ពុជា (UCHC)។[៣៦] សាកលវិទ្យាល័យ ក៏មានព្រឹត្តិបត្រផ្លូវការផ្ទាល់ខ្លួនរាល់ត្រីមាស ហៅថា ព្រឹត្តិបត្រសាកលវិទ្យាល័យកម្ពុជា ដែលមានការចូលរួមវិភាគទានជាទូទៅ ពីបុគ្គលិក សាស្ត្រាចារ្យ និស្សិត អតីតនិស្សិត និងអ្នកចូលវិភាគទានពិសេសៗផ្សេងទៀត។[៣៧]
លើសពីនេះ សាកលវិទ្យាល័យកម្ពុជា រក្សាទំនាក់ទំនងផ្លូវការជាច្រើន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ជាមួយបណ្តាស្ថាប័នថ្នាក់ជាតិ និងអន្តរជាតិ អង្គការ និងមេដឹកនាំឧស្សាហកម្មជាច្រើន។[៣៨]
សាកលវិទ្យាល័យកម្ពុជា អនុញ្ញាតឱ្យនិស្សិតថ្នាក់ក្រោយបរិញ្ញបត្រ និងបរិញ្ញាបត្រ ចូលរៀន ៣ ដងក្នុងមួយឆ្នាំ ៖ ចុងខែតុលា ចុងខែវិច្ឆិកា និងចុងខែមិថុនា។ ប៉ុន្តែ សិស្សនៅមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស អាចចុះឈ្មោះចូលរៀន បាន ៥ ដងខុសៗគ្នា ក្នុងមួយឆ្នាំ តាមកាលវិភាគឆ្លាស់គ្នា។
សាកលវិទ្យាល័យកម្ពុជាមានមហាវិទ្យាល័យចំនួន ៦ និងសាលាចំនួន ២៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា មហាវិទ្យាល័យអប់រំ មហាវិទ្យាល័យច្បាប់ មហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម សាលាតេជោសែន កិច្ចការ រដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ និងសាលាពាណិជ្ជសាស្ត្រ តូនី ហ្វ៊រណានដេស (អតីតមហាវិទ្យាល័យ គ្រប់គ្រង)។[៣៩] សាកលវិទ្យាល័យនេះ ផ្តល់ជូននូវសញ្ញាបត្របរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើមុខវិជ្ជាជាច្រើន។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣ របស់សាកលវិទ្យាល័យកម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់ជាកម្មវិធីសិក្សាកំពូល នៅក្នុងវិស័យសិក្សារបស់ខ្លួន នៅចុងអាស៊ីអាគ្នេយ៍ បើយោងតាម Eduniversal។[៤០]
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា នៅសាកលវិទ្យាល័យកម្ពុជា ផ្តល់ជូនកម្មវិធីសិក្សាសរុបចំនួន ៥៖ កម្មវិធីថ្នាក់បរិញ្ញាបត្ររង ១ កម្មវិធីថ្នាក់បរិញ្ញាបត្រ ៣ និងកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១។[៤១]
មហាវិទ្យាល័យអប់រំនៅសាកលវិទ្យាល័យកម្ពុជា ផ្តល់ជូនកម្មវិធីសិក្សាសរុបចំនួន ៦៖ កម្មវិធីថ្នាក់បរិញ្ញាបត្ររង ១[៤៥] កម្មវិធីថ្នាក់បរិញ្ញាបត្រ ៣[៤៦] កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១[៤៧] និងកម្មវិធីថ្នាក់បណ្ឌិត ១។[៤៨]
មហាវិទ្យាល័យច្បាប់ នៅសាកលវិទ្យាល័យកម្ពុជា ផ្តល់ជូននូវកម្មវិធីសិក្សាសរុបចំនួន ៥៖ កម្មវិធីថ្នាក់បរិញ្ញាបត្រ ៣ កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១ និងកម្មវិធីថ្នាក់បណ្ឌិត ១។[៥១]
មហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា ផ្តល់ជូននូវកម្មវិធីសិក្សាសរុបចំនួន ៣ គឺកម្មវិធីបរិញ្ញាបត្រ ៣។[៥៥] លើសពីនេះ មហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ ផ្តល់ជូននូវកម្មវធីសិក្សារយៈពេលខ្លី ចំនួន ៨ មុខ។[៥៦] មហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ ត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលមានប្រព័ន្ធផ្សព្វផ្សាយ និងគមនាគមន៍ផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់ការបង្រៀន និងការអនុវត្តរៀនសូត្ររបស់និស្សិត នៅក្នុងវិស័យព័ត៌មាន និងគមនាគមន៍ ដោយសារ សាកលវិទ្យាល័យនេះ ចាប់ដៃគូជាមួយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍វិទ្យុអាស៊ីអាគ្នេយ៍ ឬ FM ១០៦ និងផលិតកម្មអាស៊ីអាគ្នេយ៍។
មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅសាកលវិទ្យាល័យកម្ពុជា ផ្តល់ជូននូវកម្មវិធីសិក្សា សរុបចំនួន ៧៖ កម្មវិធីថ្នាក់បរិញ្ញាបត្ររង ១ កម្មវិធីថ្នាក់បរិញ្ញាបត្រ ៣ និងកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣។[៥៨]
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម នៅសាកលវិទ្យាល័យកម្ពុជា ផ្តល់ជូននូវកម្មវិធីសិក្សាសរុបចំនួន ១០៖ កម្មវិធីថ្នាក់បរិញ្ញាបត្រ ៥ កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣ និងកម្មវិធីថ្នាក់បណ្ឌិត ២។[៦១]
សាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា (TSS) ផ្តល់ជូននូវកម្មវិធីសិក្សាសរុបចំនួន ១២៖ កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៦ និងកម្មវិធីថ្នាក់បណ្ឌិត ៦។[៦៥] បន្ថែមពីនេះ TSS ធ្វើការស្រាវជ្រាវដោយមិនប្រកាន់បក្សពួក។[៦៦] TSS ស្ថិតនៅជាន់ទី ១០។
នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧ សាលាពាណិជ្ជសាស្ត្ររបស់សាកលវិទ្យាល័យកម្ពុជា ត្រូវបានប្តូរឈ្មោះទៅជា សាលាពាណិជ្ជសាស្ត្រ តូនី ហ្វ៊រណានដេស ដែលមានឈ្មោះដូច លោក Tony Fernandes ប្រធានប្រតិបត្តិក្រុមហ៊ុន AirAsia Group ។ TFSB ផ្តល់ជូននូវកម្មវិធីសិក្សាសរុបចំនួន ២៤៖ កម្មវិធីថ្នាក់បរិញ្ញាបត្ររង ៧ កម្មវិធីថ្នាក់បរិញ្ញាបត្រ ៨ កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៨ និងកម្មវិធីថ្នាក់បណ្ឌិត ១។[៦៩]
សាលាពាណិជ្ជសាស្ត្រ តូនី ហ្វ៊រណានដេស ត្រូវបានជាប់ចំណាត់ថ្នាក់ជាសាលាពាណិជ្ជសាស្ត្រកំពូល នៅក្នុងប្រទេសកម្ពុជា ដោយ Eduniversal ជាមួយនឹង "2 Palmes of Excellence" សំរាប់ការបង្រៀនគុណភាពខ្ពស់ និងឥទ្ធិពលក្នុងតំបន់ដ៏ខ្លាំងក្លា។[៧៣]
សាលាសម្រាប់ការបណ្តុះបណ្តាលកម្មវិធីសិក្សាក្រោយបរិញ្ញាបត្រ (SGS)ធ្វើការជាមួយមហាវិទ្យាល័យ និងសាលាទាំងអស់ ដើម្បីចែករំលែកព័ត៌មាន អំពីការផ្តល់ជូនរបស់សាកលវិទ្យាល័យកម្ពុជា ក៏ដូចជា តម្លៃនៃសញ្ញាបត្រក្រោយបរិញ្ញាបត្រ ដល់និស្សិតនៅពេលអនាគត។ សាលានេះ ក៏ធ្វើការចង្អុលបង្ហាញនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ ក្នុងអំឡុងពេលនៅសាកលវិទ្យាល័យកម្ពុជា ហើយឆ្លើយតបនឹងសំណួរនានាដែលពួកគេមាន។ SGS គឺជាផ្នែកនៃការប្តេជ្ញាចិត្តពង្រីក និងពង្រឹងទាំងគុណភាព និងជម្រើសសំរាប់និស្សិត របស់សាកលវិទ្យាល័យកម្ពុជា។ សាលានេះ មើលការខុសត្រូវលើកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៤ និងកម្មវិធីបណ្ឌិតចំនួន ១១។ សាលានេះ ក៏ទទួលខុសត្រូវការសម្របសម្រួល និងការបោះពុម្ពកាសែតភាគបោះពុម្ភតាមឱកាសរបស់សាកលវិទ្យាល័យកម្ពុជាផងដែរ។
ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា សាលាសម្រាប់ការបណ្តុះបណ្តាលកម្មវិធីសិក្សា បរិញ្ញាបត្រ (SUS)គឺជាអង្គភាពសម្របសម្រួលសំរាប់កម្មវិធីថ្នាក់បរិញ្ញាបត្រទាំងអស់ ដែលមាន ៦ មហាវិទ្យាល័យ និង ១ សាលា ដែលបច្ចុប្បន្ននេះផ្តល់ជូននូវ កម្មវិធីបរិញ្ញាបត្ររងចំនួន ៩ និងកម្មវធីបរិញ្ញាបត្រចំនួន ២៩។ SUS មានគោលបំណងពង្រឹងការបណ្តុះបណ្តាលការសិក្សា អភិបាលកិច្ច ការគ្រប់គ្រង និងការស្រាវជ្រាវ នៅកម្រិត សិក្សាបរិញ្ញាបត្រ ហើយក៏លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយសាលាផ្សេងទៀត ដែលមានកម្មវិធីសិក្សាស្រដៀងគ្នា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។ ការទទួលខុសត្រូវរួមមាន ការបង្កើតគោលនយោបាយ ដែលទាក់ទងនឹងកិច្ចការការសិក្សាថ្នាក់បរិញ្ញាបត្រ គំនិតផ្តួចផ្តើមការសិក្សា Facebook Khmer ការជ្រើសរើសគ្រូ ការតំឡើងឋានៈ និងអាណត្តិ។
សាកលវិទ្យាល័យកម្ពុជា បច្ចុប្បន្នមានសិស្សចុះឈ្មោះចូលរៀនប្រហែល ៤.០០០ នាក់។
សាកលវិទ្យាល័យកម្ពុជា បានផ្តល់ជូនអាហារូបករណ៍រាប់ពាន់ ដល់និស្សិតទាំងថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០០៣។[៧៤] ការិយាល័យអាហារូបករណ៍ គ្រប់គ្រង និងមើលខុសត្រូវអាហារូបករណ៍របស់សាកលវិទ្យាល័យ ដោយសហការជាមួយការិយាល័យផ្សេងទៀត និងអង្គភាពរបស់សាកលវិទ្យាល័យកម្ពុជា។
ការប្រឡងត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំ និងគ្របដណ្តប់លើទាំងភាសាអង់គ្លេស និងចំណេះដឹងទូទៅ ហើយសិស្សកំពូលទាំង ១០០ នាក់ ទទួលបានការចូលរៀនដោយមិនបាច់បង់ថ្លៃសិក្សា សំរាប់រយៈពេលសិក្សារបស់ពួកគេ។[៧៥] អាហារូបករណ៍ មានឈ្មោះថា អាហារូបករណ៍ សម្តេចតេជោ ហ៊ុន ចក្ខុវិស័យ ១០០ ជាមួយនឹងឈ្មោះផ្សេងទៀតភ្ជាប់នឹងអាហារូបករណ៍ ស្រេចទៅលើអ្នកឧបត្ថម្ភ។ អ្នកឧបត្ថម្ភសំរាប់ អាហារូបករណ៍ទាំងនេះ រួមមាន បណ្ឌិត ហារូហ៊ីសា ហានដា បណ្ឌិត Rikhi Thakral លោក Paul Heng និងក្រុមហ៊ុន China Fairwind, Cambodia។ អាហារូបករណ៍ ផ្សេងទៀតត្រូវបានផ្តល់ដោយក្រុមហ៊ុន Khmer Brewery ក្រុមហ៊ុន Cambodia Advance Communications និងសាកលវិទ្យាល័យកម្ពុជា។ និស្សិតសាកលវិទ្យាល័យកម្ពុជាមួយរយនាក់បន្ថែមទៀត បានទទួលអាហារូបករណ៍ផ្ទាល់ខ្លួន មានន័យថា អ្នកឧបត្ថម្ភឯកជនបានផ្តល់ថវិកាសំរាប់ការសិក្សាពួកគេនៅសាកលវិទ្យាល័យកម្ពុជា ហើយគ្មានតម្រូវឱ្យប្រឡងយកអាហារូបករណ៍ទេ។[៧៦]
នៅឆ្នាំ២០១៦ សាកលវិទ្យាល័យកម្ពុជា បានពង្រីកកម្មវធីអាហារូបករណ៍របស់ខ្លួន តាមរយៈការបង្កើត ប្រភេទបន្ថែមទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកអាហារូបករណ៍ដែលផ្តល់ជូន ឱ្យទៅដល់និស្សិតកម្ពុជាដែលកំពុងត្រូវការជំនួយ។ កម្មវិធីអាហារូបករណ៍ថ្មីៗ ដូចជា៖ អ្នកសម្រេចបានការសិក្សា អាហារូបករណ៍ផ្អែកលើគុណសម្បត្តិ អ្នកសម្រេចបានពិន្ទុខ្ពស់ផុតលេខ អាហារូបករណ៍សិស្សឆ្នើមនៅវិទ្យាល័យ អាហារូបករណ៍ផ្នែកកីឡា អាហារូបករណ៍មេដឹកនាំវ័យក្មេងអាស៊ាន អាហារូបករណ៍សាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ អាហារូបករណ៍ជំនួយការស្រាវជ្រាវ អាហារូបករណ៍ជំនួយការបង្រៀន អាហារូបករណ៍ជំនួយការបង្រៀនថ្នាក់ក្រោយបរិញ្ញបត្រ អាហារូបករណ៍មិនពេញលេញ អាហារូបករណ៍មិនពេញលេញសំរាប់សិក្សានៅមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស។ [៧៧]
សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ សាកលវិទ្យាល័យកម្ពុជា បានផ្តល់ជូនអាហារូបករណ៍ជាច្រើនកន្លែង ដែលមានឈ្មោះថា អាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន ចក្ខុវិស័យ ៥០០ ឆ្នាំ ២០១៧ ។.
អគារបរិវេណដ៏ធំកម្ពស់ ១១ ជាន់របស់សាកលវិទ្យាល័យកម្ពុជា គឺគ្មានការជក់បារី អាចឱ្យជនពិការចូលបាន ហើយមានជណ្តើរយន្ត និងបង្កាន់ដៃជណ្តើរពីមួយជាន់ទៅមួយជាន់។ ដីនៅខាងក្រៅ មានដាំរុក្ខជាតិក្នុងស្រុកជាច្រើន រួមមាន ដើមត្នោត[៧៨] កន្លែងចតរថយន្ត និងទោចក្រយានយន្ត និងហាងលក់ម្ហូបអាហារ។[៧៩] ទីធ្លាលេងកីឡារបស់សាកលវិទ្យាល័យកម្ពុជា ស្ថិតនៅទីធ្លាខាងក្រោយ ហើយមានទីធ្លាលេងបាល់ទាត់ និងសំណាញ់លេងបាល់ទះ។[៨០] កន្លែងស្វាគមន៍អ្នកមកទស្សនា នៅជាន់ទី១ គឺរូបសំណាករបស់ សម្តេចព្រះជ័យវរ្ម័នទី ៧ ស្តេចប្រទេសកម្ពុជា នៅក្នុងអំឡុងសម័យអង្គរ នៅជាន់ទី១ នៃអគារធំរបស់សាកលវិទ្យាល័យកម្ពុជា ដែលឆ្លុះបញ្ចាំងពីអំណាចនៃការសញ្ជឹងគិត។ នៅជាន់ទី ១១ មានហាងកាហ្វេ Coffee Today shop មជ្ឈមណ្ឌលថតចម្លង និងព្រីនឯកសារ និងបណ្ណាគាររបស់សាកលវិទ្យាល័យកម្ពុជា។ Free WiFi គឺមានប្រើប្រាស់នៅទូទាំងបរិវេណអគារ។
សាកលវិទ្យាល័យកម្ពុជា មានទម្លាប់ឱ្យឈ្មោះថ្មីដល់សាលា មហាវិទ្យាល័យ ថ្នាក់រៀន និងការិយាល័យរបស់សាស្ត្រាចារ្យ ដូចប្រទេសនានា អង្គការអន្តរជាតិល្បីឈ្មោះ ក្រុមហ៊ុនឯកជនដែលប្រកបដោយថាមពល និងពលរដ្ឋដែលមានឥទ្ធិពល។ ឧទាហរណ៍ សាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ ត្រូវបានឱ្យឈ្មោះដូចនឹងនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ហើយសាលាពាណិជ្ជសាស្ត្រ តូនី ហ្វ៊រណានដេស ត្រូវបានឱ្យឈ្មោះដូច ប្រធានប្រតិបត្តិក្រុមហ៊ុន AirAsia គឺលោក Tan Sri Tony Fernandes។ ពេលនេះ មានបន្ទប់ និង សាលបង្រៀនចំនួន ៩ ត្រូវបានដាក់សម្ពោធជាផ្លូវការ។ នៅជាន់ទី ១០ នៃអគារធំ សាលាតេជោសែន កិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ បានឱ្យឈ្មោះបន្ទប់នានា ដូចរដ្ឋសមាជិកអាស៊ាន ហើយក៏បានឱ្យឈ្មោះសាលមួយ ដូចវេទិកាសេដ្ឋកិច្ចពិភពលោក។ នៅជាន់ទី ៩ មានថ្នាក់រៀន និងសាលបង្រៀនមួយចំនួន ដាក់ឈ្មោះដូចដៃគូសន្ទនារបស់អាស៊ាន ហើយសាកលវិទ្យាល័យកម្ពុជា អញ្ជើញគ្រប់ស្ថានទូតទាំងអស់ ឱ្យសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងតុបតែងបន្ទប់ជ្រើសតាំងរបស់ពួកគាត់។
បន្ទប់:
សាល:
សាលា:
បណ្ណាល័យ តូស៊ូ ហ្វ៊ូកាមិ របស់សាកលវិទ្យាល័យកម្ពុជា មានការប្រមូលផ្តុំសៀវភៅ ទស្សនាវដ្ដី កាសែត និងព្រឹត្តិបត្រជាង ៧៥.០០០ ជាភាសាជាច្រើន ក៏ដូចកុំព្យូរទ័រ ដើម្បីចូលមើលកាសែតតាមអនឡាញ។ បណ្ណាល័យអេឡិចត្រូនិក តូស៊ូ ហ្វ៊ូកាមិ ផ្តល់នូវកុំព្យូទ័រជាច្រើនសំរាប់និស្សិត ប្រើប្រាស់សំរាប់ការសិក្សារបស់ពួកគេ។ បណ្ណាល័យ តូស៊ូ ហ្វ៊ូកាមិ និង បណ្ណាល័យអេឡិចត្រូនិក តូស៊ូ ហ្វ៊ូកាមិ ធ្វើការ ៧ ថ្ងៃ ក្នុងមួយសប្តាហ៍ សំរាប់សិស្ស បុគ្គលិក សាស្ត្រាចារ្យ និងសាធារណៈ។[៨១][៨២] បណ្ណាល័យអេឡិចត្រូនិក ក៏មានមជ្ឈមណ្ឌលធនធានអាស៊ាន ដែលមានការប្រមូលផ្តុំសៀវភៅជាច្រើន ទាក់ទងនឹងអាស៊ាន។[៨៣]
ត្រឹមឆ្នាំ២០០៩ សាលាបាននិងកំពុងណែនាំ ការរៀនសូត្រតាមអេឡិចត្រូនិក សំរាប់កម្មវិធីខ្លះ។[៨៤] ឥឡូវនេះ មានបន្ទប់ពិសោធន៍ ៤ ដាច់ពីគ្នា នៅសាកលវិទ្យាល័យកម្ពុជា រួមមាន បន្ទប់ពិសោធន៍ជួសជុលកុំព្យូរទ័រ បន្ទប់ពិសោធន៍មជ្ឈមណ្ឌលព័ត៌មានវិទ្យា បន្ទប់ពិសោធន៍ពហុព័ត៌មាន និងបន្ទប់ពិសោធន៍បណ្តាញកុំព្យូរទ័រ។[៨៥]
ស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ ជាដៃគូជាយូរមកហើយរបស់សាកលវិទ្យាល័យកម្ពុជា ហើយស្ថិតនៅក្នុងបរិវេណរបស់សាកលវិទ្យាល័យតែម្តង។ ស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ ជាមជ្ឈមណ្ឌល បណ្តុះបណ្តាលសំរាប់មហាវិទ្យាល័យ ព័ត៌មាន និងគមនាគមន៍ ដែលនិស្សិតអាចសិក្សាផ្ទាល់ពីអ្នកជំនាញ។ ស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ ក៏រៀបចំ និងផ្សាយព្រឹត្តការណ៍ មួយចំនួនរបស់សាកលវិទ្យាល័យកម្ពុជា ដូចជា ការបញ្ចប់ការសិក្សាប្រចាំឆ្នាំ រួចផ្សាយ អមដោយពាណិជ្ជកម្មតាមទូរទស្សន៍ និងវិទ្យុរបស់សាកលវិទ្យាល័យកម្ពុជា។
សាកលវិទ្យាល័យកម្ពុជា ធ្វើការស្រាវជ្រាវជាច្រើនពាក់ព័ន្ធនឹងគម្រោង ផ្តល់សេវាកម្មពិគ្រោះយោបល់ និងរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការស្រាវជ្រាវ ដែលទាំងអស់នេះ ត្រូវបានទទួលខុសត្រូវដោយមជ្ឈមណ្ឌល និងវិទ្យាស្ថាននានា ដែលផ្តល់ការសម្របសម្រួលសំរាប់ការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ នៅសាកលវិទ្យាល័យនេះ។ និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក ក៏ត្រូវបានលើកទឹកចិត្តឱ្យធ្វើការស្រាវជ្រាវ ទាំងនៅកម្រិតបរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ ហើយបន្ទាប់មក បោះពុម្ពលទ្ធផលរបស់ពួកគេ នៅក្នុងទស្សនាវដ្ដីកម្ពុជាសំរាប់ការសិក្សាអន្តរជាតិ ដែលទើបដាក់ដំណើរការពេលថ្មីៗនេះ ដែលជាការបោះពុម្ពផ្សាយ គ្រប់គ្រងដោយសាកលវិទ្យាល័យកម្ពុជា។
មជ្ឈមណ្ឌលសិក្សាអាស៊ាន (ASC) ធ្វើការស្រាវជ្រាវលើបញ្ហាប្រទាក់ក្រឡាគ្នា ពាក់ព័ន្ធនឹងអាស៊ាន។ មជ្ឈមណ្ឌលនេះ លើកកម្ពស់ការយល់ដឹងពីអាស៊ានកាន់តែខ្លាំង នៅក្នុងប្រទេសកម្ពុជា ហើយចូលរួមចំណែកដល់ការធ្វើសមាហរណកម្មរបស់កម្ពុជា នៅក្នុងអាស៊ាន តាមរយៈ ការបោះពុម្ពផ្សាយសៀវភៅ ស្តីពីបញ្ហាផ្សេងៗនៅក្នុងតំបន់ រៀបចំបាឋកថាស្តីពីការទូតជាបន្តបន្ទាប់ និងធ្វើការជាមួយស្ថានទូតក្នុងស្រុក។ មជ្ឈមណ្ឌលសិក្សាអាស៊ាន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។ [៨៦]
ក្រុមប្រឹក្សាស្រាវជ្រាវ និងប្រឌិតញាណ (CRC) គឺជាអង្គភាពសម្របសម្រួល នៃភាគីពាក់ព័ន្ធទាំងអស់ ដែលធ្វើការជម្រុញទឹកចិត្តឱ្យនិស្សិត សាស្ត្រាចារ្យ និងបុគ្គលិកសាកលវិទ្យាល័យកម្ពុជាធ្វើការស្រាវជ្រាវនៅគ្រប់កម្រិតទាំងអស់ ហើយបោះពុម្ពលទ្ធផលរបស់ពួកគេ។ ក្រុមប្រឹក្សានេះ ផ្តោតសំខាន់លើការស្រាវជ្រាវគោលនយោបាយ ជាពិសេសផ្តោតលើបញ្ហាការអប់រំឧត្តមសិក្សារបស់កម្ពុជា និងនយោបាយក្នុងស្រុក និងអន្តរជាតិ។ [៨៧]
វិទ្យាស្ថានស្រាវជ្រាវ និងសិក្សាជាន់ខ្ពស់ (IRAS) ធ្វើការស្រាវជ្រាវ លើបញ្ហាជាច្រើន ដែលរួមមាន ភាពជាអ្នកដឹកនាំ[៨៨] សកលភាវូបនីយកម្ម[៨៩] បញ្ហាការសិក្សានៅក្នុងថ្នាក់រៀន[៩០] និងគោលនយោបាយការសិក្សាពាក់ព័ន្ធនឹងកម្ពុជា[៩១] និងបញ្ហាជាច្រើនទៀត។ ទាំង IRAS និង CRC ធ្វើការលើទស្សនាវដ្តីកម្ពុជាសំរាប់ការសិក្សា អន្តរជាតិ ដែលបង្ហាញពីការស្រាវជ្រាវផលិតដោយសហគមន៍សាកលវិទ្យាល័យកម្ពុជា។
ទស្សនាវដ្ដីកម្ពុជាសំរាប់ការសិក្សាអន្តរជាតិ ដែលមើលការខុសត្រូវដោយ IRAS និង CRC គឺជា ទស្សនាវដ្តីស្រាវជ្រាវបោះពុម្ព ពីរដងក្នុងមួយឆ្នាំ ដែលផ្តល់ឱ្យនិស្សិត និងសមាជិកសហគមន៍របស់សាកលវិទ្យាល័យកម្ពុជា នូវឱកាសដើម្បីបង្ហាញប្រភេទការស្រាវជ្រាវនានា ដែលពួកគេបានធ្វើ។ CJIS រួមមាន អត្ថបទ កាសែត កិច្ចសម្ភាសន៍ និងការសិក្សាឡើងវិញ។ ការបោះពុម្ពផ្សាយ លើកដំបូងរបស់ CJIS គឺនៅខែធ្នូ ឆ្នាំ២០១៦។[៩២]
UC Monograph Series គឺជាទនានុប្បវត្តិ ដែលរៀបចំឡើងសំរាប់ការវិភាគស៊ីជុំរៅលើបញ្ហាណាមួយ ដែលជាទូទៅធ្វើដោយអ្នកឯកទេស។ អត្ថបទសំរាប់ UC Monograph Series វែងជាង និងស៊ីជម្រៅជាងទស្សនាវដ្ដីកម្ពុជា សំរាប់ការសិក្សាអន្តរជាតិ ព្រោះវាត្រូវបានសរសេរដោយអ្នកឯកទេស និងមានបទពិសោធន៍យូរអង្វែងក្នុងជំនាញ។
The UC Occasional Paper Series ជាព្រឹត្តិប័ត្រស្រាវជ្រាវមួយដែលបោះពុម្ពសំណេរស្រាវជ្រាវរបស់និស្សិតថ្នាក់ក្រោយឧត្តមរបស់សាកលវិទ្យាល័យកម្ពុជា, និស្សិតដែលចេញពីសាកលវិទ្យាល័យផ្សេងៗទៀក្នុងស្រុក និងក្រៅស្រុកសម្រាប់ការបញ្ចាប់ការសិក្សារបស់ពួកគេ។ ព្រឹត្តិប័ត្រនេះគឺមានការត្រូតពិនិត្យយ៉ាងហ្មត់ចត់ដោយគណៈត្រួតពិនិត្យយ៉ាងជំនាញពីររូប ក្នុងគោលបំណងប្រែក្លាយព្រឹត្តិប័ត្រអោយក្លាយជាវេទិការដើម្បីអោយនិស្សិតធ្វើអោយប្រសើរឡើងនូវជំនាញស្រាវជ្រាវរបស់ពួកគេ និងចែករំលែកចំណេះដឹង, គំនិត និងរបកគំហើញថ្មីពីការស្រាវជ្រាវដល់សាធារណៈជន។ គ្រប់អត្ថបទត្រូវឆ្លងកាត់ការពិនិត្យដោយយកចិត្តទុកដាក់ពីគណៈត្រួតពិនិត្យ។ The UC Occasional Paper Series ត្រូវបានបោះពុម្ពប្រចាំឆមាស ជាអេឡិកត្រូនិកបង្ហោះនៅលើគេហទំព័រសាកលវិទ្យាល័យកម្ពុជា និងបោះពុម្ពតំកល់ទុកនៅបណ្ណាល័យសាកលវិទ្យាល័យ។
UC Working Paper Series គឺជាសិក្សាស្រាវជ្រាវរបស់និស្សិតថ្នាក់បរិញ្ញាបត្រ។ និស្សិតត្រូវសំណៅគំរូស្រាវជ្រាវ, សារណាបទបរិញ្ញាបត្រ ឬកិច្ចការដែលគួរឲ្យកត់សម្គាល់ ក្នុងប្រធានបទណាក៏បាន។ គណៈវិនិច្ឆ័យនៃការបោះពុម្ពផ្សាយនឹងធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ និងសម្រេចថាវាត្រឹមត្រូវតាមបទដ្ឋានរបស់ព្រឹត្តិបត្រនេះ។
The UC Bulletin ព្រឹត្ដិប័ត្រនៃសាកលវិទ្យាល័យកម្ពុជា គឺជាបោះពុម្ភផ្សាយប្រចាំត្រីមាស ដោយការិយាល័យប្រធាន ដើម្បីធ្វើបច្ចុប្បន្នភាពនូវព្រឹត្តិការណ៍ និងសកម្មភាពផ្សេងរបស់សាកលវិទ្យាល័យកម្ពុជា។ ការបោះពុម្ភផ្សាយ ក៏ត្រូវបានបង្ហាញពីសម្មិទ្ធិផលដែល និស្សិត សាស្ត្រាចារ្យ និងបុគ្គលិករបស់សាកលវិទ្យាល័យកម្ពុជា សំរាប់ការទទួលស្គាល់ការខិតខំប្រឹងប្រែងដែលគាត់សមនឹងទទួលបាន និងជាឯកសារផ្សាយជាសាធារណៈស្តីពីសកម្មភាព និងសម្មិទ្ធផលដែលសាកលវិទ្យាល័យសម្រេចបាន។ និស្សិតដែលកំពុងសិក្សា ក៏ត្រូវបានលើកទឹកចិត្តឲ្យសរសេរចែករំលែកបទពិសោធន៍ដល់សាកលវិទ្យាល័យ។
សព្វវចនាធិប្បាយនៃសាកលវិទ្យាល័យកម្ពុជាផ្ដល់ឲ្យ និស្សិត សាស្រ្តាចារ្យ បុគ្គលិក អតីតនិស្សិត អនាគតនិស្សិត ក្រុមគ្រួសារ មិត្តភិក្ត និងប្រិយមិត្ត នូវភាពងាយស្រួលក្នុងការចូលមើលព័ត៌មានថ្មីៗអំពីសាកលវិទ្យាល័យកម្ពុជា។ បំណងនៃឯកសារនេះគឺដើម្បីតម្លាភាព និងការយល់ពីគ្នាទៅវិញទៅមក រវាងសាកលវិទ្យាល័យ និងភាគីពាក់ព័ន្ធ។ សព្វវចនាធិប្បាយ មានភាពងាយស្រួលក្នុងការប្រើជាឯកសារយោងព័ត៌មានអំពី មហាវិទ្យាល័យនីមួយៗ ជំនាញសិក្សា បន្ទប់ពិសោធន៍ បណ្ណាល័យ ការិយាល័យផ្សេងៗ និងការណែនាំពីសាកលវិទ្យាល័យ។
កាសែតភាគបោះពុម្ពតាមឱកាសរបស់សាកលវិទ្យាល័យកម្ពុជា គឺជាកាសែតសិក្សា ដែលបោះពុម្ព កាសែតអប់រំសិក្សារបស់និស្សិតក្រោយបរិញ្ញាបត្រពីសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យផ្សេងទៀតក្នុងប្រទេសកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងបញ្ចប់សញ្ញាបត្រក្រោយបរិញ្ញាបត្រ នៅបរទេស។ កាសែតនេះ គឺមានការវាយតម្លៃគុណភាព ដោយអ្នកជំនាញ ហើយមានគោលបំណង ផ្តល់ជាវេទិកាមួយសំរាប់ឱ្យនិស្សិតក្រោយបរិញ្ញាបត្រ កែលម្អ និងផ្សព្វផ្សាយការស្រាវជ្រាវ ការសិក្សាឡើងវិញ និងលទ្ធផលរបស់ពួកគេ។ កាសែតទាំងអស់ត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ហើយត្រូវបានលើកទឹកចិត្តឱ្យកែលម្អជាបន្តបន្ទាប់។ កាសែតភាគបោះពុម្ពតាមឱកាសរបស់សាកលវិទ្យាល័យកម្ពុជា ត្រូវបានបោះពុម្ពពីរដងក្នុងមួយឆ្នាំ គឺនៅខែមីនា និងខែកញ្ញា ហើយមានជាទម្រង់អេឡិចត្រូនិក នៅក្នុងគេហទំព័ររបស់សាកលវិទ្យាល័យកម្ពុជា និងជាអក្សរពុម្ភ នៅក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យកម្ពុជា។ [៩៣]
សហព័ន្ធនិស្សិតសាកលវិទ្យាល័យកម្ពុជា គឺជាក្រុមមេតំណាងឱ្យអង្គការនិស្សិតទាំងអស់នៅសាកលវិទ្យាល័យកម្ពុជា ហើយអង្គការទាំងនេះ រួមមាន សភានិស្សិតសាកលវិទ្យាល័យកម្ពុជា (UCSS) ក្លឹបពិភាក្សាសាកលវិទ្យាល័យកម្ពុជា (UCDC) យុវជនកាកបាទក្រហមកម្ពុជារបស់សាកលវិទ្យាល័យម្ពុជា (UCCRCY) និង សមាគមអតីតនិស្សិតសាកលវិទ្យាល័យកម្ពុជា (UCAA)។ ក្រុមដែលដឹកនាំដោយនិស្សិតទាំងនេះ លើកទឹកចិត្តសេវាកម្មសហគមន៍ និងពង្រឹងសាកលវិទ្យាល័យទាំងមូល ដោយមាននិស្សិតដែលបានលះបង់ពេលវេលានិងថាមពលអស់ពីខ្លួន មួយចំនួន សំរាប់សាកលវិទ្យាល័យកម្ពុជា តាមរបៀបជាច្រើន។ ពួកគេបានឈ្នះពានរង្វាន់ថា្នក់ជាតិជាច្រើន រួមទាំងចំណាត់ថ្នាក់លេខ ១ នៅក្នុងការសំដែង និងលេខ ៣ ក្នុងពិធីបុណ្យសិល្បៈយុវជនថ្នាក់ជាតិ ឆ្នាំ២០១៧ ពីក្រសួងវប្បធម៌។ [៩៤]
សភានិស្សិតសាកលវិទ្យាល័យកម្ពុជា (UCSS)គឺជាអង្គភាពជាប់ឆ្នោតរបស់សិស្ស ដែលរៀបចំ និងសម្របសម្រួលសកម្មភាពក្រៅកម្មវិធីសិក្សា ដែលលើកទឹកចិត្តឱ្យមានអន្តរកម្មរវាងនិស្សិត សាស្ត្រាចារ្យ និងបុគ្គលដែលគួរឱ្យគោរព។[៩៥] ការបោះឆ្នោតរបស់ UCSS ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយមើលការខុសត្រូវដោយមន្រ្តីក្នុងតំណែង ដែលប្រហែលជាមិនត្រូវបានជាប់ឆ្នោតជាថ្មី និងជាក្រុមប្រឹក្សាបុគ្គលិក សាស្ត្រាចារ្យ និងសមាជិកក្រុមប្រឹក្សាភិបាលរបស់សាកលវិទ្យាល័យកម្ពុជា។[៩៦]
UCSS រៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ[៩៧] និងពិធីអបអរចូលឆ្នាំអន្តរជាតិ ជារៀងរាល់ឆ្នាំ។[៩៨] នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ UCSS ក៏បានរៀបចំព្រឹត្តិការណ៍ធ្វើត្រាប់-អាស៊ាន (Mock-ASEAN) ដើម្បីឱកាសពិសេសដល់និស្សិតធ្វើតាមកិច្ចប្រជុំអាស៊ានឡើងវិញ។ ព្រឹត្តិការណ៍នេះ គឺស្រដៀងគ្នាណាស់ នឹងសកម្មភាពគំរូ-អង្គការសហប្រជាជាតិ (Model-UN) នៅក្នុងសហរដ្ឋអាមេរិក។ UCSS បានរៀបចំធ្វើត្រាប់-អាស៊ានបូកបី (Mock-ASEAN Plus Three) (ឆ្នាំ២០១៥)[៩៩] ធ្វើត្រាប់-កិច្ចប្រជុំកំពូលអាស៊ាន-ចិន (Mock ASEAN-China Summit) (ឆ្នាំ២០១៤)។[១០០] UCSS ត្រូវបានទទួលខុសត្រូវសំរាប់ UCSS Green World ដែលជាគម្រោងផ្តោតសំខាន់លើបរិស្ថាន សំដៅលើការយល់ដឹងពីការការពារបរិស្ថាន និងកាត់បន្ថយការបំផ្លាញព្រៃឈើ។[១០១] ការប្រកួតសរសេររឿងខ្លីរបស់ UCSS ដែលជាការប្រក្រួតប្រជែងសរសេររឿងប្រឌិតជាភាសាអង់គ្លេសទូទាំងសាកលវិទ្យាល័យ[១០២] និង កម្មវិធីនិយាយតាមវិទ្យុអាស៊ីអាគ្នេយ៍ មានឈ្មោះថា “ជីវិត និងការសិក្សា” (ខែឧសភា ២០១១[១០៣] ដល់ ខែធ្នូ ២០១១[១០៤]។
ក្លឹបពិភាក្សាសាកលវិទ្យាល័យកម្ពុជា (UCDC) ត្រូវបានបង្កើតឡើងដើម្បីកែលម្អ និងពង្រឹងជំនាញទន់របស់និស្សិត ដូចជា ការនិយាយជាសាធារណៈ ការងារជាក្រុម និងការគិតត្រិះរិះ។[១០៥] លើសពីនេះ UCDC ផ្តល់ឱ្យសិស្សនូវការបណ្តុះបណ្តាលទូលំទូលាយ លើវិធីសាស្ត្រស្រាវជ្រាវផ្អែកលើភស្តុតាង និងការអនុវត្តជាក់ស្តែងរបស់គេ។ UCDC បានរៀបចំការពិភាក្សាតស៊ូមតិផ្ទៃក្នុង[១០៦] បន្ថែមពីលើការប្រកួតទល់នឹងសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាផ្សេងទៀត និងអ្នកប្រកួតប្រជែងជាអន្តរជាតិ នៅក្នុងការពិភាក្សាជាច្រើន តាំងពីបានបង្កើតឡើងនៅឆ្នាំ២០០៩។[១០៧] UCDC ទទួលបានជោគជ័យក្នុងការពិភាក្សាជាច្រើន រួមមាន៖
យុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យកម្ពុជា (UCCRCY) ត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០១១[១១៣] ក្នុងគោលបំណងកសាងជំនាញដល់និស្សិត និងរៀបចំឱ្យពួកគេ ក្លាយជាអ្នកដឹកនាំសកម្ម និងធនធានមានសមត្ថភាព សម្រាប់ការងារផ្នែកមនុស្សធម៌ ក្នុងប្រទេសកម្ពុជា។[១១៤] សមាជិក UCCRCY បានចូលរួមការបណ្តុះបណ្តាល និងសិក្ខាសាលា បន្ថែមពីលើការងារផ្នែកមនុស្សធម៌ ទូទាំងប្រទេសកម្ពុជា។[១១៥] ការបណ្តុះបណ្តាលភាគច្រើន ផ្តោតលើការលើកកម្ពស់សុខភាព និងសុវត្ថិភាព។ គោលដៅចុងក្រោយ គឺ សមាជិក UCCRCY ចែករំលែកចំណេះដឹង និងជំនាញ ដែលពួកគេទទួលបាន ជាមួយនឹងមិត្តរួមថ្នាក់ តាមរយៈមិត្តអប់រំមិត្ត និងសហគមន៍ទាំងមូល។[១១៦] UCCRCY បានឈ្នះ ពានរង្វាន់ចំណាត់ថ្នាក់លេខ ២ នៅក្នុងវេទិកាពិភាក្សាយុវជន ស្តីពី "យុវជន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក" ក្នុងខែឧសភា ឆ្នាំ២០១៦។[១១៧] ក្នុងឆ្នាំ២០១៨ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យកម្ពុជា បានធ្វើការបោះឆ្នោតជ្រើសតាំងគណៈអចិន្ត្រៃយ៍ក្លឹបថ្មី និងរៀបចំវគ្គសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ និស្សិត សាស្ត្រាចារ្យ មន្ត្រីបុគ្គលិក។.
កម្មវិធីអ្នកស្ម័គ្រចិត្តរបស់សាកលវិទ្យាល័យកម្ពុជា (UCVP) គឺជាគំនិតផ្តួចផ្តើមថ្មី ដែលព្យាយាមចង់ឱ្យនិស្សិតសាកលវិទ្យាល័យកម្ពុជា ចូលរួមនៅក្នុងការអភិវឌ្ឍជាតិ។ UCVP នឹងរៀបចំព្រឹត្តិការណ៍ និងយុទ្ធនាការជាច្រើន ដើម្បីបង្កើតជំនាញរបស់និស្សិតវ័យក្មេង ជាពិសេស នៅទីជនបទ ហើយក៏នឹងផ្តោតលើបញ្ហា សេដ្ឋកិច្ច និងបរិស្ថានផងដែរ។ និស្សិត ទទួលបានបទពិសោធន៍ភាពជាអ្នកដឹកនាំ និងកសាងជំនាញ ជាក់ស្តែង តាមរយៈការចូលរួមនៅក្នុងផែនការ និងប្រតិបត្តិការរបស់ព្រឹត្តិការណ៍នានា។
ក្លឹបកីឡាសាកលវិទ្យាល័យកម្ពុជា (UCSC) ត្រូវដឹកនាំដោយអ្នកកាន់គំរោងសភានិស្សិតសាកលវិទ្យាល័យកម្ពុជា និងគណៈកម្មាធិការមួយនៃក្រុមទីប្រឹក្សាមកពីក្រុមគ្រប់គ្រងរបស់សាកលវិទ្យាល័យកម្ពុជា។ UCSC ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ហើយក្រុមនេះ បានចូលរួមក្នុងការប្រកួតបាល់ទាត់ជាច្រើន និងព្រឹត្តិការណ៍ប្រកួតប្រជែងកីឡាផ្សេងៗ ជាមួយស្ថាប័នផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។[១១៨] លើសពីនេះ សាកលវិទ្យាល័យកម្ពុជា មានអគារសំរាប់លេងកីឡា ដែល UCSC ប្រើប្រាស់សំរាប់វគ្គបណ្តុះបណ្តាល។[១១៩]
ក្លឹបសាកវប្បកម្មសាកលវិទ្យាល័យកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងរក្សាទីធ្លាបរិវេណសាកលវិទ្យាល័យកម្ពុជាឱ្យស្អាត និងមានពណ៌បៃតង។ សមាជិកភាព បើកចំហដល់សិស្ស សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់។[១២០]
ពិធីប្រគល់សញ្ញាបត្រប្រចាំឆ្នាំរបស់សាកលវិទ្យាល័យកម្ពុជា ដែលនិស្សិតត្រូវបានប្រគល់ជាផ្លូវការនូវសញ្ញាបត្រដែលពួកគេបានបញ្ចប់ការសិក្សាតាមជំនាញរបស់គេ។ លើសពីនេះទៀត កម្មវិធីនេះក៏មានប្រគល់ជូននូវលិខិតទទួលស្គាល់ដល់ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតឆ្នើម ក៏ដូចជា សញ្ញាបត្របណ្ឌិតកិត្តិយលផងដែរ។ រហូតមកដល់ពេលនេះ សាកលវិទ្យាល័យកម្ពុជាបានរៀបចំកម្មវិធីប្រគល់សញ្ញបត្របាន ១៣លើកហើយ ដែលមាននិស្សិតបញ្ចប់ការសិក្សាជាង ៣០០០ នាក់។
សប្ដាហ៍ស្វាគមន៍ គឺជាការតម្រង់ទិសដល់សិស្សថ្មីដែលចូលរៀននៅសាកលវិទ្យាល័យកម្ពុជា។ រៀបចំឡើងដោយ សភានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា សប្ដាហ៍ស្វាគមន៍ គឺជាការណែនាំពីសាកលវិទ្យាល័យកម្ពុជា រួមមាន៖ មហាវិទ្យាល័យ សាលា ការិយាល័យ បណ្ណាល័យ អង្គការនិស្សិត និងសេវាផ្សេងៗទៀត។ សិស្សចូលរួមសកម្មភាពសប្បាយរីករាយជាច្រើន ដូចជាទស្សនកិច្ចសាកលវិទ្យាល័យ ដើម្បីឲ្យពួកគេស្វែងយល់ពីរចនាសម្ពន្ធរបស់សាកលវិទ្យាល័យ។
សន្និសីទភាពជាអ្នកដឹកនាំការសិក្សានិស្សិត (SALC) គឺជាព្រឹត្តិការណ៍រយៈពេលមួយសប្តាហ៍ រៀបចំដោយនិស្សិត សំរាប់និស្សិត។ វាមានសម័យប្រជុំកន្លះថ្ងៃចំនួន ១២ ដង ដែលសម័យប្រជុំនីមួយៗ ត្រូវបានរៀបចំដោយមហាវិទ្យាល័យ ឬ សាលា នៅឯសាកលវិទ្យាល័យ ហើយសម័យប្រជុំទាំងអស់ខុសគ្នា មានការរៀបចំ ប្រធានបទ បញ្ជីវាគ្មិន និងគោលបំណងខុសៗគ្នា។ វិធីសាស្ត្រ ពហុទិសនេះ អនុញ្ញាតឱ្យនិស្សិតដឹងឮពីវិធីសាស្ត្ររៀនសូត្រខុសៗគ្នាមួយចំនួន និងដើម្បីទទួលបទពិសោធន៍ដោយផ្ទាល់អំពីបុគ្គលិកលក្ខណៈនានានៃមហាវិទ្យាល័យទាំងអស់។ សន្និសីទនេះ បើកទូលាយដល់និស្សិតទាំងអស់ ហើយអាចចូលរួមសម័យប្រជុំណាក៏បាន ដូចដែលពួកគេចង់ និងត្រូវបានលើកទឹកចិត្តឱ្យអញ្ជើញមិត្តភក្តិមកចូលរួមផង។[១២១]
វេទិកាសំរាប់ភាពជោគជ័យ គឺជាព្រឹត្តិការណ៍ពីរដងក្នុងមួយឆ្នាំ សំដៅឆ្ពោះទៅរកនិស្សិតសាកលវិទ្យាល័យកម្ពុជា និងនិស្សិតផ្សេងទៀត ព្រមទាំងអ្នកមានវិជ្ជាជីវៈ ដើម្បីផ្តល់ឱ្យពួកគេនូវចំណេះដឹងពីអ្នកជំនាញឈានមុខ លើប្រធានបទជាច្រើនទាក់ទងនឹងការងារ ជោគជ័យការសិក្សា និងការសំរេចបំណងប្រាថ្នាផ្ទាល់ខ្លួន។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជម្រុញទឹកចិត្ត លើកទឹកចិត្ត និងបណ្តុះគំនិតនិស្សិត ដើម្បីឱ្យពួកគេអាចធ្វើការសំរេចចិត្តដ៏សមរម្យ ដើម្បីទទួលបានជោគជ័យនៅខាងក្រៅសាលា។[១២២]
វេទិកាអាហារូបករណ៍ ជាព្រឹត្តិការណ៍កើតឡើងជាទៀងទាត់ ដែលមានតំណាងមកពីស្ថានទូតនានា មកពិភាក្សាអំពីឱកាសទទួលបានអាហារូបករណ៍ ដែលមានស្រាប់រវាងប្រទេសកម្ពុជា និងប្រទេសរៀងៗខ្លួនរបស់ពួកគេ។ ព្រឹត្តិការណ៍នេះ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ ដែលសំដៅឆ្ពោះទៅរក ផលប្រយោជន៍និស្សិត ដែលមានចំណាប់អារម្មណ៍បន្តសញ្ញាបត្រឧត្តមសិក្សានៅបរទេស។
មូលនិធិសាកលវិទ្យាល័យកម្ពុជា (UCF) ទទួលខុសត្រូវលើសកម្មភាពរៃអង្គាសថវិការបស់សាកលវិទ្យាល័យ។[១២៣] UCF ពាក់ព័ន្ធយ៉ាងច្រើនក្នុងសេវាកម្មនិស្សិត និងអតីតនិស្សិត ការអភិវឌ្ឍអគារ និងគំនិតផ្តួចផ្តើមស្រាវជ្រាវ។ មុខងារចំបងរបស់ UCF គឺស្វែងរកអ្នកឧបត្ថម្ភដើម្បីផ្តល់ថវិកាដល់កម្មវិធីអាហារូបករណ៍។ ជាង ៨០% នៃនិស្សិតសាកលវិទ្យាល័យកម្ពុជា ទទួលអាហារូបករណ៍ សម្របសម្រួលដោយ UCF។[១២៤] លើសពីនេះ UCF កំពុងរៃអង្គាសថវិកាសំរាប់ពង្រីកបណ្ណាល័យ និងបង្កើតអន្តេវាសិកដ្ឋានសំរាប់និស្សិត។[១២៥]
សាកលវិទ្យាល័យកម្ពុជា ផ្តល់នូវសេវាកម្មជាច្រើនសំរាប់អតីតនិស្សិត រួមមាន សិទ្ធិចូលក្នុងអគារសាកលវិទ្យាល័យកម្ពុជាទាំងអស់ និងឱកាសបានប្រើប្រាស់ជំនាញដែលកំពុងដំណើរការ ព្រមទាំងការបង្ហាត់បង្រៀនពីមុខរបរ ក្រោយពីបញ្ចប់ការសិក្សា។ សាកលវិទ្យាល័យកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្លាំង លើការកសាងអ្នកបញ្ចប់ការសិក្សាដែលមានជំនាញនិងសមត្ថភាពគ្រប់គ្រាន់អាចរកការងារធ្វើបាន ដែលជោគជ័យនៅក្នុងឧស្សាហកម្មរបស់ពួកគេ ហើយគោលនយោបាយគាំទ្រ និងលើកកម្ពស់អតីតនិស្សិតសាកលវិទ្យាល័យកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តនេះ។
នៅឆ្នាំ២០១៥ សាកលវិទ្យាល័យកម្ពុជា បានចាប់ផ្តើមរៀបចំការជួបជុំអតីតនិស្សិតប្រចាំឆ្នាំ។ ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវឱកាសកសាងបណ្តាញដ៏មានតម្លៃ សំរាប់អតីតនិស្សិត និងនិស្សិតបច្ចុប្បន្នរបស់សាកលវិទ្យាល័យកម្ពុជា ក៏ដូចជាកសាងទំនាក់ទំនងរវាងអតីតនិស្សិត និងសាកលវិទ្យាល័យកម្ពុជា ដើម្បីបង្កើតកិច្ចសហការរឹងមុំា រវាងវិស័យផ្សេងៗនៃឧស្សាហកម្ម ពាណិជ្ជកម្ម និងការអប់រំនៅក្នុងប្រទេសកម្ពុជា។
គិតត្រឹមខែតុលា ឆ្នាំ២០១៧ សាកលវិទ្យាល័យកម្ពុជា បានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសចំនួន ៤១ ដល់បុគ្គលល្បីឈ្មោះមកពីទូទាំងពិភពលោក។ [១៤៧]
ឆ្នាំ២០១៦
ឆ្នាំ២០១៨
សាកលវិទ្យាល័យកម្ពុជាមានអង្គីការជាមួយស្ថាប័នផ្សេងៗពីគ្នានៅជុំវិញពិភពលោក រួមមានខាងក្រោម៖
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help); More than one of |author=
and |last=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help); More than one of |first1=
and |first=
specified (help); More than one of |last1=
and |last=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help); More than one of |first1=
and |first=
specified (help); More than one of |last1=
and |last=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help); More than one of |first1=
and |first=
specified (help); More than one of |last1=
and |last=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help); More than one of |first1=
and |first=
specified (help); More than one of |last1=
and |last=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help); More than one of |first1=
and |first=
specified (help); More than one of |last1=
and |last=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help); More than one of |first1=
and |first=
specified (help); More than one of |last1=
and |last=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help); More than one of |first1=
and |first=
specified (help); More than one of |last1=
and |last=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help); More than one of |first1=
and |first=
specified (help); More than one of |last1=
and |last=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)[តំណភ្ជាប់ខូច]
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)
{{cite web}}
: More than one of |accessdate=
and |access-date=
specified (help)