សាកលវិទ្យាល័យភូមិន្ទភ្នំពេញ | |
---|---|
![]() | |
ឡាតាំង: Royal University of Phnom Penh | |
បាវចនាជាភាសាអង់គ្លេស | កសាងធនធានមនុស្សដើម្បីជាតិ |
បង្កើត | ១៣ មករា ១៩៦០ |
ប្រភេទ | គ្រឹះស្ថានសាធារណៈ |
សាកលវិទ្យាធិការ | ជេត ជាលី |
និស្សិត | ១២,០០០ នាក់ |
ទីតាំង | ភ្នំពេញ, កម្ពុជា |
Campus | ៣ ៖ |
ឈ្មោះដើម | សាកលវិទ្យាល័យភូមិន្ទខ្មែរ |
វិបសាយ | www.rupp.edu.kh |
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ហៅកាត់ ជាបារាំង: URPP ឬ ហៅកាត់ជាអង់គ្លេស: RUPP) គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។ សាកលវិទ្យាល័យចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ សាកលវិទ្យាល័យមានសាស្ត្រាចារ្យប្រមាណ២៩៤នាក់ ដែលរួមមាន បណ្ឌិត១៥នាក់ និង ម៉ាស្ទ័រ ១៣២នាក់។ បុគ្គលិករដ្ឋបាលសរុបជាង ១៤០នាក់។នៅឆ្នាំ ២០០៧ សាកលវិទ្យាល័យមាននិស្សិតសរុបជាង ៩០០០ នាក់។
សកលវិទ្យាល័យភូមិន្ទភ្នំពេញត្រួវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ អំឡុងពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយមានឈ្មោះដើមថា សាកលវិទ្យាល័យភូមិន្ទ។ នៅពេលនោះភាសាដែលត្រូវបានគេប្រើប្រាស់ជាភាសាបារាំង។ នៅសម័យសាធារណរដ្ឋខ្មែរ សាកលវិទ្យាល័យបានត្រូវប្តូរឈ្មោះជាសាកលវិទ្យាល័យភ្នំពេញ។ នៅសម័យខ្មែរក្រហម សាកលវិទ្យាល័យនៅទូទាំងប្រទេសត្រូវបានបិទទ្វារ ហើយសាស្ត្រាចារ្យទាំងអស់បានក្លាយជាមុខសញ្ញានៃការសម្លាប់របស់ពួកខ្មែរក្រហម។ នៅឆ្នាំ១៩៨១ វិទ្យាស្ថានភាសាបរទេសIFL ត្រូវបានបើកនិងធ្វើការបណ្តុះបណ្តាលសាស្រ្តាចារ្យ ភាសារុស៊ី និង ភាសាវៀតណាម។ ក្រោយមកមានការបញ្ចូលគ្នានូវវិទ្យាស្ថាននេះនិងសាលាគរុវិជ្ជាជាន់ខ្ពស់ដើម្បីបង្កើតជាសាកលវិទ្យាល័យភ្នំពេញ ដែលត្រូវប្តួរឈ្មោះមកដូចបច្ចុប្បន្ននៅឆ្នាំ ១៩៩៦។ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ សាកលវិទ្យាល័យ បានបែងចែកជា៣គ្រឹះស្ថានគឺ មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ នៅឆ្នាំ ២០០១ សាកលវិទ្យាល័យបានបើកការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ។
សាកលវិទ្យាល័យត្រូវបានទ្រទ្រង់ដោយរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺក្រសួងអប់រំ យុវជន និងកីឡា MOEYS ។ កម្មវិធីសិក្សាត្រូវបានណែនាំនិងទ្រទ្រង់ដោយរាជរដ្ឋាភិបាល។ រដ្ឋឧបត្ថម្ភថ្លៃប្រើប្រាស់ភ្លើងអគ្គីសនី ថ្លៃបំពាក់សំភារៈបរិក្ខារ ដូចជាកុំព្យូទ័រ និង ប្រាក់ខែបុគ្គលិក។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញបែងចែកចេញជា 5 មហាវិទ្យាល័យ និង 2 វិទ្យាស្ថាន
មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត
មហាវិទ្យាល័យវិស្វកម្ម
មហាវិទ្យាល័យវិទ្យាសាស្ត្រ
មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍
មហាវិទ្យាល័យអប់រំ
វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
វិទ្យាស្ថានភាសាបរទេស