សារិន ឆាក (កើតថ្ងៃទី២ មករា ១៩២២ – ១៩៧៩) ជារដ្ឋបុរស និងអ្នកការទូតកម្ពុជា ដែលបម្រើការជា រដ្ឋមន្ត្រីក្រសួងការបរទេស ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៦។ លោកបានស្លាប់នៅឆ្នាំ១៩៧៩ ក្នុងមន្ទីរឃុំឃាំងរបស់វៀតណាម ពីការឈ្លានពានរបស់វៀតណាមមកកម្ពុជា ។ [១]
លោកជាអ្នកជំនាញខាងព្រំដែន។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យប៉ារីស ក្នុងឆ្នាំ១៩៦៦ ជាមួយនឹងនិក្ខេបបទរបស់គាត់ដែលមានចំណងជើងថា Les frontières du Cambodge (The Borders of Cambodia)។ [២]